កម្មករកម្មការិនីកាត់ដេរសម្លៀកបំពាក់ រៀបចំកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់នៅរសៀលថ្ងៃអាទិត្យនេះ ក្រោមពាក្យស្លោក «ធាតុពិតនៃសម្លៀកបំពាក់ដ៏ស្រស់ស្អាត» ដើម្បីប្រឆាំងនឹងការជាប់គាំងយុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួល អប្បបរមា និងការបន្តគាបសង្កត់ពីរដ្ឋាភិបាល។
អ្នកសម្របសម្រួលស្ដីទីនៃមណ្ឌលព័ត៌មានកម្មករកញ្ញា ចាន់ រស្មី បានឲ្យដឹងថា កម្មវិធីនេះគឺចង់បង្ហាញអំពីគម្លាតប្រាក់ចំណូលរបស់កម្មករ និង នាយកប្រតិបត្តិក្រុមហ៊ុនផលិតសម្លៀកបំពាក់មួយចំនួននៅកម្ពុជា ហើយជំរុញឲ្យមានការទទួលខុសត្រូវលើការជាប់គាំងនៃយុទ្ធនាការទាមទារ ដំឡើងប្រាខែគោលនេះ។ កញ្ញាបន្តថា កម្មវិធីនេះក៏នឹងទាមទារឲ្យ...