Tuesday, June 25, 2013

ក្រុមបាល់ទាត់យុវជនថ្នាល ក្រោមអាយុ ១៥ ឆ្នាំ (U-15) របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតជាមួយឈុតជម្រើសជាតិ U15 របស់ប្រទេសទីម័រខាងកើតក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ FAM-Frenz U-15 Asean Champions Trophy នៅរសៀលនេះនៅឯទីក្រុង Dili។ យោង តាម Page Facebook ផ្លូវការរបស់ក្លិបជើងឯកលីកកំពូល៤សម័យ ភ្នំពេញក្រោន បានបញ្ជាក់ថាការប្រកួតនឹងចាប់ ផ្ដើមនៅវេលាម៉ោង ៣ : ៤៥ នាទី (ម៉ោងនៅទីម័រខាងកើត) ដែលត្រូវប្រហែលជាម៉ោង ១ : ៤៥ នាទីរសៀលនៅកម្ពុជា។ ការប្រកួតក៏មានផ្សាយផ្ទាល់តាមទូរទស្សន៍របស់ប្រទេសទីម័រខាងកើតផង ដែរ។ ក្រុមភ្ញៀវកម្ពុជានឹងពាក់ឯកសណ្ឋានពណ៌ខៀវ...

ថ្ងៃនេះ U15 ភ្នំពេញក្រោនទៅសួរសុខទុក្ខទីម័រខាងកើត

ក្រុមបាល់ទាត់យុវជនថ្នាល ក្រោមអាយុ ១៥ ឆ្នាំ (U-15) របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតជាមួយឈុតជម្រើសជាតិ U15 របស់ប្រទេសទីម័រខាងកើតក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ FAM-Frenz U-15 Asean Champions Trophy នៅរសៀលនេះនៅឯទីក្រុង Dili។ យោង Page Facebook ផ្លូវការរបស់ក្លិបជើងឯកលីកកំពូល៤សម័យ ភ្នំពេញក្រោន បានបញ្ជាក់ថាការប្រកួតនឹងចាប់ ផ្ដើមនៅវេលាម៉ោង ៣ : ៤៥ នាទី (ម៉ោងនៅទីម័រខាងកើត) ដែលត្រូវប្រហែលជាម៉ោង ១ : ៤៥ នាទីរសៀលនៅកម្ពុជា។...

ហួសចិត្ត! ផ្ទះឆ្កែតម្លៃជាង ៣០ម៉ឺនដុល្លារ

បើនិយាយពីការរចនា និងសាងសង់ មិនជាប៉ុន្មានទេ ប៉ុន្តែបើនិយាយដល់តម្លៃកាលណា គ្រាន់តែឮក៏ឈឺចាប់ដែរព្រោះតម្លៃដល់ទៅ ៣២៥ ០០០ ដុល្លារឯណោះ។ គ្រាន់តែក្រឡេកឃើញតម្លៃភ្លាម អ្នកប្រាកដជាច្រណែន និងគិតថា វាមិនសមសោះដែលសុនខអាចទៅរស់នៅផ្ទះដ៏មានតម្លៃបែបនេះ។ វិមានឆ្កែនេះ គឺជាកម្មសិទ្ធិរបស់តារាចម្រៀង និងម៉ូដែលដ៏ល្បីល្បាញអាមេរិកនាង Paris Hilton។ ផ្ទះឆ្កែថ្លៃបំផុត ក្នុងលោកនេះមានពីរជាន់ ហ៊ុមព័ទ្ធដោយរបងដែកពីខាងក្រៅប្រៀបដូចវិមាន។ កាន់តែអស្ចារ្យទៀត ខាងក្នុងទទួលបានការរចនាដ៏ស្រស់ស្អាតពីអ្នកជំនាញ...

ចង់​អភិវឌ្ឍ​​ខ្លួន​ឯង​​ សាក​គិត​ថា​ខ្លួន​​អ្នក​ជា​ “​ផលិតផល”

ចង់​អភិវឌ្ឍ​តម្លៃ​ខ្លួន​ឯង​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ។ ​អីចឹង​​ សាក​គិត​ថា ​ខ្លួន​អ្នក​ជា​ផលិតផល​​ដែល​កំពុង​​តែ​​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​ប្រកួតប្រជែង​មួយ​វិញ​មើល៍​ថា ​អ្វីៗ​នឹង​ទៅ​ជា​យ៉ាង​ណា? ​នៅ​ពេល​ដែល​អ្នក​គិត​ថា ​អ្នក​ជា​ផលិតផល​ អ្នក​ត្រូវ​ព្យាយាម​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​ ពុំ​នោះ​ទេ​​អតិថិជន​របស់​អ្នក​នឹង​បោះបង់​ចោល​អ្នក​ទៅ​ជ្រើស​យក​ផលិតផល​ផ្សេង​ដែល​ល្អ​ជាង​ទាំង​គុណភាព​ និង​តម្លៃ។ ដើម្បី​ឲ្យ​ផលិតផល​មួយ​មាន​គុណភាព...

Friday, June 21, 2013

Facebook ធ្វើឲ្យប៉ះពាល់ការសិក្សា?

 បណ្ដាញទំនាក់ទំនងសង្គម Facebook បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ ក្នុង នោះរួមមានការចែកចាយនូវចំណាប់អារម្មណ៍ សកម្មភាព និងព័ត៌មាននានាជាច្រើន។ទន្ទឹមនឹងគុណប្រយោជន៍ដ៏ច្រើននេះមាន យុវជនខ្លះបាននិយាយថាបណ្ដាញសង្គម Facebook ក៏អាចធ្វើឲ្យប៉ះពាល់ដល់ការសិក្សាផងដែរ? កក្កដា និស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត ដែលកាន់ smart phone នៅក្នុងដៃបាននិយាយថា ការប្រើប្រាស់បណ្តាញសង្គម Facebook គឺមានភាព ងាយស្រួលច្រើន ព្រោះធ្វើឲ្យយើងងាយទាក់ទង និងទទួលបានព័ត៌មានពីគ្នាទៅវិញទៅមកបានឆាប់រហ័ស។មិនត្រឹម...

រឿង “សន្យាស្នេហ៍” ទទួលការចាប់អារម្មណ៍

ភាពយន្តភាគរបស់ខ្មែររឿង “សន្យាស្នេហ៍” ដែលត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN កំពុងទទួលបានការគាំទ្រពីទស្សនិកជនស្ទើរគ្រប់មជ្ឈដ្ឋាន។ ប្រជាពលរដ្ឋ ខ្មែរភាគច្រើនកំពុងផ្ដោតការចាប់អារម្មណ៍ និងតាមដានភាពយន្តខ្មែរបែបមនោសញ្ចេតនា ខាងលើនេះ មិនចាញ់ភាពយន្តបរទេសឡើយក្នុងរយៈចុងក្រោយនេះ។ នៅតាមគេហដ្ឋាននីមួយៗហាក់មិនសូវរំលងនោះទេ ដែលនេះបញ្ជាក់ពីសន្ទុះ នៃការគាំទ្រភាពយន្តស្នាដៃរបស់ខ្មែរនៅឆ្នាំ២០១៣នេះ។ អ្នកស្រី នី ជាមេផ្ទះមួយរូប បាននិយាយថា គ្រួសាររបស់អ្នកស្រីតាមដានរឿងនេះរហូតមិនដែលរំលងឡើយ...

Thursday, June 20, 2013

សិស្ស វិទ្យាស្ថាន អន្តរជាតិឌែលី ៤រូប បានទស្សនកិច្ចសិក្សា នៅប្រទេសសិង្ហបុរី

ភ្នំពេញៈ បន្ទាប់ពីបាន ឆ្លងកាត់ ការប្រឡងចម្រាញ់ ជាមួយសិស្ស ៥០០នាក់ វិទ្យាស្ថាន អន្តរជាតិឌែលី បានសម្រេចបញ្ជូន និស្សិតឆ្នើម ៤រូប ទាំងផ្នែកភាសាខ្មែរ និងភាសា អង់គ្លេស ទៅទស្សនកិច្ចសិក្សា នៅប្រទេសសិង្ហបុរី ដើម្បីជាការលើកទឹកចិត្ត ដល់ពួកគេ។ មុនពេលចេញដំណើរ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ លោក ព្រីង តារា ប្រធានការិយាល័យសិក្សា ផ្នែកភាសាអង់គ្លេស បានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះ ដឹងនាំដោយលោក វិទ្យាស្ថានផ្ទាល់ ក្នុងគោលបំណង់ជំរុញឱ្យ...

Panasonic ចូលរួមចំណែក ការពារបេតិកភណ្ឌ និងបរិស្ថានពិភពលោក ជាមួយអង្គការ UNESCO

សៀមរាប៖ តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោក នៃអង្គការ UNESCO និងក្រុមហ៊ុន Panasonic បានអនុវត្តន៍កម្មវិធី រួមគ្នាមួយក្នុងវិស័យអប់រំ ទំនាក់ទំនង និងការគាំទ្របច្ចេកវិទ្យា សម្រាប់អ្នកជំនាន់ក្រោយ។ នៅមជ្ឈមណ្ឌលព័ត៌មានបាយ័ន ទីក្រុងសៀមរាប កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣នេះ អង្គការ UNESCO ដោយមានការឧបត្ថមគាំទ្រ ពីក្រុមហ៊ុន Panasonic បានរៀបចំកម្មវិធីអប់រំ ដល់សិស្សានុសិស្សកម្ពុជា ឲ្យយល់ដឹងពីការរក្សាបរិស្ថាន និងសម្បត្តិបេតិកភណ្ឌពិភពលោក។ លោក...

Wednesday, June 19, 2013

កីឡា​ហោះហើរ​ កីឡា​ដ៏​ទំនើប​ទើប​មក​ដល់​កម្ពុជា

ម៉ាស៊ីនខ្យល់មួយគ្រឿងភ្ជាប់ជាមួយ ឆត្រយោងប្រកបដោយសុវត្ថិភាពគួរជាទីទុកចិត្តមួយ ដើម្បីឲ្យមនុស្សហោះហើរលើលំហបាននោះ បានញាំងឲ្យកីឡាហោះហើរដ៏ថ្មីសន្លាងក្លាយជាកីឡាដ៏រំភើបរីករាយ ដែលទើបលេខមុខនៅកម្ពុជានារយៈពេលដ៏ខ្លីចុងក្រោយនេះ។ នៅពេលដែលគេទាញឲ្យឆត្រយោងហោះឡើងទៅលើចូលខ្យល់ពេញ រួចរោទ៍ម៉ាស៊ីនបំពាក់ជាប់ខ្នងកាន់តែខ្លាំងបូក ផ្សំនិងល្បឿនរត់ទៀតនោះ នឹងធ្វើឲ្យអ្នកជិះហោះឡើងផុតពីដី ដើម្បីអាចបញ្ញាម៉ាស៊ីនហោះហើរទៅឆ្វេងស្ដាំ ទាបខ្ពស់ តាមចិត្តចង់ យ៉ាងសប្បាយ ប្លែកអារម្មណ៍បានអស់ភាពតប់ប្រមល់តឹងចិត្ត។ លោក...

និស្សិត​កម្ពុជា​រៀបចំ​ការ​ប្រជុំ​ Model United Nations

នៅថ្ងៃសៅរ៍ទី 22 ខែមិថុនាឆ្នាំ 2013 ដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ (Department of International Studies) នៃវិទ្យាស្ថានភាសាបរទេស (IFL)នឹងរៀបចំការប្រជុំជាគំរូនៃអង្គការសហប្រជាជាតិលើកទី 3 (The Third Model United Nations) នៅម៉ោង 8:00 ព្រឹកនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (Cambodia-Korea Cooperation Center) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នេះគឺជាលើកដំបូងហើយដែលកម្មវិធីនេះត្រូវបានបើកសម្រាប់សាធារណជន ចូលរួមដោយមិនគិតថ្លៃ។ ការ សម្ដែងជាគំរូនៃអង្គការសហប្រជាជាតិ...

Thursday, June 13, 2013

ស្ថានីយ​ទូរទស្សន៍​ជាតិ​ផលិត​កម្ម​វិធី​សិល្បៈ​អប​អរ​សាទរ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​សម្តេច​ម៉ែ​

រាជធានីភ្នំពេញ ៖ តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១២ មិថុនា ២០១៣ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា បានរៀបចំកម្មវិធីសិល្បៈក្រោមការ ចូលរួម ពីសិល្បករល្បីឈ្មោះ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាច្រើនដួង ដើម្បីអបអរសាទរ ពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ៧៧ព្រះវស្សា យាងចូល៧៨ព្រះវស្សា នាថ្ងៃទី១៨ មិថុនា ២០១៣ ។ ក្នុងពិធីដ៏ពិសេសនេះ អ្នករៀបចំកម្មវិធីសិល្បៈបានប្រមូលផ្តុំដោយសិល្បៈច្រើនទម្រង់ ដើម្បីសម្តែង មានដូចជា យីកេ មហោរី ល្ខោនបាសាក់ និងចម្រៀងសម័យជាដើម ។ ក្នុងកម្មវិធីរយៈពេល៣ថ្ងៃពេញដែលធ្វើឡើងនៅ...

កម្ពុជាត្រៀមបញ្ជូនអត្តពលិកហែលទឹក3រូបទៅប្រកួតនៅប្រទេសអេស្ប៉ាញ

រាជធានីភ្នំពេញ ៖ កម្ពុជាត្រៀមបញ្ជូនអត្តពលិកហែលទឹក៣រូបទៅកាន់ប្រទេសអេស្ប៉ាញ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Fina World Swimming Championship នាចុងខែក្រោយនេះ ។ អត្តពលិកហែលទឹកទាំង៣រូបដែលមានឱកាសបានចេញទៅប្រកួតក្នុងព្រឹត្តិ ការណ៍ខាងលើរួមមាន កីឡាករ ហែម ថុនពន្លឺ, កីឡាការិនី ហែម ថុនវិទីនី និងកីឡាករ ទូ សុវិជ្ជា ដែលជាកូនខ្មែរកំពុងរស់នៅ និងហ្វឹតហាត់នៅសហរដ្ឋអាមេរិក។ កីឡាករ ហែម ថុនពន្លឺ និងកីឡាការិនី ហែម ថុនវិទីនី តែងទទួលបានឱកាសទៅប្រកួតនៅក្រៅស្រុកជានិច្ច...

Wednesday, June 12, 2013

ពិព័រណ៍គ្រឿង អលង្ការមានតម្លៃ និងត្បូងពេជ្រ លើកទី៥ ចាប់ផ្តើម

ភ្នំពេញ៖ ពិព័រណ៍គ្រឿងអលង្ការមានតំលៃ និងត្បូងពេជ្រ លើកទី៥ បានចាប់ផ្តើមហើយ នៅថ្ងៃព្រហស្បតិ៍ទី១៣ ខែមិថុនា ឆ្នាំ២០១៣ ជាមួយនឹងការនាំមកនូវពាណិជ្ជករត្បូងពេជ្រ និងគ្រឿងអលង្ការនានា មករកស៊ី នៅក្នុងប្រទេសកម្ពុជា បន្ថែមទៀត។ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងពិធី នាមជ្ឈមណ្ឌលកោះពេជ្រថា នេះជាលើកទី៥ ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំព្រឹត្តិការណ៍នេះ ឡើង ពោលគឺចាប់តាំងពីឆ្នាំ ២០០៩មកម្លេះ។ លោករដ្ឋមន្រ្តី បានព្រឹត្តិការណ៍នេះ...