Sunday, May 25, 2014

កម្មករបង្ហាញម៉ូតសម្លៀកបំពាក់ប្រឆាំងការជាប់គាំងការទាមទារដំឡើងប្រាក់ខែ

កម្មករកម្មការិនីកាត់ដេរសម្លៀកបំពាក់ រៀបចំកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់នៅរសៀលថ្ងៃអាទិត្យនេះ ក្រោមពាក្យស្លោក «ធាតុពិតនៃសម្លៀកបំពាក់ដ៏ស្រស់ស្អាត» ដើម្បីប្រឆាំងនឹងការជាប់គាំងយុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួល អប្បបរមា និងការបន្តគាបសង្កត់ពីរដ្ឋាភិបាល។ អ្នកសម្របសម្រួលស្ដីទីនៃមណ្ឌលព័ត៌មានកម្មករកញ្ញា ចាន់ រស្មី បានឲ្យដឹងថា កម្មវិធីនេះគឺចង់បង្ហាញអំពីគម្លាតប្រាក់ចំណូលរបស់កម្មករ និង នាយកប្រតិបត្តិក្រុមហ៊ុនផលិតសម្លៀកបំពាក់មួយចំនួននៅកម្ពុជា ហើយជំរុញឲ្យមានការទទួលខុសត្រូវលើការជាប់គាំងនៃយុទ្ធនាការទាមទារ ដំឡើងប្រាខែគោលនេះ។ កញ្ញាបន្តថា កម្មវិធីនេះក៏នឹងទាមទារឲ្យ...

ក្រុមអ្នកជិះកង់អំពាវឲ្យសប្បុរសជនបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា

ក្រុមអ្នកជិះកង់ ដើម្បីសុខភាពនៅខេត្ដសៀមរាបចំនួន២០២នាក់ នៅព្រឹកថ្ងៃអាទិត្យនេះ អំពាវដល់សប្បុរសធម៌ មន្ដ្រីស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជននានា ជួយបរិច្ចាគថវិកា ដើម្បីឧត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ឬជ័យវរ្ម័នទី៧ដែលកំពុងខ្វះខាត។ កញ្ញា អ៊ុក ច័ន្ធចរិយា ជាបុក្គលិកធនាគារមួយ ក្នុងខេត្ដសៀមរាប ដែលចូលរួមជិះកង់រៃអង្គាសប្រាក់ដែរនោះថ្លែងប្រាប់VODថា មន្ទីរពេទ្យកុមារគន្ធបុប្ផា បានសង្គ្រោះនិងព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ ខណៈដែលមន្ទីរពេទ្យទេវតាមួយនេះ កំពុងរងការខ្វះខាតថវិកា។...

Tuesday, May 13, 2014

គួរឲ្យរំភើបមែន! វីដេអូពាណិជ្ជកម្មបរទេសរៀបការនៅអង្គរវត្ត

វីដេអូ ពាណិជ្ជកម្មមួយដែលបានថតនៅតំបន់អង្គរ កំពុងទទួលបានការចាប់អារម្មណ៍ ជាច្រើនលើបណ្ដាញសង្គម Facebook របស់កម្ពុជា ដោយសារវីដេអូនេះបានបង្ហាញនូវទិដ្ឋភាពយ៉ាងស្រស់ស្អាតរបស់ប្រាសាទ អង្គរ ដែលជាសម្បត្តិអច្ឆរិយរបស់ខ្មែរ ភ្ជាប់ជាមួយឈុតឆាករៀបការដ៏គួរឲ្យរំភើប។ នេះគឺជាវីដេអូ ពាណិជ្ជកម្មរបស់ក្រុមហ៊ុនគ្រឿងអលង្ការធំមួយនៅហុងកុង ឈ្មោះ Chow Tai Fook ដែលបានបង្ហោះនៅលើ Youtube កាលពីខែមេសា។ មានរយៈពេលត្រឹមតែ ២នាទី វីដេអូនេះបានផ្ដិតយកនូវរូបភាពដ៏អស្ចារ្យ ជុំវិញប្រាសាទអង្គរវត្ត...