យោងតាមការស្រាវជ្រាវមួយ ដោយអ្នកវិភាគម្នាក់គឺលោក Jezebel មកពីសាកលវិទ្យាល័យMichigan State University បានបង្ហាញថា មនុស្សដែលមានរូបរាងស្អាត សង្ហាពិតជាមានឱកាសទទួលបានជោគជ័យច្រើននៅកន្លែងការងារ ជាងអ្នកដែលមានរាងមិនសូវស្អាត។លទ្ធផល ស្រាវជ្រាវនេះ បានធ្វើឡើងដោយផ្អែកទៅតាមការសាកល្បងស្ទង់មតិវាយតម្លៃទៅលើ បុគ្គលិកបម្រើការងារចំនួន ១១៤នាក់។ ក្នុងចំណោមបុគ្គលិកការងារទាំងនោះ បានរកឃើញថា តួលេខអ្នកមានរាងស្អាតសង្ហា គឺពិតជាទទួលបានជោគជ័យច្រើន និងរងសម្ពាធតិចជាងអ្នកដែលមានរូបរាងមិនសូវបាន។
យោង តាមសម្ដីផ្ទាល់របស់អ្នកវិភាគខាងលើបានបញ្ជាក់ថា ប្រសិនបើបុគ្គលិកម្នាក់មានរាងស្អាតសង្ហា បុគ្គលិករួបនោះអាចទទួលបានពិន្ទុបន្ថែមទៅលើភាពទាក់ទាញ និងទទួលបានក្តីស្រលាញ់រាប់អានច្រើនពីអ្នករួមការងារនៅជុំវិញ ខ្លួន។
លោកបានបន្ថែមទៀតថា បុគ្គលិកដែលមានរូបរាងមិនសូវបាន សូមកុំអាលអាក់អន់ចិត្តអី បើចង់ឲ្យខ្លួនគេចផុតពីសម្ពាធនេះបានមែន គួរតែហ៊ានចំណាយប្រាក់ទៅកែសម្ផស្សហើយ។
ទោះ ជាយ៉ាងណា ការស្រាវជ្រាវនេះមិនបានបញ្ជាក់ពីការឲ្យតម្លៃទៅលើ គុណភាពការងារ សមត្ថភាព និងអត្ថចរិតរបស់បុគ្គលិកនោះទេ ខណៈគេមើលឃើញជាទូទៅថា គុណភាពការងាររបស់បុគ្គលិក គឺជារឿងអាទិភាពដែលបញ្ជាក់ពីភាពជោគជ័យរបស់គេម្នាក់ៗ៕ប្រភពមកពី៖សប្បាយ
0 comments:
Post a Comment