ពីធីសម្ភោធ អាគាស្នាក់យុវជនលោកឪពុករួរ និង អាងទឹកនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប

កាលពីរសៀលម៉ោង ២:០០ នាថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៣ នៅក្នុងសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានបើកសម្ភោធ អាគារស្នាក់យុវជនលោកឪពុករួរ និងអាងទឹក​ ។ ដោយក្រោមអធិបតេយ្យភាព លោកអភិបាល អូលីវីយេ ជាអភិបាលព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ និងលោកឪពុក ចនវីស័រ អធិការសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ និងជាអ្នកគ្រប់គ្រងដុនបូស្កូ កម្ពុជា ម្ចាស់ជំនួយ លោកគ្រូ អ្នកគ្រូស្មោះចិត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប។

Sunday, August 18, 2013

រៀនព័ត៌មានវិទ្យា ទាមទារការអនុវត្តជាងសិក្សាទ្រឹស្តី

ជាការផ្តល់ដំបូន្មានដល់សិស្សនិស្សិត សប្បាយ
ដែលត្រៀមខ្លួនចាប់ជំនាញព័ត៌មានវិទ្យាសិក្សាឲ្យទទួលបានជោគជ័យ និងលទ្ធផលល្អ លោក សែប វាសនា សាស្ត្រាចារ្យនិងជាអ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យ អាយអាយស៊ីនៃបច្ចេកវិទ្យា បានឲ្យដឹងថា ការសិក្សាជំនាញព័ត៌មានវិទ្យាចាំបាច់ទាមទារការអនុវត្តជាប្រចាំឲ្យបានច្រើន ទើបជាការដ៏ល្អប្រសើរបំផុតជាជាងការសិក្សាតែនៅលើទ្រឹស្ដីតែមួយមុខ។ លោកលើកឡើងបែបនេះ ខណៈសិស្សដែលទើបនឹងប្រលងបាក់ឌុបមួយចំនួន កំពុងត្រៀមខ្លួនចាប់ជំនាញព័ត៌មានវិទ្យាសិក្សា នៅកម្រិតឧត្តមសិក្សានៅពេលឆ្នាំសិក្សាថ្មីខាងមុខ។ លោក សែប វាសនា បានឲ្យដឹងថា ព័ត៌មានវិទ្យាជាជំនាញមួយកំពុងមានសក្ដានុពល និងទីផ្សារការងារក៏ល្អនាពេលបច្ចុប្បន្ន។ ចំនួននិស្សិតដែលចាប់អារម្មណ៍និងជ្រើសរើសជំនាញព័ត៌មានវិទ្យាសិក្សា កំពុងតែមានកំណើនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបានលើកពីកត្តាឧបសគ្គមួយចំនួនលើការជ្រើសរើសជំនាញព័ត៌មានវិទ្យាសិក្សាថា ការសិក្សាជំនាញព័ត៌មានវិទ្យាខុសពីការសិក្សាមុខជំនាញដទៃទៀត ដោយសារជំនាញព័ត៌មានវិទ្យា បើសិក្សាតែនៅលើទ្រឹស្តីហើយមិនមានការអនុវត្តជាប្រចាំនោះទេ លទ្ធផលនឹងបរាជ័យជាក់ជាមិនខាន។ ម្យ៉ាងវិញទៀត ជំនាញនេះគួបផ្សំឲ្យមានសម្ភារៈសិក្សាគ្រប់គ្រាន់ដូចជាកុំព្យូទ័រ ជាដើមដើម្បីឲ្យដំណើរការណ៍សិក្សាប្រព្រឹត្តិទៅបានរលូនល្អ និងងាយស្រួល។ និស្សិតមួយចំនួនគិតថា ការសិក្សាជំនាញព័ត៌មានវិទ្យាបានជោគជ័យទាល់តែមានគ្រឹះរឹងមាំ លើមុខវិទ្យាវិទ្យាសាស្ត្រមួយចំនួន ដូចជាគណិត និងរូបវិទ្យាជាដើម។ ទាក់ទិនទៅនឹងបញ្ហានេះ លោកមិនបានច្រានចោលទាំងស្រុងនោះទេ ប៉ុន្តែលោកឲ្យយោបល់ថា សំខាន់គឺសិស្សនិស្សិតខ្លួនឯងតែប៉ុណ្ណោះ។ “បើមានការតាំងចិត្តនិងប្រឹងប្រែងនោះ លទ្ធផលនឹងល្អប្រសើរជាក់ជាមិនខាន”។ លោកបញ្ជាក់យ៉ាងដូច្នេះ។ លោកឲ្យដឹងថា នៅឆ្នាំដំបូងៗ គ្រឹះស្ថានសិក្សានានា តែងតែផ្តល់ការបំប៉នផ្សេងៗ ដល់និស្សិតទាំងអស់ដែលចាប់ជំនាញព័ត៌មានវិទ្យាសិក្សា ដែលនោះជាគ្រឹះដ៏សំខាន់ដែលពួកគេត្រូវព្យាយាមក្របយកចំណេះដឹងទាំង នោះ ដើម្បីធ្វើជាមូលដ្ឋានដ៏រឹងមាំក្នុងការឈោងចាប់ការសិក្សានៅ ឆ្នាំបន្តបន្ទាប់ទៀត។ ក្នុងយុគសម័យបច្ចេកវិទ្យានេះ ការសិក្សាគ្រប់មុខជំនាញចាំបាច់ត្រូវមានការយល់ដឹងពីបច្ចេកវិទ្យា ហើយបច្ចេកវិទ្យាមិនត្រឹមតែជួយឲ្យនិស្សិតសម្រេចបានផ្លែផ្កានៅ ក្នុងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឲ្យទទួលបានភាពជោគជ័យនៅក្នុងអាជីពការងារនោះ ដែរ។ លោក សែប វាសនា បានបន្តថា នៅទីកន្លែងការងារផ្សេងៗ គេត្រូវការធនធានមនុស្សផ្នែកព័ត៌មានវិទ្យាជាចាំបាច់ ដើម្បីឲ្យដំណើរការណ៍ការងារមានប្រសិទ្ធភាព និងឆាប់រហ័ស។ ហេតុនេះអ្នកដែលចេះមុខជំនាញព័ត៌មានវិទ្យាពិតប្រាកដ នឹងទទួលបានអាទិភាពខ្ពស់ក្នុងការទទួលបានការងារធ្វើ។ ជាពិសេស មុខជំនាញព័ត៌មានវិទ្យាក៏អាចឲ្យគេបើកអាជីវកម្មខ្លួនឯង នៅពេលអនាគតបានផងដែរ៕ប្រភពមកពី៖

Saturday, August 17, 2013

ពត៌មានកីឡា

Monday, August 12, 2013

សាលាបច្ចេកទេសដុន បូស្កូ ខេត្តព្រះសីហនុ

កាលពីព្រឹកថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៣ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ បានធ្វើការសម្ភាសន៏ អោយសិស្សានុសិស្សដែលមានបំណង ចង់សិក្សានៅសាលានះ។ដែលការសំភាសន៏មានរយះពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ១២​ ដល់ ១៥ ខែ សីហា ហើយធ្វើការប្រលង នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៣ ខាងមុខនេះ។ ដែលក្នុងនោះមានជំនាញដែលសិស្សានុសិស្ស ត្រូវរៀនមានដូចជា៖
១.ផ្នែកទំនាក់ទំនងសង្គម និងសារពត៌មាន


២ ផ្នែកអគ្គីសនី

៣​ ផ្នែកយន្តសាស្រ្តរថយន្ត

៤ ផ្នែកយន្តសាស្រ្ដទូទៅ

៥ ផ្នែកលេខាធិការ

៦ ផ្នែកការិយាល័យជួរមុខ

៧ ផ្នែកសេវាកម្មម្ហូបអារហារនិង ភេសជ្ជះ

៨ ផ្នែកចុងភៅ

៩ ផ្នែកគេហកិច្ច

      សិស្សានុសិស្សទាំងអស់ មុននឹងចូលទៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ ត្រូវឆ្លងកាត់ការ សម្ភាសន៏ និងប្រលងជាមុនសិន ។
  សាលាបច្ចេកទេសដុនបូស្កូ គឺជាសាលាអង្គាក្រៅរដ្ឋាភិបាលមូយ ដែលតែងតែជួយដល់យុវជនក្រីក្រ ដែលពុំមានលទ្ធិភាពទៅបន្តនៅសាកលវិទ្យាល័យផ្សែងៗបាន និង សំរាប់ដែលចង់បានជំនាញច្បាស់លាស់ដើម្បីមានមុខរបរទៅថ្ងៃអណាគត៕ សរសរដោយ ជន ចន្ត្រា

Friday, August 2, 2013

១០ចំណុចបេក្ខជនបាក់ឌុបត្រូវដឹង

ថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ ជាថ្ងៃបើកឆាកនៃសម័យប្រឡងបាក់ឌុប ឆ្នាំ២០១៣ ។ បេក្ខជនប្រហែលជាត្រៀមខ្លួនរួចជាស្រេចហើយមើលទៅដើម្បីចូល រួមការប្រឡងនេះ។ តែទោះបីយ៉ាងណា Sabay ក៏សូមរំឭកពីគោលការណ៍១០ចំណុចដែលបេក្ខជនត្រូវអនុវត្តនាថ្ងៃ ប្រឡងនោះ៖ ទី១ ត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស។ ទី២ ត្រូវពាក់ស្លាកឈ្មោះ ឬកាតប្រឡង។ ទី៣ គួរទៅដល់ក្នុងបន្ទប់ប្រឡង១៥នាទីមុនការប្រឡងចាប់ផ្ដើម។ ទី៤ ហាមលាក់ប្រ៊ុយយ៉ុងជាប់ខ្លួន។ ទី៥ ហាមប្រើម៉ាស៊ីនគិតលេខ។ ទី៦ ហាមប្រើទូរសព្ទដៃ។ ទី៧ ហាមលួចចម្លងគ្នា។ ទី៨ កុំភ្លេចសរសេរឈ្មោះលើវិញ្ញាសា។ ទី៩ ហាមរៃលុយសូកអនុរក្ស។ និងទី១០ ហាមប្រើទឹកលុប។ នេះបើតាមការឲ្យដឹងរបស់លោក ម៉ាក ឆរស្មី នាយកវិទ្យាល័យសន្ធរម៉ុក។ នាយកវិទ្យាល័យរូបនេះបានឲ្យដឹងបន្ថែមថា ដើម្បីឲ្យបម្រាមនេះមានប្រសិទ្ធភាពរៀងរាល់ការប្រឡងម្ដងៗ មុនចូលមណ្ឌល សិស្សទាំងអស់ត្រូវបានត្រួតពិនិត្យ ឲ្យគោរពតាមគោលការណ៍ណែនាំរបស់ក្រសួង។ លើសពីនេះទៅទៀត មុនចូលបន្ទប់ប្រឡងត្រូវត្រួតពិនិត្យម្ដងទៀត។ ចំណែកឯក្នុងបន្ទប់ប្រឡងមួយមានបេក្ខជន២៥នាក់ និងអនុរក្ស២នាក់ ជាអ្នកត្រួតពិនិត្យចាប់យកប្រ៊ុយយ៉ុង និងហាមមិនឲ្យមានការចម្លងគ្នា។ ហើយក្នុងលក្ខខណ្ឌអនុរក្សទទួលសំណូកពីបេក្ខជនប្រឡង ត្រូវទទួលពិន័យពីក្រសួង ដូចជាការដកបញ្ឈរជើងជាដើម។ ការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនចំនួន ១០៧ ៨៣៥ នាក់ បែងចែកជាមណ្ឌលប្រឡងចំនួន២៣៤មណ្ឌល ក្នុងនោះមានបន្ទប់ប្រឡងចំនួន៤៣៩០បន្ទប់ នៅទូទាំងប្រទេស។ប្រភពមកពី៖សប្បាយ

ចេកចំណេញកប់ក្ដោង


ដៃម្ខាងកាន់ ផ្កាឈូក ដៃម្ខាងទៀតកាន់ធូបទាន ឬផ្លែចេក យុវជនប្រុសស្រីជាច្រើនបានតម្រងទៅកាន់កន្លែងជាទីសក្ករៈបូជា មួយចំនួនក្នុងរាជធានីភ្នំពេញ ជាពិសេសព្រះអង្គដងកើ មុខព្រះបរមរាជវាំង។ យុវជនទាំងនេះ គឺសិស្សថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងបាក់ឌុប នៅថ្ងៃច័ន្ទ ទី៥ ខែសីហា សប្ដាហ៍ក្រោយនេះហើយ។ ការសម្រុកមកសែនព្រែនដោយជឿថាអាចជួយឲ្យអារម្មណ៍របស់គេនឹងន នៅថ្ងៃប្រឡងនេះ បានធ្វើឲ្យសំណែនផ្សេងៗ ជាពិសេសផ្លែចេកតែម្ដង មានការលក់ដាច់ជាងពេលណាៗទាំងអស់។ លោកយាយ កយ ដែលលក់ផ្កា និងចេកជាង២០ឆ្នាំហើយនៅវត្តភ្នំ បានប្រាប់ឲ្យដឹងថា សប្ដាហ៍នេះក្មេងៗមកបន់នៅវត្តភ្នំនេះច្រើនណាស់ ហើយមកម្ដងមាន៤-៥នាក់ រកទិញផ្កា ជាពិសេសគឺចេកតែម្ដង។ ចងផ្កាឈូកបណ្ដើរ លោកយាយ កយ បាននិយាយបណ្ដើរថា៖ “លក់ដាច់គួរសមដែរ បាន៦-៧ស្និតដែរមួយថ្ងៃ។ មិនមែនដាច់តែចេកទេ ផ្កាក៏លក់ដាច់ខ្លះៗដែរ។ តែឆ្នាំនេះក្មេងៗដូចជាមិនសូវមកច្រើន។ ដូចឆ្នាំទៅ ក្មេងៗមកច្រើនជាង ហើយលក់ដាច់ជាងនេះទៀត”។ ចំណែកឯស្ត្រីសម្បុរស្រអែម វ័យប្រហែល៤០ឆ្នាំ អ្នកលក់ទឹកសុទ្ធ ធូប ផ្កា និងចេកក្បែរបង្គោលភ្លើងខាងត្បូងព្រះអង្គដងកើ បានប្រាប់ឲ្យដឹងថា ជារៀងរាល់ឆ្នាំឲ្យតែជិតដល់ពេលប្រឡងម្ដងៗ សិស្សនាំគ្នាមកបន់ច្រើនណាស់ ហើយតង្វាយដែរលក់ដាច់ជាងគេគឺចេកនេះហើយ។ ក្នុងមួយថ្ងៃគាត់លក់ដាច់ចេកយ៉ាងហោចណាស់២០ស្និត រីឯតម្លៃវិញមួយស្និតពី៣៥០០រៀលទៅ៤០០០រៀល។ រីឯអាជីវករលក់ផ្លែឈើឯនោះវិញ ក៏លក់ដាច់មិនធម្មតាដែរ។ មីង ចាន់ណា អ្នកលក់ផ្លែឈើនៅផ្សារកណ្ដាល បានប្រាប់ឲ្យដឹងថា ដើមសប្ដាហ៍នេះគាត់ឃើញក្មេងៗមកទិញផ្លែឈើច្រើនណាស់ ខ្លះថាយកទៅសែន ខ្លះថាទិញយកទៅជូនគ្រូ។ អាជីវកររូបនេះ បានបន្ថែមទៀតថា គេនិយមទិញតែចេកយកទៅសែនព្រេន ព្រោះតម្លៃវាសមរម្យមួយស្និតត្រឹម៣០០០រៀលទៅ៣៥០០០រៀល។ សិស្សខ្លះទិញម្តង២ ទៅ៣ស្និត ហេតុដូច្នេះហើយចេកលក់ដាច់ជាងគេ។ ប៉ុន្តែមានសិស្សខ្លះវិញមកទិញម្តង៥មុខយកទៅសែន មានលាយផ្លែមៀន ក្រូច ប៉ោម ចេក និងសារី ជាដើម៕ប្រភពមកពី៖សប្បាយ


Thursday, August 1, 2013

រទេស១០ដែលសម្បូរសេដ្ឋីជាងគេឆ្នាំ២០១៣

បើនិយាយពី ទំហំសេដ្ឋកិច្ច សហរដ្ឋអាមេរិក និងចិនគឺជាមហាអំណាចធំជាងគេបំផុតលើលោកលំដាប់លេខមួយ និងលេខពីររៀងគ្នា។ ប៉ុន្តែងាកមកមើលពីចំនួនមហាសេដ្ឋីវិញ តើប្រទេសទាំងពីរសម្បូរសេដ្ឋីច្រើនជាងគេដែរឬអត់បើធៀបនឹង ចំនួនប្រជាជនរបស់ខ្លួន? ចង់ដឹងច្បាស់សូមមើលចំណាត់ថ្នាក់ ប្រទេសចំនួន ១០ ដែលសម្បូរសេដ្ឋីជាងគេឆ្នាំ ២០១៣ ក្នុងរបាយការណ៍របស់ក្រុមហ៊ុនផ្ដល់ប្រឹក្សា Boston Consulting Group ដែលមានឈ្មោះថា “Battle to Regain Strength” ខាងក្រោម៖ អាន៖ សាកលវិទ្យាល័យថ្លៃបំផុតទាំង១០លើលោក ឆ្នាំ២០១២ ១០. បារ៉ែន (៣,២% នៃប្រជាជនសរុប ១,២៦ លាននាក់ជាសេដ្ឋី)
៩. តៃវ៉ាន់ (៣,២% នៃប្រជាជនសរុប ២៣,២ លាននាក់ជាសេដ្ឋី)
៨. អ៊ីស្រាអែល (៣,៦% នៃប្រជាជនសរុប ៧,៦ លាននាក់ជាសេដ្ឋី)
៧. សហរដ្ឋអាមេរិក (៤,៣% នៃប្រជាជនសរុប ៣១១,៦ លាននាក់ជាសេដ្ឋី)
 ៦. អារ៉ាប់រួម (៥% នៃប្រជាជនសរុបជាសេដ្ឋី)
 ៥. ហុងកុង (៨,៨% នៃប្រជាជនសរុប ៧ លាននាក់ជាសេដ្ឋី)
 ៤. ស្វីស (៩,៥% នៃប្រជាជនសរុប ៧,៨ លាននាក់ជាសេដ្ឋី)
 ៣. គុយវ៉ែត (១១,៨% នៃប្រជាជនសរុប ២,៧៤ លាននាក់ជាសេដ្ឋី)
 ២. កាតារ (១៤,៣% នៃប្រជាជនសរុប ១,៧៦ លាននាក់ជាសេដ្ឋី)
 ១. សិង្ហបុរី (១៧,១% នៃប្រជាជនសរុប ៥ លាននាក់ជាសេដ្ឋី)
ប្រភពមកពី៖សប្បាយ