Wednesday, May 1, 2013

ខេត្តកណ្ដាល

ខេត្តកណ្តាលគីជាខេត្តមួយដែលស្ថិតនៅជាប់នឹងជាយទីក្រុងភ្នំពេញតាមដងផ្លូវជាតិលេខ៥ នៅភាគខាងត្បួងប្រទេសកម្ពុជា។ ខេត្តកណ្តាលមានទីរួមខេត្តនៅ តាខ្មៅ។ ខេត្តកណា្តលមានស្រុកចំនួន១១ ក្រុង១ ឃុំ១៤​៧ ភូមិចំនួន១០៨៧ និង១៤៧សង្កាត់ មានប្រជាជនចំនួន ១០៧៥១២៥នាក់ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨គីឡូម៉ែតការេ។ ប្រជាជនខេត្តកណា្តលភាគច្រើនជាប្រកបរបរកសិកម្ម ដាំដំណាំ ក្រៅពីនេះរដូវធើ្វស្រែពួកគាត់មានរបរមួយទៀតគឺ របរឡើងត្នោត និងធើ្វស្រូវប្រាំង ព្រមទាំងដំណាំផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគាត់។

ទីតាំងភូមិសាស្ត្រ


ខេត្តកណ្តាល​​ជា​ឈ្មោះខេត្ត​មួយ​ក្នុង​រចនាសម្ព័ន្ធគ្រប់គ្រង​រដ្ឋបាល​នៃ ​ប្រទេស​កម្ពុជា ពាក្យ​នេះ​ពុំ​ដឹង​ជា​មាន​ប្រវត្តិ​និង​ប្រភពដើម​យ៉ាងណា​ទេ​តែ​តាម​ការ​ ស្រាវ​ជ្រាវ​បាន​ឱយ​ដឹង​ថា​ក្នុង​​ផែន​ទី​ព្រះ​បាទ​នរោត្តម (១៨៦០-១៩០៤) និង​ផែន​ទី​ព្រះបាទ​ស៊ីសុវត្ថិ (១៩០៤-១៩២៧) ព្រះរាជាណាចក្រ​កម្ពុជា​ចែក​ចេញ​ជា​ច្រើន​ខេត្ត​ក្នុង​នោះ​ពុំ​មាន​ ឈ្មោះខេត្ត​កណ្តាលទេ កាលនោះឈ្មោះខេត្តមួយ​ចំនួន​ជា​ឈ្មោះស្រុក​សព្វថ្ងៃ​ដូចជា​ខេត្ត​ល្វាឯម ខេត្តស្អាង ខេត្តកោះធំ ខេត្តកណ្តាលស្ទឹង​ ជាដើម (ឯកសារមហាបុរស)។ បើតាម​កំនត់​ត្រា​ចារឹក​នៅចេតិយអង្គឌួង​និង​ចេតិយ​បូរាណ​ជាច្រើន​ទៀត​លើ​ភ្នំព្រះ​រាជទ្រព្យ​ស្រុកពញាឮ យើងយល់ថា​ក្នុង​រាជ​ព្រះបាទ​នរោត្តម​ស៊ីសុវត្តិ ភ្នំព្រះរាជទ្រព្យនេះ​ស្ថិត​ក្នុង​ខេត្តសំរោងទង​ (ឈ្មោះ​ស្រុកមួយរបស់​ខេត្ត​កំពង់ស្ពឺ​សព្វថ្ងៃ) តែ​ក្រោយ​មកក្នុង​រាជ្យ​ព្រះ​បាទ​ស៊ីសុវត្ថិ​មុនីវង្ស (១៩២៧-១៩៤១) មាន​ការ​រៀបចំ​ព្រំ​ប្រទល់​ខេត្ត​ជា​ថ្មី​ទើប​បាន​ជា​ភ្នំព្រះ​ រាជទ្រព្យត្រូវ​ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្តាល​វិញ (កំណត់ត្រា​ចារឹកចេតិយ​ព្រះ​ស៊ីសុវត្ថិ) ដូចនេះ យើង​អាច​សន្និដ្ឋាន​បាន​ថា​ខេត្ត​កណ្តាល​កើត​មាន​ក្នុង​រចនា​សំព័ន្ធរដ្ឋបាល ​ចាប់​តាំង​ពី​រាជ្យ​ព្រះ​បាទ​ស៊ីសុវត្ថិ​មុនីវង្ស សម័យដែល​អាណានិគម​បារាំង​គ្រប់គ្រង។
ខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្ត- ក្រុងទាំំង ២៤ នៃព្រះរាជាណាចក្រកម្ពុជា ដែលលាតសន្ធឹងហ៊ុំព័ទ្ធរាជធានីភ្នំពេញ តាមបណ្តោយដងទនេ្លមេគង្គ ទនេ្លសាប ទនេ្លបាសាក់ និងមានព្រំប្រទល់ :
- ខាងជើងជាប់នឹងខេត្តកំពង់ចាម និង ខេត្តកំពង់ឆ្នាំង
- ខាងលិចជាប់​នឹង​ខេត្តកំពង់ស្ពឺ
- ខាងត្បូង​ជាប់នឹង​ខេត្តតាកែវ និង ព្រំប្រទល់ប្រទេសវៀតណាម
- ខាងកើតជាប់នឹងខេត្តព្រៃវែង

0 comments:

Post a Comment