Friday, May 10, 2013

មន្រ្តីស្ថានទូតអាមេរិក ចាប់អារម្មណ៍ កីឡាបាល់ទះ និងបាល់ទាត់នៅកម្ពុជា

ភ្នំពេញៈ ថ្លែងក្នុងគេហទំព័រ ប្លក់របស់ខ្លួន ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា លោក WILLIAM .E TODD បានសម្តែងការចាប់អារម្មណ៍ របស់ខ្លួនមកលើកីឡាកម្ពុជា ជាពិសេសកីឡាបាល់ទះ និងបាល់បោះ មិនតែប៉ុណ្ណោះលោក ក៏បានជំរុញឲ្យមនុស្សវ័យក្មេង ចេះលេងគ្រប់ៗគ្នាផងដែរ។
នៅក្នុងប្លក់ របស់លោកឯកអគ្គរដ្ឋទូត អាមេរិក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ បានបង្ហាញនូវចំណាប់ អារម្មណ៍ របស់លោកថា ប្រទេសកម្ពុជាមានបរិស្ថានកីឡា ដែលពោរពេញទៅដោយ ការរាប់អានជាខ្លាំង។ មនុស្សវ័យក្មេង ចេះលេងបាល់ទាត់ , កីឡាវាយកូនបាល់, កីឡាបាល់ឱបនិ ងបាល់ទះជាដើម។
លោកបាន លើកឡើងទៀតថា «ក្នុងនាមជាអ្នកគាំទ្រកីឡាបាល់ទះ ខ្ញុំពិតជាសប្បាយ រីករាយណាស់ ដើម្បី រៀនអំពីការបើក សម្ពោធនាពេលខាងមុខ នៃប្រទេសកម្ពុជាពាក់ព័ន្ធ នឹងសម្ព័ន្ឋកីឡាបាល់បោះ នៅថ្ងៃទី ០១មិថុនាខាងមុខ។ រដូវកាលកីឡាបាល់បោះថ្មីនេះ នឹងដើរតាម ភាពជោគជ័យ ដែលកម្ពុជាធ្លាប់ធ្វើ កាលពីឆ្នាំមុន» ។
ទន្ទឹមនឹងនោះ ដែរលោក WILLIAM .E TODD ក៏បានប្រៀបធៀបអំពីកីឡា នៅប្រទេសរបស់លោកផងដែរ ដោយបញ្ជាក់ថា នៅសហរដ្ឋអាមេរិក សមាគមជាតិកីឡាបាល់បោះ (NBA) បានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី២០ ខែមេសា ។
លោក WILLIAM .E TODD ក៏បានបញ្ជាក់ផងដែរថា លោកជាអ្នកស្រឡាញ់ វិស័យកីឡាខ្លាំង នៅស្រុក កំណើតរបស់ លោកផងដែរ៕ប្រភពមកពី៖ដើមអំពិល

0 comments:

Post a Comment