Thursday, May 23, 2013

iPhone5 កំពុង​​​ទន្ទឹង​ចាំ​​អ្នក​​មើល​បាល់​​នៅ​ស្តាត​ចាស់​ថ្ងៃ​សៅរ៍​នេះ

ពិត​មែន​អី ! គ្រាន់​​តែ​ទៅ​មើល​បាល់​ទាត់​សោះ​ឈ្នះ​ទូរសព្ទ​ ​ iPhone5 ផង​? ពិត​មែន​ណា៎ ប្រិយមិត្ត! លោក​អ្នក​គ្រាន់​តែ​អញ្ជើញ​ទៅ​ទស្សនា​ ដោយ​មិន​ចំណាយ​ប្រាក់​ ក្នុង​ការ​​ប្រកួត​បាល់ទាត់​មិត្តភាព​ក្នុង​ពាន​រង្វាន់ CamupJob Cup រវាង​ក្រុម​ កំពុង​តែ​មាន​ឈ្មោះ​ថ្មី TriAsia Phnom Penh FC ជាមួយ​ក្រុម រតនាគារ​ មក​ពី​ខេត្ត​ពោធិ៍សាត់ នោះ​​នឹង​មាន​ឱកាស​ឈ្នះ​ទូរសព្ទ iPhone5 និង រង្វាន់​ផ្សេង​ៗទៀត បាន​យ៉ាង​ងាយ។

រូបផ្សាយពាណិជ្ជកម្មនៅ​ទំព័រ Facebook របស់​ក្រុម TriAsia
ក្រៅ ​ពី​​ទទទួល​បាន​សន្លឹក​ឆ្នោត​ផ្សង​យក​​​រង្វាន់ iPhone5 និង ទស្សនា​ការ​ប្រកួត​បាល់ទាត់​ហើយ​នោះ​ ​លោក​អ្នក​​ក៏​នឹង​បាន​ឃើញ​ការ​សម្ដែង​ផ្ទាល់​របស់​តារា​ចម្រៀង​ល្បី​ប្រចាំ ​ផលិតកម្ម​រស្មីហង្ស​មាស​គឺ​កញ្ញា ពេជ្រ សោភា នា​ការ​ប្រកួត​នោះ​​ទៀត​ផង​។
កុំភ្លេច ​ណា! សូម​អញ្ជើញ​ទៅ​ទស្សនា​ឱ្យ​បាន​ច្រើន​កុះករ ព្រោះ​សំណាង​ល្អ​អាច​ធ្លាក់​មក​​លើ​រូប​អ្នក។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ​ទី ២៥ ខែ ឧសភា ចុង​សប្ដាហ៍​​នេះ ៣ : ៣០ នាទី​រសៀល លើ​ទីលាន​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ (ស្តាត​ចាស់​)៕ប្រភពមកពី៖សប្បាយ

0 comments:

Post a Comment