Wednesday, May 8, 2013

ប្រកាសតែង តាំងអភិបាល អភិបាលរង ស្រុកថ្មគោល សម្រាប់អាណត្ដិទី២

បាត់ដំបង ៖អភិបាល អភិបាលរង ស្រុកថ្មគោ ខេត្តបាត់ដំបង ត្រូវបានប្រកាសតែងតាំង សម្រាប់ អាណត្ដិទី២ ក្នុងការកាន់ កាប់មុខតំណែង ក្នុងដែនសមត្ថកិច្ច របស់ខ្លួនដដែល នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៣ នៅសាលប្រជុំ សាលាស្រុក ថ្មគោល ក្រោមអធិបតីភាព លោកបណ្ឌិត ជាម ច័ន្ឌសោភ័ណ អភិបាលរង ខេត្តបាត់ដំបង ដោយមានការចូលរួមពី សំណាក់ ថ្នាក់ដឹកនាំអធិការ នគរបាលស្រុក មេបញ្ជាការអាវុធហត្ថ អភិបាលរង និងអាជ្ញាធរឃុំទាំង១០ក្នុងស្រុក មន្រ្តីរាជការ តាមករិយា ល័យជំនាញនានា ជាច្រើនរូបទៀត។
បន្ទាប់ពីលោក អ៊ុកវង្ស ឡុងវី នាយករងទីចាត់ការគ្រប់គ្រង ធនធានមនុស្ស នៃសាលាខេត្តបាត់ដំបង បានឡើងអាន អនុក្រិត្យ និងប្រកាស របស់ ក្រសួងមហាផ្ទៃ ដែលត្រូវបានប្រកាសតែងតាំង សម្រាប់ អាណត្ដិទី២ ក្នុងដែន សមត្ថកិច្ចរបស់ខ្លួន មាន អភិបាល ចំនួន១ រូប និងអភិបាលរងចំនួន៤ រូបគឺ៖លោក សម ណេង ជាអភិបាល ស្រុកថ្មគោល លោក គង់ លី ជាអភិបាល រងស្រុក លោកស្រី រស់ ស៊ីថា ជាអភបាលរងស្រុក លោក សាឯម សេដ្ឋា ជាអភិបាលរងស្រុក លោក ពៅ ភារម្យ ជាអភិបាល រងស្រុក ក្រោយបានប្រកាសរួចមក។
លោក សម ណេង អភិបាលស្រុកថ្មគោល បានឡើងថ្លែងអំណរគុណ និងធ្វើការប្តេជ្ញាចិត្តនៅ ចំពោះមុខគណអធិបតីក្នុងពិធីថា  ក្នុងនាមរដ្ឋបាល ស្រុកថ្មគោលក៏ដូចជាក្នុងនាមរូបលោកផ្ទាល់  សូមថ្លែងអំណរគុណដល់គណអធិតីតំណាង លោកអភិបាល ខេត្ត លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបាន ផ្តល់សេចក្តីទុកចិត្តនិង បានប្រកាសតែងតាំង ថ្នាក់នាំរដ្ឋបាល ស្រុក ថ្មគោលក្នុងអាណត្តិទី២សារជាថ្មី ក្នុងដែនសមត្ថកិច្ច របស់ ខ្លួន ដើម្បីការងារជូនបម្រើប្រជាពលរដ្ឋបន្តទៀត ។
លោកអភិបាលស្រុក បានធ្វើការប្តេជ្ញាចិត្ត បន្តកិច្ចសហការ ក្នុងរដ្ឋបាល ស្រុកទាំងអស់និងគោរពបទបញ្ជា ដែលថ្នាក់លើប្រគល់ ឲ្យត្រូវយក អស់កម្លាំង ការចិត្តធ្វើការ បម្រើសេវាកម្មជូន ប្រជាពលរដ្ឋ ឲ្យបានល្អ ជាពិសេសរក្សាឲ្យបាននូវគោល នយោបាយភូមិ ឃុំមានសុវត្តិភាព ទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាល បានដាក់ចុះឲ្យអនុវត្ត។
លោកបណ្ឌិត ជាម ច័ន្ឌសោភ័ណ អភិបាលរងខេត្តបាត់ដំបង បានមានតិធ្វើការផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំស្រុកថ្មគោល ដែលត្រូវ បានប្រមុខរាជរដ្ឋា ភិបាល និងក្រសួងមហាផ្ទៃ បានតែងតាំងនិងប្រកាស ឲ្យចូលកាន់មុខតំណែងក្នុងទី២ថ្មីនេះ គឺធ្វើយ៉ាង ណា បម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន របស់ខ្លួន ឲ្យបានល្អ ជាពិសេស ត្រូវទប់ស្កាត់នូវបទល្មើសផ្សេងៗ និងអនុវត្តឲ្យ បាននូវ គោល នយោបាយភូមិឃុំមាន សុវត្តិភាព។ ក្នុងនាមរដ្ឋបាល ខេត្តសូមជូនពរដល់ អស់លោក លោក ស្រី ជាថ្នាក់ដឹកនាំ ស្រុកថ្មគោល ដែលទើបបានប្រកាសឲ្យបន្តការងារនាពេលនេះ សូមឲ្យមានសុខភាពល្អ និងសម្រេចបាន ជោគជ័យរាល់ ការងារ ដែលថ្នាក់ លើប្រគល់ជូន និងសូមថ្លែងអំណរគុណ ដែលគណអភិបាល នៃគណអភិបាលស្រុកទាំងអស់ បានខិតខំអនុវត្ត ការងារអណត្តិ កន្លងបានល្អប្រសើរផងដែរ ៕ប្រភពពី៖ដើមអំបិល


0 comments:

Post a Comment