ពីធីសម្ភោធ អាគាស្នាក់យុវជនលោកឪពុករួរ និង អាងទឹកនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប

កាលពីរសៀលម៉ោង ២:០០ នាថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៣ នៅក្នុងសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានបើកសម្ភោធ អាគារស្នាក់យុវជនលោកឪពុករួរ និងអាងទឹក​ ។ ដោយក្រោមអធិបតេយ្យភាព លោកអភិបាល អូលីវីយេ ជាអភិបាលព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ និងលោកឪពុក ចនវីស័រ អធិការសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ និងជាអ្នកគ្រប់គ្រងដុនបូស្កូ កម្ពុជា ម្ចាស់ជំនួយ លោកគ្រូ អ្នកគ្រូស្មោះចិត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប។

Tuesday, March 12, 2013

ខេត្តកំពង់ធំ

ប្រាសាទ​សំបូរ​ព្រៃគុហ៍​
Sambo Prei Kuh Temples​ត្រូវបាន​កសាងឡើង​ដោយ​ព្រះបាទ​ឦសាន​វរ្ម័នទី​១ អំឡុង​សតវត្សរ៍​ទី​ប្រាំពីរ និង​ជា​រាជធានី​មួយ​នៃ​អាណាចក្រ​ចេនឡា​ដែល​ត្រូវបាន​ស្គាល់​ថា​ជា​ឦសាន​បុរៈ និង​ជា​មជ្ឈមណ្ឌល​សាសនា​មួយ​ដែល​បាន​ឧទ្ទិស​ថ្វាយ​ដល់​ការគោរព​ជូន​ព្រះ​ សិវៈ​។​
​ជា​ការរួម​បញ្ចូល​គ្នា បរិវេណ​នេះ​មាន​ច្រើន​ជាង​មួយរយ​ប្រាសាទ​ដែល​បាន​កសាង​ពី​ថ្ម​ឥដ្ឋ ថ្ម​បាយក្រៀម និង​ថ្មភក់ និង​ពី​សំណល់​សេសសល់​។ តំបន់​នេះ​ត្រូវ​បាន​យល់ថា​ព្រះមហាក្សត្រ​ស្នង​បន្ត​ជា​ច្រើន​បាន​រក្សា​ តំបន់​នេះ​ជា​រាជធានី​របស់​ទ្រង់ ការ​សោយរាជ្យ​បន្ត​មួយ​លើកៗ​ត្រូវ​កសាង​ប្រាសាទ និង​កន្លែង​សក្ការៈបូជា​បន្ថែម​ដល់​រាជធានី​។


​ប្រាសាទ​អណ្ដែត​
​ប្រាសាទ​អណ្ដែត​ ត្រូវបាន​កសាងឡើង​ក្នុង​ រចនាប័ទ្ម​ព្រៃ​ក្មេង​ដែល​មាន​ប៉ម​ប្រាសាទ​ឥដ្ឋ​តែមួយ​ប៉ុណ្ណោះ​។    សព្វថ្ងៃ​នៅ​ជាមួយ​វត្ត​ព្រះពុទ្ធសាសនា​សម័យ​ទំនើប​។ ប្រាសាទ​នេះ​ត្រូវបាន​កសាង​ឡើង​នៅ  ​ស​តវត្សរ៍​ទី​ប្រាំពីរ​ក្នុង​រជ្ជកាល​ ព្រះបាទ​ជ័យវរ្ម័ន​ទី​១​​ស្ថិត​នៅ​ចំ​កណ្ដាល​ក្រុម​ប្រាសាទ ប្រាសាទតោ​ដែល​តុបតែង​យ៉ាង​ស្អាត​ស្រដៀង​គ្នា​នឹង​រចនាប័ទ្ម​ប្រាសាទបុរាណ​ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​២​ដែរ​​នៃ​អាណាចក្រ​អង្គរ​សតវត្សរ៍​ទី​ ៩ ​ដែល​មាន​នៅ​សិលាចារឹក​ក្នុង​ប្រាសាទ​សំបូរ (​ក្រុម​ខាងជើង​)​។​


​ប្រាសាទ​វត្ត​គុហ​នគរ​
​វត្ត​គុហ​នគរជា​ កន្លែង​ដែល​បាន​កសាង​ក្នុង​សតវត្សរ៍​ទី​១១ ដែល​ប្រមូលផ្ដុំ​ទៅ​ដោយ​ប្រាសាទ​ថ្ម​បាយក្រៀម និង​ថ្មភក់​លើ​គ្រឹះ​ដែល​បាន​រក្សាទុក​យ៉ាងរឹងមាំ​២០០​ម៉ែត្រការ៉េ និង​ព័ទ្ធជុំវិញ​ដោយ​កំពែង​ថ្មភក់​ដ៏​ធំ​កម្ពស់​៣​ម៉ែត្រ​។ ប្រាសាទ​នេះ​បាន​កសាង​អំឡុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ ដែល​រចនាប័ទ្ម​ស្រដៀង​គ្នា​នឹង​ប្រាសាទ​ទន្លេបាទី​។​


Prasat Preah Tee-uht
​ត្រូវបាន​ ដាក់ឈ្មោះថា ‘Leaning Tower of Pisa នៃ​ខេត្ត​កំពង់ធំ​’ ដោយ Adventure Cambodia travel guide ដោយ​ប្រាសាទ​នេះ មាន​លក្ខណៈ​ទ្រុឌទ្រោម អាច​នឹង​រលំ​ក្នុងពេល​ណាមួយ​។ ប្រាសាទ​ធ្វើ​ពី​ថ្មភក់​សុទ្ធ​មួយ​នេះ មាន​ជាមួយនឹង​ធ្នឹម​ដែល​បាន​រក្សា​យ៉ាង​ល្អ (​ខ្លះ​នៅលើ​ដី ខ្លះ​នៅ​កន្លែង​ដើម​) បង្ហាញ​ពី​រចនាប័ទ្ម​តែមួយគត់​របស់​សម័យ​មុន​អង្គរ​។ វា​មាន​ទីតាំង​នៅក្នុង​វាល​សាលារៀន​មួយ ប្រមាណ​៧​គម ពី​ខេត្ត​កំពង់ធំ និង​3​គម​ទៅ​តាម​ផ្លូវលំ​លេខ​៦​។ អាច​ពិបាក​នឹង​អាច​រកឃើញ​បន្តិច ប៉ុន្តែ​ជា​ការធ្វើដំណើរ​ដ៏​មាន​តម្លៃ ឆ្លងកាត់​ភូមិ​ដាច់ស្រយាល​ជាច្រើន​នៅតាម​ផ្លូវ​ចូល​។


​ការ​ស្នាក់​នៅ​តាម​ផ្ទះ​ក្នុង​ស្រុក​បារាយណ៍​
​ក្នុង​ខេត្ត​ កំពង់ធំភ្ញៀវទេសចរ​អាច​រីក​រាយ​នឹង​រសជាតិ​ពិត​នៃ​ជីវិត​ក្នុង​ជនបទ​ប្រទេស​ កម្ពុជា​។ បទពិសោធ​ទេសចរណ៍​ស្នាក់​នៅ​តាម​ផ្ទះ​ក្នុង​ភូមិ​ជា​កម្មវិធី​សហគមន៍​ តែមួយគត់​ដែល​បង្ហាញ​ចំណុច​ពិ​សេស​​ៗ​​នៃ​ជីវិត​តាម​ភូមិ​ស្រុក​ក្នុង​ទឹកដី ​ ប្រទេស​កម្ពុជា​។​
​ភ្ញៀវទេសចរ​អាច​នឹង​ទស្សនា​ជនជាតិភាគតិច ជិះ​រទេះគោ មើល​កសិករ​ឡើងត្នោត​ជាមួយនឹង​ល្បឿន និង​ភាពរហ័សរហួន រៀន​ពី​ការ​ត្បាញ​សូត្រ និង​រីករាយ​ជាមួយ​ការសម្ដែង​រាំ​បែប​ប្រពៃណី​។​


​ភ្នំ​សន្ទុក​
​ភ្នំ​សន្ទុក មាន​រូបសំណាក​ព្រះពុទ្ធ​ជាច្រើន​អង្គ ឆ្លាក់​ពី​ថ្មភ្នំ​ល្អៗ រូ​ម​បញ្ចូល​ទាំង​រូប​ព្រះពុទ្ធ​ចូល​បរិនិព្វាន​បី​ធំៗ រូប នី​មួយៗ​មាន​ប្រវែង​១០​ម​។ ភ្នំ​សន្ទុក​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ទៅជា គិរី​ចោម​ចុង និង Phnom Krop Tuk ។ ថ្ម​ពីរ​ដុំ ត្រូវបាន​អ្នកស្រុក​ហៅថា Chan Chan Dare ឬ Chan Chare ដែល​នៅ​ជិត​គ្នា​ជា​សញ្ញា​សម្គាល់ និង​មាន​រន្ធ​តូច​មួយ​។ នៅពេល​ដែល​អ្នកដំណើរ​មក​ដល់​ទីនោះ ពួកគេ​តែងតែ​ទម្លាក់​ប្រាក់​កាក់ (​កាក់​បុរាណ​) ទៅក្នុង​រន្ធ​តូច​នោះ​។ នៅពេល​ដែល​ប្រាក់​កាក់​ធ្លាក់​ចូល​ទៅ វា​ធ្វើឲ្យ​មាន​សំឡេង​ពិរោះ ដូច​ជា​សត្វ​បក្សី ឬត​ន្រី្ត​ជាមួយនឹង​ភាពសប្បាយ​រីករាយ​ដូច្នោះ​ដែរ​។ ពួក​គេ​ធ្វើបែបនេះ​តាំងពី​បុរាណកាល​មក​ម្ល៉េះ​។


​ព្រៃ​ប្រស់​
​ព្រៃ​ប្រស់​គឺជា​ តំបន់​វប្បធម៌ និង​ធម្មជាតិ​មាន​ទីតាំង​នៅ​ភូមិ​ព្រៃ​ប្រស់ ឃុំ​ព្រៃ​ព្រា​ល ស្រុក​កំពង់ស្វាយ មាន​ចម្ងាយ​ប្រហែល​១៦​គ​.​ម នៅ​ខាងជើង​ឆៀង​ខាងលិច​ខេត្ត​កំពង់ធំ​។


​តំបន់​អភិរក្ស​សត្វ​ស្លាប​បឹង​ទន្លេ​ឆ្មា​
​បឹង​ឆ្មា​ផ្ទុក​ឡូត៍ ​ចិញ្ចឹម​ត្រី​ពី ៥ ទៅ​៦​កន្លែង និង​មាន​ចម្ងាយ​៣០​គ​.​ម ពី​ស្រុក​ស្ទោង ទី​រួម​ខេត្ត​កំពង់ធំ ហើយ​នៅ​ទីនោះ មាន​ភូមិ​នេសាទ កំពង់​ក្តី Svay Kor, Mo Doung, Kampong Bradom and Msa Trang Tboung in Peam Bang Commune​។ គេ​រស់នៅ​ទីនោះ ជាមួយ​នឹង​ផ្ទះ​អណ្តែត និង​ផ្លាស់​ទី​ទៅលើ​ទៅ​ក្រោម​តាម កម្រិត​ទឹក នៅក្នុង​ព្រៃ និង​ព្រៃ​លិច​ទឹក​។


​ក្រុម​ប្រាសាទតោ​
​ក្រុម​ប្រាសាទតោ មាន​ប្រាសាទ​ចំនួន​១៨ ជាមួយនឹង​កំពែង​ពីរ​នៅ​ជិត​នឹង ត្រពាំង​។ គេ​ហៅ​ប្រាសាទ​នេះ​ថា​ប្រាសាទតោ ព្រោះ​នៅលើ​ជណ្តើរ​ទាំង​អស់​ពី​បួន​ទិស មាន​រូប​តោ​អង្គុយ ជាមួយ​នឹង​ជើង​មុខ​បញ្ឈរ ជើង​ក្រោយ ដាក់​ចុះ​ក្រោម ងើយ​ក្បាល​ឡើង និង​មាត់​ចំហរ​ទៅ​រក​កន្លែង​សក្ការៈ​។ ឥលូវ​ត្រពាំង​នោះ​រីង​ទឹក​ទៅ​ហើយ នៅក្នុង រដូវប្រាំង​។

​ក្រុម​ប្រាសាទ​យាយ​ព័ន្ធ​
​ក្រុម​ប្រាសាទ​យាយ​ ព័ន្ធ មាន​ទីសក្ការៈ​សរុប​២២​កន្លែង (៥​មាន​រាង​ប្រាំបី​ជ្រុង​) ជាមួយនឹង​កំពែង​ពីរ និង​ត្រូវបាន សាងសង់​ពី​ឥដ្ឋ ថ្ម​កំបោរ ថ្ម​បាយក្រៀម និង​ថ្មភក់ ជា​ទម្រង់​ចតុកោណកែង ក្នុង​សតវត្ស​ទី​៧ (៦០០-៦៣៥) ក្នុង​រជ្ជកាល ព្រះបាទ​ឥសាន​វរ្ម័ន​ទី​១ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​សិវៈ​។

ខេត្តព្រះវិហារ

Preah Vihear Templeប្រាសាទ​ព្រះវិហារ​
​ប្រាសាទ​ព្រះវិហារ គឺជា​ប្រាសាទខ្មែរ នៅលើ​ពយ​តា​ឌី នៅជាប់​ច្រាំង​ថ្ម​កម្ពស់​៥២៥ ម៉ែត្រ នៃ​ភ្នំ​ដងរែក  ក្នុង​ខេត្ត​ព្រះវិហារ នៃ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ ប្រាសាទ​នេះ បាន​ផ្តល់​ឈ្មោះ​ដល់​ខេត្ត​ព្រះវិហារ និង​មាន​ចម្ងាយ​១៤០​គ​.​ម ពី​ប្រាសាទ​អង្គរវត្ត និង​ប្រហែល ៣២០​គ​.​ម ពី​ទីក្រុង​ភ្នំពេញ​។


​ត្មាត​បោយ​
​ត្មាត​បោយ​ជា​ភូមិ​ ដាច់ស្រយាល​មួយ​មាន​ ទីតាំង​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ តំបន់​នេះ​ផ្គត់ផ្គង់​ដល់​ការចិញ្ចឹម​ប្រភេទ​សត្វ​ស្ថិត​ក្នុង​គ្រោះថ្នាក់ ដូច​ជា​សត្វ Giant Ibis ជា​ប្រភេទ​សត្វ​មាន​ជា​យូរ និង​សត្វ White shouldered Ibis ដែល​ត្រូវ​បាន​ដឹងថា​ជា​ជម្រក​សំបុក​នៃ​សត្វ​ប្រភេទ​នេះ​។ ភ្ញៀវទេសចរ​អាច​ដើរកាត់​តំបន់ដីសើម​ដែល​សំបូរ​ដោយ​ប្រព័ន្ធ​អេកូ​នៃ​តំបន់​ ព្រៃឈើ វាលស្មៅ​ដែល​ដុះ​លិច​ទឹក​ប្រចាំ​រដូវ ព្រៃឈើ និង​ដី​សើ​ម​។ នៅ​ចន្លោះ​សតវត្សរ៍​ទី​៩ និង​ទី​១៥ អាណាចក្រ​ខ្មែរ​មាន​មូលដ្ឋាន​នៅ​អង្គរ​ដែល​មាន​ទេសភាព​ស្រស់ស្អាត និង​លក្ខណៈ​ពិសេស​ជាច្រើន​អាច​នឹង​ឃើញ​រហូតមកដល់​សព្វថ្ងៃ​។​


​ប្រាសាទ​បាកាណ​
​ប្រាសាទ​បាកាន មាន​ទីតាំង​នៅក្នុង​ភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី មាន​ចម្ងាយ​ប្រមាណ​១០៥​គ​.​ម ពី​ទី​រួម​ខេត្ត តាម​ផ្លូវជាតិ​លេខ​១២ (៦៤) បន្ទាប់​មក​បត់​ស្តាំ​ជាង​៣០​គ​.​ម​។ ប្រាសាទ​បាកាន គឺជា​កន្លែង​វប្បធម៌​ប្រវត្តិសាស្ត្រ​មួយ​។ សព្វថ្ងៃ ប្រាសាទ​នេះ មិនទាន់មាន​អ្នកទេសចរ​ទៅ​ទស្សនា​នៅ​ឡើយ​ទេ​។


​រមណីយដ្ឋាន​ស្ទឹង​ខ្សាច់​
​គឺជា​រមណីយដ្ឋាន​ ធម្មជាតិ ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​ទន្លេ​សែន ក្នុង​ភូមិ​ថ្មី ឃុំ​កំពង់​ប្រណាក់ ស្រុក​ត្បែង មានជ័យ ចម្ងាយ​៣​គ​.​ម ពី​ទី​រួម​ខេត្ត​តាមរយៈ​ផ្លូវលំ​។ រមណីយដ្ឋាន​នេះ​បាន​បម្រើ​អ្នកទេសច​រទាំង​ក្នុង​និង​ក្រៅប្រទេស ជា​ពិសេស​អ្នក​ដែល​នៅក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ​នេះ​តែម្តង ជាមួយនឹង​សកម្មភាព​កម្សាន្ត​ផ្សេងៗ ដូចជា​ហែល​ទឹក និង​ជិះទូក​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ជាតិ​ផ្សេងៗ​។

​ប្រាសាទកោះកេរ្តិ៍​
​កោះ​កេរ្តិ៍​ធ្លាប់​ ជា​រាជធានី​បុរាណ​របស់​ប្រទេស​កម្ពុជា ដែល​មាន​ទីតាំង​នៅក្នុង​ភូមិស្រ​យ៉ង់ ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេន ចម្ងាយ​ប្រមាណ​៤៩​គ​.​ម ភាគ​ខាងលិច​នៃ​ទី​រួម​ខេត្ត​។ ប្រាសាទកោះកេរ្តិ៍ ស្ថិតនៅ​លើ​ទីទួល​ខ្ពស់ ឆក​គគីរ​។ ប្រាសាទ​នេះ​ត្រូវបាន​សាងសង់​ឡើង ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ (​គ​.​ស ៩២៨-៩៤២)​។ ប្រាសាទកោះកេរ្តិ៍ មាន​កម្ពស់​៣៥​ម៉ែត្រ និង​រចនាប័ទ្ម​របស់​វា ប្រហាក់ប្រហែល​នឹង​ចេតិយ​ប្រាំមួយ​ជាន់​។ ប្រាសាទ​នេះ​បែរមុខ​ទៅ​លិច ទៅរក​ក្រុង​អង្គរ​។ វា​ត្រូវ​បាន​សាងសង់​ដើម្បី​គោរពបូជា​ដល់ ត្រី​ភូ​វ​នេ​ស្វ​រៈ ជា​អាទិទេព​ផ្តល់​នូវ​សេចក្តីសុខ​សប្បាយ​។

Monday, March 11, 2013

រមណីដ្ឋានក្នុងខេត្តស្ទឹងត្រែង

រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ( ឬ សុភមិត្រ)
Borey O'Svay
កុមារ​កម្ពុជា ដែល​បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៩ នឹង​​បាន​ស្គាល់​ទីតាំង​ភូមិ​សាស្រ្ត​នេះ​យ៉ាង​ ច្បាស់​ គឺ​ទឹក​ជ្រោះល្បាក់​ខោន​ ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា។ ពួក​គេ​ដឹង​ថា នេះ​គឺជា​តំបន់ មួយ​ដែល​ទន្លេ​មេគង្គ​ហូរ​ឆ្លង​កាត់​ចុះ​មកមាន​កំពស់​២៦ម​ចេញ​ពីខ្ពង់រាប​ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា​និង​សា​ធារណ​រដ្ឋឡាវ។​តែទោះ​បីជា​យ៉ាង​ណា​ ក៏ដោយ ក៏​មនុស្ស​ភាគ​ច្រើន​ប្រហែល​ជា​មិន​សូវបាន ទៅទស្សនានៅតំបន់នោះទេ។


រមណីដ្ឋានបូរីអូរស្វាយ
បូរី​អូរ​ស្វាយ​ស្ថិត​ក្នុង​ឃុំ​អូរស្វាយ ​នៃ​ស្រុក​ថាឡាបូរិវ៉ាត​ ហើយ​ទីនេះ​គឺជា​រមណីដ្ឋានមួយ ​ក្នុងចំណោម ​រមណីដ្ឋាន​ពេញ​និយម​ជាច្រើន​ទៀត ​ដែលភ្ញៀវ ​ទេសចរជាតិ ​និង​អន្តរជាតិ​តែងតែ ​មាន​បំណង​​​ចង់​មក​ទស្សនា​។ តំបន់​នេះ​គឺជា​ផ្នែកមួយ​ នៃ​រាជធានី​អាណាចក្រ​ខ្មែរ​សម័យបុរាណ ​ និង​រាប់​បញ្ចូល​ទាំង​​រុំាសា ​​​ (តំបន់​អភិរក្ស​ ​លិច​ទឹក)​ ដែល​មាន​​សត្វផ្សោត​ជា​ច្រើន​រស់​នៅ​តាមបណ្តោយ​ទន្លេមេគង្គ​ សត្វបក្សាបក្សី​ សត្វព្រៃ​ ជា​ច្រើន​រស់​នៅ​តំបន់​ព្រៃឈើ​អភិរក្ស​ ដែល​រាជរដ្ឋាភិបាល​អណត្តិថ្មី​បាន ​អភិវឌ្ឍន៍​ហេដ្ឋារចនា សម្ព័ន្ធ​ផ្លូវថ្នល់​ ស្ពានយោល ​វត្តអារាម ​ដោយ​រាប់បញ្ចូលទាំង​ផ្ទះសំណាក់​ សាធារណៈ ​(ផ្ទះ​សម្រាប់​ស្នាក់​នៅ)​  មជ្ឈមណ្ឌលព័ត៌មាន​ និង​កំពង់ផែ​ទូក​សម្រាប់​ភ្ញៀវទេសចរ​។​ល​។​


រមណីដ្ឋានកោះហិប និងថ្មសក្តិសិទ្ធ (ឬព្រះសុគុន)
នៅក្នុង​អំឡុង​ រដូវវស្សា ​កោះហិប​ គឺជា​កោះមួយ​ ដែល​មើល​ឃើញបី​ដូច​ជាអណ្តែតនៅ​លើផ្ទៃ​ ទឹក​ ទន្លេមេគង្គ​នៅតាម​បណ្តោយ​តំបន់​អភិរក្សរុំាសា ​ហើយផ្ទុយគ្នា​ទៅនឹង​ភូមិបូរី ​អូរស្វាយ ។ កោះហិប​ គឺជា​តំបន់​ អេកូ-ទេសចរណ៍​ដ៏ពេញនិយម​មួយ ​ហើយនៅ​ពេល​បច្ចុប្បន្ន​នេះ ​មានគ្រួសារប្រជាជនជា ​ច្រើនរស់នៅទីនោះ(កោះមាន)។​


រមណីដ្ឋានកោះព្នៅ
កោះ​ព្នៅ​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ និង​ស្ថិត​នៅ​ក្នុង​ឃុំអូរ​ស្វាយកោះ​នេះ​ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​សហគមន៍​ អេកូ-ទេសចរណ៍ ពីព្រោះ​តែ​សម្រស់​ធម្មជាតិ​ដ៏​ត្រកាល​នៅ រដូវប្រាំង។


រមណីដ្ឋានអន្លុងនាគ និង អន្លុងសីមា
មាន​​ប្រពៃណី ​​និង​​រឿង​​​ព្រេង​ជា​​ច្រើន​ ​ ដែល​​មាន​​ទាក់​​ទង​​នឹង​សត្វនាគ​  ​តាម​បណ្តោយ​​ដង​ទន្លេមេ​គង្គ​ ​ខាង​​លើ ​​នៃ​ខេត្ត​​ស្ទឹង​ត្រែង។​ ​ដូច​ជា​​នៅ​ក្នុង​​ភូមិ​អូរស្វាយ ​ យើង​​​បាន​​រក​​ឃើញ​​​តំបន់​មួយ​​យ៉ាង​ពិ​​​​​​សេ​ស​​​ ដែល​​ប្រជាជ​ន​បាន​ហៅ​ថា​​ "អ​ន្លុងនា​គ"​ ដែលមា​នន័យ​ថា ​​​"ដែ​ល​​​មា​ន​​​ន័​យ​​​ថា​ ​​​ជា​​​ទី​តាំ​ង​​ដែ​ល​​​នា​គ​​​ ​រ​ស់​នៅ​ ​​​ហើ​យ​​​មា​ន​​ជម្រៅ​​ជ្រៅ​​ខ្លាំង​​​នៅ​​ក្នុង​​ទឹក​​ទន្លេ​មេគង្គ។​​ ជា​ច្រើន​​​ដំណរ​មក​​ហើយ​​ដែល​​ប្រ​ជាជន​ រស់​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ​ ក្នុង​តំបន់​រុំាសា​ មាន​​​​​​​​​​​ជំនឿថា ​មាន​នាគ​​ញី​ឈ្មោល​ពីរក្បាល​ ដែល​រស់​នៅទីនេះ។ នេះ​បើផ្អែក​ទៅលើ​ភស្តុតាង​មិន​ច្បាស់​លាស់​មួយ​ចំនួន។​
តែបើតាម​ប្រ​ ជាជន​ដទៃ​ទៀត​ជា​ច្រើន ​ដែល​រស់នៅ​ក្នុងភូ​មិអូរ​ស្វាយ​ ពួក​គេបាន​និយាយថា ​សត្វនាគ​ ទាំង​នេះ​មាន​ភាព​ល្បីល្បាញ ​នៅក្នុង​តំបន់​អន្លុង​នាគនេះ។ ​ដូន​តារ​បស់ពួក​គេ​ ធ្លាប់​​តំណាល​​ប្រាប់​​ ពួក​គេអំពីសត្វនាគដែលរស់នៅក្នុងតំបន់នេះ។ ជាពិសេសគឺនៅក្នុងអន្លុងដ៏ជ្រៅនេះ។


រមណីដ្ឋានព្រះរំកិល
​ក្នុង​ឃុំ​រំកិល ស្រុក​ថា​ឡា​បូរី​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​មាន​ផ្ទះ​ជា​ច្រើន​ខ្នង​ត្រូវបាន​គេ​កសាងឡើង តាម​មគ្គុទេសក៏​របស់អ្នក​ជំនាញខាង​ទេសចរណ៍ សម្រាប់​ភ្ញៀវទេសចរ​មក​សម្រាកលំហែ​កាយ ដោយ​ពួកគេ​មិន​ត្រឹមតែ​សប្បាយ​រីករាយ​នឹង​ទេសភាព​ធម្មជាតិ​ដ៏​ត្រកាល​ ប៉ុណ្ណោះ​ទេ តែ​ពួកគេ​ថែម ទាំង​សប្បាយរីករាយ​ដោយ​ទទួលបាន​បទពិសោធន៍​ជីវិត​ថ្មីៗ និង​សកម្មភាព​ជា​ប្រចាំ​ថ្ងៃ​របស់​អ្នកភូមិ ក្នុងអំឡុងពេល​ស្នាក់នៅ​របស់​ពួកគេ​នៅ​ទីនោះ​។​


អូរឬស្សីកណ្តាល
ទំនោរ​របស់​មនុស្ស​ ក្នុង​ពិភពលោក​នា​ពេលបច្ចុប្បន្ន​នេះគឺ​ការធ្វើ​ដំណើរ​កំសាន្ត។ ដោយហេតុដូច្នេះហើយ បាន​ជា​ចំនួន​ភ្ញៀវទេសចរ​ជាច្រើន ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ចេះតែ​កើនឡើងជា​រៀង​រាល់ឆ្នាំ​។ នៅពេលដែល​មនុស្ស​ចង់​លំហែ​កំសាន្ត។ ​ពួកគេ​ធ្វើដំណើរ​ទៅ​កន្លែង​ដទៃ ទៀត ជាពិសេស​គឺ​រមណីដ្ឋាន ដែល​មាន​សម្រស់​ធម្មជាតិ​ស្រស់ត្រកាល​។ ដូច្នេះ ដើម្បី​បំពេញតម្រូវការ​របស់​ភ្ញៀវទេសចរ​ដ៏​ច្រើន ទើប​តំបន់​ជាច្រើន​ត្រូវបាន​អភិរក្ស និង​អភិវឌ្ឍន៍​ជាពិសេស តំបន់​ដាច់ស្រយាល​នៅ​ទិសឥ្ឍសាន​នៃ​ប្រទេស​កម្ពុជា​។​


រមណីដ្ឋានប្រាសាទព្រះគោ
រមណី​ដ្ឋាន​ប្រាសាទ​ ព្រះគោ​ស្ថិត​នៅ​ក្នុងឃុំថាឡាបូរិវ៉ាត់ដែលភ្ញៀវទេសចរអាចធ្វើដំណើរដល់ទីនោះ​ តាម​ទូក​ដោយ​ឆ្លងកាត់​ទន្លេ សេកុង​​និង​​ទន្លេមេគង្គ​​ដែលជា​​​ចំនុច​​ប្រសព្វ​​គ្នា​​មាន​​ទឹក​​ហូរ​​ ខ្មួលខ្មាញ់។ ប្រសាទ​​ព្រះគោ​​​​ គឺជា​​រមណីដ្ឋាន​​ប្រវត្តិសាស្រ្ត​​មួយ​​ដ៏មាន​សារៈសំខាន់​​ នៃ​​ខេត្តស្ទឹងត្រែង​​ដែល​​ត្រូវបាន​​កសាង​ឡើង​​នៅ​ក្នុង​សតវត្សទី៦-៧ ​​ក្នុងរាជព្រះបាទជ័យវរ័ន្មទី១​​សម្រាប់​ឧទ្ទិស​ចំពោះអាទិទេព​​ក្នុង​សាសនា​ ​ព្រាហ្មណ៍ប្រាសាទ​ព្រះគោ​​ត្រូវ​បានកសាងឡើង​ក្នុង​ រចនាបថឥដ្ឋក្រហម​និង​ថ្មបាយក្រៀម។ ​​​​​​នៅពេលច្ចុប្បន្ននេះគឺនៅសល់តែតួព្រះវិហារដែលមានបណ្តោយ៩ម៨ម និង កំពស់៧មតែ ប៉ុណ្ណោះ ។


រមណីដ្ឋានប្រាសាទព្រះធាតុ
រមណីដ្ឋាន​ ប្រាសាទព្រះធា​តុ ស្ថិតនៅ​លើ​តំបន់​ខ្ពង់រាប  ដែល​មាន​ចំងាយ​បី​គីឡូ​ម៉ែត​ជាយក្រុង​ស្ទឹង ត្រែង។ ប្រាសាទព្រះធាតុ​គឺជា​រមណីដ្ឋាន​វប្បធ​ម៌មួយ ក្នុង​បណ្តា​រមណីដ្ឋានដ៏​ពេញនិយម​ជា ច្រើន​ទៀត និង​ជាទី​គោរព​សក្ការៈ​សម្រាប់​ប្រជាជន​រស់នៅ​តំបន់​នោះ និង​ភ្ញៀវទេសចរ​ផងដែរ​។ រមណីដ្ឋាន​នេះ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ប្រវត្តិសាស្ត្រ របស់​ខេត្ត ដែល​ប្រសាទ​នេះ​ត្រូវបាន គេ​កសាងឡើង​ក្នុង​សតវត្ស​ទី​៦ គស ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ័​ន្មទី​១ ដើម្បី​គោរព​ដល់​ព្រហ្ម​ញ្ញ សាសនា​។​


       រមណីដ្ឋានប្រាសាទប្រាំបីល្វែង
រមណីដ្ឋាន​ប្រាសាទ​ ប្រាំបី​ល្វែង មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​ព្រៃ​ចំងាយ​ប្រហែល​២​គីឡូ​ម៉ែត ទិស ខាងត្បូង​នៃ​ប្រាសាទ​ព្រះ​គោ ដែល​ទទួល​នូវ​ការ​បាក់បែក​យ៉ាង​អាណោច​អធម​ស្ទើរតែ​ចង់​អស់ ដោយ សារ​តែ​សង្គ្រាម​អស់​រយៈពេល​ជាង​បី​ទសវត្ស ការ​មិន​អើពើ​រវីរវល់​ថែរក្សា ការបំផ្លាញ​របស់ ធម្មជាតិ​ថែមទៀត និង​ការជីក​គាស់​បំផ្លិចបំផ្លាញ​របស់​ជន​អគតិ​មួយចំនួន​ក្នុង​បំណង​សែ្វ​រក​ វត្ថុ បុរាណ មាន​តំលៃ​។​

Sunday, March 10, 2013

រមណីដ្ឋានកោះតាតៃ


Ta Tai Waterfallទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ទឹកជ្រោះ​តាតៃ​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​ជុំវិញ​ ពិភពលោក​។ ការអភិរក្ស​ធម្មជាតិ និង​សត្វព្រៃ​នៃ​ទឹកជ្រោះ​តា​តៃ កោះកុង​ធ្វើអោយ​វា​ក្លាយជា​កន្លែង​ដ៏​ទាក់ទាញ​ដែល​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ ញឹកញាប់​បំផុត​មួយ​ក្នុង​ខេត្ត​កោះកុង​។ ភ្ញៀវទេសចរ​ចូលចិត្ត​ទស្សនា​ទេសភាព​ទឹក​ធ្លាក់ និង​ព្រៃឈើ​ខៀវស្រងាត់​នៃ​តំបន់​ជុំវិញ​នោះ​។ អ្នក​ប្រហែលជា​នឹង​ឃើញ​សត្វព្រៃ និង​រុក្ខ​ជាតិ​មួយចំនួន​នៅពេល​អ្នកបើកបរ​ទៅកាន់​ទឹកជ្រោះ​តា​តៃ ខេត្ត​កោះកុង​។ ធម្មជាតិ​បៃតង​អម​សងខាង​ផ្លូវ​ទៅ​កាន់​ទឹកជ្រោះ​តាតៃ​កាន់តែ​ធ្វើអោយ​ ការធ្វើ​ដំណើររីក​រាយ​ឡើង​។​
​អ្នកនឹង​មកកាន់​ទឹកជ្រោះ​តាតៃ​ចម្ងាយ​ ប្រហែលហា​សិប​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ ការធ្វើដំណើរ​ត្រូវ​ចំណាយ​ពេល​ប្រហែល​សែសិប​ប្រាំ​នាទី​ពី​ទី​រួម​ខេត្ត ព្រោះ​វា​មាន​ទីតាំង​នៅក្នុង​ឃុំ​ត្រពាំង​រូង នៃ​ស្រុក​កោះកុង​។ រុក្ខជាតិ​និង​សត្វព្រៃ​នៃ​តំបន់​ជិតៗ​នោះ​ធ្វើអោយ​ទឹកជ្រោះ​នេះ​ក្លាយជា​ កន្លែង​ដែល​គេ​ចូលចិត្ត​ទស្សនា​មួយ​ក្នុងស្រុក​ទាំងមូល​។​

Thursday, March 7, 2013

ខេមរសិរីមន្តជូបគ្រោះថ្នាក់ចរាចរណ៍

ទិដ្ឋភាព​នៅ​កន្លែង​កើត​ហេតុ
តាមប្រភព​ព័ត៌មានជំ​ហានដំបូងបានឱ្យ​ដឹងថា​ អ្នក​ចម្រៀង​មួយ​ក្រុម​ដឹកនាំដោយ​លោកខេមរ សិរីមន្ត តារាចម្រៀងល្បី​ឈ្មោះបាន​ជួបឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរ​ គឺរថយន្ត​ម៉ាកថុនត្រារបស់ក្រុម​អ្នកចម្រៀងបើកបុកគ្នា​ ជាមួយរថយន្តកុងតឺន័របណ្ដាលឱ្យស្លាប់៤នាក់​ រីឯលោកខេម​រ​ សិរីមន្ត និង​នារីវ័យក្មេង២នាក់ទៀតរងរបួសគ្រាន់បើ​​ត្រូវបាន​នាំយកទៅ​សង្រ្គោះ ដែលហេតុការណ៍អាក្រក់នេះបាន​កើតឡើងកាលពីវេលាម៉ោង​៩និង៣០នាទីយប់​ ថ្ងៃទី៧មីនា២០១៣​​ លើកំណាត់ផ្លូវជាតិលេខ​៤​ ស្ថិតក្នុង​ភូមិភូធឿង ឃុំបិតត្រាំង ស្រុក​ព្រៃនប់​។
តាមប្រភ​ពព័ត៌មាន​បានឱ្យដឹងថា​ រថយន្ដថុនត្រាជិះគ្នា៨នាក់​ គឺប្រុស៦ ស្រី២ ជាក្រុមវ័យក្មេង ក្នុងនោះមានលោកខេមរ​ សិរីមន្ត​ ប៉ុន្តែគ្មានលោកហេង​ ពិទូ ទេ ​ព្រោះភ្នាក់​ងារកោះសន្តិភាពបាន​ទូរស័ព្ទ ទៅកាន់គ្រួសារ លោកហេង​ ពិទូ ដើម្បីបញ្ជាក់​ ចម្លើយឆ្លើយថា​ គឺ​ លោកហេង​ ពិទូ នៅផ្ទះកំពុងតែមានសេចក្ដីសុខ។ ក្រុមលោកខេមរ សិរីមន្ត​ ធ្វើដំណើរទៅកាន់​ខេត្ត​ព្រះ​សីហនុ លុះដល់កន្លែង​កើតហេតុ ស្រាប់តែវាកនឹង​ រថយន្តកុងតឺន័រ​ធ្វើដំណើរបញ្ច្រាសទិសគ្នា បុកគ្នា​លាន់ដូចរន្ទះ​ បណ្ដាល​ឱ្យអ្នក​នៅក្នុង​រថយន្ដស្លាប់៤នាក់​ភ្លាមមួយរំពេច​ ព្រោះក្រពឹតរួញខ្ទេច​ខាងមុខ​ផ្នែកអ្នកបើកបរ​​​ ឯ៤នាក់ទៀតមានលោកខេមរ សិរីមន្ត​ និងនារីវ័យក្មេង២នាក់ផង​ បានរងរបួស​ ប៉ុន្តែមិនសូវធ្ងន់ទេ​ ដោយសារតែពួកគេ​អង្គុយ​នៅកៅអីខាង​ស្ដាំ ហើយតួរថយន្តខាងស្ដាំ​មិនមានក្រពឹត​ទេ។
តាមអ្នកនៅកន្លែងកើត​ហេតុបាននិយាយ​ថា​ គេឃើញលោកខេមរ សិរីមន្ត​ និងនារីវ័យ២នាក់​ ដើរចេញ​ពីរថយន្តរងគ្រោះ​ សំដៅរករថយន្តសង្រ្គោះ ចំណែកបុរស​ម្នាក់ទៀត មិនទាន់​ស្គាល់ថាជានរណាទេ?​ សមត្ថកិច្ចកំពុងគាស់យកសពចេញពីក្នុងរថយន្តថុនត្រា ហើយអ្នកស្លាប់​នេះទៀតសោត​ ក៏មិនទាន់​ស្គាល់ឈ្មោះថាជានរណាខ្លះដែរ៕

កូនប្រុសនាយកុយស្លាប់

ទិដ្ឋភាព​នៅ​កន្លែង​កើត​ហេតុកូនប្រុស​របស់តារា​កំប្លែងល្បីឈ្មោះជួង ជី ហៅនាយកុយ គឺយុវជនជី​ វីរៈ អាយុ១៩ឆ្នាំ​ បានស្លាប់​នៅក្នុង​​រថយន្តថុនត្រា​ជាមួយក្រុមអ្នកចម្រៀង​និងអ្នករាំ​៣នាក់​ ខណៈ​បើក​បុកគ្នា​ជាមួយរថយន្តកុងតឺន័រ​​ដែលក្នុងនោះ​មានលោកខេមរ​ សិរីមន្ត​ ផងដែរ​រងរបួសស្រាល​និងនារីវ័យក្មេង២នាក់​ទៀតរងរបួសគ្រាន់​បើ​ ចំណែកបុរសម្នាក់ទៀតមិន​ទាន់​ ស្គាល់​ឈ្មោះក៏រងងបួសគ្រាន់បើដែរ។
ប៉ូសិស​ចរាចរណ៍​បានប្រាប់​ថា​ យុវជន​ ជី​ វីរៈ ដែលស្លាប់​​ជាមួយក្រុមអ្នក​ចម្រៀងក្នុងគ្រោះថ្នាក់​ចរាចរណ៍រួមដំណើរ​ជាមួយ​ លោកខេមរ​ សិរីមន្ត​ នេះ​ ពិតជាកូនប្រុសរបស់​នាយ​កុយមែន​ ហើយប៉ូលិសបានទូរស័ព្ទ​ទៅប្រាប់​ក្រុមគ្រួសារ​នាយកុយ​រួចហើយ​ ហេតុការណ៏អកុសលនេះ​។ ក្រុមគ្រួសារ​នាយកុយ​បានពឹងពាក់ប៉ូលិសថា​ សូមជួយ​រៀបចំ​ចាត់​ចែង​សពកូនប្រុស​នេះបញ្ជូន​មកកាន់​ភ្នំពេញ​វិញផង។​
សូម​បញ្ជាក់ថា​ អ្នក​ចម្រៀង​មួយ​ក្រុម​មានលោកខេមរ សិរីមន្ត តារាចម្រៀងល្បី​ឈ្មោះបាន​ជួបឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរ​ គឺរថយន្ត​ម៉ាកថុនត្រារបស់ក្រុម​អ្នកចម្រៀងបើកបុកគ្នា​ ជាមួយរថយន្តកុងតឺន័របណ្ដាលឱ្យស្លាប់៤នាក់​ រីឯលោកខេម​រ​ សិរីមន្ត ​រង​របួសស្រាល​ និង​នារីវ័យក្មេង២នាក់ទៀតរងរបួសគ្រាន់បើ​​ត្រូវបាន​នាំយកទៅ​សង្រ្គោះ ដែលហេតុការណ៍អាក្រក់នេះបាន​កើតឡើងកាលពីវេលាម៉ោង​៨និង៥០នាទីយប់​ ថ្ងៃទី៧មីនា២០១៣​​ លើកំណាត់ផ្លូវជាតិលេខ​៤​ ស្ថិតក្នុង​ភូមិភូធឿង ឃុំបិតត្រាំង ស្រុក​ព្រៃនប់​។
តាមប្រភ​ពព័ត៌មាន​បានឱ្យដឹងថា​ រថយន្ដថុនត្រាជិះគ្នា៨នាក់​ គឺប្រុស៦ ស្រី២ ជាក្រុមវ័យក្មេង ក្នុងនោះមានលោកខេមរ​ សិរីមន្ត​ ប៉ុន្តែគ្មានលោកហេង​ ពិទូ ទេ ​ព្រោះភ្នាក់​ងារកោះសន្តិភាពបាន​ទូរស័ព្ទ ទៅកាន់គ្រួសារ លោកហេង​ ពិទូ ដើម្បីបញ្ជាក់​ ចម្លើយឆ្លើយថា​ គឺ​ លោកហេង​ ពិទូ នៅផ្ទះកំពុងតែមានសេចក្ដីសុខ។ ក្រុមលោកខេមរ សិរីមន្ត​ ធ្វើដំណើរទៅកាន់​ខេត្ត​ព្រះ​សីហនុ លុះដល់កន្លែង​កើតហេតុ ស្រាប់តែវាកនឹង​ រថយន្តកុងតឺន័រ​ធ្វើដំណើរបញ្ច្រាសទិសគ្នា បុកគ្នា​លាន់ដូចរន្ទះ​ បណ្ដាល​ឱ្យអ្នក​នៅក្នុង​រថយន្ដស្លាប់៤នាក់​ភ្លាមមួយរំពេច​ ព្រោះក្រពឹតរួញខ្ទេច​ខាងមុខ​ផ្នែកអ្នកបើកបរ​​​ ឯ៤នាក់ទៀតមានលោកខេមរ សិរីមន្ត​ និងនារីវ័យក្មេង២នាក់ផង​ បានរងរបួស​ ប៉ុន្តែមិនសូវធ្ងន់ទេ​ ដោយសារតែពួកគេ​អង្គុយ​នៅកៅអីខាង​ស្ដាំ ហើយតួរថយន្តខាងស្ដាំ​មិនមានក្រពឹត​ទេ។
តាមអ្នកនៅកន្លែងកើត​ហេតុបាននិយាយ​ថា​ គេឃើញលោកខេមរ សិរីមន្ត​ និងនារីវ័យ២នាក់​ ដើរចេញ​ពីរថយន្តរងគ្រោះ​ សំដៅរករថយន្តសង្រ្គោះ ចំណែកបុរស​ម្នាក់ទៀត មិនទាន់​ស្គាល់ថាជានរណាទេ?​ សមត្ថកិច្ចកំពុងគាស់យកសពចេញពីក្នុងរថយន្តថុនត្រា ហើយអ្នកស្លាប់​នេះទៀតសោត​ ក៏មិនទាន់​ស្គាល់ឈ្មោះថាជានរណាខ្លះដែរ៕

Tuesday, March 5, 2013

រមណីដ្ឋានខេត្តរតនគិរី

បឹងយក្សឡោម
​បឹង​យក្ស​ឡោម​មាន​ ទីតាំង​ប្រមាណ​៥​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទី​រួម​ខេត្ត​ បាន​លុង​។ បឹង​ដ៏​ស្រស់​ស្អាត​នេះ​មាន​ទម្រង់​ដោយសារ​ភ្នំភ្លើង បន្ទាប់​ពី​បន្ទុះ​ភ្នំភ្លើង​មួយ​កាលពី​៤០០០​ឆ្នាំ​កន្លង​ទៅ​។ ការ​វាស់​ជម្រៅ​​បឹង​នេះ​មាន​ដល់​ទៅ​៨០០​ម៉ែត្រ និង​បង្ហាញ​អោយឃើញ​ទឹក​ថ្លាឈ្វេង​ជម្រៅ​ប្រហែល​៥០​ម៉ែត្រ​។​
ព័ត៌មានលំអិត

សារមន្ទីរជនជាតិភាគតិច
នៅ​ជិត​មាត់​បឹង​យក្ស ​ឡោម​មាន​អគារ​បុរាណ​មួយ​ធ្វើ​អំពី​ឈើដែល​ត្រូវបាន​កសាងឡើង​ដើម្បី​រក្សា​ ទុក​និង​បង្ហាញ​ពី​របស់​គួរអោយ​ ចាប់អារម្មណ៍​ជាច្រើន​ប្រភេទ​​របស់​កុលសម្ព័ន្ធ​បុរាណ​ដូច​ជា​ឧបករណ៍​​ តន្ដ្រី ឧបករណ៍​ធ្វើ​កសិកម្ម ឧបករណ៍​នេសាទ និង​ក្រណាត់​របស់​ក្រុម​កុលសម្ព័ន្ធ​ភ្នំ​បុរាណ​ដែល​រស់នៅ​ខេត្ត​រតនគិរី​។ សារមន្ទីរ​ជនជាតិ​ភាគតិច​នេះ​ជា​ផ្នែក​នៃ​ការតាំង​បង្ហាញ​ពី​ប្រភេទ​ឧបករណ៍​ ច្រើន​ប្រភេទ​​ផ្សេងៗ​របស់​ក្រុម​កុលសម្ព័ន្ធ​តំបន់ភ្នំ​។
ព័ត៌មានលំអិត

ទឹកជ្រោះចាអុង
ទឹកជ្រោះ​ចា​អុង​ហូរ​ ធ្លាក់​ពីលើ​ភ្នំ​ស្វាយ​ដែល​នៅ​ជិត​ក្រុង​បាន​លុង​។ ទឹកជ្រោះ​នេះ​មាន​កម្ពស់​២៥​ម៉ែត្រ និង​ព័ទ្ធជុំវិញ​ដោយ​វល្លិ និង​រុក្ខជាតិ​ដុះ​ឡើង​ជា​ច្រើន​។ ទេសភាព​មាន​ភាពស្រស់ស្អាត​ចាប់​អារម្មណ៍​យ៉ាងខ្លាំង ផ្សែង​ទឹក​បង្កើត​ដោយ​ទឹកធ្លាក់​បុក​ជាមួយ​ព្រៃឈើ បង្កើត​ជា​ឥន្ទធនូ​នៅក្នុង​ពន្លឺ​ថ្ងៃ​។​
ព័ត៌មានលំអិត

​ភ្នំ​ឥសី​ប៉ា​តា​ម៉ាក់​
​សូម​អញ្ជើញ​ទៅ​លេង​ កម្សាន្ត​វត្ត​ឥសី​ប៉ា​តា​ម៉ាក់​នៅលើ​ភ្នំ​ស្វាយ នៅ​ចម្ងាយ​ប្រមាណ​២​គម កន្លះ ពី​ស្រុក​បាន​លុង​។ មាន​រូបសំណាក​ព្រះពុទ្ធ ប្រវែង​៥​ម៉ែត្រ នៅក្នុង​ខ្ទម​មួយ មាន​តែង​លម្អ​ដោយ​រូបគំនូរ​ពណ៌​នាពី​ឱវាទ​របស់​ព្រះពុទ្ធ​។ លោកអ្នក​នឹង​ចាប់ចិត្ត ជាមួយនឹង​ភាពស្ងប់ស្ងាត់​នៃ​ទីជនបទ ហើយ​រីករាយ​ជាមួយនឹង​ទេសភាព​ដ៏​ស្រស់ស្អាត នៃ​ភ្នំ​ពណ៌​បៃតង ខៀវស្រងាត់​ពីលើ​ភ្នំ នៃ​ខេត្ត​រតនគិរី ។ នៅ​ទីនោះ ជា​កន្លែង​ដែល​មាន​សភាព​ស្ងប់ស្ងាត់ និង​ភាព​ក្សេម​ក្សាន្ត​។​
ព័ត៌មានលំអិត

ទឹកជ្រោះកាចាញ
​មាន​ទីតាំង​នៅ​ឃុំ​កា​ចាញ ស្រុក​បាន​លុង​។ ទឹកជ្រោះ​កា​ចាញ​មាន​ចម្ងាយ​៦​គីឡូម៉ែត្រ​ពី​ក្រុង​បាន​លុង​។ ទឹកជ្រោះ​នេះ​មាន​កម្ពស់​១២​ម៉ែត្រ ដែល​ហូរ​គ្មាន​ទីបញ្ចប់​តាម​បណ្ដោយ​អូរ​កន្ទាង​ទៅ​ទន្លេ​ស្រែ​ពក ក្នុង​ស្រុក​លំផាត់​។​
ព័ត៌មានលំអិត

ទឹកជ្រោះកាទៀង
នៅ​ចម្ងាយ​បី​គីឡូម៉ែត្រ​ពី​ទឹកជ្រោះ​កា​ចាញ​គឺជា​ ទឹកជ្រោះ​កា​ទៀង​ដែល​មាន​ កម្ពស់​១០​ម៉ែត្រ​។ ទឹកជ្រោះ​នេះ​ព័ទ្ធជុំវិញ​ដោយ​ដើមឈើ​ដែល​ស្វាគមន៍​យ៉ាង​ត្រជាក់​ដល់​ភ្ញៀវ​ ទេសចរ​។​
​ទឹកធ្លាក់​អាច​មើលឃើញ​ស្អាត​បំផុត​ពី​ភ្ញៀវ​ដែល​មើល​ពី​ក្រោម​ដែល​ចុះ​តាម​ ជណ្ដើរ​ឈើ​។ នៅ​បាត​ជ្រោះ​គឺជា​ថ្ម​ធម្មជាតិ​ធំៗ​ដែល​អ្នកធ្វើ​ដំណើរ​អាច​ឡើង​ពី​ ទឹកជ្រោះ មាន​ដំរី​សម្រាប់​ទេសចរ​ទស្សនា​ទេសភាព​ព្រៃ​ព័ទ្ធជុំវិញ​នោះ​។​
ព័ត៌មានលំអិត

​ជម្រក​សត្វព្រៃ​លំផាត់​
​ជម្រក​សត្វព្រៃ​ លំផាត់ គឺជា​ផ្នែក​មួយ​នៃ​ជម្រក​សត្វព្រៃ​នៅ​ខេត្ត​រតនគិរី​។ វា​គ្របដណ្តប់​ផ្ទៃដី​ប្រមាណ​២,២២៥​គម​២ និង​មាន​អ្នកទេសចរ​ជា​ច្រើន ជាមួយនឹង​ព្រៃ​ដ៏​ស្រស់ស្អាត ស្ងប់ស្ងាត់​ល្អ​នៅ​ព័ទ្ធជុំវិញ​នោះ​។ វា​ក៏​ជា​ឋានសួគ៌​នៃ​សត្វព្រៃ​ច្រើន​ប្រភេទ រួម​ទាំង​សត្វ​ដែល​ជិត​ផុត​ពូជ​ផងដែរ​។ 
ព័ត៌មានលំអិត

ទឹកជ្រោះអូរសៀនឡៃ ឬទឹកជ្រោះ៧ជាន់
ទឹកជ្រោះ​អូរ​សៀន​ឡៃ​មាន​ទីតាំង​នៅក្នុង​ ខេត្តរតនគិរី​និង​ជា​ទិសដៅ​ពិសេស​ ដែល​ផ្ដល់ជូន​នូវ​ឱកាស​សម្រាប់​ទេសចរណ៍​ធម្មជាតិ​។ តំបន់​នេះ​គ្របដណ្ដប់​ដោយ​ព្រៃ​ត្បូង​មរកត ព័ទ្ធជុំវិញ​ដោយ​ភ្នំ ភាព​សុខុ​ដុម​ធម្មជាតិ​នៃ​សត្វព្រៃ និង​សម្លេង​បក្សី​។​
ព័ត៌មានលំអិត

ទន្លេសេសាន
ទន្លេសេសាន​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ ទេសចរណ៍​បរិស្ថាន​ ក្នុងចំណោម​ព្រៃឈើ​ធម្មជាតិ​នៅ​តំបន់​ភាគ​ឦសាន​នៃ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី​។ ទន្លេ​នេះ​ប្រៀប​ដូចជា​ពេជ្រ​ដែល​មាន​ពន្លឺ និង​ត្បូង​មរកត​ដែលមាន​ឆ្នេរ​ខ្សាច់​ពណ៌​ស និង​មាន​ទឹកថ្លា​ឆ្វង់​បណ្ដោយ​ដង​ទន្លេ​ចាំង​ស្រមោលភ្នំ និង​ព្រៃឈើ​សូម្បី​នៅក្នុង​រដូវរ​ប្រាំង​។​
ព័ត៌មានលំអិត

ទឹកជ្រោះតាតតៃ
​តាតតៃមាន​ ភាពស្រស់ស្អា​ត និង​មាន​ទឹក​ហូរ​ខ្លាំង ប៉ុន្តែ​នៅពេល​សព្វថ្ងៃនេះ​មិន​មាន​ភ្ញៀវ​ជាតិ អន្តរជាតិ​ច្រើន​ទេ​ទៅ​ទស្សនា​ទីនោះ ដោយសារ​ផ្លូវ​ត​ភ្ជាប់​ពី​ទី​រួម​ខេត្ត​មិន​សូវ​ស្អាត​។ ជាធម្មតា​ត្រូវ​ចំណាយ​ពេល​ប្រហែល​២​ម៉ោង​ប្រសិនបើ​ជិះ​ម៉ូតូ​ពី​ទី​រួម​ ខេត្ត ​មក​។ វា​មាន​ទីតាំង​តាម​បណ្ដោយ​ទន្លេ​ស្រៃពក ក្នុង​ឃុំ​លំផាត់ ស្រុក​លំផាត់ ខេត្ត​រតនគិរី​។

រាជធានីភ្នំពេញ

វត្តភ្នំ (វត្តភ្នំដូនពេញ)
វត្តភ្នំ​ដែល​ជា​ ឈ្មោះ​និង​ជា​និមិត្តរូប​នៃ​រាជធានី​ភ្នំពេញ ស្ថិត​នៅ​លើ​កំពូល​កូនភ្នំ​សិប្បនិម្មិត្ត​មាន​កម្ពស់​២៧ម៉ែត្រ​ដ៏​ ល្បីល្បាញ​មួយ នៅ​ភាគឦសាន្ត​នៃ​រាជធានី។ បើ​តាម​រឿង​ព្រេង​បាន​ដំណាល​ថា មាន​ស្រ្តី​មេម៉ាយ​ម្នាក់​ជា​អ្នកមាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ បាន​ទាញ​គល់​គគី​ដ៏​ធំ​មួយ​ចេញ​ពី​ទន្លេ។ គាត់​សង្ឃឹម​ថា​នឹង​យក​ដើម​គគី​នោះ​មក​សង់​ផ្ទះ ប៉ុន្តែ​គាត់​បាន​ប្រទះ​ឃើញ​ពុទ្ធបដិមា​បួន​អង្គ​នៅ​ក្នុង​រន្ធឈើ​នោះ។ បន្ទាប់​មក គាត់​បាន​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​របស់​គាត់​មួយ​ផ្នែក ដើម្បី​កសាង​បល្ល័ង្ក​តូច​មួយ​ទុក​តម្កល់​ពុទ្ធបដិមា​ទាំង​នោះ។ ក្រោយ​មក ទីនេះ​បាន​ក្លាយ​ជា​ទី​សក្ការៈ​បូជា ហើយ​ប្រជាជន​ចាប់​ផ្តើម​មក​តាំង​ទី​លំនៅ​ជុំវិញ​កូន​ភ្នំ​នោះ ហើយ​មិន​យូរ​ប៉ុន្មាន​តំបន់​នេះ​បាន​ក្លាយ​ជា​រាជធានី​មក​ទល់​នឹង​សព្វថ្ងៃ​ នេះ។ ទីនេះ​ហើយ​ដែល​រាជធានី​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ភ្នំពេញ ហើយ ភ្នំ មាន​ន័យថា​ទីទួល និង ពេញ ជា​ឈ្មោះ​របស់​ដូន​ចាស់​ម្នាក់។
ព័ត៌មានលំអិត

ព្រះបរមរាជវាំង
ព្រះបរម​រាជវាំង​នៅ​ កម្ពុជា​គឺ​ជា​កន្លែង​គង់​ប្រថាប់​របស់​ព្រះមហាក្សត្រ​កម្ពុជា។ បរិវេណ​ព្រះបរម​រាជវាំង​ជា​បា្រសាទ​ដ៏​រឹងមាំ​របស់​ព្រះបាទ ពញាយ៉ាត (១៣៩៣-១៤៦៣) ហើយ​ត្រូវ​បាន​កសាង​ឡើង​វិញ​នៅ​ឆ្នាំ១៨៨៦ នៅ​ពេល​ដែល​ព្រះបាទ នរោត្តម (១៨៣៤-១៩៣៤) ផ្លាស់​ប្តូរ​រាជធានី​ពី​ឧដុង្គ​មក​កាន់​ភ្នំពេញ។ បា្រសាទ​ដែល​មាន​ក្បូរ​ក្បាច់​រចនា​ដ៏​ប្រណីត​ទាំងនេះ គឺ​ជា​និមិត្ត​រូប​ដ៏​អស្ចារ្យ​នៃ​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ ដែល​គេ​ប្រទះ​ឃើញ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ។
ព័ត៌មានលំអិត

ព្រះវិហារ​ព្រះកែវមរកត
វិហារ​ព្រះកែវមរកត​ស្ថិត​នៅ​ខាង​ក្នុង​ព្រះបរម​រាជវាំង ដែល​មាន​ទីតាំង​នៅ​ក្បែរ​ដង​ទន្លេមេគង្គ។
ព្រះបរម​រាជវាំង​ត្រូវ​បាន​កសាង​ឡើង​នៅ​ ឆ្នាំ១៨៩២ ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម ប៉ុន្តែ​ត្រូវ​បាន​កសាង​ឡើង​វិញ​ដោយ​ព្រះបាទ​នរោត្តម​សីហនុ​នៅ​ឆ្នាំ​១៩៦២។ ព្រះអង្គ​បាន​ខិតខំ​កសាង​ព្រះវិហារ​នេះ ដោយ​ស្នាដៃ​ដ៏​អស្ចារ្យ​នៃ​សិល្បះ​ខ្មែរ​ជាមួយ​នឹង​វប្បធម៌​ដ៏​រុងរឿង​ពី​ សម័យ​បុរាណ។ មាន​កម្រាល​ដែល​ធ្វើ​ពី​បា្រក់​ជាង​៥៣០០​សន្លឹក ហើយ​មួយ​សន្លឹកៗ​មាន​ទម្ងន់​១.១២៥​គីឡូក្រាម ត្រូវ​បាន​ប្រើ​ដើម្បី​ក្រាល​ធ្វើ​ជា​កម្រាល​នៃ​វិហារ​ព្រះកែវមរកត ដោយ​ជន​បរទេស​ហៅ​ថា Silver Pagoda។ សន្លឹក​បា្រក់​ទាំងអស់​មាន​ទម្ងន់​ជាង​៦​តោន។
ព័ត៌មានលំអិត

សារមន្ទីរជាតិ
សារមន្ទីរជាតិ​របស់​ កម្ពុជា​នៅ​រាជធានីភ្នំពេញ ជា​សារមន្ទីរ​ប្រវត្តិសាស្រ្ត​និង​បុរាណ​ឈាន​មុខ​គេ​របស់​ប្រទេស​នេះ។ សារមន្ទីរ​នេះ​ត្រូវ​បាន​សម្ពោធ​បើក​ជា​ផ្លូវ​ការ​ដោយ​ព្រះបាទ​ស៊ីសុវត្ថិ​ នៅ​ឆ្នាំ​១៩២០។
ព័ត៌មានលំអិត

វិមានឯករាជ្យ
វិមានឯករាជ្យ​កសាង​ ឡើង​នៅ​ឆ្នាំ​១៩៥៨ សម្រាប់​ជា​ស្តូប​គោរព​វិញ្ញាណ​ក្ខ័ន្ធ​ក្រោយ​ពេល​សង្រ្គាម​បាន​បញ្ចប់​នៅ​ កម្ពុជា និង​ដើម្បី​បា្ររព្ធ​នូវ​សេរីភាព​និង​ឯករាជ្យ​រួច​ពី​ការ​គ្រប់គ្រង​របស់​ បរទេស វិមាន​នេះ​ឈរ​យ៉ាង​ខ្ពស់​ត្រដែត​នៅ​ផ្លូវ​ខ្វែង​នៃ​មហាវិថី​នរោត្តម​និង​ រុក្ខវិថី​សីហនុ នៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី។
ព័ត៌មានលំអិត

ផ្សារធំថ្មី
ផ្សារធំថ្មី​ជា​ផ្សារ ​មួយ​ដែល​ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៣៧​នៅ​ឯ​ទីលាន​ចាក់​សម្រាម។ ទីតាំង​ដែល​ផ្សារធំថ្មី​ស្ថិតនៅ​ធ្លាប់​ជា​វាល​ភក់ល្បាប់ ហើយ​ជោរជន់​ទៅ​ដោយ​ទឹកបឹង​តេជោ។ សព្វថ្ងៃ​នេះ ផ្សារ​ដ៏​ធំ​មួយ​នេះ​បាន​ក្លាយ​ជា​កន្លែង​ដែល​គេ​ស្គាល់​គ្រប់​គ្នា​នៅ​ ទីក្រុង​ភ្នំពេញ។
ព័ត៌មានលំអិត

ផ្សារទួលទំពូង (ផ្សាររុស្ស៊ី)
ផ្សារ​ទួលទំពូង​ត្រូវ ​បាន​គេ​ស្គាល់​ថា​ផ្សាររុស្ស៊ី ពីព្រោះ​ផ្សារ​នេះ​មាន​ប្រជា​ប្រិយភាព​ក្នុង​ចំណោម​ជនជាតិ​រុស្សី​កំឡុង​ ទសវត្សរ៍​ឆ្នាំ១៩៨០។ ផ្សារ​នេះ​មាន​លក់​ទៅ​ដោយ​វត្ថុបុរាណ​ពិតៗ​ជា​ច្រើន។
ព័ត៌មានលំអិត

ផ្សាររាត្រី
ផ្សាររាត្រី​នៅ​ ទីក្រុង​ភ្នំពេញ​ស្ថិត​នៅ​ខាង​មុខ​ផ្សារចាស់​នៅ​ក្បែរ​មាត់ទន្លេ និង​ជា​រឿយៗ​មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ទៅ​ទីនោះ​ដើម្បី​ទិញ​ឥវ៉ាន់​ផ្សេងៗ។ បច្ចុប្បន្ន​មាន​ស្តង់​ជាង​១៥០ បើក​លក់​ទំនិញ​ផ្សេងៗ​ចាប់​ពី​សម្លៀកបំពាក់ គ្រឿង​តុបតែងកាយ រហូត​ដល់​គ្រឿង​សង្ហារឹម​និង​វត្ថុអនុស្សាវរីយ៍​ជា​ដើម។ ការបង្កើត​ឲ្យ​មាន​ផ្សាររាត្រី​នៅ​ទីក្រុង​ភ្នំពេញ ជា​ការផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​និង​ក្រៅស្រុក​នូវ​កន្លែង​ សម្រាប់​ទិញ​វត្ថុអនុស្សាវរីយ៍​ត្រឡប់​ទៅ​ផ្ទះ​វិញ៕
ព័ត៌មានលំអិត

មាត់ទន្លេ
មាត់ទន្លេ​ជា​កន្លែង​ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នៅ​ក្នុង​ទីក្រុង​រួម​មាន ព្រះបរមរាជវាំង រង្គសាល​ជា​ច្រើន វិចិត្រសាល តៀម ភោជនីយដ្ឋាន និង​ហាង​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ម្ខាង​នៃ​ផ្លូវស៊ីសុវត្ថិ ដែល​អាច​មើល​ទៅ​ឃើញ​ទន្លេចតុមុខ ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់។
ព័ត៌មានលំអិត

ដំណើរកម្សាន្តតាមដងទន្លេ
នៅ​ពេល​ទស្សនា​ កម្ពុជា អ្នកទេសចរ​អាច​ធ្វើ​ដំណើរ​តាម​ដង​ទន្លេមេគង្គ​និង​គយគន់​ទេសភាព​ដ៏​ត្រកាល​ តាម​បណ្តោយ​ច្រាំង​ទន្លេ។ មាន​សហគមន៍​ជា​ច្រើន រស់​នៅ​ប៉ប្រះ​នឹង​មាត់ទន្លេ​អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​កន្លង​មក​ហើយ។ អ្នកទេសចរ​អាច​ឈប់​សំចត​ដើម្បី​ទទួល​ទាន​ទឹក​តែ​ដ៏​ឆ្ងាញ់​ពិសារ ទស្សនា​ភូមិ​តូចៗ​នៅ​តាម​បណ្តោយ​ច្រាំង​ទន្លេ គយគន់​បា្រសាទ​ដែល​អើត​លឹមៗ​ពី​ចម្ងាយ និង​ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ នៅ​កណ្តាល​បឹង​ធម្មជាតិ​នេះ។