ពីធីសម្ភោធ អាគាស្នាក់យុវជនលោកឪពុករួរ និង អាងទឹកនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប

កាលពីរសៀលម៉ោង ២:០០ នាថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៣ នៅក្នុងសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានបើកសម្ភោធ អាគារស្នាក់យុវជនលោកឪពុករួរ និងអាងទឹក​ ។ ដោយក្រោមអធិបតេយ្យភាព លោកអភិបាល អូលីវីយេ ជាអភិបាលព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ និងលោកឪពុក ចនវីស័រ អធិការសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ និងជាអ្នកគ្រប់គ្រងដុនបូស្កូ កម្ពុជា ម្ចាស់ជំនួយ លោកគ្រូ អ្នកគ្រូស្មោះចិត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប។

Tuesday, February 26, 2013

ឆ្នេរអូរឈើទាល

  • ឆ្នេរអូរឈើទាល


ឆ្នេរអូឈើទាល មានទីតាំងស្ថិតនៅក្នុង សង្កាត់លេខ ៣។ តំបន់ឆ្នេរនេះមាន លក្ខណៈល្អជាង គេដែលឆ្នេរខ្សាច់ លាតសន្ធឹងវែង និង ជំរៅទឹករាក់ សភាពទឹកសមុទ្រមាន លក្ខណៈស្ងប់ស្ងាត់ រីឯបរិយាកាសជុំវិញ ក៏មានលក្ខណៈ ស្ងប់ស្ងាត់ដែរ។
បើពិនិត្យមើល លើលក្ខណៈទូទៅ នៃទីតាំងភូមិសាស្រ្តរបស់ឆ្នេរអូរឈើទាល យើងឃើញមាន សភាពប្លែកពី តំបន់ឆ្នេរ ផ្សេងទៀត ទាំងការទៅកំសាន្តរបស់អ្នកទេសចរណ៍ ទាំងការរៀបចំនៅកន្លែងនោះ មានការទាក់ ទាញ ភ្ញៀវ ទេសចរណ៍ អន្តរជាតិ និងជាតិជាច្រើន។ ចំណែកចំនីអាហារ តំបន់នេះ មានដាក់លក់ ជាហូរហែ តាម ឆ្នេរសមុទ្រ។

ទង់ជាតិប្រទេសកម្ពជា

Labels

ខេត្តបាត់ដំបង


       ខេត្តបាត់​ដំបង​ គឺជា​ខេត្ត​មួយដែល​មានដំណាំ​ស្រូវច្រើន​ជាងគេ​នៅក្នុង​ប្រទេស​។ ដោយ​សង្កេត​ឃើញថា​ខេត្តបាត់​ដំបង​គឺជាខេត្ត​មួយដែល​សម្បូរ​ទៅដោយ​រមណីដ្ឋាន​ ស្រស់ស្អាត​តាមបែប​ធម្មជាតិ​ជាច្រើន​នោះ ​គេហទំព័រ​សុខភាព​កម្ពុជា​ សូមនាំ​អារម្មណ៍​របស់លោក​អ្នកទៅ​កាន់រមណីយ​ដ្ឋានជាតិ​ភ្នំសំពៅ​។
រមណីយ​ដ្ឋានភ្នំសំពៅ​ មានចម្ងាយ​១២គីឡូ​ម៉ែត្រពី​ទីក្រុង​បាត់ដំបង​។ ភ្នំសំពៅ​ គឺជា​ភ្នំមួយ​ដែលមាន​កម្ពស់​១០០​ម៉ែត្រ​ និងជាទី​រមណីយ​ដ្ឋានធម្មជាតិ​មួយ ដែល​ភ្ញៀវ​ទេសចរណ៍​និយម​ទៅកម្សាន្ត លំហែ​នៅចុង​សប្តាហ៍​និងពេល​មានពិធី​បុណ្យ​ទាន​ម្តងៗ​ ជាពិសេស​នៅក្នុងពិធី​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ និងពិធី​បុណ្យភ្ជុំ​បិណ្ឌ​ ​។ ​រមណីដ្ឋាន​នេះមាន​ទីតាំង​ស្ថិត​នៅ​តាមដង​ផ្លូវជាតិ​លេខ ៥​ ដែលមាន​ចម្ងាយ​ ២៩១​ម៉ែត្រ ពី​ទីក្រុង​ភ្នំពេញ​។ ភ្នំនេះ​មាន​ទ្រង់​ទ្រាយដូច​ជា​សំពៅ​មាន​កម្ពស់​​ប្រហែល​ ១០០​ម៉ែត្រ ​និងមាន​កាំ​ជណ្តើរ​ ១០៣​កាំ។ ក្នុង​ទួលភ្នំ​ទាំងមូល​ មានល្អាង​ជាច្រើន​ ប៉ុន្តែ​ល្អាងដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​និយម​ទៅទស្សនា ​មានដូច​ជាល្អាង​ផ្កាស្លា​ ល្អាង​ល្ខោន​ ល្អាង​អសុក​។ នៅលើ​កំពូលភ្នំ​ខាងក្រោយ​ មានវត្ត​មួយឈ្មោះ​ថា វត្ត​​គីរីរម្យ​ ដែលដើម​ឡើយវត្ត​នេះគ្រាន់​តែជា​អាស្រម​ សម្រាប់​សំណាក់​ធម៌តែ​ប៉ុណ្ណោះ​។
ពេល​មកដល់​ជើង​ភ្នំ​សំពៅ គេ​អាច​ធ្វើ​ដំណើរ​ឡើង​ ទៅ​លើ​កំពូល​ភ្នំ ​ដោយ​ផ្លូវ​ពីរ​កន្លែង ។ ផ្លូវ​ទីមូយគឺ​ធ្វើ​ដំណើរថ្មើរ​ជើង ​ឡើង​តាម​ជណ្តើរ​ថ្ម ​បត់​បែន​ចុះ​ឡើង​ ដូច​ពស់​លូន ចំនួនមួយពាន់សាមសិបកាំ ។ ផ្លូវ​ឡើង​ទី​ពីរ ដែល​ទើប​កសាងថ្មីៗ ​ដោយ​មាន​ចាក់​បេតុងបាន​ប្រ​មាណ​៨០​ភាគ​រយ​ អាច​ឲ្យម៉ូតូ ឬរថយន្ត​ ​ឡើង​ទៅ​ជិត​ដល់​កំពូល​ភ្នំ ទើប​ធ្វើដំណើរ​ ដោយជើង​ ឡើង​បន្ត​ទៅ​ទៀត។ នៅ​ទីនោះ ​មាន​រូប​សំណាក ព្រះ​ពុទ្ធ​បដិមា​ធំ ដែលមាន​ទីធ្លាធំ​ទូលាយ​ មានម្លប់​ឈើ ត្រឈឹង​ត្រឈៃ​ អាចចត​យាន​យន្ត​បានងាយ​ស្រួល។ ​ទេសចរណ៍​ជាខ្មែរ​មិនពិបាក​បង់ប្រាក់​ទេ ពេល​ឡើងកម្សាន្ត​លើភ្នំ​ ប៉ុន្តែ​បើជាជន​ជាតិបរទេស​វិញ អាជ្ញាធរ​ជើងភ្នំ​តែងទាមទារ​ឲ្យបង់​ប្រាក់ មុន​នឹងឡើង​ទៅចំនួន ពីរ​ដុល្លា​ទៅ៥​ដុល្លា​ ដោយមាន​ម៉ូតូឌុប​នាំឡើង​ទៅដល់​កំពូល ទាំង​ទៅទាំង​មក។
ចំណែក​ឯការ​ដើរ​ទស្ស​នាតាម​ល្អាង​​ មាន​កុមារ​អ្នក​ស្រុកតូចៗ​ ដែលមាន​អាយុ​ចាប់​ពី ៨​ទៅ​១៥​ឆ្នាំ ​តែងសុំ​ភ្ញៀវ​ជូន​ដើរ​មើល​តាម​ល្អាង​នានា​នៅ​លើ​ភ្នំ​សំ​ពៅ ។ អ្នក​នាំ​ផ្លូវ​ភ្ញៀវ ​និយាយ​រៀប​រាប់​ អំពី​ប្រវត្តិ​ខ្លះៗ ​ដែលទាក់​ទងនឹង​ភ្នំសំពៅ​ ប្រៀប​ដូច​ជាអត្ថបទ​មួយ ​ដែល​ពួក​គេរៀន​ចាំ​មាត់ដូច​មេសូត្រ​ ។ ពួកគេ​ធ្វើ​ដូច្នេះ​ ដោយសង្ឃឹម​ថា​ ពួកអ្នក​ទេសចរណ៍​ នឹងធ្វើ​អំណោយ​ ជាប្រាក់​កម្រៃ​ខ្លះៗដើម្បី​លៀង​ជីវិត។ នៅ​លើ​ភ្នំសំពៅ​នេះ​ មាន​ល្អាង​រូង​ភ្នំ​ទាំង​តូច​ទាំង​ធំ​​ ចំនួន​១២​ល្អាង ដូចជា ១​- ល្អាង​ផ្កាស្លា ២- ល្អាង​គក់​ទ្រូង ៣- ល្អាង​ខ្យល់ ៤- ល្អាង​តែង​ខ្លួន ៥- ល្អាង​ល្ខោន​ ៦- ល្អាង​ជ្រៃ ៧- ​ល្អាង​ពេជ្រ ៨- ល្អាង​ខ្វែង ៩- ល្អាង​ប្រេង ១០- ល្អាង​ស្ថានី​យ ឬល្អាង​ធំ ១១- ល្អាង​ខ្យល់​ និង ១២- ល្អាង​ក្បាល​ខ្មោច ។
ល្អាង​ផ្កាស្លា​ មាន​ប្រ​វត្តិ​ព្រេងនិទាន ទាក់​ទង​នឹង​រឿង​ ព្រះចៅ​រាជ​កុល នាំ​ភស្តុ​ភារ ​បណ្ណាការ​​ រួម​ទាំង​ផ្កា​ស្លា​ ដើម្បី​ទៅចូល​ ស្តី​ដណ្តឹង​ ព្រះនាង​រំសាយ​សក់។ មុន​ចូល​ទៅ​ល្អាង​​ផ្កា​ស្លា​ មាន​ថ្ម១​ផ្ទាំង​ មាន​រូប​រាងដូច​ជា​ផ្កា​ស្លាក្រពុំ។ ដោយសារ ល្អាងនោះ មាន​សភាព​ចង្អៀត​​ងងឹត ​ទើប​មាន​គេ​ចាប់​ភ្លើង​អគ្គីស​នី ដោយប្រើ​អាគុយ​សម្រាប់​បំ​ភ្លឺ​ផ្លូវ ហើយ​មាន​អ្នកបញ្ចាំង​ពិល​ជួន​ភ្ញៀវ ​ដើម្បីសុំកម្រៃពី​ភ្ញៀវ​បន្តិច​បន្តួច​ សម្រាប់​បញ្ចូល​អាគុយវិញ ។ ពេល​ចុះ​ទៅ​ដល់​ល្អាង​គក់​ទ្រូង គេឃើញមាន​រូប​បដិមា​សំរឹទ្ធ​ពណ៌​ខ្មៅមួយ​អង្គ ។ ពេលចង់សាកល្បងគក់​ទ្រូង​ ទេសចរណ៍ម្នាក់ត្រូវ​ឡើង​ឈរ​លើ​ផ្ទាំង​ស៊ីម៉ង​ត៍ បួន​ជ្រុង​ទ្រ​វែង​ ហើយ​យក​ដៃ​គក់​ដើម​ទ្រូង​ នោះគេនឹងឮ​សំឡេង​ខ្ទ័រ​ តបត្រឡប់​មក​វិញ​ ។ ពេល​ឡើង​ពី​ល្អាង​គក់​ទ្រូងមកវិញ គេនឹង​បាន​ជួប​ ព្រះ​ពុទ្ធ​បដិ​មារចូល​និពាន្ត១​អង្គ​ធំ​ មាន​បណ្តោយ​១២​ម៉ែត្រ ទទឹង​៣​ម៉ែត្រ ដែល​កសាង​ដោយ​សប្បុរស​ជន ​នៅ​ក្រៅ​ប្រ​ទេស ។ មុន​ចូល​ល្អាង​ខ្យល់​ គេ​ឃើញ​មាន​ដើម​ស្វាយ​កល្ប មួយ​ដើម​ដែល​សង់​អំពីស៊ីម៉ង​ត៍ ​មាន​រួប​រាង​ដូច​ដើម​ស្វាយ។ ដើមស្វាយ​​​កល្បនេះ​​​មាន​​​​ប្រ​វត្តិ​និទានតៗ​គ្នា មកថា ​បើ​អ្នក​ណា​បាន​ហូប​ ស្វាយ​កល្ប​នេះ​ហើយ មនុស្ស​ចាស់​នឹងក្លាយ​ជា​ក្មេង ហើយ​មាន​ជីវិត​អមតៈ។ ពេល​ភ្ញៀវ​ឈាន​ចូល​ល្អាង​ខ្យល់​ គេនឹង​មានទទួល​អារម្មណ៍​ថា មាន​ខ្យល់​បក់​មក​ត្រជាក់​ស្រេប​មកលើពួក​អ្នក​ទេស​ចរណ៍។ តែ​ពេល​ចេញ​ផុត​ គឺគ្មាន​ខ្យល់បក់​ល្ហើយ​អញ្ចឹង​ទៀត​ទេ ហើយ​មាន​ផ្លូវ​តូច​ចង្អៀត​ងងឹត​សម្រាប់​ឡើង​ទៅ​វិញ ។ ក្រៅ​ពី​ល្អាង​ទាំង​បីនេះ​ នៅមាន​ល្អាង​តែង​ខ្លួន ល្អាង​ល្ខោន ដែល​មានរឿងនិទានទាក់ទងទៅនឹងសំពៅ​របស់​ព្រះ​ចៅរាជ​កុល ដែល​មាន​កន្លែង​សម្រាប់​ពួក​ក្រុម​ល្ខោន ស្នាក់នៅ។ នៅតាម​ជញ្ជាំង​ភ្នំ​ មាន​ទឹក​ហូរ​ជ្រាប ដូច​ជា​ប្រេង​សម្រាប់​ចាក់​សំពៅ មាន​ល្អាង​ស្ថានី​យ ឬ​ល្អាង​ធំ ដែល​មាន​ទី​ធ្លា​ធំ​ទូ​លាយ។ ក្រៅ​ពីនោះ មាន​ល្អាង​ខ្វែង​ ដែលមាន​រាង​ដូច​សញ្ញា​លេខ​បូក ល្អាង​ជ្រៃ មាន​ដើម​ជ្រៃ​មួយ​ដើម​ធំ ល្អាង​ពេជ្រ ​មាន​ជណ្តើរ​ចុះ​ទៅក្រោម ​រាង​ចោទ ។ បើ​ធ្វើ​ដំណើរ​ពេលមាន​ភ្លៀង​ អាច​បណ្តាល​ឱ្យមាន​គ្រោះ​ថ្នាក់​បាន។ នៅ​មាន​ល្អាង​ក្បាល​ខ្មោច ដែល​មាន​ដាក់​តាំង ​លលាដ៏ក្នុង​ទូ​កញ្ចក់​មួយ​ ជាធាតុរបស់ជនរងគ្រោះដែល​ត្រូវ​ពួក​ខ្មែរក្រហម ​នាំ​យក​មក​សម្លាប់​នៅទី​នេះ ។ ភ្ញៀវ​ទេស​ចរណ៍​ជាតិ​និង​អន្តរជាតិ ​ដែល​មក​ទស្សនា​នៅ​រមណី​យដ្ឋាន​ ធម្ម​ជាតិ​ភ្នំសំពៅ តែង​តែចង់​ឃើញ​ល្អាង​សំខាន់ៗទាំង​១២​កន្លែង​នោះ ។ នៅ​ខេត្ត​បាត់​ដំបង ​មាន​ភ្នំ​ជា​ច្រើ​ន​ទៀត ជុំ​វិញភ្នំ​សំពៅ​ ដែល​មាន​រឿង​និទាន​ដំណាល​ជាប់ទាក់​ទង​និង​រឿងភ្នំសំពៅ​ ដូចជា ភ្នំ​ក្តោង ភ្នំ​ក្រ​ពើ ភ្នំនាង​រំ​សាយ​សក់​ ភ្នំទ្រុង​មាន់ទ្រុង​ទា​ និង ​ភ្នំអណ្តើក ។ល៕

Monday, February 25, 2013

ទឹកជ្រោះបូស្រា

​​​​​​​​​            ទឹក​ជ្រោះ​ប៊ូ​ស្រា​ គឺជារម្មណីយដ្ឋាន ធម្មជាតិ មួយកន្លែងដែលមាន ទីតាំង ស្ថិតនៅ ក្នុង ខេត្តរត្តនៈគីរី ​មាន​ចំ​ងាយ​ប្រហែល ៤៣គីឡូ​ម៉ែត្រ​ ពី​ទី​រួម​ខេត្ត​ ដោយ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​គ្រួស​ក្រ​ហម​ឆ្ពោះ​ទៅ​រក​ស្រុក​ ពេជ្រ​ចិន្តា។​ ទឹកជ្រោះនេះ ជាទឹកធម្មជាតិ ដែលហូរធ្លាក់ចុះពីលើភ្នំ ចែក​ចេញ​ជា​បីដំ​ណាក់​គឺ :
* ដំណាក់ទីមួយ ទឹកហូរធ្លាក់ក្នុងកំពស់ ០៨ ទៅ ១២ម ដែលមានមុខកាត់ទទឹង ១៥ម នៅរដូវវស្សា និង កំពស់ពី ១០ ទៅ ១៥ម នៅរដូវប្រាំង ។
* ដំណាក់ទីពីរ ទឹកហូរធ្លាក់ក្នុងកំពស់ ១៥ ទៅ ២០ម ដែលមានមុខកាត់ទទឹង ២០ម នៅរដូវវស្សា និង កំពស់ពី ១៨ ទៅ ២៥ម និងមុខកាត់ ១៣ម នៅរដូវប្រាំង ទឹកធ្លាក់ទីពីរមានចំងាយ ១៥០ម ពីទឹកធ្លាក់ទីមួយ ។
* ដំណាក់ទីបី ទឹកហូរធ្លាក់ មានល្បឿនលឿនខ្លាំង ជាងល្បាក់ទីពីរ ល្បាក់នេះ​យើងមិនអាច ​ទៅ​បាន​ទេ ព្រោះជាតំបន់ ព្រៃក្រាស់ ខ្វះ មធ្យោបាយធ្វើដំណើរ និង តំបន់គ្រោះថ្នាក់ នៃពពួកសត្វព្រៃ។
តំបន់រមណីយដ្ឋាន ទឹកជ្រោះប៊ូស្រានេះ អាចទៅ កំសាន្តនៅ រដូវប្រាំង ព្រោះ​ វាមានលក្ខណៈ​ងាយ​ស្រួល​ក្នុង ការធ្វើដំណើរ។

រាជធានីភ្នំពេញ

ភ្នំពេញ
Royal Palace, Phnom Penh Cambodia 14.jpg

រាជធានីភ្នំពេញ​ជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ភ្នំពេញគឺជាទីរាជធានី និង​ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាកន្លែង ដែលមានមនុស្សរស់ច្រើន ជាងគេក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀតភ្នំពេញក៏ជា កន្លែងសំរាប់ប្រកួតប្រជែង ទីផ្សារពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងការបរទេស នយោបាយ ការអភិវឌ្ឍន៏ និង ជាកន្លែងដែលបន្សល់ទុក​នូវសំណង់ចាស់ៗ​ជាច្រើន ផងដែរដូចជា ព្រះបរមរាជវាំង វត្តភ្នំ និង អគារផ្សេងៗទៀតជាដើម។ល។ សព្វថ្ងៃនេះភ្នំពេញ បានប្តូររូបរាងថ្មីទាំង​ការអភិវឌ្ឍ និង សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ និង សំណង់ជាដើម។ លើសពីនេះទៅទៀតភ្នំពេញក៏បានក្លាយទៅជាទីក្រុងមួយ ដែលមានការប្រកួតប្រជែងផ្នែកទីផ្សារ និង​សេដ្ឋកិច្ច​ ជាមួយនឹងទីក្រុងធំៗនានានៅលើសកលលោក។ទិដ្ឋភាពមាត់ទន្លេនាពេលរាត្រីនៅទីក្រុងភ្នំពេញ

Friday, February 22, 2013

ទស្សនាប្រាសាទអង្គរវត្ត

       ប្រាសាទបុរាណអង្គវត្ត  ជានិច្ចកាលជាការជ្រើសរើស ដើមដំបូង ចំពោះភ្ញៀវ​
ទេសចរណ៏  ពេលមកដល់កម្ពុជា ម្ដងៗ។ គេមកដល់ទីនេះ ដើម្បីទស្សនា​កំសាន្ត
ទី​ប្រជុំ ​ បរម​ រាជវាំង ប្រាសាទ វិហារ ដ៏ចំឡែកនិងអស្ចារ្យ-ជា​ទី​កន្លែងដែលបានចាត់
ទុកជា កំពូល​នៃវិចិត្តសិល្បះ ​និង ស្ថាបត្យកម្មខ្មែរ។ ​ក្នុងនាទី៖ ដំបូល​ អាស៊ាននាថ្ងៃនេះ ​យើងខ្ញុំសូមអញ្ជើញ​មិត្តអ្នកស្ដាប់​នូវ​ បទសរសេរ​មានចំណងជើងថា៖ អង្គវត្ត-ទីមកដល់របស់ភ្ញៀវទេសចរណ៏ម្នាក់ៗ
ប្រាសាទអង្គវត្ត
          ស្ថិតនៅចំងាយពីរាជធានីភ្នំពេញ ប្រមាណ 240km ប៉ែកខាងជើង ប្រាសាទ​អង្គវត្ត​ត្រូវបានកសាងឡើង កាលពីរាជកាល ស្ដេច ព្រះបាទ Surja-warman ទី 2  (ពីឆ្នាំ 1113-ដល់ឆ្នាំ 1150) _ គឺជាសម័យកាលអភិវឌ្ឈន៏​ខ្លាំងក្លាបំផុត​របស់វប្បធម៏​ខ្មែរ។​នាគ្រាដំបូង
អង្គវត្តត្រូវ​ បានកសាងដើម្បីធ្វើសក្ការះបូជាព្រះវិស្នុ របស់សាសនាឥណ្ឌា។ បន្ទាប់នោះ  នាពេលរាជកាលខ្មែរ កាន់ពុទ្ធសាសនា អង្គវត្តក្លាយទៅជា ប្រាសាទធ្វើសាក្ការះបូជា
ព្រះពុទ្ធសាសនា។ ស្ថិតនៅលើដំបន់មានផ្ទៃដី 200ha អង្គវត្តមានប្រាង្គចំនួន 5 ៖ ប្រាង្គ
កណ្ដាលមានកំពស់ 65 m ប្រាង្គកណ្ដាលផ្សេងៗ​​​ទៀត មានកំពស់ 40m ។  ប្រាសាទ
នេះមាន 3​ជាន់ ឡើងកាន់តែខ្ពស់ ​កាន់តែ​តូច​ទៅៗ​​។​
ប្រាសាទអង្គវត្ត
 ប្រាសាទនេះត្រូវបានកសាងឡើង ដោយថ្ម​ តម្រាប​ពីលើគ្នា​ ដោយមិន​ប្រើ​កំបោរ ឬ
ស៊ីម៉ង់ឡើយ។ បងស្រី Mai Vu -ភ្ញៀវទេសចរណ៏មកពីចិន ​បានមាន​ការ​ងឿឆ្ងន់  និងកោតសរសើរ អំពី កំលាំង និងការប៉ិនប្រសប់របស់មនុស្សខ្មែរបុរាណ៖​
        "ប្រាសាទអង្គវត្តជាសមិទ្ធិស្ថាបត្យកម្មឆ្នើម របស់  ​រាជាណាចក្រខ្មែរ។ វាសម្ដែងនូវ​ កំរិតអភិវឌ្ឈន៏ យ៉ាង ខ្លាំងក្លាអំពីស្ថាបត្យកម្ម។ នាគ្រានោះ បច្ចេកទេស របៀប ​ស្ថាបត្យ កម្មនៅលើពិភពលោក នៅមានកំហិត និងការប្រើប្រាស់ថ្ម ដូចជាប្រើប្រាស់ឈើ គឺជា
បណ្ដា​បច្ចេកទេសដែលយើងមិនទាន់ដឹងបានទេ។ "


ប្រាសាទអង្គវត្ត 3


          ក្នុងប្រសាទមានបន្ទប់ចំនួន 398បន្ទប់ ជាមួយ សិល្បះចម្លាក់លើថ្ម ដ៏វិសេស​ វិសាល​។ លោកស្រី Thuy Lan _ភ្ញៀវទេសចរណ៏ ​វៀតណាម​ បានចែករំឡែកថា៖
          "ខ្ញុំចាប់អារម្មណ៏យ៉ាងខ្លាំង ចំពោះរាល់ស្នាដៃ ឆ្លាក់រូប គំរូ និង បណ្ដារូប ​បដិមាថ្ម  នៅក្នុងប្រាសាទអង្គវត្ត ណាស់។ ពិសេសគឺ បណ្ដារូបអប្សារា ។ ក្នុងចំណោមរូប​ អប្សារាចំនួន រាប់ពាន់រូប តាមជញ្ជាំង គឺរូបអប្សារានិមួយៗ មានទឹកមុខ និង រូបរាង ​ខុសពីគ្នានិងស្អាតណាស់។"

ប្រាសាទអង្គវត្ត
          អង្គវត្តជាប្រាសាទភ្នំតែមួយគត់នៅកម្ពុជា មានផ្លូវចូលពីទឹសខាងលិច។ ​​ បងចិន្ដា-អ្នកមគ្គុទេសកម្ពុជាបានអោយដឹងថា៖ ចំនួនភ្ញៀវទេសចរណ៏​មកទស្សនា​ ប្រាសាទ ច្រើន បំផុត កឺនាពេលព្រះអាទិត្យរះ ឬ នារសៀល ​និង ពេលពន្លឺ​របស់​ ព្រះអាទិត្យ បំភ្លឺ មកលើ  ប្រាសាទ ទាំងមូល​ ៖"     មកដល់កម្ពុជាទៅទស្សនាប្រាសាទអង្គវត្ត ​ប្រហែល ជាអ្នក ណាក៏ចង់មើលព្រះអាទិត្យ នាពេលព្រឹកព្រលឹងដែរ។ ពេលដែលព្រះអាទិត្យរះ ចេញពីទឹសខាងកើត ហើយចែងចាំងទៅលើកំពូលប្រាសាទទាំង ៥។ ដូច្នេះហើយ ភ្ញៀវទេសចរណ៏ជាច្រើនតែងតែ មកផ្តុំគ្នានៅមុខបឹងផ្កាឈូក ​ ដើម្បី គយគន់ទេសភាព នាពេលព្រឹកព្រលឹម ​។​ទេសភាពដ៏ ល្អត្រគាល​ នៅពេលព្រឹកព្រលឹមដែលយើងរងចាំ តាំងពីមេឃងងឹត រហូតដល់ថ្ងៃរះ
បានដក់ជាប់នៅក្នុងអារម្មណ៏យើង ទាំងអស់គ្នា ដែលមិនពណ៍នាបាន​។"

  ក្រោយរយះពេល ១ថ្ងៃទៅទស្សនា ភ្ញៀវទេសចរណ៏ អាចកំសាន្ត ឬសម្រាក់នៅកន្លែង
ណាមួយ នៅក្នុងអង្គវត្ត ដើម្បីបណ្តែតអារម្មណ៏ ទៅក្នុង បរិយាកាសអាថ៍​ កំបាំង ស្ដាប់​ចង្វាក់បទចំរៀងអប្សារា ឬជួបជាមួយបណ្ដាព្រះ​សង្ឈ​នៅទីនេះ។​ និងភ្ញៀវទេសចរណ៏​ ក៏អាចជិះដំរី ទៅទស្សនាប្រាសាទ ឬ ទៅពិសារបណ្ដាម្ហូបល្បីៗ ដ៏ ឆ្ងុយឆ្ងាញ់ របស់កម្ពុជាផងដែរ៕

ប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារ
Preahvihear3.jpg



















ប្រាសាទ​ព្រះវិហារ (Prasat Preah Vihear) ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត នៅ​លើ​ខ្នងភ្នំ​ដងរែក (៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ)​។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។ ប្រាសាទ​ព្រះវិហារ​មាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ តែ​បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​ វិញ វា​មាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​ត្រ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំខ្សាន្ត​។ នៅ​ឯ​ភ្នំ​ដងរែក​នោះ​មាន​ជណ្ដើរ​មួយ ដែល​អាច​ឲ្យ​គេ​ឡើង​ទៅ​ដល់​កំពូលភ្នំ ដែល​ជាទី​តាំងរបស់​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​។

សព្វ​ថ្ងៃនេះ​អ្នក​លក់ដូរ និង​ប្រជាជន​តំបន់​នោះ​ភាគច្រើន​តែងតែ​ឡើង​ទៅ​លើ​ភ្នំ​តាម​ផ្លូវ​ ​ស៊ី​១ ពីព្រោះ​ថា​ផ្លូវ​នោះ​វា​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។ ប្រាសាទ​ព្រះវិហារ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា សេការីស្វារៈ មាន​ន័យ​ថា​ អំណាច​នៃ​ភ្នំ ហើយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អំលុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ព្រះ​នាម​៖ ព្រះបាទ​យសោវរ្ម័ន​ទី​១ (សាងសង់​ក្នុង​គ.ស ៨៨៩-៩១០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​គ.ស ១០០២-១០៥០) ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ (សាងសង់​ក្នុង​គ.ស ១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (សាងសង់​ក្នុង​គ.ស ១០៨០-១១០៩)​។ ប្រាសាទ​ព្រះ​វិហារ​បាន​ប្រគល់​ឲ្យ​ប្រទេស​ថៃ​ដោយ​ពួក​អាណានិគម​បារាំង ក្នុង​ឆ្នាំ​១៩៥៤ តែ​ត្រូវ​ទាមទារ​បាន​មក​វិញ​ដោយ​ការ​កាត់​សេចក្ដី​ពី​តុលាការអន្តរជាតិ​ ក្រុង​ទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​របស់​ព្រះមហាក្សត្រ​ខ្មែរ​។

Tuesday, February 19, 2013

ការទស្សនាកប៉ាល logoshope

កប៉ាល LOGOSHOPE គឺជាកប៉ាលដែលផ្ទុកនូវសៀវភៅច្រើនេជាងគេលើពិភពលោក ។ កប៉ាលនេះតែងតែធ្វើដំណើរទៅគ្រប់ប្រទេសក្នុងពិភពលោកដើម្បីចែកចាយ និង ផ្សព្វផ្សាយនូវសៀវភៅ ។ ក្នុងនោះកប៉ាលនេះក៏បានមកដល់កំផែអន្តរជាតិព្រះសីហនុនៃប្រទេសកម្ពុជា។ ហើយក៏បានបើកអោយប្រជាជន សិស្ស និសិត្សចូលទស្សនា ។ ក្នុងនោះក៏មានវត្តមានសិស្សនិសិត្សនៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុផងដែរ។ ភ្ញៀវទាំងអស់មានអារម្មណ៍រំភើប សប្បាយរីករាយ ជាមួយនឹងការចូលទស្សនាកប៉ាលនោះ ព្រោះថាភ្ញៀវបានទស្សនាសៀវភៅជាច្រើន វត្ថុអនុស្សាវរីយ៍ និងមានបុគ្គលិករសរាយរាក់ទាក់ ហើយជាពិសេសទៅទៀតនោះគឺភ្ញៀវបានពិសារនូវការ៉ែមដល់ឆ្ងាញ់ទៀតផង។

Monday, February 11, 2013

សីហនុបាត់ដំបង

ខេត្តព្រះសីហនុគឺជាខេត្តមួយដែលស្ថិតនៅផ្នែកនិរតីនៃប្រទេសកម្ពុជា ដែលជាខេត្តផ្នែកទេសចរណ៏ ដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាប់ចំណាត់ថ្នាក់អន្តរជាតិ​ ដែលសំបូរទៅដោយភ្ញៀវជាតិ និង​ អន្តរជាតិ ចូលចិត្តទៅកំសាន្ត និង​ ទស្សនា ។
ចំណែកឯខេត្តបាត់ដំបងវិញ គឺជាខេត្តមួយស្ថិតនៅពាយ៏ព្យ នៃប្រទេសកម្ពុជា ។ ខេត្តនេះជាតំបន់កសិកម្មដ៏ធំរបស់កម្ពុជា ដែលមានប្រជាជនយ៉ាងច្រើនរស់នៅកុះករ និងមានជីវភាពធូធារ ។ ហើយមានតំបន់ទេសចរណ៏មួយចំនួនដូចជា ភ្នំសំពៅ ប្រាសាទបាណន់ ប្រាសាទឯភ្នំ រមណីដ្ឋានសេកសក ចំការទំពាងបាយជូរ និងមានកន្លែងជាច្រើនទៀត ដែលមានភ្ញៀវជាតិ  និង អន្តរជាតិទៅកំសាន្ត យ៉ាងសប្បាយរីករាយ។

Sunday, February 10, 2013

ការដង្ហែរព្រះបរមរតនកោដ្ឋ

កាលពីថ្ងៃទី ០១ កុម្ភះ ឆ្នាំ ២០១៣ នៅប្រទេសកម្ពុជា បានប្រារព្ធពិធីថា្វយព្រះភ្លើង នៅរាជធានីភ្នំពេញ ដែលមានរយះពេល ០៧ ថ្ងៃ ចាប់ពីថ្ងៃទី០១ កុម្ភះ ដល់ថ្ងៃទី ០៧ កុម្ភះ ឆ្នាំ ២០១៣ ។ ដែលមានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គឺព្រះបាទនរោត្តម សីហមុនី និងព្រះមហាក្សត្រី នាយករដ្ឋមន្រ្តី ព្រមទាំងប្រជារាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលមានអារម្មណ៍ក្ដុក្ដួល តក់ស្លុត និង សោកស្ដាយយ៉ាងខ្លាំងព្រោះបាត់បង់ព្រះមហាក្សត្រដ៏ជាទីស្រឡាញ់ គឺ ព្រះបាទ នរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ។ ថ្ងៃទី ០១ កុម្ភះ ឆ្នាំ ២០១៣ ដង្ហែរព្រះបរមរតនកោដ្ឋ ចេញពីព្រះបរមរាជវាំង ទៅតំកល់ នៅព្រះបរមមេន ដែលនៅឯ វាលព្រះសុមេរុ ។ ថ្ងៃទី ០៤ កុម្ភះ ឆ្នាំ ២០១៣ វេលាម៉ោង ១៨.០០ នាទី ពីធីថ្វាយព្រះភ្លើង ដោយព្រះបាទ នរោត្តមសីហមុនី ព្រះមហាក្សត្រ និង ព្រះមហាក្សត្រី និងមានការចូលរួមពីមេដឹកនាំនៃប្រទេសជាមិត្ត នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រធានរដ្ឋសភា ព្រឹទ្ធសភា រាជវង្សានុវង្ស និងប្រជាជនកម្ពុជា។ ក្នុងនោះគ្រប់វត្តអារាមទាំងអស់ទូទាំងប្រទេសកម្ពុជាបានប្រារព្ធពិធីថា្វយព្រះភ្លើង ក្លឹបកំសាន្ត រមណីដ្ឋាននានាត្រូវបានឈប់សំរាកដើម្បីកាន់ទុក្ខ ប្រជារាស្រ្តទាំងអស់មានការសោកសៅជាខ្លាំងដោយបាត់ព្រះមហាក្សត្រ ដ៏ជាទីស្រឡាញ់។