ពីធីសម្ភោធ អាគាស្នាក់យុវជនលោកឪពុករួរ និង អាងទឹកនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប

កាលពីរសៀលម៉ោង ២:០០ នាថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៣ នៅក្នុងសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានបើកសម្ភោធ អាគារស្នាក់យុវជនលោកឪពុករួរ និងអាងទឹក​ ។ ដោយក្រោមអធិបតេយ្យភាព លោកអភិបាល អូលីវីយេ ជាអភិបាលព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ និងលោកឪពុក ចនវីស័រ អធិការសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ និងជាអ្នកគ្រប់គ្រងដុនបូស្កូ កម្ពុជា ម្ចាស់ជំនួយ លោកគ្រូ អ្នកគ្រូស្មោះចិត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប។

Showing posts with label ទេសចរណ៍. Show all posts
Showing posts with label ទេសចរណ៍. Show all posts

Thursday, August 1, 2013

រទេស១០ដែលសម្បូរសេដ្ឋីជាងគេឆ្នាំ២០១៣

បើនិយាយពី ទំហំសេដ្ឋកិច្ច សហរដ្ឋអាមេរិក និងចិនគឺជាមហាអំណាចធំជាងគេបំផុតលើលោកលំដាប់លេខមួយ និងលេខពីររៀងគ្នា។ ប៉ុន្តែងាកមកមើលពីចំនួនមហាសេដ្ឋីវិញ តើប្រទេសទាំងពីរសម្បូរសេដ្ឋីច្រើនជាងគេដែរឬអត់បើធៀបនឹង ចំនួនប្រជាជនរបស់ខ្លួន? ចង់ដឹងច្បាស់សូមមើលចំណាត់ថ្នាក់ ប្រទេសចំនួន ១០ ដែលសម្បូរសេដ្ឋីជាងគេឆ្នាំ ២០១៣ ក្នុងរបាយការណ៍របស់ក្រុមហ៊ុនផ្ដល់ប្រឹក្សា Boston Consulting Group ដែលមានឈ្មោះថា “Battle to Regain Strength” ខាងក្រោម៖ អាន៖ សាកលវិទ្យាល័យថ្លៃបំផុតទាំង១០លើលោក ឆ្នាំ២០១២ ១០. បារ៉ែន (៣,២% នៃប្រជាជនសរុប ១,២៦ លាននាក់ជាសេដ្ឋី)
៩. តៃវ៉ាន់ (៣,២% នៃប្រជាជនសរុប ២៣,២ លាននាក់ជាសេដ្ឋី)
៨. អ៊ីស្រាអែល (៣,៦% នៃប្រជាជនសរុប ៧,៦ លាននាក់ជាសេដ្ឋី)
៧. សហរដ្ឋអាមេរិក (៤,៣% នៃប្រជាជនសរុប ៣១១,៦ លាននាក់ជាសេដ្ឋី)
 ៦. អារ៉ាប់រួម (៥% នៃប្រជាជនសរុបជាសេដ្ឋី)
 ៥. ហុងកុង (៨,៨% នៃប្រជាជនសរុប ៧ លាននាក់ជាសេដ្ឋី)
 ៤. ស្វីស (៩,៥% នៃប្រជាជនសរុប ៧,៨ លាននាក់ជាសេដ្ឋី)
 ៣. គុយវ៉ែត (១១,៨% នៃប្រជាជនសរុប ២,៧៤ លាននាក់ជាសេដ្ឋី)
 ២. កាតារ (១៤,៣% នៃប្រជាជនសរុប ១,៧៦ លាននាក់ជាសេដ្ឋី)
 ១. សិង្ហបុរី (១៧,១% នៃប្រជាជនសរុប ៥ លាននាក់ជាសេដ្ឋី)
ប្រភពមកពី៖សប្បាយ

Sunday, July 14, 2013

ដឹងទេថា នៅរាជធានីភ្នំពេញ អ្វីកើតមានមុនគេទេ?


ប្រិយមិត្តប្រហែលជាគិតថា វត្តភ្នំគឺកកើតឡើងមុនគេបង្អស់មិនខានក្នុងរាជធានីភ្នំពេញ។ តែតាមពិត មានចេតិយបុរាណមួយ ធ្វើពីថ្មបុរាណ ត្រូវបានឯកសារបង្ហាញថា អាចនឹងត្រូវបានគេសាងសង់ឡើងតាំងពីសម័យព្រះពុទ្ធសាសនាផ្សព្វ ផ្សាយចូលប្រទេសកម្ពុជាដំបូងម្ល៉េះ។ ចេតិយនេះមានឈ្មោះថា ឧណ្ណាលោម ដែលស្ថិតនៅក្នុងវត្តឧណ្ណាលោមបច្ចុប្បន្ននេះ។ យោង តាមសៀវភៅ “ប្រវត្តិនៃវត្តឧណ្ណាលោម” ដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ១៩៦៣ ដើម្បីចែកជូនពុទ្ធបរិស័ទចូលរួមក្នុងឱកាសបុណ្យឆ្លងវិហារវត្ត ឧណ្ណាលោម បានរៀបរាប់ថា ពេលដែលវត្តឧណ្ណាលោម ត្រូវបានបញ្ចុះសីមាឲ្យប្រើប្រាស់ក្នុងឆ្នាំ១៤៤២ រជ្ជកាលព្រះបាទពញាយ៉ាត ចេតិយនេះមាននៅទីនោះស្រាប់ទៅហើយ។ នៅក្នុងចេតិយនេះ មានព្រះពុទ្ធរូបថ្មអង្គធំមួយអង្គ។ ចំណែកឈ្មោះវត្តឧណ្ណាលោម គឺយកតាមឈ្មោះរបស់ចេតិយនេះ។ “ចេតិយធំ និងព្រះពុទ្ធរូបថ្មអង្គធំ ដែលប្រតិស្ឋានក្នុងរូងខាងក្រោមនៃមហាចេតិយនោះ មានការនិយាយតគ្នាថា កសាងតាំងពីក្នុងសម័យដែលព្រះពុទ្ធសាសនាផ្សាយចូលមកក្នុងប្រទេស កម្ពុជានេះជាលើកដំបូងបង្អស់”។ នេះបើតាមការបញ្ជាក់របស់ឯកសារ។ចំណែកឯវត្តភ្នំ ដែលជាកំណើតនៃរាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៣៧៣។ យោងតាមសៀវភៅ “ប្រវត្តិសាស្ត្រខ្មែរ” របស់អ្នកស្រី ត្រឹង ងា ព្រះពុទ្ធសាសនាមានការរីកចម្រើនទៅហើយ នៅសតវត្សទី៣ នៃគ្រិស្តសករាជ ដូច្នេះបើចេតិយនេះសាងសង់តាំងពីសម័យព្រះពុទ្ធសាសនាចូលមក ស្រុកខ្មែរដំបូងមែន វាមានអាយុកាលមិនក្រោម១៧០០ឆ្នាំឡើយ។ ឧណ្ណាលោម ជាពាក្យបាលី មានន័យថា “រោមប្រជុំចិញ្ចើម” រោមដែលដុះលើខ្ទង់ច្រមុះ។ ចេតិយនេះត្រូវបានគេបញ្ចុះព្រះឧណ្ណាលោម (រោមប្រជុំចិញ្ចើម) របស់ភិក្ខុមួយអង្គ។ បច្ចុប្បន្ន ចេតិយនេះត្រូវបានគេប៉ាតស៊ីម៉ងត៍ និងលាភពណ៌មាស។ រាល់ថ្ងៃសីល ឬថ្ងៃបុណ្យធំៗ ទើបគេបើកទ្វារចេតិយនេះ ដើម្បីចូលទៅអុជធូបថ្វាងបង្គំព្រះពុទ្ធរូបនៅខាងក្នុង៕ប្រភពមកពី៖សប្បាយ

ភ្នំពេញនឹងទទួលបានអ្នកទេសចរណ៍តាមជើងយន្តហោះជាង ១ លាននាក់នៅឆ្នាំ២០១៣

រាជធានីភ្នំពេញ បេះដូងនៃប្រទេសកម្ពុជារំពឹងទទួលបានភ្ញៀវទេចរណ៍បរទេសចំនួន១ លាននាក់តាមជើងយន្តហោះអន្តរជាតិភ្នំពេញនៅឆ្នាំ២០១៣។នេះបើ តាមប្រសាសន៍របស់លោក អាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ។ លោកបានបន្ថែមថា គ្រាន់តែនៅឆមាសទី១ ឆ្នាំ២០១៣ នេះភ្ញៀវទេសចរណ៍បរទេស ដែលបានធ្វើដំណើរកំសាន្តមកភ្នំពេញ តាមជើងយន្តហោះ បានកើនឡើងចំនួន ១៨.៤០ % បើប្រៀបនិងឆមាសទី១ ឆ្នាំមុន។លោកថា ភ្ញៀវទេសចរណ៍បានកើនឡើងពី ៤៣១៤៣៦នាក់ នៅឆមាសទី១ ឆ្នាំមុនមក ៥១០៩២៦ នាក់ នៅឆមាសទី១ ឆ្នាំ២០១៣នេះ។ក្នុងនោះភ្ញៀវទេសចរណ៍ ដែលមកច្រើនជាងគេមានចិន អាមេរិក ម៉ាឡេស៊ី បារាំង កូរ៉េខាងត្បូង តៃវ៉ាន់ អូស្រ្តាលី ថៃ អង់គ្លេស និងសឹង្ហបុរី។ លោក អាំង សុចិត្រគ្រឹស្នា បានបន្ថែមថា កិច្ចសហប្រតិបត្តិការល្អ ក្នុងតំបន់ និងពិភពលោក ការចូលរួមរបស់ផ្នែកឯកជន ក្នុងការលើកកម្ពស់អភិវឌ្ឍន៍គុណភាពផលិតផល សេវាកម្ម ព្រមទាំងការជម្រុញឲ្យមានជើងហោះហើរ ដោយផ្ទាល់ ជាដើមចមមួយនាំឲ្យភ្ញៀវទេសចរណ៍កាន់តែច្រើនមកកំសាន្តនៅ កម្ពុជា។ក្រៅពីនោះគោលនយោបាយផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ ការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធមានភាពល្អប្រសើរជាងមុន ចលនាទីក្រុងស្អាត គុណភាពសេវាកម្មមានលក្ខណៈល្អប្រសើរជាងមុន ព្រមទាំងការធានាសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ គឺជាផ្នែកមួយ ដែលកំពុងត្រូវបានយកចិត្តទុកដាក់។ ទន្ទឹមគ្នាដែរ លោក ហូ វណ្ឌី សហប្រធានក្រុមការងារទេសចរណ៍បានយល់ស្របចំពោះការប៉ាន់ប្រមាណ ខាងលើ ព្រោះប៉ានប្រមាណភាគច្រើនបានផ្អែកលើទល្ហីករណ៍ច្បាស់លាស់។ លោកបានបន្ថែមថា បច្ចុប្បន្នមានកុ្រមហ៊ុនអាកាសចរណ៍ចន្លោះពី២៤ ទៅ២៥ ក្រុមហ៊ុន និងមានជើងហោះហើរជិត ៦០ ជើងមកកម្ពុជា។ដូច្នេះកក្តាទាំងនោះហើយ នឹងធ្វើឲ្យភ្នំពេញ ក៏ដូចជាតំបន់ទេសចរណ៍ជាច្រើនទៀតនឹងមានភ្ញៀវទេសចរណ៍កើនឡើង៕ប្រភពមកពី៖សប្បាយ

Wednesday, July 3, 2013

ជិះ​ទូក​កម្សាន្ត​ចាប់​ផ្ដើម​ពេញ​និយម​ក្នុង​ចំណោម​ប្រជាជន​ខ្មែរ!

ទូក​តូច​ធំ​​​តែង​តម្រៀប​គ្នា​ជារៀង​រាល់​ថ្ងៃ​ តាម​មាត់​ទន្លេ​ មុខ​ទីស្នាក់​ការ​ក្រុម​ប្រឹក្សា​​អភិវឌ្ឍ​កម្ពុជា​ ក្បែរ​វត្ត​ភ្នំ​ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិសទី។ ពី​ដើម​ឡើយ​ ទូក​ទាំង​នេះ​ទទួល​បាន​តែ​ភ្ញៀវ​បរទេស​តែ​ប៉ុណ្ណោះ​ តែ​បច្ចុប្បន្ន​នេះ​ប្រជាជន​ខ្មែរ​ក៏​បែរ​មក​ចាប់​អារម្មណ៍​ជិះ​ទូក​កម្សាន្ត​បែប​នេះ​ដែរ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ប្រជាជន​ខ្មែរ​តែង​មក​ជិះ​ទូក​កម្សាន្ត​ពុំ​សូវ​ដាច់។ អ្នក​ខ្លះ​មក​ជា​គូ​ តែ​អ្នក​ខ្លះ​ទៀត​មក​ជា​គ្រួសារ​ ឬ​មួយ​ស្ថាបន​ដែល​ខ្លួន​កំពុង​​ធ្វើ​ការ។ ថ្ងៃ​ដែល​គេ​និយម​មក​ជិះ​កម្សាន្ត​​ច្រើន​ជាង​គេ​ គឺ​ថ្ងៃ​ចុង​សប្តាហ៍។ សិក្ខា​កាម​ម្នាក់​មក​ពី​ខេត្ត​កំពត​ដើម្បី​ចូល​រួម​វគ្គ​បណ្តុះ​បណ្ដាល​ទាក់​ទង​នឹង​សុខ​ភាព​ស្រ្តី​ យុវតី​ សេង​ សីដា​ ដែល​បាន​មក​ជិះ​ទូក​កម្សាន្ត​នៅ​ល្ងាច​​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ​ បាន​ឲ្យ​ដឹង​ថា​ មិត្ត​ភ័ក្ត​របស់​នាង​ដែល​រស់​នៅ​ភ្នំពេញ​យូរ​ហើយ​ ជា​អ្នក​ណែ​នាំ​នាង​មក​ជិះ​ទូក​នេះ។ សេង សីដា​ បញ្ជាក់​ថា៖ “ខ្ញុំ​បបួល​មិត្ត​ខ្ញុំ​ថា​ទៅ​លេង​ផ្សារ​ទំនើបទេ​​ ពេល​មក​​ភ្នំពេញ​លើក​នេះ​ តែ​មិត្ត​ខ្ញុំ​ស្តី​ឲ្យ​ខ្ញុំ​ថា​ អី​ក៏​ស្រែ​ម៉្លេះ! គេ​ថា​ ខ្ញុំ​មិន​ទាន់​សម័យ​សោះ។ ការ​ទៅ​លេង​ផ្សារ​ទំនើប​ គឺ​គេ​និយម​តាំង​ពី​ប្រាំ​ឆ្នាំ​ម្ល៉េះ​ តែ​ឥឡូវ​នេះ​គេ​ចូល​ចិត្ត​ជិះ​ទូក​មើល​​ទេសភាព​វិញ”។ យុវតី​ខេត្ត​​​កំពត​រូប​នេះ​បន្ថែម​ថា​ ខ្លួន​បាន​ជិះ​ទូក​មួយ​ម៉ោង​ដោយ​ចាក​ចេញ​ពី​មុខ​ទីស្នាក់​ការ​ក្រុម​ប្រឹក្សា​​អភិវឌ្ឍ​កម្ពុជា​ ឆ្ពោះ​ទៅ​មុខ​វាំង​ រួច​បន្ត​ទៅ​កោះ​ពេជ្រ​ មុន​នឹង​វង់​នៅ​ទន្លេ​ចតុម្មុខ​ រួច​ត្រឡប់​មក​វិញ។ យុវតី​រូប​នេះ​បន្ថែម​ថា៖ “យើង​ធ្លាប់​តែ​​​មើល​វាំង​ ឬ​មើល​ផ្ទះ​ផ្សេង​ៗ ពី​​ក្បែរ​មាត់​ទន្លេ​មក​ ដល់​ពេល​យើង​មើល​ពី​លើ​ទូក​​​កណ្ដាល​ទន្លេ​មក​វិញ​ វា​ប្លែក​ម៉្យាង​ដែរ។ ម្យ៉ាង​ យើង​បាន​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ផង​ ប៉ុន្តែ​ខ្ញុំ​ដូច​ជា​អត់​សំណាង​សោះ​ ព្រោះ​មេឃ​​ស្រទុំ​រហូត​ រក​មើល​ថ្ងៃ​លិច​ក្រោយ​វាំង​ ក៏​មើល​មិន​ឃើញ”។ យោង​តាម​សាលា​រាជធានី​ភ្នំពេញ ​ការ​ជិះ​ទូក​កម្សាន្ត​តាម​ដង​ទន្លេ​ គឺ​ជា​សកម្មភាព​ទេសចរណ៍​ដ៏​សំខាន់​មួយ ​ក្នុង​ចំណោម​សកម្មភាព​ទេសចរណ៍​សំខាន់​ៗ​ផ្សេង​ទៀត​ដូច​ជា ​ការ​ទស្សនា​ផ្សារ​ធំ​ថ្មី​ វិមានឯក​រាជ្យ ​ហាង​ផ្សេង​ៗ​តាម​មាត់​ទន្លេ​ ផ្សារ​ទួល​ទំពូង​ ផ្សារ​រាត្រី​ វាល​ពិឃាត​ជើង​ឯក​ សារមន្ទីរ​ទួល​ស្លែង​ ឬ​វត្ត​ភ្នំ​ជា​ដើម។ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា​ ការ​ជិះ​ទូក​តាម​បណ្តោយ​ដង​ទន្លេ​ អាច​ធ្វើ​ឲ្យ​អ្នក​ដំណើរ​បាន​ទស្សនា​នូវ​ទេសភាព​ដ៏​ស្រស​ស្អាត​ ដូច​ជា​សារមន្ទី​ជាតិ​ ព្រះ​បរម​រាជ​វាំង​ សូន​ច្បារ​ និង​អគារ​ខ្ពស់​ៗ​ថ្មី​ថ្មោង​ក្នុង​រាជ​ធានី​ភ្នំពេញ។ ម្ចាស់​ទូក​ប៉ារីស​ដឹក​អ្នក​ដំណើរ​ លោក​ ពេជ្រ យ៉ាន ​ដែល​មាន​ទូក​រហូត​ដល់​ទៅ​ប្រាំ​គ្រឿង​ដឹក​ភ្ញៀវ​ទេសចរ​ជា​រៀង​រាល់​ថ្ងៃ​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​៣​ទៅ​៤​ឆ្នាំ​ចុង​ក្រោយ​នេះ​ លោក​ពិត​ជា​សង្កេត​ឃើញ​ថា​ ប្រជាជន​ខ្មែរ​ចាប់​ផ្ដើម​និយម​មក​ជិះ​ទូក​លម្ហែ​អារម្មណ៍​ដូច​បរទេស​ដែរ។ លោក​បញ្ជាក់​ថា៖ “​ពី​ដើម​ឡើយ​ តែ​បរទេស​ទេ​មក​ជិះ​ទូក​ តែ​ឥឡូវ​ខ្មែរ​ក៏​មក​ជួល​ជិះ​ដែរ។ អ្នក​ខ្លះ​មក​មួយ​ស្ថាបន​ អ្នក​ខ្លះ​មក​មួយ​គ្រួសារ​ធំ​ និង​អ្នក​ខ្លះ​ទៀត​មក​ជា​មួយ​មិត្ត​ភ័ក្តិ​ម្នាក់​ ឬ​ពីរ​នាក់”។ ម្ចាស់​ទូក​រូប​នេះ​ថ្លែង​បន្ថែម​ថា​ លោក​ពេញ​ចិត្ត​នឹង​មាន​អតិថិជន​ក្នុង​ស្រុក​ ពី​ព្រោះ​ប្រជាជន​​ខ្មែរ​មិន​ប្រកាន់​​រដូវ​កាល​ណា​ទេ​ គឺ​គេ​តែង​មក​ជិះ​ទូក​លោក​គ្រប់​ទេ។ ខុស​ពី​ភ្ញៀវ​បរទេស​ ដែល​ពុំ​សូវ​សម្បូរ​ឡើយ​ ចន្លោះ​ពី​ខែ​ឧសភា​ ដល់​ខែ​តុលា​ ពី​ព្រោះ​ពុំ​មែន​ជា​រដូវ​វិសមកាល​របស់​គេ។ លោក​ ពេជ្រ យ៉ាន ​បញ្ជាក់​បន្ថែម​ថា៖ “តាម​ការ​សង្កេត​របស់​ខ្ញុំ​ ប្រជាជន​ខ្មែរ​ដែល​បែរ​មក​និយម​ជិះ​ទូក​កម្សាន្ត​លេង​ ដោយសារ​គេ​យល់​ថា​ គេ​អាច​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ទី​ទន្លេ។ ម្យ៉ាង​គេ​អាច​មើល​ទិដ្ឋភាព​ថ្ងៃ​លិច​ នៅ​រាជ​ធានី​ភ្នំពេញ​ដ៏​ស្រស់​ស្អាត​ផង។ អ្នក​ខ្លះ​ជួល​ជិះ ​ដើម្បី​ជប់​លៀង​លើ​ទូក​នេះ​តែ​​ម្ដង”។ ទូក​ដែល​ភ្ញៀវ​និយម​ជួល​ជិះ​រាល់​ថ្ងៃ​នៅ​តាម​ដង​ទន្លេ​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​​បី​ប្រភេទ។ ទូក​តូច​ដែល​អាច​ដឹក​អ្នក​ដំណើរ​បាន​១០​នាក់​ចុះ​ តម្លៃ​ត្រឹម​១៥​ដុល្លារ​ក្នុង​មួយ​ម៉ោង។ ទូក​ធន់​មធ្យម​ ដែល​អាច​ផ្ទុក​បាន​អ្នក​ដំណើរ​២៥​នាក់​ តម្លៃ​២០​ដុល្លារ​ក្នុង​មួយ​ម៉ោង។ ចំណែក​ទូក​ធំ​ដែល​អាច​ផ្ទុក​មនុស្ស​បាន​៥០​នាក់​តម្លៃ​៣០​ដុល្លា​ក្នុង​មួយ​ម៉ោង។ បើ​គេ​ជួល​ជិះ​មួយ​ម៉ោង​ ទូក​នឹង​ដឹក​អ្នក​ដំណើរ​ទៅ​ដល់​មុខ​វាំង​ រួច​ហើយ​ឆ្ពោះ​ទៅ​កោះ​ពេជ្រ​ មុន​នឹង​​វង់​ទៅ​ទន្លេ​ចតុម្មុខ​ រួច​ក៏​ត្រឡប់​មក​វិញ។ ប៉ុន្តែ​បើ​គេ​ជួល​រហូត​ដល់​ពីរ​ម៉ោង​ឡើង​ទៅ​​ ទូក​ទាំង​នោះ​នឹង​ដឹក​អ្នក​ដំណើរ​ឡើង​ហួស​ទៅ​ទន្លេ​មេគង្គ​លើ​ ដើម្បី​បាន​ទស្សនា​ផ្ទះ​បណ្ដែត​ទឹក​​ដ៏​ស្រស់​ស្អាត។ ក្រៅ​ពី​ទូក​ជួល​ ក៏​មាន​ទូក​សម្រាប់​ដឹក​អ្នក​​​ទេសចរណ៍​​ម្នាក់​ៗ​ដែរ​ ប៉ុន្តែ​ទាល់​តែ​មាន​ភ្ញៀវ​គ្រប់​១០​នាក់​ ទើប​គេ​អាច​ចេញ​ដំណើរ​បាន។ សម្រាប់​តម្លៃ​វិញ​ គឺ​ខ្មែរ​ម្នាក់​គេ​យក​តែ​មួយ​ដុល្លារ​ប៉ុណ្ណោះ​ ខណៈ​ភ្ញៀវ​បរទេស​ម្នាក់​តម្លៃ​រហូត​ដល់​ប្រាំ​ដុល្លារ​ឯណោះ៕ប្រភពមកពី៖សប្បាយ

Thursday, June 20, 2013

Panasonic ចូលរួមចំណែក ការពារបេតិកភណ្ឌ និងបរិស្ថានពិភពលោក ជាមួយអង្គការ UNESCO


សៀមរាប៖ តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោក នៃអង្គការ UNESCO និងក្រុមហ៊ុន Panasonic បានអនុវត្តន៍កម្មវិធី រួមគ្នាមួយក្នុងវិស័យអប់រំ ទំនាក់ទំនង និងការគាំទ្របច្ចេកវិទ្យា សម្រាប់អ្នកជំនាន់ក្រោយ។ នៅមជ្ឈមណ្ឌលព័ត៌មានបាយ័ន ទីក្រុងសៀមរាប កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣នេះ អង្គការ UNESCO ដោយមានការឧបត្ថមគាំទ្រ ពីក្រុមហ៊ុន Panasonic បានរៀបចំកម្មវិធីអប់រំ ដល់សិស្សានុសិស្សកម្ពុជា ឲ្យយល់ដឹងពីការរក្សាបរិស្ថាន និងសម្បត្តិបេតិកភណ្ឌពិភពលោក។ លោក Philippe Delanghe ប្រធានផ្នែកវប្បធម៌ និងអ្នកឯកទេសកម្មវិធីវប្បធម៌ នៃការិយាល័យអង្កការ UNESCO កម្ពុជា បានមានប្រសាសន៍ថា ភាពជាដៃគូយុទ្ធសាស្រ្ត ជាក់លាក់រវាងក្រុមហ៊ុន Panasonic និងអង្កការ UNESCO នៅឆ្នាំ ២០១១ គឺការអប់រំ និងបង្កើនការយល់ដឹង លើសារៈសំខាន់ និងតម្លៃនៃតំបន់បេតិកភណ្ឌពិភពលោក តាមរយៈការលើកកម្ពស់នៃការងារ និងសកម្មភាពអប់រំ ដល់មនុស្សជំនាន់ក្រោយ។ លោក Philippe Delanghe បានបន្តថា បច្ចុប្បន្ននេះក្រុមហ៊ុន Panasonic បានអនុវត្តកម្មវិធីសិក្សា អេកូបេតិកភណ្ឌ ពិភពលោក របស់ខ្លួនជាង ១០តំបន់ នៃបេតិកភណ្ឌពិភពលោក និងមានកម្មវិធីប្រលង លើរូបភាពអេកូ កាលពីឆ្នាំមុន ដោយភ្ជាប់ជាមួយកុមារ UNESCO មកពីជុំវិញពិភពលោក ដើម្បីបង្ហាញពីគំនិត រក្សាបរិស្ថាន និងបេតិកភណ្ឌពិភពលោក ។ លោកស្រី Fumiko Takahashi ប្រធានការិយាល័យផ្សាយពាណិជ្ជកម្ម ម៉ាកសញ្ញារបស់ក្រុមហ៊ុន Panasonic បានមានប្រសាសន៍ថា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ទៅលើការរក្សាបរិស្ថាន និងបេតិកភណ្ឌពិភពលោក ក្រុមហ៊ុន Panasonic បានធ្វើសកម្មភាពរៀបចំ ការអប់រំដល់កុមារកម្ពុជា ឲ្យយល់ដឹងពីសារៈសំខាន់ នៃការរក្សារបរិស្ថាន និងសម្បត្តិបេតិកភណ្ឌពិភពលោក។ លោកស្រីបន្ថែមថា កុមារកម្ពុជានឹងត្រូវបានអញ្ជើញ ឲ្យចូលរួមក្នុងយុទ្ធនាការ ប្រលងលើរូបភាពថ្មីៗ ដែលការប្រលងនេះ តម្រូវឲ្យកុមាររក្សា កំណត់ត្រាជាង ៥ថ្ងៃ អំពីសកម្មភាពរបស់ខ្លួន ដែលទាក់ទងនឹងកំណត់ហេតុ ប្រចាំថ្ងៃជារូបភាពបរិស្ថាន។ លោកស្រីបានបន្ថែមទៀតថា គោលបំណងរបស់ ក្រុមហ៊ុន Panasonic ធ្វើឡើងក្នុងគោលបំណង អប់រំ មនុស្ស ទូទៅ ជាពិសេសកុមារ ឲ្យបានយល់ដឹងពីបញ្ហា បរិស្ថាន និងបេតិកភណ្ឌពិភពលោក។ សូមបញ្ជាក់ថា ក្រុមហ៊ុន Panasonic កំពុងធ្វើយុទ្ធនាការនៅទូទាំងពិភពលោក ជាមួយនឹងការលើកកម្ពស់ សម្បត្តិបេតិកភណ្ឌពិភពលោក តាមរយៈការរួមបញ្ជូលគ្នា នៃការផ្សព្វផ្សាយ ស្តីពីការព្រួយបារម្មណ៍ របស់ខ្លួនទៅនឹងការប្រែប្រួល ប្រភពថាមមពល ការកែច្នៃ ការប្រើប្រាស់ទឹកឡើងវិញ ការដំាដើមឈើ និងការអប់រំទៅអនាគត ៕ប្រភពមកពី៖ដើមអំពិល

Wednesday, June 12, 2013

អង្គរជាប់ជាបេតិកភណ្ឌពិភពលោកស្អាតបំផុតការពារដោយ UNESCO



ប្រាសាទអង្គរវត្ត​ត្រូវ​បាន​ចាត់​ទុក​ថា ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ទី​១​ ​ស្អាត​បំផុត​​ដែល​​​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ការពារ​​ក្នុង​ចំណោម​ សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ល្បីល្បាញ​សំខាន់ៗផ្សេងទៀត ​របស់​អង្គការ​UNESCO។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​គេហទំព័រ Therichest.org កាល​ពី​ថ្ងៃ​ទី១១​ខែ ​ឧសភា​កន្លងទៅ​នេះ។​​​​​គេហទំព័រ​ដ៏​ល្បី​មួយ​នេះ បាន​រាយ​បញ្ជី​ឈ្មោះ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ល្បីៗ​ចំនួន​២០ ដែល​ស្ថិត​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ដែល​អង្គការ​ UNESCO បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ការពារ​យ៉ាង​យកចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត ​របស់​ខ្លួន ហើយ​ក្នុង​ចំណោម​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ ប្រាសាទអង្គរវត្ត​គឺជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទី១​​ ដែល​ត្រូវ​បាន​ការពារ​ជា​ពិសេស​។



គេហទំព័រ​នេះ​ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ដែរ​ថា ប្រាសាទអង្គរវត្ត​គឺ ​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ​ដ៏​​អស្ចារ្យ​ និង​ជា​ទីកន្លែង​ដែល​ពេញ​និយម​បំផុត​​សម្រាប់​អ្នក​ទេសចរណ៍​នៅ​ជុំវិញ​ ពិភពលោក​​មក​ទស្សនា​ បើ​ប្រៀបធៀប​នៅ​នឹង​កេរដំណែល​និង​កន្លែង​ប្រវត្តិសាស្ត្រ​ល្បីៗ​ផ្សេងៗ​ទៀត​ នៅ​ជុំវិញ​ពិភព​លោក។
ក្រៅ​ពី​ប្រាសាទ​អង្គរវត្ត កេរដំណែល​ប្រវត្តិសាស្ត្រ​ ដែល​ត្រូវ​បាន​ការពារ​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំផុត​​ទី​២ ​បាន​ធ្លាក់​ទៅ​ប្រាសាទ Acropolis ប្រទេស​ក្រិក ខណៈ​ពេល​ដែល​ ប្រាសាទ Bagan របស់​ភូមា​ស្ថិត​នៅ​លំដាប់​លេខរៀង​ទី៣។  ដោយ​ឡែក​ប្រាសាទ ​Pyramids ​ដ៏​ល្បីល្បាញ​បំផុត​របស់​អេហ្ស៊ីប​វិញ​បាន​ស្ថិត​នៅ​ក្នុង​លេខរៀង​ទី​១៣ ស្រប​ពេល​ដែល​ឧទ្យាន​ជាតិ Yellowstone របស់​អាមេរិក​ស្ថិត​នៅ​លេខរៀង​ចុងក្រោយ​ ដែល​មាន​ចំណាត់​ថ្នាក់​លេខរៀង​ទី​២០។
នេះ​អាច​ចាត់​ទុក​ថា​ ជា​មោទនភាព​ថ្មី​មួយ​ទៀត​របស់​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​ទី​ក្រុង​ភ្នំពេញ​ នឹង​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​និង​ប្រធាន​រៀបចំ​សម័យ​ប្រជុំ​ពេញ​ អង្គ​លើក​ទី ៣៧ នៃ​គណៈ​ធម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៦​ ដល់​ថ្ងៃ​ទី​២៧​ខែ​មិថុនា​ខាង​មុខ​នេះ។
គណៈប្រតិភូ​ប្រមាណ ១៣០០ នាក់ ​មក​ពី​ប្រទេស​ចំនួន​ជាង ១២០ ប្រទេស ដែល​ជា​សមាជិក អនុសញ្ញា ឆ្នាំ១៩៧២ ស្ដីពី​ការ​ការពារ បេតិកភណ្ឌ​ពិភពលោក​វប្បធម៌ និង​ធម្មជាតិ នៃ​អង្គការ UNESCOនឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជា​សកល​នេះ។ ទីក្រុង​ភ្នំពេញ នឹង​ក្លាយ​ជា​ទីក្រុង​ប្រវត្តិសាស្ត្រ នៃ​ការ​ចុះបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​របស់​ប្រទេស​នានា​ក្នុង​បញ្ជី​ បេតិកភណ្ឌ​ពិភពលោក ដែល ​បច្ចុប្បន្ន នេះ​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​សរុប​ចំនួន ៩៦២ រួចជាស្រេច៕ប្រភពមកពី៖សប្បាយ
 


Wednesday, June 5, 2013

ជឿ​ទេ គូ​ស្នេហ៍ឲ្យ​តែ​​ទៅ​លេង​វត្ត​ភ្នំ​ ត្រូវ​បែក​គ្នា?

មាន​ជំនឿ​មួយ​​ក្នុង​ចំណោម​យុវវ័យ​​បាន​​តំណាល​ថា បើ​គូ​​សង្សារ​​ណា​​នាំ​គ្នា​ទៅ​លេង​វត្ត​ភ្នំនោះ ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បែក​បាក់​ស្នេហា​។ ​ ដោយសារ​តែ​ជំនឿ​មួយ​នេះ  មាន​យុវវ័យ​ខ្លះ​សុខ​ចិត្ត​ជិះ​ម៉ូតូ​​វាង​វត្ត​ភ្នំ​ ព្រោះ​ខ្លាចត្រូវ​​ដូច​ពាក្យ​ជំនឿ​។
តើ​ក្នុង​ចំណោម​​យុវវ័យ​ ពិត​ជា​មាន​ជំនឿ​បែប​នេះ​មែន​ឬ​? ហើយ​តើ​គ្រប់​គូ​ស្នេហ៍​ដែល​នាំ​គ្នា​ទៅ​លេង​វត្ត​ភ្នំ​សុទ្ធ​តែ​ត្រូវ​បែក​ គ្នា ឬ​យ៉ាងណា?
កញ្ញា ហោ ស្រីទូច និស្សិត​ឆ្នាំ​ទី​៣ ជំនាញ​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ​ន័រតុន បាន​ឲ្យ​ដឹង​ថា កញ្ញា​ធ្លាប់​ឮ​ពាក្យ​ជំនឿ​ទាំង​នេះ​​ត​ពី​មិត្តភ័ក្ដិ​ជា​ច្រើន​ តែ​ដោយសារ​កញ្ញា​គ្មាន​សង្សារ​ ដូច្នេះ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ ប៉ុន្តែ​នា​ពេល​កន្លង​មក​ កញ្ញា​មាន​មិត្តភ័ក្ដិ​ម្នាក់​ដែល​ នាង​និង​សង្សារ​ ហើយ​អ្នក​ទាំង​ពីរ​​រាល់​ពេល​ជិះ​ឌុប​គ្នា​ម្ដង​ៗ​តែងតែ​​បើក​ម៉ូតូ​វាង​ ឬ​គេច​ពី​វត្តភ្នំ​រហូត​ ព្រោះ​ខ្លាច​​ដូច​ពាក្យ​ជំនឿ​ថា​បែក​គ្នា។
ស្រីទូច ​និយាយ​យ៉ាង​នេះ​ថា​៖ “កុំ​ថា​ដល់​បណ្ដើរ​គ្នា​ទៅ​លេង ប្រហែល​៤​ទៅ​៥​ឆ្នាំ​ហើយ មិត្តភ័ក្ដិ​ខ្ញុំ​ ឲ្យ​តែ​ជិះ​ឌុប​គ្នា គឺ​ជិះ​វាង​រហូត​ សុខចិត្ត​ជិះ​ទៅ​ផ្លូវ​ឆ្ងាយ ព្រោះខ្លាច​​ត្រូវតាម​​ជំនឿ​នោះ”។
យុវជន តារា អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​បៀលប្រាយ បាន​ឲ្យ​ដឹង​ថា ជំនឿ​នេះ​គឺ​គ្រាន់​តែ​ឮតៗ​គ្នា​ប៉ុណ្ណោះ​ ក្នុង​ចំណោម​យុវវ័យ​ អ្នក​ខ្លះ​ថាកុំ​ចាំបាច់​ដល់​ឡើង​ទៅ​លេង​ដល់​លើ​ភ្នំ គ្រាន់​តែ​ជិះ​ក្រឡឹង​ជុំវិញ​សោះ ក៏​​ត្រូវ​បែក​គ្នា​​ដែរ ដោយសារ​តែ​នាឡិកា​ ឬ​ដោយសារ​បារមី​​ថែរក្សា​នោះ​ប្រកាន់។
តារា​​បាន​ បន្ថែម​យ៉ាង​នេះ​ថា៖ “ប៉ុន្តែ​​សម្រាប់​ខ្ញុំ​​មិនសូវ​​ជឿ​ទេ​ ព្រោះ​ធ្លាប់​នាំ​សង្សារ​ទៅ​អង្គុយ​លេង​ដែរ​ ​ដូចជា​មិន​មាន​បញ្ហា​អី​ទេ គឺ​​ធម្មតា មិន​មាន​នាំ​ចិត្ត​ឲ្យ​ស្អប់​ ឬ​ឈ្លោះ​គ្នា​ឡើយ” ។
លោក​ យាយ​ អ៊ុក អាយុ​៧១​ឆ្នាំ អ្នក​លក់​ទៀន​ធូប ផ្កា​ភ្ញី នៅ​ជណ្ដើរ​ខាង​ជើង​វត្ត​ភ្នំ​បាន​ឲ្យ​ដឹង​ថា ពិត​ជា​​ធ្លាប់​បាន​ឮ​​​ជំនឿ​បែប​នេះ​ពី​មាត់​​មួយ​ទៅ​មាត់​មួយ​ត​ៗ​គ្នា​ មែន​ ប៉ុន្តែ​​វា​មិនមែន​ជា​ការ​ពិត​នោះ​ទេ។
លោក​យាយ​​បាន​បន្ត​ថា រយៈ​ពេល ២៥ ឆ្នាំ​​មក​នេះ ក្នុង​ជីវិត​ជា​អ្នក​លក់​ដូរ​​នៅ​ជិត​វត្តភ្នំ​នេះ មាន​យុវវ័យ​ជា​ច្រើន​សួរ​នាំ​ លោក​យាយ​​​ពី​រឿង​នេះ ប៉ុន្តែ​​លោក​យាយ​​តែងតែ​ប្រាប់​ថា វា​មិនមែន​ជា​ការ​ពិត​ទេ ព្រោះ​មាន​យុវវ័យ​ខ្លះ​មក​លេង ហើយ​លើក​ក្រោយ​​ឃើញ​មក​ជា​ធម្មតា គ្មាន​ការ​បែកបាក់​អ្វី​នោះ​ទេ។
លោក​យាយ​បាន​បន្ត​ថា មាន​តែ​អ្នក​ដែល​ឈ្លោះ​គ្នា​ស្រាប់ ហើយ​ណាត់​គ្នា​យក​វត្តភ្នំ​​ជា​កន្លែង​​ផ្ដាច់​និស្ស័យ​ទេ​ទើប​ជូប​រឿង​បែប​ នេះ ហើយ​បែរ​ជា​មក​ចោទ​ថា បារមី​យាយ​ពេញ ឬ​អ្នក​តា​ប្រចៅ​ បំបែក​ពួក​គេ​នោះ ជា​រឿង​ខុស​ហើយ ព្រោះ​ព្រះ​អង្គ​ទាំង​ពី​រ​ជា​អ្នក​ថែរក្សា​កូនចៅ​ទៅ​វិញ​ទេ មាន​រឿង​អី​ត្រូវ​​មក​បំបែក​ឲ្យ​គេ​ក្ដៅក្រហាយ
ចំពោះ ​មូល​ហេតុ​នៃ​ការ​បែក​បាក់ លោក​យាយ​ប្រាប់​យ៉ាង​នេះ​​ថា៖​ “ជីវិត​ស្នេហា​របស់​យុវវ័យ​ ពេល​ស្រឡាញ់​គ្នា​យូរ​ៗ​ទៅ​ នឿយណាយ​​អស់​ចិត្ត​ពី​គ្នា លែង​ស្រឡាញ់​ក៏​ឈប់​ហើយ​ចែក​ផ្លូវ​គ្នា គ្មាន​បារមី​ឯណា ទៅ​រំខាន​នោះ​ទេ”។
ចុះ​អ្នក​វិញ​ជឿ​រឿង​នេះ​ដែរ​ឬ​ទេ?ប្រភពមកពីៈសប្បាយ

Thursday, May 23, 2013

ភូមិ​ត្នោត រមណីយ​ដ្ឋាន​​ស្ករ​​ត្នោត



ជន​ជាតិ​ខ្មែរ ក៏​ចេះ​កែ​ច្នៃ​ធម្មជាតិ​ ដែល​មាន​ស្រាប់ ឱ្យ​ទៅ​ជា​រមណីយ​ដ្ឋាន បម្រើ​ការ​កម្សាន្ត​បាន​មិន​ចាញ់​បរទេស​នោះ​ឡើយ ដូច​ជា​​ កន្លែង​ណា​មានបឹង​បួ ក៏​ច្នៃ​ជា​កន្លែង​ចែវ​ទូក ស្ទូច​ត្រី កន្លែង​ណា​មាន​ជ្រោះ ក៏​ច្នៃ​ជា​កន្លែង​ងូត​ទឹក​ជា​ដើម។ ដោយ​ឡែក ភូមិ​ត្នោត ដែល​សម្បូរ​ដើម​ត្នោត​រាប់​រយ​ដើម ត្រូវ​បាន​កែ​ច្នៃ​ជា រមណីយដ្ឋាន​ផលិត​ស្ករ​ត្នោត លក់​ទឹក​ត្នោត កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ទេសចរ...។
រមណីយដ្ឋានភូមិតោត មានទីតាំង​នៅភូមិរាយដប ឃុំសៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្ត កណ្តាល ចម្ងាយ​ពីរាជធានីភ្នំពេញ ប្រមាណ ២៥គ.ម តាមផ្លូវជាតិលេខ២ ជាទី​សម្បូរដើមត្នោត ផ្តល់ទេសភាព​បៃតង គ្រប់រដូវ។ ក្រៅពីរុក្ខជាតិជា​និមិត្តសញ្ញា របស់ប្រទេសនេះ ភូមិ​ត្នោត ក៏នៅមានវាលស្រែ ដ៏ស្រស់បំព្រងព័ទ្ធជុំវិញ ដូចកម្រាលព្រំ និង​មានបឹងបួ អមដោយរុក្ខជាតិផ្សេងៗទៀត យ៉ាងត្រជាក់ភ្នែក។
លោកឈឹម យឿន អាយុ៦០ឆ្នាំ ជាអ្នកគ្រប់គ្រងរមណីយដ្ឋានភូមិត្នោត បានឱ្យដឹងថា រមណីយដ្ឋាននេះ មានផ្ទៃដីទំហំ២ហិកតារកន្លះ ចាប់ផ្តើមកសាងតាំងពី ឆ្នាំ​២០១០ និង​បាន​រួចរាល់ជាស្ថាពរ នៅពាក់កណ្តាល ឆ្នាំ២០១១។ មណ្ឌលទេសចរណ៍ ដ៏ថ្មីសន្លាងនេះ ត្រូវ បែងចែកជា៤ប្លុក ដាច់ដោយឡែកពីគ្នា គឺប្លុក A, B, C និង D។ ប្លុកឬ​តំបន់A មានផ្ទះតូចៗ ចំនួន២០ សម្រាប់ភ្ញៀវសម្រាកនៅពេលថ្ងៃ, ប្លុក B មានខ្ចូស ធ្វើពីប្ញស្សី ចំនួន៣៦០ សម្រាប់ភ្ញៀវជួលហូបចំណី អាហារ ជាលក្ខណៈគ្រួសារ, ប្លុក C ជាភោជនីយដ្ឋាន ដ៏ធំទូលាយ អាចទទួលភ្ញៀវជាតិ និងអន្តរជាតិ បានរាប់រយនាក់ និងប្លុក D គឺជាស្រះទឹក ដែលមានកន្លែង ស្ទូចត្រីកម្សាន្ត យ៉ាងត្រជាក់ចិត្ត។
លោកឈឹម យឿន បន្តទៀតថា នៅក្នុងបរិវេណរមណីយដ្ឋាននេះ មានដើមត្នោតរាប់រយដើម ត្រូវបាន គណៈគ្រប់គ្រងប្រកាសរកអ្នកមានជំនាញខាងឡើង ត្នោត ឱ្យ​ចូលធ្វើការលើសេវាផលិតទឹកត្នោត ស្ករត្នោត ដែលកន្លងមក មិនទាន់មានរមណីយដ្ឋានណា មានសេវា បែបនេះទេ។ អ្នកឡើងត្នោតទាំងអស់ ត្រូវបង្ហាញសមត្ថភាព និងជំនាញឱ្យអ្នកទេសចរ បានឃើញ តាមរយៈការឡើងគាបផ្កាត្នោត ត្រងទឹកត្នោត ដាក់ទឹកត្នោត មករំងាស់ជាស្ករ ឬផលិតជាស្ករផែន។ ជួនកាលត្រូវលក់ទឹក​ត្នោត​ដ៏​មាន​ឱជារសផ្អែមឈ្ងុយ ពីធម្មជាតិ ជូនភ្ញៀវទេសចរតែម្តង ដោយមានលក្ខណៈ ជាប្រពៃណីខ្មែរ ពីដូនតាសុទ្ធសាធ។
លោកនាយកគ្រប់គ្រងរមណីយដ្ឋានភូមិត្នោត បានឱ្យដឹងទៀតថា មណ្ឌលទេសចរណ៍ថ្មីនេះ មានខ្យល់អាកាសត្រជាក់ស្រួល ជាជំនោរស្រុកស្រែ បក់ផាត់ នាំមកនូវ​ក្លិនផ្កាត្នោត និងផ្កាឈើផ្សេងៗ ក្រអូបឈ្ងុយ។ ភោជនីយដ្ឋាន ដែលប្រកបដោយក្បួនអនាម័យ ក៏មានបម្រើម្ហូបអាហារបែបប្រពៃណីផងដែរ ដូចជា មាន់ដុត និងសម្ល​កកូរ​ត្នោត ជាដើម ដោយមានបុគ្គលិក រង់ចាំបម្រើ ប្រកបដោយភាពរួសរាយរាក់ទាក់ ស្វាគមន៍ភ្ញៀវជានិច្ច។ ជួនកាល បើអ្នកទេសចរមក លេងកម្សាន្ត ចំរដូវដកស្ទូង ក៏អាចលាត់ជើងខោ មូរ ដៃអាវ ចុះជួយស្ទូងដកបងប្អូនកសិករនៅជុំវិញនេះ ដោយរីករាយ ដើម្បីកុំឱ្យភ្លេចមុខរបរធ្វើស្រែ ដោយសារអ្នកទេសចរភាគច្រើន សុទ្ធតែជា​កូន​ចៅអ្នកស្រែ ព្រមទាំងអាចជិះកង់ជាក្រុម ឬជិះរទេះគោ ទស្សនាធម្មជាតិដ៏ស្រស់ត្រកាល នៅជុំវិញរមណីយដ្ឋាន ផ្តិតបានជាកម្រងអនុស្សាវរីយ៍ដ៏ល្អកម្របានជួប។
លោកឈឹម យឿន ឱ្យដឹងទៀតថា ដើម្បីចួល រួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងសង្គម រមណីយដ្ឋាននេះ បានជ្រើសរើសបុគ្គលិកមកបម្រើការ ដែលជាអ្នក​ភូមិនេះ​តែម្តង។ អាទិភាព ត្រូវបានផ្តល់ជូនដល់ស្ត្រីមេម៉ាយ កូនកំព្រាអនាថា ជាពិសេស អ្នកស្ទាត់ជំនាញក្នុងការឡើងត្នោត ឱ្យមកបម្រើការងារ ទទួល បានប្រាក់​កម្រៃ​យ៉ាងសមស្រប អាចចិញ្ចឹមគ្រួសារបាន។
លោកក៏សូមអំពាវនាវដល់អ្នកទេសចរគ្រប់ ជាន់ថ្នាក់ ដែលធ្លាប់ចេញទៅកម្សាន្តនៅខេត្តឆ្ងាយៗ សូមអញ្ជើញមកភូមិត្នោតម្តង ពិតជាមិនខុសបំណងឡើយ។ លោក​អ្នក​នឹង​បានក្រេបទឹកត្នោត ដ៏ផ្អែមត្រជាក់ បានស្ទូចត្រី ឬចុះហែលទឹកអាងយ៉ាងសប្បាយ រីករាយ រសាយអស់ភាពតប់ប្រមល់មិនខាន។
លោកសោម ឆន អាយុ៣៤ឆ្នាំ ជាអ្នកឡើងត្នោត ប្រចាំរមណីយដ្ឋាន បានឱ្យដឹងថា លោកមានស្រុក កំណើតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្ត​តាកែវ។ ដោយសារលោកមានជំនាញខាងឡើងត្នោត ក៏ដូចជាផលិតស្ករត្នោត ទើបអ្នកគ្រប់គ្រងរមណីយដ្ឋាន អញ្ជើញលោកឱ្យមកធ្វើការនៅទីនេះ។ សព្វថ្ងៃ លោក​ឡើងត្នោតឱ្យអ្នកទេសចរបានឃើញពី របៀបធ្វើត្នោតរបស់ខ្មែរ ជាពិសេស ជនបរទេស ចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះពួកគេមិនដែល បានឃើញ លុះបានហូបទឹក​ត្នោត និងស្ករផែន ក៏សរសើរថា ផ្អែមឆ្ងាញ់ណាស់។
យុវជន ទូច ជា អាយុ១៨ឆ្នាំ បានឱ្យដឹងថា គេ បញ្ឈប់ការសិក្សាត្រឹមថ្នាក់ទី៧ ក៏មករៀនឡើងត្នោត នៅទីនេះ ដោយមានពូៗជាអ្នកបង្រៀន។ ឥឡូវគេចេះ ស្ទាត់ហើយ ដោយ​អាចឡើងត្នោតបានជាច្រើនដើម និងអាចយកទឹកត្នោត ទៅរម្ងាស់ស្ករ ទទួលបានប្រាក់ខែ សមរម្យ យកទៅជួយគ្រួសារ។ គេត្រូវស្លៀកតែខោខ្លី សៀត​កាំបិត​ត្នោតនៅចង្កេះ បើប៉ះថ្ងៃអាទិត្យ តែងតែ មានក្រមុំៗចោមមើលពីក្រោមដើមត្នោត លុះគេដាក់ ទឹកត្នោតមកដល់ដី ពួកនាងក៏ដណ្តើមគ្នាទិញឱ្យប្រញាយ។
រីឯអ្នកបម្រើសេវាតាមប្លុកទាំង៤ ក៏បានឱ្យដឹងស្របគ្នាថា រមណីយដ្ឋានថ្មីនេះ ទទួលបានការគាំទ្រ ពីអ្នកទេសចរខ្លាំងណាស់។ ពីមុន អ្នកទេសចរ ធ្លាប់ចេញទៅកម្សាន្ត នៅតាមខេត្តឆ្ងាយៗ ប៉ុន្តែ សព្វថ្ងៃ គេបង្វែរមុខព្រួញមកចូលរមណីយដ្ឋានភូមិត្នោត ម្តងវិញ។ ពួកគាត់បញ្ជាក់ថា សព្វថ្ងៃ ក្រុមហ៊ុនមាន គម្រោងពង្រីកទីតាំង​តំបន់​កម្សាន្ត​​ថ្មីនោះ ឱ្យកាន់តែធំ មានអនាម័យ និងផាសុកភាព ដូចជា រៀបចំប្រព័ន្ធ ទឹកស្អាត ជាដើម ដោយសង្ឃឹមថា ឆ្នាំក្រោយៗនេះ ភូមិត្នោត នឹងទាក់ទាញបាន​កំណើន​ភ្ញៀវ​​កាន់តែច្រើន ជាងនេះ ព្រោះមានទីតាំងកៀកនឹងរាជធានីភ្នំពេញ ងាយស្រួលទៅកម្សាន្ត ៕
ភូមិ​ត្នោត រមណីយ​ដ្ឋាន​​ស្ករ​​ត្នោត
[Resource: Angkor Thom Media]

ឆ្នាំ​២០១៣ ទេសចរ​បរទេស អាច​កើន​ដល់ ៤លាន​នាក់

ក្រសួង​ទេសចរណ៍ បាន​ធ្វើការ​វាយ​តម្លៃ​ថា នៅឆ្នាំ​ ២០១៣​នេះ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ដែល​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​មាន​ការ កើន​ឡើង​ដល់​ទៅ​ចំនួន ប្រមាណ ៤​លាន​នាក់ ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ ខណៈពេល​ដែល​និន្នាការ​នៃ​ការ​តភ្ជាប់​ជើង​ហោះ​ហើរ​ផ្លូវ​អាកាស មក​ពី​បណ្តា​ប្រទេស​នានា នៅ​ក្នុង​តំបន់ និង​ពិភព​លោក មាន​ការ​កើន​ឡើង​កាន់​តែ​ច្រើន​ជាង​មុន...។
នៅឆ្នាំ២០១២កន្លងទៅនេះ ប្រទេស​កម្ពុជា ដែលមានការរីក​ចម្រើនផ្នែក​សេដ្ឋកិច្ច ក្នុងអត្រា កំណើនប្រមាណជា៧ភាគរយ ទទួលបានភ្ញៀវទេសចរ បរទេស មកទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនានា និងតំបន់ឆ្នេរ សរុបចំនួន ៣.៥៨៤.៣០៧នាក់ កើនឡើងប្រមាណ២៤,៤ ភាគរយ បើប្រៀបធៀប​ជាមួយ​នឹងឆ្នាំ២០១១។
យោងតាមព្យាករណ៍របស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០១៣នេះ កម្ពុជា នឹងនៅតែទទួលបានកំណើន ភ្ញៀវទេសចរបរទេស ជាបន្តទៀត ពោលគឺ អាចបាន ប្រមាណ​ជា​ ៤លាននាក់ឯណោះ កើនឡើងប្រមាណជា ១១,៦០ភាគរយ បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០១២ ហើយនិន្នាការនៃកំណើននេះ នឹងបន្តមាន រហូតដល់ទៅចំនួន៧​លាន​នាក់ នៅក្នុងឆ្នាំ២០២០ ខាងមុខ។
ព្យាករណ៍ស្តីពីកំណើនភ្ញៀវទេសចរបរទេស នេះ ធ្វើឡើងដោយសំអាងទៅរកការភ្ជាប់ជើងហោះ-ហើរផ្លូវអាកាស របស់ក្រុមហ៊ុនអាកាសចរណ៍នានា ជាមួយព្រះរាជា​ណាចក្រកម្ពុជា ផង និងការបង្កើន ជើងដឹកជញ្ជូន តាមរយៈរថយន្តក្រុង ឆ្លងកាត់ព្រំដែន ជាមួយបណ្តាប្រទេសនៅក្បែរខាងផង។
ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ឱ្យដឹងនៅខាងក្រៅវេទិកាទិវាជាតិ  ស្តីពីទីក្រុងស្អាត ដែលបើកធ្វើ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០១៣ ថា នៅឆ្នាំនេះ ប្រទេសកម្ពុជា ដែលទទួល បានការភ្ជាប់ជើងហោះហើរផ្លូវអាកាសថ្មីៗបន្ថែមទៀត ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក និងការបង្កើនការដឹកជញ្ជូនឆ្លងកាត់ព្រំដែន តាមរយៈ ផ្លូវគោក នឹងទទួលបាននូវចំនួនភ្ញៀវទេសចរបរទេស កើនឡើង រហូតដល់ទៅប្រមាណជា៤លាននាក់ ច្រើន ជាងឆ្នាំកន្លងទៅ។
ឯកឧត្តមថោង ខុន បានមានប្រសាសន៍ឱ្យដឹង បន្តទៀតថា ឆ្នាំនេះ ប្រទេសនៅក្នុងតំបន់ ដែលរួមមាន ដូចជា ឥណ្ឌូនេស៊ី និងប៊្រុយណេ ជាដើម នឹងធ្វើការ តភ្ជាប់ការ​ហោះហើរផ្លូវអាកាសជាមួយព្រះរាជាណាចក្រកម្ពុជា ហើយប្រទេសមួយចំនួនទៀត រួមមាន ដូចជា ប្រទេសអារ៉ាប់អេមីរ៉េត និងគុយវ៉ែត ព្រមទាំង ឥណ្ឌា ជាដើម សុទ្ធតែបានរៀបចំតភ្ជាប់ការ ហោះហើរតាមផ្លូវអាកាសជាមួយប្រទេសកម្ពុជា ដូចគ្នា។
ឯកឧត្តមថោង ខុន បានគូសបញ្ជាក់ថា “យើង សង្ឃឹមថា ប្រទេសកម្ពុជា នឹងទទួលបានភ្ញៀវទេសចរ បរទេស កាន់តែច្រើនជាងព្យាករណ៍នេះទៀត បើសិន ណាជា​នៅ​ពេលខាងមុខ កម្ពុជា មានការតភ្ជាប់ជើង ហោះហើរផ្លូវអាកាស និងផ្លូវគោក ជាមួយតំបន់ និង ពិភពលោក បានកាន់តែមានភាពទូលំទូលាយជាងពេល សព្វថ្ងៃនេះ”។
យោងតាមរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងថា គិតត្រឹម ខែកុម្ភៈ ឆ្នាំ២០១៣នេះ ប្រទេសកម្ពុជា បានទទួលការ ចុះចតនៃ​យន្តហោះ​របស់ក្រុមហ៊ុនអាកាសចរណ៍  ពីបណ្តាប្រទេសនានា ទាំងនៅក្នុងតំបន់ និងពិភពលោក បានចំនួន២៣ក្រុមហ៊ុនហើយ ក្នុងនោះ ក្រុមហ៊ុន អាកាសចរណ៍​កាតារ អ៊ែរវ៉េយ៍ គឺជាក្រុមហ៊ុនដែល បានមកដល់ចុងក្រោយគេ។ ជាមួយនឹងការមកដល់ នៃក្រុមហ៊ុនអាកាសចរណ៍របស់បណ្តាប្រទេសនានា នោះ ក្រុមហ៊ុន​អាកាស​ចរណ៍ កម្ពុជា អង្គរអ៊ែរ ដែល ជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ក៏បានដំឡើងជើងហោះហើររបស់ខ្លួនទៅក្រៅប្រទេសផងដែរ ក្នុងនោះ រួមមានដូចជា ទៅ​ចិន ថៃ និងកូរ៉េខាងត្បូង ជាដើម។ ថ្មីៗនេះ ប្រទេសថៃ បានចាប់ផ្តើមដឹកជញ្ជូនអ្នកទេសចរឆ្លងកាត់ព្រំដែន តាមរយៈរថយន្តក្រុង ជាមួយ ប្រទេសកម្ពុជា ហើយគេសង្ឃឹមថា នៅពេលឆាប់ៗ ខាងមុខ ជើងដឹកជញ្ជូនច្រើនថែមទៀត នឹងត្រូវធ្វើឡើង ដូចការដឹកជញ្ជូនភ្ញៀវឆ្លងកាត់ព្រំដែន ជាមួយនឹង ប្រទេសវៀតណាម ដែរ។ បច្ចុប្បន្ន ប្រទេស​វៀតណាម បានធ្វើការផ្លាស់ប្តូរការដឹកជញ្ជូនអ្នកទេសចរ តាមរយៈរថយន្តក្រុង រាប់សិបជើង ក្នុង១ថ្ងៃៗ ឆ្លងកាត់ព្រំដែនគោក ជាមួយ ប្រទេសកម្ពុជា។
ឯកឧត្តមថោង ខុន បានមានប្រសាសន៍ថា ការ បង្កើនជើងដឹកជញ្ជូន ដែលកំពុងតែមាននៅក្នុងផ្លូវអាកាស និងផ្លូវគោកព្រម ទាំងការបង្កើតឡើងនូវផលិត- ផលថ្មីៗ ជាពិសេស ដូចជាគោលដៅទេសចរណ៍បៃតង ជាដើម បាននិងកំពុងតែធ្វើឱ្យមានចំណាប់អារម្មណ៍ យ៉ាងខ្លាំងដល់ភ្ញៀវទេសចរបរទេស ក្នុងការចូលមក ទស្សនា​កម្សាន្ត​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមថោង ខុន បានមានប្រសាសន៍បន្តទៀត ថា សព្វថ្ងៃ ការដឹកជញ្ជូនអ្នកទេសចរ តាមរថយន្តក្រុង ពីប្រទេសថៃ កំពុងត្រូវបានជំរុញ ហើយមិនយូរ មិនឆាប់ ទេសចរ​បរទេស ដែលចូលមកតាមច្រកនេះ នឹងមានការកើនឡើងច្រើន មិនចាញ់មកតាមមាត់ច្រក ផ្លូវគោក ដែលភ្ជាប់ជាមួយប្រទេសវៀតណាម ឡើយ។
ឯកឧត្តមថោង ខុន បានមានប្រសាសន៍បន្ថែម ទៀតថា “ខ្ញុំគិតថា ក្រោយឆ្នាំ២០១៥ ទេសចរមកពី ខាងថៃ នឹងមានចំនួនច្រើន មិនចាញ់មកពីខាងប្រទេស  វៀតណាម ទេ។ កាលពីឆ្នាំ២០១២ យើងមានទេសចរ មកពីប្រទេសថៃ ២០ម៉ឺននាក់ កើនឡើង៧៨ភាគរយ ធៀបជាមួយនឹងឆ្នាំមុន។ ប៉ុន្តែ ចំនួននេះ វាទាបជាង តួលេខទេសចរ ដែល​ចូលមកតាមច្រកប្រទេស វៀតណាម ដែលក្នុងរយៈពេលដូចគ្នានេះ ទទួលបាន រហូតដល់ទៅចំនួនជាង៧០ម៉ឺននាក់”។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធ-សាស្ត្រអភិវឌ្ឍន៍ទេសចរណ៍បៃតង ដើម្បីធ្វើឱ្យប្រទេស ដែលសម្បូរទៅដោយធនធានធម្មជាតិ និងប្រាង្គប្រាសាទ ដ៏ច្រើន​ស្អេកស្កះ មានការទាក់ទាញទេសចរមកទស្សនា កម្សាន្ត បានកាន់តែច្រើន នៅពេលអនាគត ព្រោះថា ទេសចរណ៍បៃតង នឹងធ្វើឱ្យកម្ពុជា ឆ្ពោះទៅរកភាព ស្អាត ដែលជាគោលដៅទេសចរណ៍ដ៏មានសារសំខាន់ ជាមូលដ្ឋាន។
យោងតាមព្យាករណ៍របស់អង្គការទេសចរណ៍ ពិភពលោក ណូទឺឿ នៅឆ្នាំ២០៣០ នឹងមានភ្ញៀវ ទេសចរអន្តរជាតិ ធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានា នៅ​ជុំវិញ​ពិភពលោក សរុបចំនួនប្រមាណ ១,៨ពាន់លាននាក់ ច្រើនជាងឆ្នាំ២០១២ កន្លងទៅ ដែលចំនួននេះ មានតែប្រមាណ ១ពាន់លាននាក់ប៉ុណ្ណោះ។
ផ្អែកទៅលើព្យាករណ៍ខាងលើនេះ ក៏បានបង្ហាញ នូវក្តីរំពឹងផងដែរថា តំបន់អាស៊ាន ទាំងមូល នៅឆ្នាំ ២០១៥ នឹងទទួលបានទេសចរអន្តរជាតិ សរុបចំនួន ១០៧​លាន​នាក់ កើនឡើងប្រមាណ ២១,៥៩ភាគរយ លើសក្នុងឆ្នាំ២០១២ ដែលពេលនោះ មានចំនួនសរុប តែប្រមាណ ៨៨លាននាក់។ ដោយឡែក ចំពោះប្រទេស កម្ពុជា រំពឹង​ថា នឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ ជា៤,៥លាននាក់ នៅក្នុងឆ្នាំ២០១៥ ៕
ឆ្នាំ​២០១៣ ទេសចរ​បរទេស អាច​កើន​ដល់ ៤លាន​នាក់
[Resource: Angkor Thom Media]

Tuesday, May 21, 2013

ដំរី​ញី​ឈ្មោះ ស្រីពៅ នៅ​សួន​សត្វ​ភ្នំ​តាម៉ៅ​ស្លាប់​ក្នុង​ភាព​ជរា​អាយុ​ប្រមាណ​៦២​ឆ្នាំ

តាកែវៈ ដំរី​នៅ​សួន​សត្វ​ភ្នំ​តាម៉ៅ​ឈ្មោះ ស្រី​ពៅ បាន​ស្លាប់​ដោយ​សារ​ភាព​ជរា បន្ទាប់​ពី​ត្រូវ​បាន​សង្គ្រោះ​និង​យក​មក​ថែរក្សា​ទុក​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទស្សនា​កម្សាន្ត​អស់​រយៈ​ពេល​ជាង​១២​ឆ្នាំ​កន្លង​មក។
លោក​ញឹក រតនពេជ្រ នាយក​ឧទ្យាន​សួន​សត្វ​នៃ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​ក្នុង​ ខេត្ត​តាកែវ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ដំរី​ញី​ឈ្មោះ ស្រី​ពៅ អាយុ​ប្រហែល​៦២​ឆ្នាំ​បាន​ស្លាប់​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ទី១២ ខែ​ឧសភា​នេះ​នៅ​សួន​សត្វ​ភ្នំ​តាម៉ៅ។
លោក ញឹក រតនពេជ្រ បាន​បញ្ជាក់​ថា​៖«ស្រី​ពៅ​ស្លាប់​ដោយ​សារ​ជរា។ រោម​វា​ឡើង​ស្កូវ​អស់ និង​ធ្មេញ​បាក់​ជ្រុះ។ មុន​ងាប់​វា​ងើប​ឡើង​មិន​រួច​ជា​ច្រើន​អាទិត្យ​ហើយ​យើង​បាន​ជួយ​ស្ទូច​វា​ ឲ្យ​ងើប​ដាក់​សៀរ៉ូម​ព្យាបាល តែ​ជួយ​មិន​បាន​ព្រោះ​តែ​វា​ចាស់​ខ្លាំង​ណាស់​ទៅ​ហើយ»។
លោក ញឹក រតនពេជ្រ បាន​បន្ថែម​ថា ស្រី​ពៅ​ត្រូវ​គេ​កប់​នៅ​ក្នុង​បរិវេណ​សួន​សត្វ​ភ្នំ​តាម៉ៅ​ដោយ​មាន​និមន្ត​ ព្រះ​សង្ឃ​សូត្រ​ធម៌​ឧទ្ទិស​ឲ្យ​ត្រឹម​ត្រូវ។ លោក​បន្ត​ថា​សព្វ​ថ្ងៃ​នេះ​សួន​សត្វ​ភ្នំ​តាម៉ៅ​នៅ​សល់​ដំរី​ចំនួន​តែ​ប្រាំ ​ក្បាល​ទេ​ក្នុង​នោះ​មាន​ញី​បី​ក្បាល​និង​ឈ្មោល​ពីរ​ក្បាល។
ដំរី​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​ហើយ​រដ្ឋាភិបាល​រួម​នឹង​អង្គការ​ ក្រៅ​រដ្ឋាភិបាល​បាន​សហការ​ជាមួយ​គ្នា​ធ្វើ​ការ​អភិរក្ស ដោយ​មាន​អង្គការ​សម្ព័ន្ធ​សត្វ​ព្រៃ Wildlife Alliance ជា​ដៃ​គូ​ក្នុង​ការ​អភិរក្ស​ផង។
គេហទំព័រ​របស់​អង្គការ សម្ព័ន្ធ​សត្វ​ព្រៃ​បាន​ឲ្យ​ដឹង​ថា ដំរី​ឈ្មោះ​ស្រីពៅ និង​សត្វ​ដំរី​ពីរ​ក្បាល​ទៀត​ត្រូវ​បាន​ក្រុម​សង្រ្គោះ​សត្វ​ព្រៃ​របស់​ អង្គការ Wildlife Alliance នេះ​សង្គ្រោះ​ពី​កោះ​មេគង្គ​នៅ​ក្នុង​ខេត្ត​កណ្តាល កាល​ពី​ឆ្នាំ​២០០១។
គេហទំព័រ​នេះ​បាន​បញ្ជាក់​ថា៖​«ដំរី​ទាំង​បី​ក្បាល​ត្រូវ​បាន​គេ​យក​មក​ ដាក់​ទ្រុង​ទុក​នៅ​ក្នុង​កន្លែង​កម្សាន្ត​លើ​កោះ​មេគង្គ។ កន្លែង​កម្សាន្ត​នេះ​បាន​ក្ស័យធន​ហើយ​ម្ចាស់​បាន​បោះបង់​ពួក​វា​ចោល​ដោយ​ គ្មាន​ចំណី​អស់​ជា​ច្រើន​ខែ»។ អ្នក​ថែរក្សា​ដំរី​បាន​ដឹក​ពួក​វា តាម​សាឡាង​ម្តង​មួយៗ​យក​ទៅ​ដាក់​នៅ​ក្នុង​ទ្រុង​ដ៏​តូច​ចង្អៀត​នៅ​ផ្ទះ​របស់ ​គាត់​នៅ​ភ្នំពេញ។ ដោយ​សារ​តែ​មាន​ការ​ពិបាក​ក្នុង​ការ​ចិញ្ចឹម​អ្នក​ថែរក្សា​រូប​នោះ​បាន​ ទាក់ទង​នឹង​ប្រគល់​ដំរី​ទាំង​នោះ​ទៅ​ឲ្យ​ក្រុម​សង្គ្រោះ​សត្វ​ព្រៃ​របស់​ អង្គការ Wildlife Alliance ដើម្បី​ព្យាបាល​និង​មើល​ថែ​នៅ​មជ្ឈមណ្ឌល​ថែរក្សា​សត្វ​ភ្នំ​តាម៉ៅ​រហូត​មក។
នៅ​ក្នុង​ពេល​ធ្វើ​បុណ្យ​សព​ឲ្យ​ស្រីពៅ លោក​ស្រី Suwanna Gauntlett ជា​នាយក​ប្រតិបត្តិ​របស់​អង្គការ Wildlife Alliance បាន​ធ្វើ​ការ​អំពាវនាវ​សូម​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា កុំ​ឲ្យ​ធ្វើ​ទុក​បុក​ម្នេញ​ដល់​សត្វ​ដំរី។ សូម​ទុក​សត្វ​ដំរី​ឲ្យ​រស់​នៅ​ក្នុង​ព្រៃ​ជា​ជាង​ចាប់​វា​យក​មក​ចិញ្ចឹម ពី​ព្រោះ​ថា វា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​អភិរក្ស​សត្វ​ដំរី​ដែល​ជា​ ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​នេះ។
មន្ត្រី​នាយកដ្ឋាន​សត្វ​ព្រៃ​និង​ជីវ​ចម្រុះ​នៃ​ក្រសួង​កសិកម្ម​មិន​អាច​ រក​ការ​បញ្ជាក់​ពី​ចំនួន​សត្វ​ដំរី​ដែល​នៅ​សល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន ​ទេ​ពី​ម្សិលមិញ​៕ប្រភពមកពី៖សប្បាយ

Thursday, May 2, 2013

ប្រតិភូ​អង្គការ​យូណេស្កូ​ចុះ​សិក្សា​គម្រោង​ជួស​ជុល​ប្រាសាទ​ព្រះ​វិហារ​និង​អភិរក្ស

ខេត្ត​ព្រះ​វិហារ ៖ ប្រតិភូ​អង្គការ​យូណេស្កូ​មួយ​ក្រុម​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អ្នក​ច្បាប់​មក​ពី​សហរដ្ឋ​អាមេរិក​របស់​អង្គការ ​យូណេ​ស្កូ​ប្រចាំ​នៅ​កម្ពុជា​ ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ ​​និង​ក្រុម​ការងារ​ថ្នាក់​ជាតិ​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ព្រះ​វិហារ​ផង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨​ មេសា​កន្លង​មក​បាន​ឡើង​ទៅ​កាន់​កំពូល​ភ្នំដង​រែក​ ដើម្បី​សិក្សា​គម្រោង​ជួស​ជុល​គោបុរៈ​ទី​៥​ ជណ្តើរ​បុរាណ​ និង​ស្តារ​ស្រះ​ទឹក​តូច​ខាង​លិច​គោបុរៈ​ទី​២ នៃ​ប្រាសាទ​ព្រះ​វិហារ​ដែល​ជា​បេតិកភណ្ឌ​ពិភព​លោក​ ។​
ក្រុម​ប្រតិភូ​បាន​ឱ្យ​ដឹង​ថា​ ការ​មក​សិក្សា​តំបន់​បុរាណ​ដ្ឋាន​របស់​ខ្មែរ​នៅ​លើ​កំពូល​ភ្នំ​ដង​រែក​នា​ ពេល​នេះ​មាន​រយៈ​ពេល​៤​ថ្ងៃ​ គឺ​ពី​ថ្ងៃ​ទី​២៨​ មេសា​ ដល់​ថ្ងៃទី​១ ឧសភា​ ។ តាម​មន្ត្រីជំនាញ​នៃ​អង្គការ​យូណេស្កូ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ដំណើរ​ការ​ជួស​ជុល​តំបន់​បុរាណ​ដ្ឋាន​មួយ​នេះ​នឹង​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​ ២០១៣ នេះ​ដោយ​មាន​៣​ប្រទេស​ជាអ្នក​ដំណើរការ​ជួស​ជុល​ និង​ស្តារ​ប្រព័ន្ធ​បារាយណ៍​មួយ​ចំនួន​ជា​បរិវារ​ប្រាសាទ​នេះ​ផង​ ។​
ជុំវិញ​ការ​អភិរក្ស​ និង​អភិវឌ្ឍ​ប្រាសាទ​ព្រះ​វិហារ​នេះ​ លោក​ឡុង កុសល​ អគ្គ​នាយក​រង​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​ឱ្យ​ដឹង​ថា គម្រោង​សិក្សា​ក្នុង​ការ​ជួស​ជុល​ប្រាសាទ​បុរាណ​ខ្មែរ​ដែល​មាន​វ័យ​ចំណាស់​ ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ដង​រែក​ គឺ​ប្រាសាទ​ព្រះ​វិហារ​នាពេល​នេះ​ ធ្វើ​ឡើង​ក្រោម​កិច្ច​សម្របសម្រួល​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ជាតំណាង​ និង​អង្គការ​យូណេស្កូ​ ដោយ​បាន​អញ្ជើញ​អ្នក​ជំនាញ​ការ​អន្តរ​ជាតិ​ដើម្បី​ធ្វើ​ការ​សិក្សា​ពី​លទ្ធ​ ភាព​ជួស​ជុល​ ៕​ប្រភពពី៖កោះសន្តិភាព

បញ្ជីរាយនាមប្រាសាទខ្មែរ

ខាងក្រោមនេះជាបញ្ជីរាយនាមប្រាសាទខ្មែរលើទឹកដីកម្ពុជា។ ឈ្មោះទាំងអស់ត្រូវបានតំរៀបតាមលំដាប់អក្ខរក្រមខ្មែរ។ ក្នុងវង់ក្រចកជាឈ្មោះខេត្តដែលប្រាសាទតាំងនៅ។
1. ប្រាសាទកកោះ (ខេត្តបន្ទាយមានជ័យ)
2. ប្រាសាទកងវ៉ា (ខេត្តបន្ទាយមានជ័យ)
3. ប្រាសាទកណ្ដាលដុំខាងជើង (ខេត្តសៀមរាប)
4. ប្រាសាទកន្ទប់ (ខេត្តព្រះវិហារ)
5. ប្រាសាទកន្សែង (ខេត្តសៀមរាប)
6. ប្រាសាទកាត់ក្ដី (ខេត្តព្រះវិហារ)
7. ប្រាសាទកី (ខេត្តសៀមរាប)
8. ប្រាសាទកោះកេរ (ខេត្តព្រះវិហារ)
9. ប្រាសាទកុដិគូរ (ខេត្តសៀមរាប)
10. ប្រាសាទកុដ្តិស្វរៈ (ខេត្តសៀមរាប)
11. ប្រាសាទកំពង់ក្ដី (ខេត្តសៀមរាប)
12. ប្រាសាទកំពង់ព្រះ (ខេត្តសៀមរាប)
13. ប្រាសាទក្ដីតាគម (ខេត្តសៀមរាប)
14. ប្រាសាទក្ដីតាគមធំ (ខេត្តសៀមរាប)
15. ប្រាសាទក្ដុល (ខេត្តឧត្ដរមានជ័យ)
16. ប្រាសាទក្ដឿង (ខេត្តសៀមរាប)
17. ប្រាសាទក្នាំងខាងកើត (ខេត្តបន្ទាយមានជ័យ)
18. ប្រាសាទក្នាំងខាងលិច (ខេត្តបន្ទាយមានជ័យ)
19. ប្រាសាទក្បាលរមាស (ខេត្តសៀមរាប)
20. ប្រាសាទក្រចាប់ (ខេត្តព្រះវិហារ)
21. ប្រាសាទក្រពុំឈូក (ខេត្តព្រះវិហារ)
22. ប្រាសាទក្រវាន់ (ខេត្តសៀមរាប)
23. ប្រាសាទក្រហម (ខេត្តសៀមរាប)
24. ប្រាសាទក្រឡាញ់ (ខេត្តសៀមរាប)
25. ប្រាសាទក្រឡោងសង្កែ (ខេត្តសៀមរាប)
26. ប្រាសាទក្រោលគោ (ខេត្តសៀមរាប)
27. ប្រាសាទក្អែកទុំ (ខេត្តសៀមរាប)
28. ប្រាសាទខ្ចាស់ (ខេត្តបន្ទាយមានជ័យ)
29. ប្រាសាទខ្ទុំ (ខេត្តបន្ទាយមានជ័យ)
30. ប្រាសាទខ្នារ (ខេត្តព្រះវិហារ)
31. ប្រាសាទខ្នារ (ខេត្តសៀមរាប)
32. ប្រាសាទខ្ពប (ខេត្តសៀមរាប)
33. ប្រាសាទខ្លាគ្រហឹម (ខេត្តសៀមរាប)
34. ប្រាសាទគងភ្លុក (ខេត្តសៀមរាប)
35. ប្រាសាទគុក (ខេត្តកំពង់ចាម)
36. ប្រាសាទគុក (ខេត្តឧត្ដរមានជ័យ)
37. ប្រាសាទគុកតាព្រហ្ម (ខេត្តកំពង់ចាម)
38. ប្រាសាទគុកត្បែង (ខេត្តបន្ទាយមានជ័យ)
39. ប្រាសាទគុកនគរ (ខេត្តកំពង់ធំ)
40. ប្រាសាទគុកបារែងចាស់ (ខេត្តកំពង់ធំ)
41. ប្រាសាទគុកព្រីងជ្រុំ (ខេត្តកំពង់ចាម)
42. ប្រាសាទគុកព្រះធាតុ (ខេត្តកំពង់ចាម)
43. ប្រាសាទគុកយាយហម (ខេត្តកំពង់ចាម)
44. ប្រាសាទគុកអំពិលទ្វារ (ខេត្តកំពង់ចាម)
45. ប្រាសាទគុប (ខេត្តឧត្ដរមានជ័យ)
46. ប្រាសាទគុហនគរ (ខេត្តកំពង់ធំ)
47. ប្រាសាទគុកខ្វិត (ខេត្តកំពង់ចាម)
48. ប្រាសាទគុកត្រពាំងល្ពៅ (ខេត្តសៀមរាប)
49. ប្រាសាទគោកចក (ខេត្តសៀមរាប)
50. ប្រាសាទគោកចាន់ (ខេត្តសៀមរាប)
51. ប្រាសាទគោកបេង (ខេត្តព្រះវិហារ)
52. ប្រាសាទគោកប្រាសាទ (ខេត្តសៀមរាប)
53. ប្រាសាទគោកពោធិ៍ (ខេត្តសៀមរាប)
54. ប្រាសាទគោកព្រៃគូ (ខេត្តសៀមរាប)
55. ប្រាសាទគោករមៀត (ខេត្តបន្ទាយមានជ័យ)
56. ប្រាសាទគោកសំរោង (ខេត្តសៀមរាប)
57. ប្រាសាទគោកសេះ (ខេត្តបន្ទាយមានជ័យ)
58. ប្រាសាទគោកស្លាកែត (ខេត្តសៀមរាប)
59. ប្រាសាទគោកអូរជ្រុង (ខេត្តសៀមរាប)
60. ប្រាសាទគោកឯត្បូង (ខេត្តសៀមរាប)
61. ប្រាសាទគោល (ខេត្តព្រះវិហារ)
62. ប្រាសាទចក (ខេត្តបន្ទាយមានជ័យ)
63. ប្រាសាទចុងស្រុក (ខេត្តព្រៃវែង)
64. ប្រាសាទចន្លាស់ដៃ (ខេត្តបន្ទាយមានជ័យ)
65. ប្រាសាទចន្លាស់ដៃ (ខេត្តឧត្តរមានជ័យ)
66. ប្រាសាទចារ (ខេត្តសៀមរាប)
67. ប្រាសាទចិន (ខេត្តព្រះវិហារ)
68. ប្រាសាទចិនចូលកាសកូ (ខេត្តព្រះវិហារ)
69. ប្រាសាទចេតីយ៍ (ខេត្តសៀមរាប)
70. ប្រាសាទចែងត្បួង (ខេត្តបន្ទាយមានជ័យ)
71. ប្រាសាទចែងបេង (ខេត្តបន្ទាយមានជ័យ)
72. ប្រាសាទចៅសាយទេវតា (ខេត្តសៀមរាប)
73. ប្រាសាទចៅស្រីវិបុល (ខេត្តសៀមរាប)
74. ប្រាសាទច្រនៀង (ខេត្តបន្ទាយមានជ័យ)
75. ប្រាសាទជប់ពល (ខេត្តតាកែវ)
76. ប្រាសាទជាន់ស្រាំ (ខេត្តព្រះវិហារ)
77. ប្រាសាទជីក្រែងខាងកើត (ខេត្តសៀមរាប)
78. ប្រាសាទជីក្រែងខាងលិច (ខេត្តសៀមរាប)
79. ប្រាសាទជើងអង (ខេត្តកំពង់ចាម)
80. ប្រាសាទជ្រៃ (ខេត្តសៀមរាប)
81. ប្រាសាទជ្រៃខ្ញៀន (ខេត្តសៀមរាប)
82. ប្រាសាទឈូក (ខេត្តព្រះវិហារ)
83. ប្រាសាទដប់ (ខេត្តព្រះវិហារ)
84. ប្រាសាទដុតស្ដេចគំលង់ (ខេត្តសៀមរាប)
85. ប្រាសាទដូនចាន់ (ខេត្តសៀមរាប)
86. ប្រាសាទដូនដៀវ (ខេត្តសៀមរាប)
87. ប្រាសាទដូនដុំ (ខេត្តបន្ទាយមានជ័យ)
88. ប្រាសាទដូនទា (ខេត្តឧត្ដរមានជ័យ)
89. ប្រាសាទដើមចាន់ (ខេត្តកំពង់ធំ)
90. ប្រាសាទដំបងដែក (ខេត្តសៀមរាប)
91. ប្រាសាទដំបូកខ្ពស់ (ខេត្តសៀមរាប)
92. ប្រាសាទដំរី (ខេត្តព្រះវិហារ)
93. ប្រាសាទដំរីក្រាប (ខេត្តសៀមរាប)
94. ប្រាសាទណងឃូ (ខេត្តព្រះវិហារ)
95. ប្រាសាទតាកៀវ (ខេត្តសៀមរាប)
96. ប្រាសាទតាកែវ (ខេត្តសៀមរាប)
97. បា្រសាទតាក្របី (ខេត្តឧត្ដរមានជ័យ)
98. ប្រាសាទតាជោគ (ខេត្តបន្ទាយមានជ័យ)
99. ប្រាសាទតាដោក (ខេត្តបន្ទាយមានជ័យ)
100. ប្រាសាទតាតូច (ខេត្តបន្ទាយមានជ័យ)
101. ប្រាសាទតានៃ (ខេត្តសៀមរាប)
102. ប្រាសាទតាប៉ាង (ខេត្តព្រះវិហារ)
103. ប្រាសាទតាពោធិ៍ (ខេត្តបន្ទាយមានជ័យ)
104. ប្រាសាទតាព្រហ្ម (ខេត្តសៀមរាប)
105. ប្រាសាទតាព្រហ្ម (ខេត្តតាកែវ)
106. ប្រាសាទតាព្រួច (ខេត្តសៀមរាប)
107. ប្រាសាទតាមា (ខេត្តសៀមរាប)
108. បា្រសាទតាមាន់តូច (ខេត្តឧត្ដរមានជ័យ)
109. ប្រាសាទតាមាន់ធំ (ខេត្តឧត្ដរមានជ័យ)
110. ប្រាសាទតាមឿន (ខេត្តសៀមរាប)
111. ប្រាសាទតាសៀវខាងកើត (ខេត្តបន្ទាយមានជ័យ)
112. ប្រាសាទតាសៀវខាងលិច (ខេត្តបន្ទាយមានជ័យ)
113. ប្រាសាទតាសោម (ខេត្តសៀមរាប)
114. ប្រាសាទតាស្រី (ខេត្តសៀមរាប)
115. ប្រាសាទតាអាន (ខេត្តសៀមរាប)
116. ប្រាសាទតាអុង (ខេត្តសៀមរាប)
117. ប្រាសាទតាឥន្ទ (ខេត្តសៀមរាប)
118. ប្រាសាទតាឯក (ខេត្តបន្ទាយមានជ័យ)
119. ប្រាសាទតុប (ខេត្តសៀមរាប)
120. ប្រាសាទតូច (ខេត្តកំពង់ឆ្នាំង)
121. ប្រាសាទត្នោតជុំខាងជើង (ខេត្តកំពង់ធំ)
122. ប្រាសាទត្នោតជុំខាងលិច (ខេត្តកំពង់ធំ)
123. ប្រាសាទត្រពាំងក្រសាំង (ខេត្តសៀមរាប)
124. ប្រាសាទត្រពាំងក្រសាំងជ្រំខាងកើត (ខេត្តព្រះវិហារ)
125. ប្រាសាទត្រពាំងខ្នារសែនកែវ (ខេត្តព្រះវិហារ)
126. ប្រាសាទត្រពាំងខ្យង (ខេត្តសៀមរាប)
127. ប្រាសាទត្រពាំងគុក (ខេត្តព្រះវិហារ)
128. ប្រាសាទត្រពាំងចំបក់ (ខេត្តសៀមរាប)
129. ប្រាសាទត្រពាំងទទឹងថ្ងៃ (ខេត្តសៀមរាប)
130. ប្រាសាទត្រពាំងប្រើស (ខេត្តកំពង់ធំ)
131. ប្រាសាទត្រពាំងពងទឹក (ខេត្តព្រះវិហារ)
132. ប្រាសាទត្រពាំងផុង (ខេត្តសៀមរាប)
133. ប្រាសាទត្រពាំងស្វាយ (ខេត្តព្រះវិហារ)
134. ប្រាសាទត្រមែង (ខេត្តសៀមរាប)
135. ប្រាសាទត្រាវ (ខេត្តសៀមរាប)
136. ប្រាសាទត្រាំខ្នារ (ខេត្តសៀមរាប)
137. ប្រាសាទថ្នល់ដាច់ (ខេត្តបន្ទាយមានជ័យ)
138. ប្រាសាទថ្នល់ដាច់ (ខេត្តសៀមរាប)
139. ប្រាសាទថ្មបាយក្អែក (ខេត្តសៀមរាប)
140. ប្រាសាទថ្មពួក (ខេត្តបន្ទាយមានជ័យ)
141. ប្រាសាទទ (ខេត្តសៀមរាប)
142. ប្រាសាទទន្លេស្ងួត (ខេត្តសៀមរាប)
143. ប្រាសាទទម្រោប (ខេត្តសៀមរាប)
144. ប្រាសាទទ័ពជ័យ (ខេត្តសៀមរាប)
145. ប្រាសាទទឹកជុំ (ខេត្តបន្ទាយមានជ័យ)
146. ប្រាសាទទេពប្រណម្យ (ខេត្តសៀមរាប)
147. ប្រាសាទទ្រាប្រាសាទ (ខេត្តបន្ទាយមានជ័យ)
148. ប្រាសាទទ្វារក្ដី (ខេត្តកំពង់ធំ)
149. ប្រាសាទធំ (ខេត្តបន្ទាយមានជ័យ)
150. ប្រាសាទធំ (ខេត្តព្រះវិហារ)
151. ប្រាសាទធម្មនន្ត (ខេត្តសៀមរាប)
152. ប្រាសាទធ្នូ (ខេត្តសៀមរាប)
153. ប្រាសាទនគរបាជ័យ (ខេត្តកំបង់ចាម)
154. ប្រាសាទនរាយ (ខេត្តព្រះវិហារ)
155. ប្រាសាទនាគព័ន្ធ (ខេត្តសៀមរាប)
156. ប្រាសាទនាងខ្មៅ (ខេត្តតាកែវ)
157. ប្រាសាទនាងខ្មៅ (ខេត្តព្រះវិហារ)
158. ប្រាសាទបាសែត (ខេត្តបាត់ដំបង)
159. ប្រាសាទបាណន់ (ខេត្តបាត់ដំបង)
160. ប្រាសាទបក្សីចាំក្រុង (ខេត្តសៀមរាប)
161. ប្រាសាទបង្កោង (ខេត្តសៀមរាប)
162. ប្រាសាទបង្គួយខាងកើត (ខេត្តសៀមរាប)
163. ប្រាសាទបន្ទាត់បោះ (ខេត្តបន្ទាយមានជ័យ)
164. ប្រាសាទបន្ទាយក្តី (ខេត្តសៀមរាប)
165. ប្រាសាទបន្ទាយឆ្មារ (ខេត្តបន្ទាយមានជ័យ)
166. ប្រាសាទបន្ទាយទ័ព (ខេត្តបន្ទាយមានជ័យ)
167. ប្រាសាទបន្ទាយធំ (ខេត្តសៀមរាប)
168. ប្រាសាទបន្ទាយពីរជាន់ (ខេត្តព្រះវិហារ)
169. ប្រាសាទបន្ទាយព្រាវ (ខេត្តបន្ទាយមានជ័យ)
170. ប្រាសាទបន្ទាយព្រៃ ឬប្រាសាទបន្ទាយប្រី (ខេត្តសៀមរាប)
171. ប្រាសាទបន្ទាយយួន (ខេត្តព្រះវិហារ)
172. ប្រាសាទបន្ទាយសំរែ (ខេត្តសៀមរាប)
173. ប្រាសាទបន្ទាយស្ទោង (ខេត្តកំពង់ធំ)
174. ប្រាសាទបន្ទាយស្រី (ខេត្តសៀមរាប)
175. ប្រាសាទបន្ទាយអំពិល (ខេត្តសៀមរាប)
176. ប្រាសាទបវេល (ខេត្តបាត់ដំបង)
177. ប្រាសាទបាក់រួង (ខេត្តសៀមរាប)
178. ប្រាសាទបាកាន ស្រុកកំពង់ស្វាយ (ខេត្តកំពង់ធំ) (ប្រាសាទនេះ ពួកបស្ចិមប្រទេសហៅដោយច្រឡំថា ព្រះខ័នកំពង់ស្វាយ)
179. ប្រាសាទបាគង (ក្រុមប្រាសាទរលួស)
180. ប្រាសាទបាគង់ (ខេត្តសៀមរាប)
181. ប្រាសាទបាតជុំ (ខេត្តសៀមរាប)
182. ប្រាសាទបាណន់ (ខេត្តបាត់ដំបង)
183. ប្រាសាទបាពួន ឬ ប្រាសាទបាភួន(ខេត្តសៀមរាប)
184. ប្រាសាទបាយក្អែក (ខេត្តសៀមរាប)
185. ប្រាសាទបាយ័ន (ខេត្តសៀមរាប)
186. ប្រាសាទបាសែត (ខេត្តបាត់ដំបង)
187. ប្រាសាទប៉ាទ្រី (ខេត្តសៀមរាប)
188. ប្រាសាទបី (ខេត្តព្រះវិហារ)
189. ប្រាសាទបី (ខេត្តសៀមរាប)
190. ប្រាសាទបឹង (ខេត្តព្រះវិហារ)
191. ប្រាសាទបឹងប៉ែនជុំ (ខេត្តព្រះវិហារ)
192. ប្រាសាទបឹងមាលា ឬប្រាសាទបេងមាលា(ខេត្តសៀមរាប)
193. ប្រាសាទបឹងស្រែលិច (ខេត្តព្រះវិហារ)
194. ប្រាសាទបេងខាងជើង (ខេត្តសៀមរាប)
195. ប្រាសាទបេងខាងត្បូង (ខេត្តសៀមរាប)
196. ប្រាសាទប្រពីស (ខេត្តសៀមរាប)
197. ប្រាសាទប្រែរូប (ខេត្តសៀមរាប)
198. ប្រាសាទប្រាំ (ខេត្តបន្ទាយមានជ័យ)
199. ប្រាសាទប្រាំ (ខេត្តព្រះវិហារ)
200. ប្រាសាទប្រាំ (ខេត្តសៀមរាប)
201. ប្រាសាទផូងផាង (ខេត្តសៀមរាប)
202. ប្រាសាទផ្លាង (ខេត្តសៀមរាប)
203. ប្រាសាទពងទឹក (ខេត្តឧត្ដរមានជ័យ)
204. ប្រាសាទពង្រ (ខេត្តសៀមរាប)
205. ប្រាសាទព្រៃ (ខេត្តសៀមរាប)
206. ប្រាសាទព្រៃក្មេង (ខេត្តសៀមរាប)
207. ប្រាសាទព្រៃគី (ខេត្តកំពង់ចាម)
208. ប្រាសាទព្រៃប្រាសាទ (ខេត្តសៀមរាប)
209. ប្រាសាទព្រៃផ្ដៅ (ខេត្តសៀមរាប)
210. ប្រាសាទព្រៃមន្ទីរ (ខេត្តសៀមរាប)
211. ប្រាសាទព្រៃស្នួល (ខេត្តបន្ទាយមានជ័យ)
212. ប្រាសាទព្រះខ័ន (ខេត្តសៀមរាប)
213. ប្រាសាទព្រះខ័ន (កំពង់ស្វាយ) (ខេត្តព្រះវិហារ)
214. ប្រាសាទព្រះគោ (ក្រុមប្រាសាទរលួស)
215. ប្រាសាទព្រះគោ (ខេត្តស្ទឹងត្រែង)
216. ប្រាសាទព្រះដំរី (ខេត្តព្រះវិហារ)
217. ប្រាសាទព្រះធាតុ (ខេត្តកំពង់ចាម)
218. ប្រាសាទព្រះធាតុខ្ញុំ (ខេត្តកំពង់ចាម)
219. ប្រាសាទព្រះធាតុខ្នាយវាន (ខេត្តកំពង់ចាម)
220. ប្រាសាទព្រះធាតុខ្វាន់ពីរ (ខេត្តក្រចេះ)
221. ប្រាសាទព្រះធាតុខ្វាយ (ខេត្តសៀមរាប)
222. ប្រាសាទព្រះធាតុតូច (ខេត្តកំពង់ចាម)
223. ប្រាសាទព្រះធាតុត្រពាំងជ្រៃ (ខេត្តកំពង់ចាម)
224. ប្រាសាទព្រះធាតុធំ (ខេត្តកំពង់ចាម)
225. ប្រាសាទព្រះធាតុទឹកឆា (ខេត្តកំពង់ចាម)
226. ប្រាសាទព្រះធាតុបារាយណ៍ (ខេត្តកំពង់ចាម)
227. ប្រាសាទព្រះធាតុព្រះស្រី (ខេត្តកំពង់ចាម)
228. ប្រាសាទព្រះធាតុសម្ដី (ខេត្តកំពង់ចាម)
229. ប្រាសាទព្រះធាតុស្រម (ខេត្តកំពង់ចាម)
230. ប្រាសាទព្រះប៉ាលីឡៃ ឬប្រាសាទព្រះប៉ាលិល័យ (ខេត្តសៀមរាប)
231. ប្រាសាទព្រះផ្ទោរ (ខេត្តសៀមរាប)
232. ប្រាសាទព្រះពល (ខេត្តព្រះវិហារ)
233. ប្រាសាទព្រះពិធូ (ខេត្តសៀមរាប)
234. ប្រាសាទព្រះលាន (ខេត្តសៀមរាប)
235. ប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ)
236. ប្រាសាទព្រះវិហារចន្ទ្រ (ខេត្តព្រៃវែង)
237. ប្រាសាទព្រះស្ទឹង (ខេត្តព្រះវិហារ)
238. ប្រាសាទព្រះស្រី (ខេត្តកំពង់ឆ្នាំង)
239. ប្រាសាទព្រះស្រែ (ខេត្តបន្ទាយមានជ័យ)
240. ប្រាសាទព្រះឥន្ទកោសីយ៍ (ខេត្តសៀមរាប)
241. ប្រាសាទភូមិប្រាសាទ (ខេត្តកំពង់ធំ)
242. ប្រាសាទភូមិពោធិ៍ (ខេត្តសៀមរាប)
243. ប្រាសាទភូមិមៀន (ខេត្តកំពង់ចាម)
244. ប្រាសាទភៀសខាងកើត) (ខេត្តបន្ទាយមានជ័យ)
245. ប្រាសាទភៀសខាងលិច (ខេត្តបន្ទាយមានជ័យ)
246. ប្រាសាទភ្នំកំបុត (ខេត្តសៀមរាប)
247. ប្រាសាទភ្នំក្រវាន់ (ខេត្តសៀមរាប)
248. ប្រាសាទភ្នំក្រោម (ខេត្តសៀមរាប)
249. ប្រាសាទភ្នំខ្យង (ខេត្តកំពត)
250. ប្រាសាទភ្នំជីដុះ (ខេត្តកំពង់ឆ្នាំង)
251. ប្រាសាទភ្នំជីសូរ (ខេត្តតាកែវ)
252. ប្រាសាទភ្នំឈ្ងោក (ខេត្តកំពត)
253. ប្រាសាទភ្នំត្រប់ (ខេត្តកំពង់ចាម)
254. ប្រាសាទភ្នំទទឹង (ខេត្តកំពត)
255. ប្រាសាទភ្នំទីពីរ (ខេត្តកំពង់ឆ្នាំង)
256. ប្រាសាទភ្នំធំ (ខេត្តកំពង់ចាម)
257. ប្រាសាទភ្នំបាខែង (ខេត្តសៀមរាប)
258. ប្រាសាទភ្នំបាណន់ (ខេត្តបាត់ដំបង)
259. ប្រាសាទភ្នំបាសិទ្ឋ (ខេត្តសៀមរាប)
260. ប្រាសាទភ្នំជើងព្រៃ (ខេត្តកំពង់ចាម)
261. ប្រាសាទភ្នំបូក (ខេត្តសៀមរាប)
262. ប្រាសាទភ្នំពណ្ណរាយ (ខេត្តកំពង់ឆ្នាំង)
263. ប្រាសាទភ្នំព្រលាន (ខេត្តព្រះវិហារ)
264. ប្រាសាទភ្នំព្រះលាន (ខេត្តព្រះវិហារ)
265. ប្រាសាទភ្នំម្រេច (ខេត្តព្រះវិហារ)
266. ប្រាសាទមានជ័យ (ខេត្តសៀមរាប)
267. ប្រាសាទមេបុណ្យខាងកើត (ខេត្តសៀមរាប)
268. ប្រាសាទមេបុណ្យខាងលិច (ខេត្តសៀមរាប)
269. ប្រាសាទយាយព័ន្ធ (ខេត្តកំពង់ធំ)
270. ប្រាសាទយាសពាន (ទន្លេបាទី)
271. ប្រាសាទយាយពៅ (ខេត្តតាកែវ)
272. ប្រាសាទរបងរមាស (ខេត្តកំពង់ធំ)
273. ប្រាសាទរលួស (ខេត្តបន្ទាយមានជ័យ)
274. ប្រាសាទរវៀង (ខេត្តឧត្ដរមានជ័យ)
275. ប្រាសាទរុន (ខេត្តសៀមរាប)
276. ប្រាសាទរូង (ខេត្តបាត់ដំបង)
277. ប្រាសាទរើល (ខេត្តព្រះវិហារ)
278. ប្រាសាទរោងចិន (ខេត្តសៀមរាប)
279. ប្រាសាទរោងរមុង (ខេត្តសៀមរាប)
280. ប្រាសាទលលៃ (ក្រុមប្រាសាទរលួស)
281. ប្រាសាទលាក់នាង (ខេត្តសៀមរាប)
282. ប្រាសាទលិច (ខេត្តសៀមរាប)
283. ប្រាសាទលំពូក (ខេត្តឧត្ដរមានជ័យ)
284. ប្រាសាទល្បើក (ខេត្តសៀមរាប)
285. ប្រាសាទល្បើក (ខេត្តឧត្ដរមានជ័យ)
286. ប្រាសាទល្បើកព្រៃ (ខេត្តសៀមរាប)
287. ប្រាសាទល្បើករុន (ខេត្តសៀមរាប)
288. ប្រាសាទល្បើកស្រុត (ខេត្តក្រចេះ)
289. ប្រាសាទល្បើកស្វាយ (ខេត្តបន្ទាយមានជ័យ)
290. ប្រាសាទល្បើកអំពិល (ខេត្តបន្ទាយមានជ័យ)
291. ប្រាសាទវត្តខ្នារ (ខេត្តសៀមរាប)
292. ប្រាសាទវត្តប្រើសមាស (ខេត្តកំពង់ចាម)
293. ប្រាសាទវត្តព្រះធាតុថ្មដា (ខេត្តកំពង់ចាម)
294. ប្រាសាទវត្តឯកភ្នំ (ខេត្តបាត់ដំបង)
295. ប្រាសាទវាលគុកក្លុង (ខេត្តកំពង់ធំ)
296. ប្រាសាទវិមានអាកាស (ខេត្តសៀមរាប)
297. ប្រាសាទវៀន (ខេត្តសៀមរាប)
298. ប្រាសាទសខ្ល (ខេត្តកំពង់ឆ្នាំង)
299. ប្រាសាទសង្កែ (ខេត្តព្រះវិហារ)
300. ប្រាសាទសង្កែក្បាលក្របី (ខេត្តសៀមរាប)
301. ប្រាសាទសង្គាស (ខេត្តបន្ទាយមានជ័យ)
302. ប្រាសាទសិរីសាច (ខេត្តកំពង់ធំ)
303. ប្រាសាទសឹង្ហ (ខេត្តឧត្តរមានជ័យ)
304. ប្រាសាទស្នឹង (ខេត្តបាត់ដំបង)
305. ប្រាសាទសំបូរព្រៃគុក (ខេត្តកំពង់ធំ)
306. ប្រាសាទសំពៅ (ខេត្តសៀមរាប)
307. ប្រាសាទសំរោង (ខេត្តបន្ទាយមានជ័យ)
308. ប្រាសាទសំរោងព្រះធាតុ (ខេត្តកំពង់ធំ)
309. ប្រាសាទសំឡាញ (ខេត្តព្រះវិហារ)
310. ប្រាសាទស្ដុកកក់ (ខេត្តបន្ទាយមានជ័យ)
311. ប្រាសាទស្ដៅ (ខេត្តបន្ទាយមានជ័យ)
312. ប្រាសាទស្នាយល្អ (ខេត្តសៀមរាប)
313. ប្រាសាទស្នួល (ខេត្តសៀមរាប)
314. ប្រាសាទស្នឹងខាងកើត (ខេត្តបាត់ដំបង)
315. ប្រាសាទស្នឹងខាងលិច (ខេត្តបាត់ដំបង)
316. ប្រាសាទស្ពានទ្រុង (ខេត្តសៀមរាប)
317. ប្រាសាទស្មានតេង (ខេត្តសៀមរាប)
318. ប្រាសាទស្រឡៅ (ខេត្តសៀមរាប)
319. ប្រាសាទស្រែប្រាសាទ (ខេត្តកំពង់ធំ)
320. ប្រាសាទស្រែប្រាសាទ (ខេត្តព្រះវិហារ)
321. ប្រាសាទស្រះត្រប់ (ខេត្តកំពង់ចាម)
322. ប្រាសាទស្វាយចេក (ខេត្តបន្ទាយមានជ័យ)
323. ប្រាសាទស្វាយព្រាហ្មណ៍ (ខេត្តសៀមរាប)
324. ប្រាសាទស្វាយលើ (ខេត្តសៀមរាប)
325. ប្រាសាទស្រាយអៀ (ខេត្តកំពង់ធំ)
326. ប្រាសាទហាន់ជ័យ (ខេត្តកំពង់ចាម)
327. ប្រាសាទអកយំ (ខេត្តសៀមរាប)
328. ប្រាសាទអង្គរវត្ត (ខេត្តសៀមរាប)
329. ប្រាសាទអណ្ដែងធំ (ខេត្តបន្ទាយមានជ័យ)
330. ប្រាសាទអណ្ដែត (ខេត្តកំពង់ធំ)
331. ប្រាសាទអណ្ដើក (ខេត្តបន្ទាយមានជ័យ)
332. ប្រាសាទអូរផ្អុង (ខេត្តសៀមរាប)
333. ប្រាសាទអូរយាង (ខេត្តសៀមរាប)
334. ប្រាសាទអំពិល (ខេត្តឧត្ដរមានជ័យ)
335. ប្រាសាទអំពិលកោង (ខេត្តបន្ទាយមានជ័យ)
336. ប្រាសាទអំពិលរលំ (ខេត្តកំពង់ធំ)
337. ប្រាសាទអ្នកតា (ខេត្តសៀមរាប)
338. ប្រាសាទអ្នកតាប៉ាលោប (ខេត្តកំពង់ធំ)
339. ប្រាសាទឫស្សីរលាក (ខេត្តកំពង់ធំ)
ខាងក្រោមនេះជាឈ្មោះទីរមណីយដ្ឋានប្រវត្តិសាស្ត្រដទៃទៀត។
លានជល់ដំរី (ខេត្តសៀមរាប)
លានស្ដេចគម្លង់ (ខេត្តសៀមរាប)
ស្ពានថ្ម (ខេត្តសៀមរាប)
ស្រះស្រង់ (ខេត្តសៀមរាប)
ប្រាសាទខ្មែរលើទឹកដីថៃ
ប្រាសាទពិមាយ (ปราสาทหินพิมาย) (សៀមអានថា ភិម៉ាយ មកពីសំស្ក្រឹត វិមាយ « គ្មានមាយា » ជាព្រះនាមរបស់ព្រះពុទ្ធ ១ ព្រះអង្គ) ខេត្តនគររាជសីមា (គោរាជ) (Prasat Phimai, Khorat Province)
ប្រាសាទភ្នំរុង (ปราสาทหินพนมรุ้ง) (ពាក្យថា រុង ជាពាក្យខ្មែរបុរាណ មានន័យថា « ធំ ») ខេត្តប៊ុរីរ៉ាំ (បុរីរម្យ) (Prasat Phnom Rung, Buriram Province)
ប្រាសាទមឿងតាំ (ปราสาทเมืองต่ำ) (Prasat Muang Tam, Buriram Province)
ប្រាសាទភ្នំវ៉ាន់ (ปราสาทพนมวัน) ខេត្តនគររាជសីមា (គោរាជ) (Prasat Phnom Wan, Khorat Province)
ប្រាសាទស្ដុកកក់ធំ ខេត្តស្រះកែវ (Prasat Sdok Kok Thom, Srahkeo Province)
ប្រាសាទមឿងសិង្ហ ខេត្តកាញ្ចនបុរី (Prasat Muang Sing, Kanchanaburi Province)
ប្រាសាទភូមិសម្បូណ៌ ខេត្តស៊ីសៈកេត (Prasat Ban Sambo, Sisaket Province)
ប្រាសាទនាងរាំ ខេត្តនគររាជសីមា (គោរាជ) (Prasat Hin Nang Ram, Khorat Province)
ប្រាសាទប្រាង្គគូ ខេត្តស៊ីសៈកេត (Prasat Prang Ku, Sisaket Province)
ប្រាសាទស៊ីខរភូមិ ខេត្តសុរិន្ទ (Prasat Si Khoraphum, Surin Province)
ប្រាសាទជាងប៉ី ខេត្តសុរិន្ទ
ប្រាសាទខ្មែរលើទឹកដីលាវ
ប្រាសាទវត្តភូ ឬប្រាសាទវត្តភ្នំ
ប្រាសាទខ្មែរលើទឹកដីវៀតណាម
ប្រាសាទប្រាំល្វែង ភាសាវៀតណាមហៅតំបន់ដែលជាទីតាំងនៃប្រាសាទនេះថា ថាបមឿយ(Thap Moi) ។ប្រភពមកពី៖ព្រះធម៌សម្រាប់ខ្មែរ,ព្រះពុទ្ធសាសនាសម្រាប់ខ្មែរ,ព្រះសង្ឃសម្រាប់ខ្មែរ