ពីធីសម្ភោធ អាគាស្នាក់យុវជនលោកឪពុករួរ និង អាងទឹកនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប

កាលពីរសៀលម៉ោង ២:០០ នាថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៣ នៅក្នុងសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានបើកសម្ភោធ អាគារស្នាក់យុវជនលោកឪពុករួរ និងអាងទឹក​ ។ ដោយក្រោមអធិបតេយ្យភាព លោកអភិបាល អូលីវីយេ ជាអភិបាលព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ និងលោកឪពុក ចនវីស័រ អធិការសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ និងជាអ្នកគ្រប់គ្រងដុនបូស្កូ កម្ពុជា ម្ចាស់ជំនួយ លោកគ្រូ អ្នកគ្រូស្មោះចិត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប។

Sunday, May 25, 2014

កម្មករបង្ហាញម៉ូតសម្លៀកបំពាក់ប្រឆាំងការជាប់គាំងការទាមទារដំឡើងប្រាក់ខែ

កម្មករកម្មការិនីកាត់ដេរសម្លៀកបំពាក់ រៀបចំកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់នៅរសៀលថ្ងៃអាទិត្យនេះ ក្រោមពាក្យស្លោក «ធាតុពិតនៃសម្លៀកបំពាក់ដ៏ស្រស់ស្អាត» ដើម្បីប្រឆាំងនឹងការជាប់គាំងយុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួល អប្បបរមា និងការបន្តគាបសង្កត់ពីរដ្ឋាភិបាល។ អ្នកសម្របសម្រួលស្ដីទីនៃមណ្ឌលព័ត៌មានកម្មករកញ្ញា ចាន់ រស្មី បានឲ្យដឹងថា កម្មវិធីនេះគឺចង់បង្ហាញអំពីគម្លាតប្រាក់ចំណូលរបស់កម្មករ និង នាយកប្រតិបត្តិក្រុមហ៊ុនផលិតសម្លៀកបំពាក់មួយចំនួននៅកម្ពុជា ហើយជំរុញឲ្យមានការទទួលខុសត្រូវលើការជាប់គាំងនៃយុទ្ធនាការទាមទារ ដំឡើងប្រាខែគោលនេះ។ កញ្ញាបន្តថា កម្មវិធីនេះក៏នឹងទាមទារឲ្យ រដ្ឋាភិបាលបញ្ឈប់រាល់ការប្រើអំពើហិង្សាគ្រប់ទម្រង់ និងដកបំរាមការជួបជុំគ្នាជាសាធារណៈជាបន្ទាន់។ កញ្ញា ចាន់ រស្មី បន្ថែមទៀតថា កម្មវិធីនេះ ក៏ទាមទារឲ្យមានការទទួលខុសត្រូវលើការប្រើហិង្សាលើកម្មករកន្លងមក។ កម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់នេះ គេគ្រោងធ្វើនៅម៉ោង ៣រសៀល ដល់ម៉ោង ៧យប់ ថ្ងៃអាទិត្យ ទី២៥ ខែឧសភានេះ នៅការិយាល័យមណ្ឌលព័ត៌មានកម្មករ ក្នុងខណ្ឌទួលគក រាជធានីភ្នំពេញ៕ប្រភពពី៖ http://vodhotnews.com

ក្រុមអ្នកជិះកង់អំពាវឲ្យសប្បុរសជនបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា

ក្រុមអ្នកជិះកង់ ដើម្បីសុខភាពនៅខេត្ដសៀមរាបចំនួន២០២នាក់ នៅព្រឹកថ្ងៃអាទិត្យនេះ អំពាវដល់សប្បុរសធម៌ មន្ដ្រីស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជននានា ជួយបរិច្ចាគថវិកា ដើម្បីឧត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ឬជ័យវរ្ម័នទី៧ដែលកំពុងខ្វះខាត។ កញ្ញា អ៊ុក ច័ន្ធចរិយា ជាបុក្គលិកធនាគារមួយ ក្នុងខេត្ដសៀមរាប ដែលចូលរួមជិះកង់រៃអង្គាសប្រាក់ដែរនោះថ្លែងប្រាប់VODថា មន្ទីរពេទ្យកុមារគន្ធបុប្ផា បានសង្គ្រោះនិងព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ ខណៈដែលមន្ទីរពេទ្យទេវតាមួយនេះ កំពុងរងការខ្វះខាតថវិកា។ កញ្ញាបន្ដថា ក្នុងនាមខ្លួនជាកូនខ្មែរ គួរលះបង់នៅអ្វីមានខ្លះដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកដល់សង្គម។ កញ្ញាបញ្ជាក់ថា អ្នកគ្រប់គ្រងមន្ទីរពេទ្យជាជនបរទេស ប៉ុន្ដែរូបគាត់បានលះបង់ថវិកានិងកម្លាំងកាយចិត្ដ ដើម្បីជួយដល់កុមារកម្ពុជា។ ក្រុមអ្នកជិះកង់ឲ្យដឹងថា ជារៀងរាល់ថ្ងៃ កុមារក្រីក្រកម្ពុជារាប់ពាន់នាក់ បានត្រូវសង្គ្រោះនិងព្យាបាលជម្ងឺនៅមន្ទីរពេទ្យគន្ធបុប្ផានេះ។ ពួកគាត់បន្ដថា ដោយមើលឃើញពីភាពខ្វះខាត និងប្រឈមនឹងការបិទទ្វាមន្ទីរពេទ្យនេះ ពួកគេឆ្លៀតពេលដ៍មមាញឹក ជិះកង់រៃអង្គាសប្រាក់ និងចំណាយប្រាក់ខ្លួនឯង ដើម្បីជួយឧបត្ថម្ភដល់មន្ទីរកុមារគន្ធបុប្ផានេះដែរ ពួកគេអំពាវនាវដល់ មន្ដ្រីរាជការ ក្រុមហ៊ុនឯកជន និងយុវវ័យ ជួយបរិច្ចាកថរិកាបើទោះបីតិចច្រើនក្ដី។ ទន្ទឹមគ្នានោះដែរ ក៏មានមូលនិធិតាមបណ្ដាទូរទស្សមួយចំនួន ដូចជា ស៊ី ធី អ៊ិន ទូរទស្សម៉ាយ ធី វី ទូរទស្សខ្សែកាប នៅសៀមរាបជាដើម និងមានក្រុមយុវជនជាច្រើនក្រុមទៀត បានធ្វើយុទ្ធនាការស្វែងរកប្រាក់ជំនួយ ពីសប្បុរសជន ដើម្បីជួយឧត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផានេះដែរ។ អ្នករៀបចំយុទ្ធនាការជិះកង់ស្វែងរកជំនួយ និងជាប្រធានក្រុម ក្លឹបជិះកង់ដើម្បីសហគមន៍ លោក គឹម ប៊ុនថាន អំពាវនាវដល់រដ្ឋាភិបាល ជួយផ្សព្វការរកមូលនិធិ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផាឲ្យបានទាន់ពេល។ លោកមានប្រសាសន៍បន្ដថា ថវិកាសប្បុរធម៌ឧបត្ថម្ភនៅក្នុងព្រឹត្ដិការជិះកង់ បានជាង២ពាន់ដុល្លារនោះ លោកនឹងយកប្រគល់ជូនដល់មន្ទីរដោយផ្ទាល់។ ប្រភពពី៖http://vodhotnews.com

Tuesday, May 13, 2014

គួរឲ្យរំភើបមែន! វីដេអូពាណិជ្ជកម្មបរទេសរៀបការនៅអង្គរវត្ត

វីដេអូ ពាណិជ្ជកម្មមួយដែលបានថតនៅតំបន់អង្គរ កំពុងទទួលបានការចាប់អារម្មណ៍ ជាច្រើនលើបណ្ដាញសង្គម Facebook របស់កម្ពុជា ដោយសារវីដេអូនេះបានបង្ហាញនូវទិដ្ឋភាពយ៉ាងស្រស់ស្អាតរបស់ប្រាសាទ អង្គរ ដែលជាសម្បត្តិអច្ឆរិយរបស់ខ្មែរ ភ្ជាប់ជាមួយឈុតឆាករៀបការដ៏គួរឲ្យរំភើប។ នេះគឺជាវីដេអូ ពាណិជ្ជកម្មរបស់ក្រុមហ៊ុនគ្រឿងអលង្ការធំមួយនៅហុងកុង ឈ្មោះ Chow Tai Fook ដែលបានបង្ហោះនៅលើ Youtube កាលពីខែមេសា។ មានរយៈពេលត្រឹមតែ ២នាទី វីដេអូនេះបានផ្ដិតយកនូវរូបភាពដ៏អស្ចារ្យ ជុំវិញប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ខណៈសាច់រឿងរៀបរាប់ពីមង្គលការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។ ត្បិតតែទម្រង់នៃ ការរៀបអាពាហ៍ពិពាហ៍ ក្នុងវីដេអូនេះមិនមែនជាប្រពៃណី ខ្មែរក៏ពិតមែន ប៉ុន្តែអ្នកដឹកនាំក៏បានបង្ហាញ នូវវប្បធម៌ខ្មែរខ្លះៗផងដែរ ដូចជាការសំពះ និងសំលៀកបំពាក់បុរាណខ្មែរជាដើម។ប្រភពមកពី ៖ សប្បាយ