ពីធីសម្ភោធ អាគាស្នាក់យុវជនលោកឪពុករួរ និង អាងទឹកនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប

កាលពីរសៀលម៉ោង ២:០០ នាថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៣ នៅក្នុងសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានបើកសម្ភោធ អាគារស្នាក់យុវជនលោកឪពុករួរ និងអាងទឹក​ ។ ដោយក្រោមអធិបតេយ្យភាព លោកអភិបាល អូលីវីយេ ជាអភិបាលព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ និងលោកឪពុក ចនវីស័រ អធិការសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ និងជាអ្នកគ្រប់គ្រងដុនបូស្កូ កម្ពុជា ម្ចាស់ជំនួយ លោកគ្រូ អ្នកគ្រូស្មោះចិត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប។

Sunday, May 25, 2014

កម្មករបង្ហាញម៉ូតសម្លៀកបំពាក់ប្រឆាំងការជាប់គាំងការទាមទារដំឡើងប្រាក់ខែ

កម្មករកម្មការិនីកាត់ដេរសម្លៀកបំពាក់ រៀបចំកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់នៅរសៀលថ្ងៃអាទិត្យនេះ ក្រោមពាក្យស្លោក «ធាតុពិតនៃសម្លៀកបំពាក់ដ៏ស្រស់ស្អាត» ដើម្បីប្រឆាំងនឹងការជាប់គាំងយុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួល អប្បបរមា និងការបន្តគាបសង្កត់ពីរដ្ឋាភិបាល។ អ្នកសម្របសម្រួលស្ដីទីនៃមណ្ឌលព័ត៌មានកម្មករកញ្ញា ចាន់ រស្មី បានឲ្យដឹងថា កម្មវិធីនេះគឺចង់បង្ហាញអំពីគម្លាតប្រាក់ចំណូលរបស់កម្មករ និង នាយកប្រតិបត្តិក្រុមហ៊ុនផលិតសម្លៀកបំពាក់មួយចំនួននៅកម្ពុជា ហើយជំរុញឲ្យមានការទទួលខុសត្រូវលើការជាប់គាំងនៃយុទ្ធនាការទាមទារ ដំឡើងប្រាខែគោលនេះ។ កញ្ញាបន្តថា កម្មវិធីនេះក៏នឹងទាមទារឲ្យ រដ្ឋាភិបាលបញ្ឈប់រាល់ការប្រើអំពើហិង្សាគ្រប់ទម្រង់ និងដកបំរាមការជួបជុំគ្នាជាសាធារណៈជាបន្ទាន់។ កញ្ញា ចាន់ រស្មី បន្ថែមទៀតថា កម្មវិធីនេះ ក៏ទាមទារឲ្យមានការទទួលខុសត្រូវលើការប្រើហិង្សាលើកម្មករកន្លងមក។ កម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់នេះ គេគ្រោងធ្វើនៅម៉ោង ៣រសៀល ដល់ម៉ោង ៧យប់ ថ្ងៃអាទិត្យ ទី២៥ ខែឧសភានេះ នៅការិយាល័យមណ្ឌលព័ត៌មានកម្មករ ក្នុងខណ្ឌទួលគក រាជធានីភ្នំពេញ៕ប្រភពពី៖ http://vodhotnews.com

ក្រុមអ្នកជិះកង់អំពាវឲ្យសប្បុរសជនបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា

ក្រុមអ្នកជិះកង់ ដើម្បីសុខភាពនៅខេត្ដសៀមរាបចំនួន២០២នាក់ នៅព្រឹកថ្ងៃអាទិត្យនេះ អំពាវដល់សប្បុរសធម៌ មន្ដ្រីស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជននានា ជួយបរិច្ចាគថវិកា ដើម្បីឧត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ឬជ័យវរ្ម័នទី៧ដែលកំពុងខ្វះខាត។ កញ្ញា អ៊ុក ច័ន្ធចរិយា ជាបុក្គលិកធនាគារមួយ ក្នុងខេត្ដសៀមរាប ដែលចូលរួមជិះកង់រៃអង្គាសប្រាក់ដែរនោះថ្លែងប្រាប់VODថា មន្ទីរពេទ្យកុមារគន្ធបុប្ផា បានសង្គ្រោះនិងព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ ខណៈដែលមន្ទីរពេទ្យទេវតាមួយនេះ កំពុងរងការខ្វះខាតថវិកា។ កញ្ញាបន្ដថា ក្នុងនាមខ្លួនជាកូនខ្មែរ គួរលះបង់នៅអ្វីមានខ្លះដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកដល់សង្គម។ កញ្ញាបញ្ជាក់ថា អ្នកគ្រប់គ្រងមន្ទីរពេទ្យជាជនបរទេស ប៉ុន្ដែរូបគាត់បានលះបង់ថវិកានិងកម្លាំងកាយចិត្ដ ដើម្បីជួយដល់កុមារកម្ពុជា។ ក្រុមអ្នកជិះកង់ឲ្យដឹងថា ជារៀងរាល់ថ្ងៃ កុមារក្រីក្រកម្ពុជារាប់ពាន់នាក់ បានត្រូវសង្គ្រោះនិងព្យាបាលជម្ងឺនៅមន្ទីរពេទ្យគន្ធបុប្ផានេះ។ ពួកគាត់បន្ដថា ដោយមើលឃើញពីភាពខ្វះខាត និងប្រឈមនឹងការបិទទ្វាមន្ទីរពេទ្យនេះ ពួកគេឆ្លៀតពេលដ៍មមាញឹក ជិះកង់រៃអង្គាសប្រាក់ និងចំណាយប្រាក់ខ្លួនឯង ដើម្បីជួយឧបត្ថម្ភដល់មន្ទីរកុមារគន្ធបុប្ផានេះដែរ ពួកគេអំពាវនាវដល់ មន្ដ្រីរាជការ ក្រុមហ៊ុនឯកជន និងយុវវ័យ ជួយបរិច្ចាកថរិកាបើទោះបីតិចច្រើនក្ដី។ ទន្ទឹមគ្នានោះដែរ ក៏មានមូលនិធិតាមបណ្ដាទូរទស្សមួយចំនួន ដូចជា ស៊ី ធី អ៊ិន ទូរទស្សម៉ាយ ធី វី ទូរទស្សខ្សែកាប នៅសៀមរាបជាដើម និងមានក្រុមយុវជនជាច្រើនក្រុមទៀត បានធ្វើយុទ្ធនាការស្វែងរកប្រាក់ជំនួយ ពីសប្បុរសជន ដើម្បីជួយឧត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផានេះដែរ។ អ្នករៀបចំយុទ្ធនាការជិះកង់ស្វែងរកជំនួយ និងជាប្រធានក្រុម ក្លឹបជិះកង់ដើម្បីសហគមន៍ លោក គឹម ប៊ុនថាន អំពាវនាវដល់រដ្ឋាភិបាល ជួយផ្សព្វការរកមូលនិធិ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផាឲ្យបានទាន់ពេល។ លោកមានប្រសាសន៍បន្ដថា ថវិកាសប្បុរធម៌ឧបត្ថម្ភនៅក្នុងព្រឹត្ដិការជិះកង់ បានជាង២ពាន់ដុល្លារនោះ លោកនឹងយកប្រគល់ជូនដល់មន្ទីរដោយផ្ទាល់។ ប្រភពពី៖http://vodhotnews.com

Tuesday, May 13, 2014

គួរឲ្យរំភើបមែន! វីដេអូពាណិជ្ជកម្មបរទេសរៀបការនៅអង្គរវត្ត

វីដេអូ ពាណិជ្ជកម្មមួយដែលបានថតនៅតំបន់អង្គរ កំពុងទទួលបានការចាប់អារម្មណ៍ ជាច្រើនលើបណ្ដាញសង្គម Facebook របស់កម្ពុជា ដោយសារវីដេអូនេះបានបង្ហាញនូវទិដ្ឋភាពយ៉ាងស្រស់ស្អាតរបស់ប្រាសាទ អង្គរ ដែលជាសម្បត្តិអច្ឆរិយរបស់ខ្មែរ ភ្ជាប់ជាមួយឈុតឆាករៀបការដ៏គួរឲ្យរំភើប។ នេះគឺជាវីដេអូ ពាណិជ្ជកម្មរបស់ក្រុមហ៊ុនគ្រឿងអលង្ការធំមួយនៅហុងកុង ឈ្មោះ Chow Tai Fook ដែលបានបង្ហោះនៅលើ Youtube កាលពីខែមេសា។ មានរយៈពេលត្រឹមតែ ២នាទី វីដេអូនេះបានផ្ដិតយកនូវរូបភាពដ៏អស្ចារ្យ ជុំវិញប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ខណៈសាច់រឿងរៀបរាប់ពីមង្គលការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។ ត្បិតតែទម្រង់នៃ ការរៀបអាពាហ៍ពិពាហ៍ ក្នុងវីដេអូនេះមិនមែនជាប្រពៃណី ខ្មែរក៏ពិតមែន ប៉ុន្តែអ្នកដឹកនាំក៏បានបង្ហាញ នូវវប្បធម៌ខ្មែរខ្លះៗផងដែរ ដូចជាការសំពះ និងសំលៀកបំពាក់បុរាណខ្មែរជាដើម។ប្រភពមកពី ៖ សប្បាយ






Friday, March 28, 2014

កាលបរិច្ចាកឈាមនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ

កាលពីព្រឹកថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០១៤ មជ្ឃមណ្ឌលផ្តល់ឈាម បានមកធ្វើការបរិច្ចាកឈាម នៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ ហើយក្នុងកាបរិច្ចាកឈាមនោះក៏មានការចូលរួមជាច្រើនពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត នៃសាលាបច្ចេកទេសដុនបូស្កូទាំងមូល ហើយក្នុងនោះក៏មាន​​ អ្នកស្មក្រ័ចិត្តមកពីបរទេស​ចូលរួមបរិច្ចាកឈាមដែរ ដូច្នេះហើយក្នុងនាមយើងជាកូនខ្មែរត្រូវតែជូយបរិច្ចាកឈាម ដើម្បីជួយដល់ជីវិតមនុស្ស និងសង្គមជាតិរបស់យើង ។




Sunday, February 2, 2014

The Tiger Toy Part 3

The Tiger Toy Part 1

The Tiger Toy Part 2

ក្រុមស្ទាវ

Sunday, December 29, 2013

ការប្រគុំតន្រ្តី Christmas នៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ

កាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៣ នៅសាលាបច្ចេកទេស ដុនបូស្កូ ខេត្តព្រះសីហនុ បានរៀបចំការប្រគុំតន្រ្តី Christmas ដើម្បីអបអរសាទរ បុណ្យ Christmas និង រីករាយឆ្នាំថ្មី ២០១៤ ខាងមុខនេះ​។ ការប្រគុំតន្រ្តី Christmas មានដូចជា​ ការច្រៀង ការរាំ ការសំដែងរឿង ការសំដែងកាយវិកា​ រឿងកំប្លែង ហើយជាពិសេសនោះគឺមានការចាប់រង្វាន់ ជាច្រើនដូចជា កង្ហា ១០ រង្វាន់ កង់ ៦ រង្វាន់​ ទូរទស្សន៏ ២ រង្វាន់ ទូរទឹកកក ១​ រង្វាន់ ហើយរង្វាន់ធំនោះ គឺម៉ូតូ Hongda Dream 014​ ១ រង្វាន់ និងមានរង្វាន់លួងចិត្តជាច្រើនរង្វាន់ទៀតផង ។ក្នុងនោះក៏មានការចូលរួមទស្សនា យ៉ាងកុះករ ដែលធ្វើអោយបរិយាកាសកាន់តែមានភាពសប្បាយ យ៉ាងក្រៃលែង ។

Tuesday, November 5, 2013

ដំណើរទស្សនាវិទ្យុ៩មករាខេត្តកំពត




        កាលពីព្រឹកថ្ងៃអង្គារ ទី  ០៥ ខែ វិច្ឆិការ ឆ្នាំ ២០១៣ និស្សិត​ ផ្នែកទំនាក់ទំនងសង្គម និងសារពត៌មាន នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តព្រះសីហនុ និងកែប បានទៅធ្វើកម្មសិក្សា និងទស្សនាវិទ្យុ៩មករា ៩៩.៧០ Mhz  ខេត្តកំពត ដោយដឹកនាំពីសំណាក់ លោកគ្រូ និងអ្នកស្ម័ក្រចិត្ត  ផ្នែកទំនាក់ទំនងសង្គម និងសារពត៌មាន នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប។
        ការទស្សនានេះមានរយះពេល ១ម៉ោង ចាប់ពីម៉ោង ៩.០០ នាទី រហូតដល់ ១០.០០ នាទី ដែលធ្វើឲ្យនិស្សិត ទទួលបាននូវការចូលទស្សនា ទទួលបានពត៌មាន ចំណេះដឹង និង បទពិសោធថ្មីៗ ជាច្រើនដែលទាក់ទងទៅនឹងការងារនៅក្នុងវិទ្យុ ដូចជា ការធ្វើជាពិធីករ ពិធីការនី  អ្នកកាត់តសំឡេង អ្នកបញ្ជាកម្មវិធី  ក៏ដូចជាការផលិត spot ជាដើម។បើតាមសំដី លោក ជា ថូនវុទ្ធី ប្រធានការិយាល័យរដ្ឋបាល បានឲ្យដឹងថា វិទ្យុ ៩មករា ចាប់ផ្ដើមកសាងនៅឆ្នាំ ២០០៨ ហើយបានធ្វើការផ្សព្វផ្សាយចាប់ពី ថ្ងៃទី២០ ខែ កក្ដដា ឆ្នាំ ២០០៩ មក ដែលមានការឧបត្ថមពីកញ្ចប់ថវិការរដ្ឋ និង ជំនួយពីបរទេស ក្រោមការគ្រប់គ្រងដោយ លោក ជី តិអ៊ូ​។ ដែលមានបុគ្គលិកធ្វើការក្នុងក្របខណ្ឌរដ្ឋចំនួន ៧ នាក់ និងអ្នកស្ម័ក្រចិត្ត មាន ១២ នាក់។ ហើយដែលផ្សាយចេញបានចំងាយ ប្រមាណ៦០ គីឡូម៉ែត ហើយបង្កើតឡើងក្នុងគោលបំណង ផ្សព្វផ្សាយពត៌មានដល់ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យបានដឹង ការបំរើការកំសាន្ត ការអប់រំ និងផ្សែងៗទៀត។ ក្នុងនោះវិទ្យុនេះធ្វើការផ្សាយចាប់ពីម៉ោង ៤.៤៥ នាទី ទៀបភ្លឺ រហូតដល់ម៉ោង ១១.០០ នាទីយប់ ក្នុងមួយថ្ងៃ ដែលមានកម្មវិធីមួយចំនួនដូចជា៖ កម្មវិធីនាទីសាសនា កម្មវិធីអានពត៌មាន កម្មវិធីសន្តិសុខក្នុងសង្គម កម្មវិធីសេចក្ដីជូនដំណឹង កម្មវិធីសេចក្ដីជូនដំណឹងរបស់ខេត្ត  កម្មវិធីសន្ទនាន៏មតិអភិវឌ្ឍន៏មូលដ្ឋាន កម្មវិធីវិទ្យុអូស្រ្ដាលី និងកម្មវិធីផ្សែងៗទៀតជាច្រើន។ ជាចុងបញ្ចប់នៃការទស្សនា និស្សិតទាំងអស់ក៏បានអគុនដល់អ្នកគ្រប់គ្រងវិទ្យុ ដែលផ្ដល់ឧកាសដល់ពួកគេបានចូលទស្ស​នា និងទទួលបាននូវចំណេះដឹង ក៏ដូចជាបទពិសោធក្នុងការងារ ហើយក៏បានធ្វើការថតរូបជុំគ្នា ដើម្បីទុកជាអនុស្សាវរីផងដែរ៕



​                                                                                                                       
                                                                                                                        សរសេរដោយៈ ជន ចន្ត្រា

Thursday, October 31, 2013

ពីធីសម្ភោធ អាគាស្នាក់យុវជនលោកឪពុករួរ និង អាងទឹកនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប


    កាលពីរសៀលម៉ោង ២:០០ នាថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៣ នៅក្នុងសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានបើកសម្ភោធ អាគារស្នាក់យុវជនលោកឪពុករួរ និងអាងទឹក​ ។ ដោយក្រោមអធិបតេយ្យភាព លោកអភិបាល អូលីវីយេ ជាអភិបាលព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ និងលោកឪពុក ចនវីស័រ អធិការសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ និងជាអ្នកគ្រប់គ្រងដុនបូស្កូ កម្ពុជា ម្ចាស់ជំនួយ លោកគ្រូ អ្នកគ្រូស្មោះចិត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប។
        អាគារស្នាក់លោកឪពុករួរ បានកសាងចាប់តាំងពីឆ្នាំ ២០០១​មកម្លេះ ដោយក្នុងឆ្នាំ ២០១៣ នេះក៏បានធ្វើការជួសជុល ដោយមានការជួយពី សប្បុរសនៅក្រៅប្រទេស ហើយបានបែងចែកបន្ទប់ពីរ សំរាប់ទទួលភ្ញៀវ និងមួយផ្នែកទៀត បង្កើតជាបន្ទប់សិល្បះ ដែលមានសិស្សចំនួន៥ នាក់កំពុងសិក្សា។ ទទឹមនឹងការសម្ភោធអាគារស្នាក់នេះ ក៏មានការសម្ភោធ អាងទឹកដែលជាទីចាំបាច់ ក្នុងការប្រើប្រាស់នៅក្នុងសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប។ ដែលក្នុងនោះអាចផ្ទុកទឹកបានចំនួន ៥០០០០ លីត្រ។ បន្ទាប់មកក៏មានសេចក្តីរាយការណ៏ ពីកសាង ចំនូលចំនាយទាំងអស់ ដោយលោកឪពុក លី សំណាង អធិការនៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប លោកនាយកសាលាផងដែរ។ ហើយក៏មានការសំដែងនូវរបាំជូនពរ ចង្វាក់តាលុង ម៉ាឌីស្សុន ណាំមណាវ និង ចង្វាក់ Disco ដែលសំដែងដោយសិស្សានុសិស្ស ធ្វើអោយកម្មវិធីរឹងរឹតតែមានភាពអធឹកអធមឡើង ។ ជាចុងបញ្ចប់នៃកម្មវិធី ក៏មានការកាត់ខ្សែរបូរ សម្ភោធអោយប្រើបា្រស់ ជាផ្លូវការ ៕






សរសេរដោយ: ជន ចន្ត្រា

Sunday, August 18, 2013

រៀនព័ត៌មានវិទ្យា ទាមទារការអនុវត្តជាងសិក្សាទ្រឹស្តី

ជាការផ្តល់ដំបូន្មានដល់សិស្សនិស្សិត សប្បាយ
ដែលត្រៀមខ្លួនចាប់ជំនាញព័ត៌មានវិទ្យាសិក្សាឲ្យទទួលបានជោគជ័យ និងលទ្ធផលល្អ លោក សែប វាសនា សាស្ត្រាចារ្យនិងជាអ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យ អាយអាយស៊ីនៃបច្ចេកវិទ្យា បានឲ្យដឹងថា ការសិក្សាជំនាញព័ត៌មានវិទ្យាចាំបាច់ទាមទារការអនុវត្តជាប្រចាំឲ្យបានច្រើន ទើបជាការដ៏ល្អប្រសើរបំផុតជាជាងការសិក្សាតែនៅលើទ្រឹស្ដីតែមួយមុខ។ លោកលើកឡើងបែបនេះ ខណៈសិស្សដែលទើបនឹងប្រលងបាក់ឌុបមួយចំនួន កំពុងត្រៀមខ្លួនចាប់ជំនាញព័ត៌មានវិទ្យាសិក្សា នៅកម្រិតឧត្តមសិក្សានៅពេលឆ្នាំសិក្សាថ្មីខាងមុខ។ លោក សែប វាសនា បានឲ្យដឹងថា ព័ត៌មានវិទ្យាជាជំនាញមួយកំពុងមានសក្ដានុពល និងទីផ្សារការងារក៏ល្អនាពេលបច្ចុប្បន្ន។ ចំនួននិស្សិតដែលចាប់អារម្មណ៍និងជ្រើសរើសជំនាញព័ត៌មានវិទ្យាសិក្សា កំពុងតែមានកំណើនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបានលើកពីកត្តាឧបសគ្គមួយចំនួនលើការជ្រើសរើសជំនាញព័ត៌មានវិទ្យាសិក្សាថា ការសិក្សាជំនាញព័ត៌មានវិទ្យាខុសពីការសិក្សាមុខជំនាញដទៃទៀត ដោយសារជំនាញព័ត៌មានវិទ្យា បើសិក្សាតែនៅលើទ្រឹស្តីហើយមិនមានការអនុវត្តជាប្រចាំនោះទេ លទ្ធផលនឹងបរាជ័យជាក់ជាមិនខាន។ ម្យ៉ាងវិញទៀត ជំនាញនេះគួបផ្សំឲ្យមានសម្ភារៈសិក្សាគ្រប់គ្រាន់ដូចជាកុំព្យូទ័រ ជាដើមដើម្បីឲ្យដំណើរការណ៍សិក្សាប្រព្រឹត្តិទៅបានរលូនល្អ និងងាយស្រួល។ និស្សិតមួយចំនួនគិតថា ការសិក្សាជំនាញព័ត៌មានវិទ្យាបានជោគជ័យទាល់តែមានគ្រឹះរឹងមាំ លើមុខវិទ្យាវិទ្យាសាស្ត្រមួយចំនួន ដូចជាគណិត និងរូបវិទ្យាជាដើម។ ទាក់ទិនទៅនឹងបញ្ហានេះ លោកមិនបានច្រានចោលទាំងស្រុងនោះទេ ប៉ុន្តែលោកឲ្យយោបល់ថា សំខាន់គឺសិស្សនិស្សិតខ្លួនឯងតែប៉ុណ្ណោះ។ “បើមានការតាំងចិត្តនិងប្រឹងប្រែងនោះ លទ្ធផលនឹងល្អប្រសើរជាក់ជាមិនខាន”។ លោកបញ្ជាក់យ៉ាងដូច្នេះ។ លោកឲ្យដឹងថា នៅឆ្នាំដំបូងៗ គ្រឹះស្ថានសិក្សានានា តែងតែផ្តល់ការបំប៉នផ្សេងៗ ដល់និស្សិតទាំងអស់ដែលចាប់ជំនាញព័ត៌មានវិទ្យាសិក្សា ដែលនោះជាគ្រឹះដ៏សំខាន់ដែលពួកគេត្រូវព្យាយាមក្របយកចំណេះដឹងទាំង នោះ ដើម្បីធ្វើជាមូលដ្ឋានដ៏រឹងមាំក្នុងការឈោងចាប់ការសិក្សានៅ ឆ្នាំបន្តបន្ទាប់ទៀត។ ក្នុងយុគសម័យបច្ចេកវិទ្យានេះ ការសិក្សាគ្រប់មុខជំនាញចាំបាច់ត្រូវមានការយល់ដឹងពីបច្ចេកវិទ្យា ហើយបច្ចេកវិទ្យាមិនត្រឹមតែជួយឲ្យនិស្សិតសម្រេចបានផ្លែផ្កានៅ ក្នុងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឲ្យទទួលបានភាពជោគជ័យនៅក្នុងអាជីពការងារនោះ ដែរ។ លោក សែប វាសនា បានបន្តថា នៅទីកន្លែងការងារផ្សេងៗ គេត្រូវការធនធានមនុស្សផ្នែកព័ត៌មានវិទ្យាជាចាំបាច់ ដើម្បីឲ្យដំណើរការណ៍ការងារមានប្រសិទ្ធភាព និងឆាប់រហ័ស។ ហេតុនេះអ្នកដែលចេះមុខជំនាញព័ត៌មានវិទ្យាពិតប្រាកដ នឹងទទួលបានអាទិភាពខ្ពស់ក្នុងការទទួលបានការងារធ្វើ។ ជាពិសេស មុខជំនាញព័ត៌មានវិទ្យាក៏អាចឲ្យគេបើកអាជីវកម្មខ្លួនឯង នៅពេលអនាគតបានផងដែរ៕ប្រភពមកពី៖

Saturday, August 17, 2013

ពត៌មានកីឡា