ពីធីសម្ភោធ អាគាស្នាក់យុវជនលោកឪពុករួរ និង អាងទឹកនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប

កាលពីរសៀលម៉ោង ២:០០ នាថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៣ នៅក្នុងសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានបើកសម្ភោធ អាគារស្នាក់យុវជនលោកឪពុករួរ និងអាងទឹក​ ។ ដោយក្រោមអធិបតេយ្យភាព លោកអភិបាល អូលីវីយេ ជាអភិបាលព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ និងលោកឪពុក ចនវីស័រ អធិការសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ និងជាអ្នកគ្រប់គ្រងដុនបូស្កូ កម្ពុជា ម្ចាស់ជំនួយ លោកគ្រូ អ្នកគ្រូស្មោះចិត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប។

Tuesday, November 5, 2013

ដំណើរទស្សនាវិទ្យុ៩មករាខេត្តកំពត




        កាលពីព្រឹកថ្ងៃអង្គារ ទី  ០៥ ខែ វិច្ឆិការ ឆ្នាំ ២០១៣ និស្សិត​ ផ្នែកទំនាក់ទំនងសង្គម និងសារពត៌មាន នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តព្រះសីហនុ និងកែប បានទៅធ្វើកម្មសិក្សា និងទស្សនាវិទ្យុ៩មករា ៩៩.៧០ Mhz  ខេត្តកំពត ដោយដឹកនាំពីសំណាក់ លោកគ្រូ និងអ្នកស្ម័ក្រចិត្ត  ផ្នែកទំនាក់ទំនងសង្គម និងសារពត៌មាន នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប។
        ការទស្សនានេះមានរយះពេល ១ម៉ោង ចាប់ពីម៉ោង ៩.០០ នាទី រហូតដល់ ១០.០០ នាទី ដែលធ្វើឲ្យនិស្សិត ទទួលបាននូវការចូលទស្សនា ទទួលបានពត៌មាន ចំណេះដឹង និង បទពិសោធថ្មីៗ ជាច្រើនដែលទាក់ទងទៅនឹងការងារនៅក្នុងវិទ្យុ ដូចជា ការធ្វើជាពិធីករ ពិធីការនី  អ្នកកាត់តសំឡេង អ្នកបញ្ជាកម្មវិធី  ក៏ដូចជាការផលិត spot ជាដើម។បើតាមសំដី លោក ជា ថូនវុទ្ធី ប្រធានការិយាល័យរដ្ឋបាល បានឲ្យដឹងថា វិទ្យុ ៩មករា ចាប់ផ្ដើមកសាងនៅឆ្នាំ ២០០៨ ហើយបានធ្វើការផ្សព្វផ្សាយចាប់ពី ថ្ងៃទី២០ ខែ កក្ដដា ឆ្នាំ ២០០៩ មក ដែលមានការឧបត្ថមពីកញ្ចប់ថវិការរដ្ឋ និង ជំនួយពីបរទេស ក្រោមការគ្រប់គ្រងដោយ លោក ជី តិអ៊ូ​។ ដែលមានបុគ្គលិកធ្វើការក្នុងក្របខណ្ឌរដ្ឋចំនួន ៧ នាក់ និងអ្នកស្ម័ក្រចិត្ត មាន ១២ នាក់។ ហើយដែលផ្សាយចេញបានចំងាយ ប្រមាណ៦០ គីឡូម៉ែត ហើយបង្កើតឡើងក្នុងគោលបំណង ផ្សព្វផ្សាយពត៌មានដល់ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យបានដឹង ការបំរើការកំសាន្ត ការអប់រំ និងផ្សែងៗទៀត។ ក្នុងនោះវិទ្យុនេះធ្វើការផ្សាយចាប់ពីម៉ោង ៤.៤៥ នាទី ទៀបភ្លឺ រហូតដល់ម៉ោង ១១.០០ នាទីយប់ ក្នុងមួយថ្ងៃ ដែលមានកម្មវិធីមួយចំនួនដូចជា៖ កម្មវិធីនាទីសាសនា កម្មវិធីអានពត៌មាន កម្មវិធីសន្តិសុខក្នុងសង្គម កម្មវិធីសេចក្ដីជូនដំណឹង កម្មវិធីសេចក្ដីជូនដំណឹងរបស់ខេត្ត  កម្មវិធីសន្ទនាន៏មតិអភិវឌ្ឍន៏មូលដ្ឋាន កម្មវិធីវិទ្យុអូស្រ្ដាលី និងកម្មវិធីផ្សែងៗទៀតជាច្រើន។ ជាចុងបញ្ចប់នៃការទស្សនា និស្សិតទាំងអស់ក៏បានអគុនដល់អ្នកគ្រប់គ្រងវិទ្យុ ដែលផ្ដល់ឧកាសដល់ពួកគេបានចូលទស្ស​នា និងទទួលបាននូវចំណេះដឹង ក៏ដូចជាបទពិសោធក្នុងការងារ ហើយក៏បានធ្វើការថតរូបជុំគ្នា ដើម្បីទុកជាអនុស្សាវរីផងដែរ៕



​                                                                                                                       
                                                                                                                        សរសេរដោយៈ ជន ចន្ត្រា