ភ្នំបូកគោមានទីតាំងស្ថិតនៅប្រមាណ៤២គីឡូម៉ែត្រពីទីរួមខេត្ត។
រមណីយដ្ឋាននេះបានកសាងឡើងដោយអាណានិគមនិយមបារាំងនៅឆ្នាំ១៩២២
ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។
ភ្នំបូកគោគឺជាកន្លែងកម្សាន្តសម្រាប់ពួកអាណានិគមបារាំង
ដែលត្រូវការផ្លាស់ប្តូរបរិយាកាសពីតំបន់វាលទំនាបទៅតំបន់ភ្នំក្បែរ
មាត់សមុទ្រ។
បុរីបូកគោមានកម្ពស់១០៧៥ម៉ែត្រ
ដែលមានអាកាសធាតុអំណោយផល និងទេសភាពដ៏ត្រកាល។
ដើមឈើធំៗដែលផ្តល់ម្លប់ដ៏ត្រឈឹងត្រឈៃ ទឹកជ្រោះ
និងព្រៃភ្នំក្រំថ្មគិរីបុព្វតាដែលមានសត្វម្រឹគីម្រឹគានិង
បក្សាបក្សីជាច្រើន គួរជាទីចាប់ចិត្តដិតអារម្មណ៍ដល់អ្នកទេសចរ។
នៅពេលឡើងដល់កំពូលភ្នំ អ្នកទេសចរអាចមើលឃើញក្រុងកំពត ឆ្នេរកែប
ខេត្តព្រះសីហនុ និងទឹកសមុទ្រពណ៌ខៀវស្រងាត់។
ដោយមាន
ចម្ងាយ៧គីឡូម៉ែត្រពីបុរីនេះ
កន្លែងដែលអាចហែលទឹកបានស្ថិតនៅឯទឹកធ្លាក់ពពកវិល។
អ្នកទេសចរអាចងូត និងហែលទឹកលេងកម្សាន្តនៅទីនោះបានផងដែរ៕សុខាអូតែល ដ៏មហារុងរឿង មហាថ្កើងថ្កាន
- ផ្លូវមានសណ្ឋានបត់បែនយ៉ាងនេះ ដែលងាយនឹងគ្រោះថ្នាក់ណាស់
- ម្ខាងជាជញ្ជាំងភ្នំ ឯម្ខាងទៀតជាចំណោតភ្នំ… គិតមើលហូវ…
- នេះជាចុងផ្លូវនៅលើខ្នងភ្នំបូកគោ
- អាគារចាស់ពីដើម ដែលស្ថិតនៅចុងផ្លូវកៅស៊ូ
- រូបសំណាកយាយម៉ៅនៅសំណាក់ស្លាខ្មៅ មើលពីចុងផ្លូវកៅស៊ូ
- ក្លោងទ្វារចូលវត្តសំពៅប្រាំ ខ្នងភ្នំបូកគោ
- នៅចំខាងលិចវត្តសំពៅប្រាំ ឃើញមានសំណង់ថ្មីមួយជារូបព្រះនាងគង់ស៊ីអ៊ីម ឈរនៅលើសំពៅមួយ… បន្តិចទៀតអាចនឹងមានរូបថាំងចេងចំឡងធម៌ផងក៍មិនដឹង…
- សំណង់ចាស់ និងថ្មីកំពុងតែរលាយចូលគ្នាហើយ…
- ហេដ្ឋារចនាសម្ព័ន្ធថ្មីកំពុងសាងសង់ហូរហែ…
- អាគាររបស់ក្រុមមន្រ្តីបរិស្ថាន ដូចជាកាន់តែជរាទៅៗ យ៉ាងម៉េចមិនដឹងទេ…
- សំណង់អាគារកាស៊ីណូចាស់ មើលពីចំងាយ…
- អាគារកាស៊ីណូចាស់កំពុងជួសជុល… បើធ្វើជាសារមន្ទីរទំនងជាង ព្រោះថាបើធ្វើជាសណ្ឋាគារឡើងវិញ បែបគ្មាននរណាហ៊ានដេកស្នាក់នៅទេ…
- អាគារកាស៊ីណូថ្មី មើលពីចំងាយ…
- សណ្ឋាគារ កាស៊ីណូថ្មី នៅលើខ្នងភ្នំបូកគោបច្ចុប្បន្ន…
- សំណង់អាគារមួយទៀត នៅជិតសណ្ឋាគារកាស៊ីណូដែរ…
- ទិដ្ឋភាពក្រុងកំពតមើលពីចង្កេះភ្នំបូកគោ ត្រង់កន្លែងថ្មមុខយក្ស
- នេះជាថ្មមុខយក្សនៅជាប់ផ្លូវឡើង ប្រហែលជាតំណាងអោយក្រុមហ៊ុនយក្ស សុខាអូតែល..!!..
0 comments:
Post a Comment