Tuesday, March 5, 2013

រមណីដ្ឋានខេត្តរតនគិរី

បឹងយក្សឡោម
​បឹង​យក្ស​ឡោម​មាន​ ទីតាំង​ប្រមាណ​៥​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទី​រួម​ខេត្ត​ បាន​លុង​។ បឹង​ដ៏​ស្រស់​ស្អាត​នេះ​មាន​ទម្រង់​ដោយសារ​ភ្នំភ្លើង បន្ទាប់​ពី​បន្ទុះ​ភ្នំភ្លើង​មួយ​កាលពី​៤០០០​ឆ្នាំ​កន្លង​ទៅ​។ ការ​វាស់​ជម្រៅ​​បឹង​នេះ​មាន​ដល់​ទៅ​៨០០​ម៉ែត្រ និង​បង្ហាញ​អោយឃើញ​ទឹក​ថ្លាឈ្វេង​ជម្រៅ​ប្រហែល​៥០​ម៉ែត្រ​។​
ព័ត៌មានលំអិត

សារមន្ទីរជនជាតិភាគតិច
នៅ​ជិត​មាត់​បឹង​យក្ស ​ឡោម​មាន​អគារ​បុរាណ​មួយ​ធ្វើ​អំពី​ឈើដែល​ត្រូវបាន​កសាងឡើង​ដើម្បី​រក្សា​ ទុក​និង​បង្ហាញ​ពី​របស់​គួរអោយ​ ចាប់អារម្មណ៍​ជាច្រើន​ប្រភេទ​​របស់​កុលសម្ព័ន្ធ​បុរាណ​ដូច​ជា​ឧបករណ៍​​ តន្ដ្រី ឧបករណ៍​ធ្វើ​កសិកម្ម ឧបករណ៍​នេសាទ និង​ក្រណាត់​របស់​ក្រុម​កុលសម្ព័ន្ធ​ភ្នំ​បុរាណ​ដែល​រស់នៅ​ខេត្ត​រតនគិរី​។ សារមន្ទីរ​ជនជាតិ​ភាគតិច​នេះ​ជា​ផ្នែក​នៃ​ការតាំង​បង្ហាញ​ពី​ប្រភេទ​ឧបករណ៍​ ច្រើន​ប្រភេទ​​ផ្សេងៗ​របស់​ក្រុម​កុលសម្ព័ន្ធ​តំបន់ភ្នំ​។
ព័ត៌មានលំអិត

ទឹកជ្រោះចាអុង
ទឹកជ្រោះ​ចា​អុង​ហូរ​ ធ្លាក់​ពីលើ​ភ្នំ​ស្វាយ​ដែល​នៅ​ជិត​ក្រុង​បាន​លុង​។ ទឹកជ្រោះ​នេះ​មាន​កម្ពស់​២៥​ម៉ែត្រ និង​ព័ទ្ធជុំវិញ​ដោយ​វល្លិ និង​រុក្ខជាតិ​ដុះ​ឡើង​ជា​ច្រើន​។ ទេសភាព​មាន​ភាពស្រស់ស្អាត​ចាប់​អារម្មណ៍​យ៉ាងខ្លាំង ផ្សែង​ទឹក​បង្កើត​ដោយ​ទឹកធ្លាក់​បុក​ជាមួយ​ព្រៃឈើ បង្កើត​ជា​ឥន្ទធនូ​នៅក្នុង​ពន្លឺ​ថ្ងៃ​។​
ព័ត៌មានលំអិត

​ភ្នំ​ឥសី​ប៉ា​តា​ម៉ាក់​
​សូម​អញ្ជើញ​ទៅ​លេង​ កម្សាន្ត​វត្ត​ឥសី​ប៉ា​តា​ម៉ាក់​នៅលើ​ភ្នំ​ស្វាយ នៅ​ចម្ងាយ​ប្រមាណ​២​គម កន្លះ ពី​ស្រុក​បាន​លុង​។ មាន​រូបសំណាក​ព្រះពុទ្ធ ប្រវែង​៥​ម៉ែត្រ នៅក្នុង​ខ្ទម​មួយ មាន​តែង​លម្អ​ដោយ​រូបគំនូរ​ពណ៌​នាពី​ឱវាទ​របស់​ព្រះពុទ្ធ​។ លោកអ្នក​នឹង​ចាប់ចិត្ត ជាមួយនឹង​ភាពស្ងប់ស្ងាត់​នៃ​ទីជនបទ ហើយ​រីករាយ​ជាមួយនឹង​ទេសភាព​ដ៏​ស្រស់ស្អាត នៃ​ភ្នំ​ពណ៌​បៃតង ខៀវស្រងាត់​ពីលើ​ភ្នំ នៃ​ខេត្ត​រតនគិរី ។ នៅ​ទីនោះ ជា​កន្លែង​ដែល​មាន​សភាព​ស្ងប់ស្ងាត់ និង​ភាព​ក្សេម​ក្សាន្ត​។​
ព័ត៌មានលំអិត

ទឹកជ្រោះកាចាញ
​មាន​ទីតាំង​នៅ​ឃុំ​កា​ចាញ ស្រុក​បាន​លុង​។ ទឹកជ្រោះ​កា​ចាញ​មាន​ចម្ងាយ​៦​គីឡូម៉ែត្រ​ពី​ក្រុង​បាន​លុង​។ ទឹកជ្រោះ​នេះ​មាន​កម្ពស់​១២​ម៉ែត្រ ដែល​ហូរ​គ្មាន​ទីបញ្ចប់​តាម​បណ្ដោយ​អូរ​កន្ទាង​ទៅ​ទន្លេ​ស្រែ​ពក ក្នុង​ស្រុក​លំផាត់​។​
ព័ត៌មានលំអិត

ទឹកជ្រោះកាទៀង
នៅ​ចម្ងាយ​បី​គីឡូម៉ែត្រ​ពី​ទឹកជ្រោះ​កា​ចាញ​គឺជា​ ទឹកជ្រោះ​កា​ទៀង​ដែល​មាន​ កម្ពស់​១០​ម៉ែត្រ​។ ទឹកជ្រោះ​នេះ​ព័ទ្ធជុំវិញ​ដោយ​ដើមឈើ​ដែល​ស្វាគមន៍​យ៉ាង​ត្រជាក់​ដល់​ភ្ញៀវ​ ទេសចរ​។​
​ទឹកធ្លាក់​អាច​មើលឃើញ​ស្អាត​បំផុត​ពី​ភ្ញៀវ​ដែល​មើល​ពី​ក្រោម​ដែល​ចុះ​តាម​ ជណ្ដើរ​ឈើ​។ នៅ​បាត​ជ្រោះ​គឺជា​ថ្ម​ធម្មជាតិ​ធំៗ​ដែល​អ្នកធ្វើ​ដំណើរ​អាច​ឡើង​ពី​ ទឹកជ្រោះ មាន​ដំរី​សម្រាប់​ទេសចរ​ទស្សនា​ទេសភាព​ព្រៃ​ព័ទ្ធជុំវិញ​នោះ​។​
ព័ត៌មានលំអិត

​ជម្រក​សត្វព្រៃ​លំផាត់​
​ជម្រក​សត្វព្រៃ​ លំផាត់ គឺជា​ផ្នែក​មួយ​នៃ​ជម្រក​សត្វព្រៃ​នៅ​ខេត្ត​រតនគិរី​។ វា​គ្របដណ្តប់​ផ្ទៃដី​ប្រមាណ​២,២២៥​គម​២ និង​មាន​អ្នកទេសចរ​ជា​ច្រើន ជាមួយនឹង​ព្រៃ​ដ៏​ស្រស់ស្អាត ស្ងប់ស្ងាត់​ល្អ​នៅ​ព័ទ្ធជុំវិញ​នោះ​។ វា​ក៏​ជា​ឋានសួគ៌​នៃ​សត្វព្រៃ​ច្រើន​ប្រភេទ រួម​ទាំង​សត្វ​ដែល​ជិត​ផុត​ពូជ​ផងដែរ​។ 
ព័ត៌មានលំអិត

ទឹកជ្រោះអូរសៀនឡៃ ឬទឹកជ្រោះ៧ជាន់
ទឹកជ្រោះ​អូរ​សៀន​ឡៃ​មាន​ទីតាំង​នៅក្នុង​ ខេត្តរតនគិរី​និង​ជា​ទិសដៅ​ពិសេស​ ដែល​ផ្ដល់ជូន​នូវ​ឱកាស​សម្រាប់​ទេសចរណ៍​ធម្មជាតិ​។ តំបន់​នេះ​គ្របដណ្ដប់​ដោយ​ព្រៃ​ត្បូង​មរកត ព័ទ្ធជុំវិញ​ដោយ​ភ្នំ ភាព​សុខុ​ដុម​ធម្មជាតិ​នៃ​សត្វព្រៃ និង​សម្លេង​បក្សី​។​
ព័ត៌មានលំអិត

ទន្លេសេសាន
ទន្លេសេសាន​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ ទេសចរណ៍​បរិស្ថាន​ ក្នុងចំណោម​ព្រៃឈើ​ធម្មជាតិ​នៅ​តំបន់​ភាគ​ឦសាន​នៃ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី​។ ទន្លេ​នេះ​ប្រៀប​ដូចជា​ពេជ្រ​ដែល​មាន​ពន្លឺ និង​ត្បូង​មរកត​ដែលមាន​ឆ្នេរ​ខ្សាច់​ពណ៌​ស និង​មាន​ទឹកថ្លា​ឆ្វង់​បណ្ដោយ​ដង​ទន្លេ​ចាំង​ស្រមោលភ្នំ និង​ព្រៃឈើ​សូម្បី​នៅក្នុង​រដូវរ​ប្រាំង​។​
ព័ត៌មានលំអិត

ទឹកជ្រោះតាតតៃ
​តាតតៃមាន​ ភាពស្រស់ស្អា​ត និង​មាន​ទឹក​ហូរ​ខ្លាំង ប៉ុន្តែ​នៅពេល​សព្វថ្ងៃនេះ​មិន​មាន​ភ្ញៀវ​ជាតិ អន្តរជាតិ​ច្រើន​ទេ​ទៅ​ទស្សនា​ទីនោះ ដោយសារ​ផ្លូវ​ត​ភ្ជាប់​ពី​ទី​រួម​ខេត្ត​មិន​សូវ​ស្អាត​។ ជាធម្មតា​ត្រូវ​ចំណាយ​ពេល​ប្រហែល​២​ម៉ោង​ប្រសិនបើ​ជិះ​ម៉ូតូ​ពី​ទី​រួម​ ខេត្ត ​មក​។ វា​មាន​ទីតាំង​តាម​បណ្ដោយ​ទន្លេ​ស្រៃពក ក្នុង​ឃុំ​លំផាត់ ស្រុក​លំផាត់ ខេត្ត​រតនគិរី​។

0 comments:

Post a Comment