Thursday, March 7, 2013

ខេមរសិរីមន្តជូបគ្រោះថ្នាក់ចរាចរណ៍

ទិដ្ឋភាព​នៅ​កន្លែង​កើត​ហេតុ
តាមប្រភព​ព័ត៌មានជំ​ហានដំបូងបានឱ្យ​ដឹងថា​ អ្នក​ចម្រៀង​មួយ​ក្រុម​ដឹកនាំដោយ​លោកខេមរ សិរីមន្ត តារាចម្រៀងល្បី​ឈ្មោះបាន​ជួបឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរ​ គឺរថយន្ត​ម៉ាកថុនត្រារបស់ក្រុម​អ្នកចម្រៀងបើកបុកគ្នា​ ជាមួយរថយន្តកុងតឺន័របណ្ដាលឱ្យស្លាប់៤នាក់​ រីឯលោកខេម​រ​ សិរីមន្ត និង​នារីវ័យក្មេង២នាក់ទៀតរងរបួសគ្រាន់បើ​​ត្រូវបាន​នាំយកទៅ​សង្រ្គោះ ដែលហេតុការណ៍អាក្រក់នេះបាន​កើតឡើងកាលពីវេលាម៉ោង​៩និង៣០នាទីយប់​ ថ្ងៃទី៧មីនា២០១៣​​ លើកំណាត់ផ្លូវជាតិលេខ​៤​ ស្ថិតក្នុង​ភូមិភូធឿង ឃុំបិតត្រាំង ស្រុក​ព្រៃនប់​។
តាមប្រភ​ពព័ត៌មាន​បានឱ្យដឹងថា​ រថយន្ដថុនត្រាជិះគ្នា៨នាក់​ គឺប្រុស៦ ស្រី២ ជាក្រុមវ័យក្មេង ក្នុងនោះមានលោកខេមរ​ សិរីមន្ត​ ប៉ុន្តែគ្មានលោកហេង​ ពិទូ ទេ ​ព្រោះភ្នាក់​ងារកោះសន្តិភាពបាន​ទូរស័ព្ទ ទៅកាន់គ្រួសារ លោកហេង​ ពិទូ ដើម្បីបញ្ជាក់​ ចម្លើយឆ្លើយថា​ គឺ​ លោកហេង​ ពិទូ នៅផ្ទះកំពុងតែមានសេចក្ដីសុខ។ ក្រុមលោកខេមរ សិរីមន្ត​ ធ្វើដំណើរទៅកាន់​ខេត្ត​ព្រះ​សីហនុ លុះដល់កន្លែង​កើតហេតុ ស្រាប់តែវាកនឹង​ រថយន្តកុងតឺន័រ​ធ្វើដំណើរបញ្ច្រាសទិសគ្នា បុកគ្នា​លាន់ដូចរន្ទះ​ បណ្ដាល​ឱ្យអ្នក​នៅក្នុង​រថយន្ដស្លាប់៤នាក់​ភ្លាមមួយរំពេច​ ព្រោះក្រពឹតរួញខ្ទេច​ខាងមុខ​ផ្នែកអ្នកបើកបរ​​​ ឯ៤នាក់ទៀតមានលោកខេមរ សិរីមន្ត​ និងនារីវ័យក្មេង២នាក់ផង​ បានរងរបួស​ ប៉ុន្តែមិនសូវធ្ងន់ទេ​ ដោយសារតែពួកគេ​អង្គុយ​នៅកៅអីខាង​ស្ដាំ ហើយតួរថយន្តខាងស្ដាំ​មិនមានក្រពឹត​ទេ។
តាមអ្នកនៅកន្លែងកើត​ហេតុបាននិយាយ​ថា​ គេឃើញលោកខេមរ សិរីមន្ត​ និងនារីវ័យ២នាក់​ ដើរចេញ​ពីរថយន្តរងគ្រោះ​ សំដៅរករថយន្តសង្រ្គោះ ចំណែកបុរស​ម្នាក់ទៀត មិនទាន់​ស្គាល់ថាជានរណាទេ?​ សមត្ថកិច្ចកំពុងគាស់យកសពចេញពីក្នុងរថយន្តថុនត្រា ហើយអ្នកស្លាប់​នេះទៀតសោត​ ក៏មិនទាន់​ស្គាល់ឈ្មោះថាជានរណាខ្លះដែរ៕

0 comments:

Post a Comment