Tuesday, March 5, 2013

រាជធានីភ្នំពេញ

វត្តភ្នំ (វត្តភ្នំដូនពេញ)
វត្តភ្នំ​ដែល​ជា​ ឈ្មោះ​និង​ជា​និមិត្តរូប​នៃ​រាជធានី​ភ្នំពេញ ស្ថិត​នៅ​លើ​កំពូល​កូនភ្នំ​សិប្បនិម្មិត្ត​មាន​កម្ពស់​២៧ម៉ែត្រ​ដ៏​ ល្បីល្បាញ​មួយ នៅ​ភាគឦសាន្ត​នៃ​រាជធានី។ បើ​តាម​រឿង​ព្រេង​បាន​ដំណាល​ថា មាន​ស្រ្តី​មេម៉ាយ​ម្នាក់​ជា​អ្នកមាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ បាន​ទាញ​គល់​គគី​ដ៏​ធំ​មួយ​ចេញ​ពី​ទន្លេ។ គាត់​សង្ឃឹម​ថា​នឹង​យក​ដើម​គគី​នោះ​មក​សង់​ផ្ទះ ប៉ុន្តែ​គាត់​បាន​ប្រទះ​ឃើញ​ពុទ្ធបដិមា​បួន​អង្គ​នៅ​ក្នុង​រន្ធឈើ​នោះ។ បន្ទាប់​មក គាត់​បាន​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​របស់​គាត់​មួយ​ផ្នែក ដើម្បី​កសាង​បល្ល័ង្ក​តូច​មួយ​ទុក​តម្កល់​ពុទ្ធបដិមា​ទាំង​នោះ។ ក្រោយ​មក ទីនេះ​បាន​ក្លាយ​ជា​ទី​សក្ការៈ​បូជា ហើយ​ប្រជាជន​ចាប់​ផ្តើម​មក​តាំង​ទី​លំនៅ​ជុំវិញ​កូន​ភ្នំ​នោះ ហើយ​មិន​យូរ​ប៉ុន្មាន​តំបន់​នេះ​បាន​ក្លាយ​ជា​រាជធានី​មក​ទល់​នឹង​សព្វថ្ងៃ​ នេះ។ ទីនេះ​ហើយ​ដែល​រាជធានី​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ភ្នំពេញ ហើយ ភ្នំ មាន​ន័យថា​ទីទួល និង ពេញ ជា​ឈ្មោះ​របស់​ដូន​ចាស់​ម្នាក់។
ព័ត៌មានលំអិត

ព្រះបរមរាជវាំង
ព្រះបរម​រាជវាំង​នៅ​ កម្ពុជា​គឺ​ជា​កន្លែង​គង់​ប្រថាប់​របស់​ព្រះមហាក្សត្រ​កម្ពុជា។ បរិវេណ​ព្រះបរម​រាជវាំង​ជា​បា្រសាទ​ដ៏​រឹងមាំ​របស់​ព្រះបាទ ពញាយ៉ាត (១៣៩៣-១៤៦៣) ហើយ​ត្រូវ​បាន​កសាង​ឡើង​វិញ​នៅ​ឆ្នាំ១៨៨៦ នៅ​ពេល​ដែល​ព្រះបាទ នរោត្តម (១៨៣៤-១៩៣៤) ផ្លាស់​ប្តូរ​រាជធានី​ពី​ឧដុង្គ​មក​កាន់​ភ្នំពេញ។ បា្រសាទ​ដែល​មាន​ក្បូរ​ក្បាច់​រចនា​ដ៏​ប្រណីត​ទាំងនេះ គឺ​ជា​និមិត្ត​រូប​ដ៏​អស្ចារ្យ​នៃ​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ ដែល​គេ​ប្រទះ​ឃើញ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ។
ព័ត៌មានលំអិត

ព្រះវិហារ​ព្រះកែវមរកត
វិហារ​ព្រះកែវមរកត​ស្ថិត​នៅ​ខាង​ក្នុង​ព្រះបរម​រាជវាំង ដែល​មាន​ទីតាំង​នៅ​ក្បែរ​ដង​ទន្លេមេគង្គ។
ព្រះបរម​រាជវាំង​ត្រូវ​បាន​កសាង​ឡើង​នៅ​ ឆ្នាំ១៨៩២ ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម ប៉ុន្តែ​ត្រូវ​បាន​កសាង​ឡើង​វិញ​ដោយ​ព្រះបាទ​នរោត្តម​សីហនុ​នៅ​ឆ្នាំ​១៩៦២។ ព្រះអង្គ​បាន​ខិតខំ​កសាង​ព្រះវិហារ​នេះ ដោយ​ស្នាដៃ​ដ៏​អស្ចារ្យ​នៃ​សិល្បះ​ខ្មែរ​ជាមួយ​នឹង​វប្បធម៌​ដ៏​រុងរឿង​ពី​ សម័យ​បុរាណ។ មាន​កម្រាល​ដែល​ធ្វើ​ពី​បា្រក់​ជាង​៥៣០០​សន្លឹក ហើយ​មួយ​សន្លឹកៗ​មាន​ទម្ងន់​១.១២៥​គីឡូក្រាម ត្រូវ​បាន​ប្រើ​ដើម្បី​ក្រាល​ធ្វើ​ជា​កម្រាល​នៃ​វិហារ​ព្រះកែវមរកត ដោយ​ជន​បរទេស​ហៅ​ថា Silver Pagoda។ សន្លឹក​បា្រក់​ទាំងអស់​មាន​ទម្ងន់​ជាង​៦​តោន។
ព័ត៌មានលំអិត

សារមន្ទីរជាតិ
សារមន្ទីរជាតិ​របស់​ កម្ពុជា​នៅ​រាជធានីភ្នំពេញ ជា​សារមន្ទីរ​ប្រវត្តិសាស្រ្ត​និង​បុរាណ​ឈាន​មុខ​គេ​របស់​ប្រទេស​នេះ។ សារមន្ទីរ​នេះ​ត្រូវ​បាន​សម្ពោធ​បើក​ជា​ផ្លូវ​ការ​ដោយ​ព្រះបាទ​ស៊ីសុវត្ថិ​ នៅ​ឆ្នាំ​១៩២០។
ព័ត៌មានលំអិត

វិមានឯករាជ្យ
វិមានឯករាជ្យ​កសាង​ ឡើង​នៅ​ឆ្នាំ​១៩៥៨ សម្រាប់​ជា​ស្តូប​គោរព​វិញ្ញាណ​ក្ខ័ន្ធ​ក្រោយ​ពេល​សង្រ្គាម​បាន​បញ្ចប់​នៅ​ កម្ពុជា និង​ដើម្បី​បា្ររព្ធ​នូវ​សេរីភាព​និង​ឯករាជ្យ​រួច​ពី​ការ​គ្រប់គ្រង​របស់​ បរទេស វិមាន​នេះ​ឈរ​យ៉ាង​ខ្ពស់​ត្រដែត​នៅ​ផ្លូវ​ខ្វែង​នៃ​មហាវិថី​នរោត្តម​និង​ រុក្ខវិថី​សីហនុ នៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី។
ព័ត៌មានលំអិត

ផ្សារធំថ្មី
ផ្សារធំថ្មី​ជា​ផ្សារ ​មួយ​ដែល​ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៣៧​នៅ​ឯ​ទីលាន​ចាក់​សម្រាម។ ទីតាំង​ដែល​ផ្សារធំថ្មី​ស្ថិតនៅ​ធ្លាប់​ជា​វាល​ភក់ល្បាប់ ហើយ​ជោរជន់​ទៅ​ដោយ​ទឹកបឹង​តេជោ។ សព្វថ្ងៃ​នេះ ផ្សារ​ដ៏​ធំ​មួយ​នេះ​បាន​ក្លាយ​ជា​កន្លែង​ដែល​គេ​ស្គាល់​គ្រប់​គ្នា​នៅ​ ទីក្រុង​ភ្នំពេញ។
ព័ត៌មានលំអិត

ផ្សារទួលទំពូង (ផ្សាររុស្ស៊ី)
ផ្សារ​ទួលទំពូង​ត្រូវ ​បាន​គេ​ស្គាល់​ថា​ផ្សាររុស្ស៊ី ពីព្រោះ​ផ្សារ​នេះ​មាន​ប្រជា​ប្រិយភាព​ក្នុង​ចំណោម​ជនជាតិ​រុស្សី​កំឡុង​ ទសវត្សរ៍​ឆ្នាំ១៩៨០។ ផ្សារ​នេះ​មាន​លក់​ទៅ​ដោយ​វត្ថុបុរាណ​ពិតៗ​ជា​ច្រើន។
ព័ត៌មានលំអិត

ផ្សាររាត្រី
ផ្សាររាត្រី​នៅ​ ទីក្រុង​ភ្នំពេញ​ស្ថិត​នៅ​ខាង​មុខ​ផ្សារចាស់​នៅ​ក្បែរ​មាត់ទន្លេ និង​ជា​រឿយៗ​មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ទៅ​ទីនោះ​ដើម្បី​ទិញ​ឥវ៉ាន់​ផ្សេងៗ។ បច្ចុប្បន្ន​មាន​ស្តង់​ជាង​១៥០ បើក​លក់​ទំនិញ​ផ្សេងៗ​ចាប់​ពី​សម្លៀកបំពាក់ គ្រឿង​តុបតែងកាយ រហូត​ដល់​គ្រឿង​សង្ហារឹម​និង​វត្ថុអនុស្សាវរីយ៍​ជា​ដើម។ ការបង្កើត​ឲ្យ​មាន​ផ្សាររាត្រី​នៅ​ទីក្រុង​ភ្នំពេញ ជា​ការផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​និង​ក្រៅស្រុក​នូវ​កន្លែង​ សម្រាប់​ទិញ​វត្ថុអនុស្សាវរីយ៍​ត្រឡប់​ទៅ​ផ្ទះ​វិញ៕
ព័ត៌មានលំអិត

មាត់ទន្លេ
មាត់ទន្លេ​ជា​កន្លែង​ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នៅ​ក្នុង​ទីក្រុង​រួម​មាន ព្រះបរមរាជវាំង រង្គសាល​ជា​ច្រើន វិចិត្រសាល តៀម ភោជនីយដ្ឋាន និង​ហាង​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ម្ខាង​នៃ​ផ្លូវស៊ីសុវត្ថិ ដែល​អាច​មើល​ទៅ​ឃើញ​ទន្លេចតុមុខ ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់។
ព័ត៌មានលំអិត

ដំណើរកម្សាន្តតាមដងទន្លេ
នៅ​ពេល​ទស្សនា​ កម្ពុជា អ្នកទេសចរ​អាច​ធ្វើ​ដំណើរ​តាម​ដង​ទន្លេមេគង្គ​និង​គយគន់​ទេសភាព​ដ៏​ត្រកាល​ តាម​បណ្តោយ​ច្រាំង​ទន្លេ។ មាន​សហគមន៍​ជា​ច្រើន រស់​នៅ​ប៉ប្រះ​នឹង​មាត់ទន្លេ​អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​កន្លង​មក​ហើយ។ អ្នកទេសចរ​អាច​ឈប់​សំចត​ដើម្បី​ទទួល​ទាន​ទឹក​តែ​ដ៏​ឆ្ងាញ់​ពិសារ ទស្សនា​ភូមិ​តូចៗ​នៅ​តាម​បណ្តោយ​ច្រាំង​ទន្លេ គយគន់​បា្រសាទ​ដែល​អើត​លឹមៗ​ពី​ចម្ងាយ និង​ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ នៅ​កណ្តាល​បឹង​ធម្មជាតិ​នេះ។

0 comments:

Post a Comment