Monday, March 11, 2013

រមណីដ្ឋានក្នុងខេត្តស្ទឹងត្រែង

រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ( ឬ សុភមិត្រ)
Borey O'Svay
កុមារ​កម្ពុជា ដែល​បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៩ នឹង​​បាន​ស្គាល់​ទីតាំង​ភូមិ​សាស្រ្ត​នេះ​យ៉ាង​ ច្បាស់​ គឺ​ទឹក​ជ្រោះល្បាក់​ខោន​ ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា។ ពួក​គេ​ដឹង​ថា នេះ​គឺជា​តំបន់ មួយ​ដែល​ទន្លេ​មេគង្គ​ហូរ​ឆ្លង​កាត់​ចុះ​មកមាន​កំពស់​២៦ម​ចេញ​ពីខ្ពង់រាប​ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា​និង​សា​ធារណ​រដ្ឋឡាវ។​តែទោះ​បីជា​យ៉ាង​ណា​ ក៏ដោយ ក៏​មនុស្ស​ភាគ​ច្រើន​ប្រហែល​ជា​មិន​សូវបាន ទៅទស្សនានៅតំបន់នោះទេ។


រមណីដ្ឋានបូរីអូរស្វាយ
បូរី​អូរ​ស្វាយ​ស្ថិត​ក្នុង​ឃុំ​អូរស្វាយ ​នៃ​ស្រុក​ថាឡាបូរិវ៉ាត​ ហើយ​ទីនេះ​គឺជា​រមណីដ្ឋានមួយ ​ក្នុងចំណោម ​រមណីដ្ឋាន​ពេញ​និយម​ជាច្រើន​ទៀត ​ដែលភ្ញៀវ ​ទេសចរជាតិ ​និង​អន្តរជាតិ​តែងតែ ​មាន​បំណង​​​ចង់​មក​ទស្សនា​។ តំបន់​នេះ​គឺជា​ផ្នែកមួយ​ នៃ​រាជធានី​អាណាចក្រ​ខ្មែរ​សម័យបុរាណ ​ និង​រាប់​បញ្ចូល​ទាំង​​រុំាសា ​​​ (តំបន់​អភិរក្ស​ ​លិច​ទឹក)​ ដែល​មាន​​សត្វផ្សោត​ជា​ច្រើន​រស់​នៅ​តាមបណ្តោយ​ទន្លេមេគង្គ​ សត្វបក្សាបក្សី​ សត្វព្រៃ​ ជា​ច្រើន​រស់​នៅ​តំបន់​ព្រៃឈើ​អភិរក្ស​ ដែល​រាជរដ្ឋាភិបាល​អណត្តិថ្មី​បាន ​អភិវឌ្ឍន៍​ហេដ្ឋារចនា សម្ព័ន្ធ​ផ្លូវថ្នល់​ ស្ពានយោល ​វត្តអារាម ​ដោយ​រាប់បញ្ចូលទាំង​ផ្ទះសំណាក់​ សាធារណៈ ​(ផ្ទះ​សម្រាប់​ស្នាក់​នៅ)​  មជ្ឈមណ្ឌលព័ត៌មាន​ និង​កំពង់ផែ​ទូក​សម្រាប់​ភ្ញៀវទេសចរ​។​ល​។​


រមណីដ្ឋានកោះហិប និងថ្មសក្តិសិទ្ធ (ឬព្រះសុគុន)
នៅក្នុង​អំឡុង​ រដូវវស្សា ​កោះហិប​ គឺជា​កោះមួយ​ ដែល​មើល​ឃើញបី​ដូច​ជាអណ្តែតនៅ​លើផ្ទៃ​ ទឹក​ ទន្លេមេគង្គ​នៅតាម​បណ្តោយ​តំបន់​អភិរក្សរុំាសា ​ហើយផ្ទុយគ្នា​ទៅនឹង​ភូមិបូរី ​អូរស្វាយ ។ កោះហិប​ គឺជា​តំបន់​ អេកូ-ទេសចរណ៍​ដ៏ពេញនិយម​មួយ ​ហើយនៅ​ពេល​បច្ចុប្បន្ន​នេះ ​មានគ្រួសារប្រជាជនជា ​ច្រើនរស់នៅទីនោះ(កោះមាន)។​


រមណីដ្ឋានកោះព្នៅ
កោះ​ព្នៅ​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ និង​ស្ថិត​នៅ​ក្នុង​ឃុំអូរ​ស្វាយកោះ​នេះ​ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​សហគមន៍​ អេកូ-ទេសចរណ៍ ពីព្រោះ​តែ​សម្រស់​ធម្មជាតិ​ដ៏​ត្រកាល​នៅ រដូវប្រាំង។


រមណីដ្ឋានអន្លុងនាគ និង អន្លុងសីមា
មាន​​ប្រពៃណី ​​និង​​រឿង​​​ព្រេង​ជា​​ច្រើន​ ​ ដែល​​មាន​​ទាក់​​ទង​​នឹង​សត្វនាគ​  ​តាម​បណ្តោយ​​ដង​ទន្លេមេ​គង្គ​ ​ខាង​​លើ ​​នៃ​ខេត្ត​​ស្ទឹង​ត្រែង។​ ​ដូច​ជា​​នៅ​ក្នុង​​ភូមិ​អូរស្វាយ ​ យើង​​​បាន​​រក​​ឃើញ​​​តំបន់​មួយ​​យ៉ាង​ពិ​​​​​​សេ​ស​​​ ដែល​​ប្រជាជ​ន​បាន​ហៅ​ថា​​ "អ​ន្លុងនា​គ"​ ដែលមា​នន័យ​ថា ​​​"ដែ​ល​​​មា​ន​​​ន័​យ​​​ថា​ ​​​ជា​​​ទី​តាំ​ង​​ដែ​ល​​​នា​គ​​​ ​រ​ស់​នៅ​ ​​​ហើ​យ​​​មា​ន​​ជម្រៅ​​ជ្រៅ​​ខ្លាំង​​​នៅ​​ក្នុង​​ទឹក​​ទន្លេ​មេគង្គ។​​ ជា​ច្រើន​​​ដំណរ​មក​​ហើយ​​ដែល​​ប្រ​ជាជន​ រស់​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ​ ក្នុង​តំបន់​រុំាសា​ មាន​​​​​​​​​​​ជំនឿថា ​មាន​នាគ​​ញី​ឈ្មោល​ពីរក្បាល​ ដែល​រស់​នៅទីនេះ។ នេះ​បើផ្អែក​ទៅលើ​ភស្តុតាង​មិន​ច្បាស់​លាស់​មួយ​ចំនួន។​
តែបើតាម​ប្រ​ ជាជន​ដទៃ​ទៀត​ជា​ច្រើន ​ដែល​រស់នៅ​ក្នុងភូ​មិអូរ​ស្វាយ​ ពួក​គេបាន​និយាយថា ​សត្វនាគ​ ទាំង​នេះ​មាន​ភាព​ល្បីល្បាញ ​នៅក្នុង​តំបន់​អន្លុង​នាគនេះ។ ​ដូន​តារ​បស់ពួក​គេ​ ធ្លាប់​​តំណាល​​ប្រាប់​​ ពួក​គេអំពីសត្វនាគដែលរស់នៅក្នុងតំបន់នេះ។ ជាពិសេសគឺនៅក្នុងអន្លុងដ៏ជ្រៅនេះ។


រមណីដ្ឋានព្រះរំកិល
​ក្នុង​ឃុំ​រំកិល ស្រុក​ថា​ឡា​បូរី​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​មាន​ផ្ទះ​ជា​ច្រើន​ខ្នង​ត្រូវបាន​គេ​កសាងឡើង តាម​មគ្គុទេសក៏​របស់អ្នក​ជំនាញខាង​ទេសចរណ៍ សម្រាប់​ភ្ញៀវទេសចរ​មក​សម្រាកលំហែ​កាយ ដោយ​ពួកគេ​មិន​ត្រឹមតែ​សប្បាយ​រីករាយ​នឹង​ទេសភាព​ធម្មជាតិ​ដ៏​ត្រកាល​ ប៉ុណ្ណោះ​ទេ តែ​ពួកគេ​ថែម ទាំង​សប្បាយរីករាយ​ដោយ​ទទួលបាន​បទពិសោធន៍​ជីវិត​ថ្មីៗ និង​សកម្មភាព​ជា​ប្រចាំ​ថ្ងៃ​របស់​អ្នកភូមិ ក្នុងអំឡុងពេល​ស្នាក់នៅ​របស់​ពួកគេ​នៅ​ទីនោះ​។​


អូរឬស្សីកណ្តាល
ទំនោរ​របស់​មនុស្ស​ ក្នុង​ពិភពលោក​នា​ពេលបច្ចុប្បន្ន​នេះគឺ​ការធ្វើ​ដំណើរ​កំសាន្ត។ ដោយហេតុដូច្នេះហើយ បាន​ជា​ចំនួន​ភ្ញៀវទេសចរ​ជាច្រើន ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ចេះតែ​កើនឡើងជា​រៀង​រាល់ឆ្នាំ​។ នៅពេលដែល​មនុស្ស​ចង់​លំហែ​កំសាន្ត។ ​ពួកគេ​ធ្វើដំណើរ​ទៅ​កន្លែង​ដទៃ ទៀត ជាពិសេស​គឺ​រមណីដ្ឋាន ដែល​មាន​សម្រស់​ធម្មជាតិ​ស្រស់ត្រកាល​។ ដូច្នេះ ដើម្បី​បំពេញតម្រូវការ​របស់​ភ្ញៀវទេសចរ​ដ៏​ច្រើន ទើប​តំបន់​ជាច្រើន​ត្រូវបាន​អភិរក្ស និង​អភិវឌ្ឍន៍​ជាពិសេស តំបន់​ដាច់ស្រយាល​នៅ​ទិសឥ្ឍសាន​នៃ​ប្រទេស​កម្ពុជា​។​


រមណីដ្ឋានប្រាសាទព្រះគោ
រមណី​ដ្ឋាន​ប្រាសាទ​ ព្រះគោ​ស្ថិត​នៅ​ក្នុងឃុំថាឡាបូរិវ៉ាត់ដែលភ្ញៀវទេសចរអាចធ្វើដំណើរដល់ទីនោះ​ តាម​ទូក​ដោយ​ឆ្លងកាត់​ទន្លេ សេកុង​​និង​​ទន្លេមេគង្គ​​ដែលជា​​​ចំនុច​​ប្រសព្វ​​គ្នា​​មាន​​ទឹក​​ហូរ​​ ខ្មួលខ្មាញ់។ ប្រសាទ​​ព្រះគោ​​​​ គឺជា​​រមណីដ្ឋាន​​ប្រវត្តិសាស្រ្ត​​មួយ​​ដ៏មាន​សារៈសំខាន់​​ នៃ​​ខេត្តស្ទឹងត្រែង​​ដែល​​ត្រូវបាន​​កសាង​ឡើង​​នៅ​ក្នុង​សតវត្សទី៦-៧ ​​ក្នុងរាជព្រះបាទជ័យវរ័ន្មទី១​​សម្រាប់​ឧទ្ទិស​ចំពោះអាទិទេព​​ក្នុង​សាសនា​ ​ព្រាហ្មណ៍ប្រាសាទ​ព្រះគោ​​ត្រូវ​បានកសាងឡើង​ក្នុង​ រចនាបថឥដ្ឋក្រហម​និង​ថ្មបាយក្រៀម។ ​​​​​​នៅពេលច្ចុប្បន្ននេះគឺនៅសល់តែតួព្រះវិហារដែលមានបណ្តោយ៩ម៨ម និង កំពស់៧មតែ ប៉ុណ្ណោះ ។


រមណីដ្ឋានប្រាសាទព្រះធាតុ
រមណីដ្ឋាន​ ប្រាសាទព្រះធា​តុ ស្ថិតនៅ​លើ​តំបន់​ខ្ពង់រាប  ដែល​មាន​ចំងាយ​បី​គីឡូ​ម៉ែត​ជាយក្រុង​ស្ទឹង ត្រែង។ ប្រាសាទព្រះធាតុ​គឺជា​រមណីដ្ឋាន​វប្បធ​ម៌មួយ ក្នុង​បណ្តា​រមណីដ្ឋានដ៏​ពេញនិយម​ជា ច្រើន​ទៀត និង​ជាទី​គោរព​សក្ការៈ​សម្រាប់​ប្រជាជន​រស់នៅ​តំបន់​នោះ និង​ភ្ញៀវទេសចរ​ផងដែរ​។ រមណីដ្ឋាន​នេះ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ប្រវត្តិសាស្ត្រ របស់​ខេត្ត ដែល​ប្រសាទ​នេះ​ត្រូវបាន គេ​កសាងឡើង​ក្នុង​សតវត្ស​ទី​៦ គស ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ័​ន្មទី​១ ដើម្បី​គោរព​ដល់​ព្រហ្ម​ញ្ញ សាសនា​។​


       រមណីដ្ឋានប្រាសាទប្រាំបីល្វែង
រមណីដ្ឋាន​ប្រាសាទ​ ប្រាំបី​ល្វែង មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​ព្រៃ​ចំងាយ​ប្រហែល​២​គីឡូ​ម៉ែត ទិស ខាងត្បូង​នៃ​ប្រាសាទ​ព្រះ​គោ ដែល​ទទួល​នូវ​ការ​បាក់បែក​យ៉ាង​អាណោច​អធម​ស្ទើរតែ​ចង់​អស់ ដោយ សារ​តែ​សង្គ្រាម​អស់​រយៈពេល​ជាង​បី​ទសវត្ស ការ​មិន​អើពើ​រវីរវល់​ថែរក្សា ការបំផ្លាញ​របស់ ធម្មជាតិ​ថែមទៀត និង​ការជីក​គាស់​បំផ្លិចបំផ្លាញ​របស់​ជន​អគតិ​មួយចំនួន​ក្នុង​បំណង​សែ្វ​រក​ វត្ថុ បុរាណ មាន​តំលៃ​។​

0 comments:

Post a Comment