ពីធីសម្ភោធ អាគាស្នាក់យុវជនលោកឪពុករួរ និង អាងទឹកនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប

កាលពីរសៀលម៉ោង ២:០០ នាថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៣ នៅក្នុងសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានបើកសម្ភោធ អាគារស្នាក់យុវជនលោកឪពុករួរ និងអាងទឹក​ ។ ដោយក្រោមអធិបតេយ្យភាព លោកអភិបាល អូលីវីយេ ជាអភិបាលព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ និងលោកឪពុក ចនវីស័រ អធិការសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ និងជាអ្នកគ្រប់គ្រងដុនបូស្កូ កម្ពុជា ម្ចាស់ជំនួយ លោកគ្រូ អ្នកគ្រូស្មោះចិត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប។

Tuesday, June 25, 2013

ក្រុមបាល់ទាត់យុវជនថ្នាល ក្រោមអាយុ ១៥ ឆ្នាំ (U-15) របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតជាមួយឈុតជម្រើសជាតិ U15 របស់ប្រទេសទីម័រខាងកើតក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ FAM-Frenz U-15 Asean Champions Trophy នៅរសៀលនេះនៅឯទីក្រុង Dili។ យោង តាម Page Facebook ផ្លូវការរបស់ក្លិបជើងឯកលីកកំពូល៤សម័យ ភ្នំពេញក្រោន បានបញ្ជាក់ថាការប្រកួតនឹងចាប់ ផ្ដើមនៅវេលាម៉ោង ៣ : ៤៥ នាទី (ម៉ោងនៅទីម័រខាងកើត) ដែលត្រូវប្រហែលជាម៉ោង ១ : ៤៥ នាទីរសៀលនៅកម្ពុជា។ ការប្រកួតក៏មានផ្សាយផ្ទាល់តាមទូរទស្សន៍របស់ប្រទេសទីម័រខាងកើតផង ដែរ។ ក្រុមភ្ញៀវកម្ពុជានឹងពាក់ឯកសណ្ឋានពណ៌ខៀវ ចំណែកឯម្ចាស់ផ្ទះទីម័រខាងកើតនឹងប្រើឯកសណ្ឋានពណ៌ស។ ក្រុម ទាំង២ នេះត្រូវប៉ះគ្នាដើម្បីសងជើងបន្ទាប់ពីខកខានការប្រកួតកាលពីថ្ងៃ ទី ១៥ មិថុនាកន្លងទៅ ដោយសារកាលនោះ កម្ពុជា ជាប់រវល់ក្នុងពិធីសម្ពោធមជ្ឈមណ្ឌល កីឡាបាល់ទាត់ជាតិទន្លេបាទី។ ចំពោះភ្នំពេញក្រោន ៣ ប្រកួត ស្មើ ១ ចាញ់ ២ ចំណែកឯក្រុមទីម័រខាងកើត ក៏ប្រកួតស្មើ ១ និង ចាញ់ ២ មាន ១ ពិន្ទុដូចគ្នា។

ថ្ងៃនេះ U15 ភ្នំពេញក្រោនទៅសួរសុខទុក្ខទីម័រខាងកើត


ក្រុមបាល់ទាត់យុវជនថ្នាល ក្រោមអាយុ ១៥ ឆ្នាំ (U-15) របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតជាមួយឈុតជម្រើសជាតិ U15 របស់ប្រទេសទីម័រខាងកើតក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ FAM-Frenz U-15 Asean Champions Trophy នៅរសៀលនេះនៅឯទីក្រុង Dili។ យោង Page Facebook ផ្លូវការរបស់ក្លិបជើងឯកលីកកំពូល៤សម័យ ភ្នំពេញក្រោន បានបញ្ជាក់ថាការប្រកួតនឹងចាប់ ផ្ដើមនៅវេលាម៉ោង ៣ : ៤៥ នាទី (ម៉ោងនៅទីម័រខាងកើត) ដែលត្រូវប្រហែលជាម៉ោង ១ : ៤៥ នាទីរសៀលនៅកម្ពុជា។ ការប្រកួតក៏មានផ្សាយផ្ទាល់តាមទូរទស្សន៍របស់ប្រទេសទីម័រខាងកើតផង ដែរ។ ក្រុមភ្ញៀវកម្ពុជានឹងពាក់ឯកសណ្ឋានពណ៌ខៀវ ចំណែកឯម្ចាស់ផ្ទះទីម័រខាងកើតនឹងប្រើឯកសណ្ឋានពណ៌ស។ ក្រុម ទាំង២ នេះត្រូវប៉ះគ្នាដើម្បីសងជើងបន្ទាប់ពីខកខានការប្រកួតកាលពីថ្ងៃ ទី ១៥ មិថុនាកន្លងទៅ ដោយសារកាលនោះ កម្ពុជា ជាប់រវល់ក្នុងពិធីសម្ពោធមជ្ឈមណ្ឌល កីឡាបាល់ទាត់ជាតិទន្លេបាទី។ ចំពោះភ្នំពេញក្រោន ៣ ប្រកួត ស្មើ ១ ចាញ់ ២ ចំណែកឯក្រុមទីម័រខាងកើត ក៏ប្រកួតស្មើ ១ និង ចាញ់ ២ មាន ១ ពិន្ទុដូចគ្នា។ប្រភពមកពី៖សប្បាយ

ហួសចិត្ត! ផ្ទះឆ្កែតម្លៃជាង ៣០ម៉ឺនដុល្លារ

បើនិយាយពីការរចនា និងសាងសង់ មិនជាប៉ុន្មានទេ ប៉ុន្តែបើនិយាយដល់តម្លៃកាលណា គ្រាន់តែឮក៏ឈឺចាប់ដែរព្រោះតម្លៃដល់ទៅ ៣២៥ ០០០ ដុល្លារឯណោះ។ គ្រាន់តែក្រឡេកឃើញតម្លៃភ្លាម អ្នកប្រាកដជាច្រណែន និងគិតថា វាមិនសមសោះដែលសុនខអាចទៅរស់នៅផ្ទះដ៏មានតម្លៃបែបនេះ។ វិមានឆ្កែនេះ គឺជាកម្មសិទ្ធិរបស់តារាចម្រៀង និងម៉ូដែលដ៏ល្បីល្បាញអាមេរិកនាង Paris Hilton។ ផ្ទះឆ្កែថ្លៃបំផុត ក្នុងលោកនេះមានពីរជាន់ ហ៊ុមព័ទ្ធដោយរបងដែកពីខាងក្រៅប្រៀបដូចវិមាន។ កាន់តែអស្ចារ្យទៀត ខាងក្នុងទទួលបានការរចនាដ៏ស្រស់ស្អាតពីអ្នកជំនាញ ដោយមានបំពាក់ម៉ាស៊ីនកម្ដៅ ម៉ាស៊ីនត្រជាក់ និងអំពូលភ្លើងធំនៅកណ្ដាលផ្ទះទៀតផង។ ក្រៅពីនេះ ក៏មានបន្ទប់ទទួលភ្ញៀវ បន្ទប់ដេក និងទូរខោអាវផងដែរ។ វិមាន ឆ្កែដ៏ស្កឹមស្កៃជាជម្រកសម្រាប់ឆ្កែទាំង ៦ របស់ Hilton ដែលមានឈ្មោះដូចជា Tinkerbell, Marilyn Monroe, Prince Baby Bear, Harajuku, Dolce និង Prada។ ផ្ទះនេះរចនាម៉ូដដោយអ្នករចនាម៉ូដផ្ទះដ៏ល្បីឈ្មោះគឺលោក Faye Resnick ដោយយកលំនាំតាមគេហដ្ឋានរបស់ Paris Hilton ផ្ទាល់។ ឃើញរូបភាព ដឹងពីតម្លៃ និងអានការរៀបរាប់ហើយ អ្នកគិតយ៉ាងណាដែរ? ប្រែសម្រួល៖ Zac ប្រភព៖ treehugger


ចង់​អភិវឌ្ឍ​​ខ្លួន​ឯង​​ សាក​គិត​ថា​ខ្លួន​​អ្នក​ជា​ “​ផលិតផល”

ចង់​អភិវឌ្ឍ​តម្លៃ​ខ្លួន​ឯង​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ។ ​អីចឹង​​ សាក​គិត​ថា ​ខ្លួន​អ្នក​ជា​ផលិតផល​​ដែល​កំពុង​​តែ​​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​ប្រកួតប្រជែង​មួយ​វិញ​មើល៍​ថា ​អ្វីៗ​នឹង​ទៅ​ជា​យ៉ាង​ណា? ​នៅ​ពេល​ដែល​អ្នក​គិត​ថា ​អ្នក​ជា​ផលិតផល​ អ្នក​ត្រូវ​ព្យាយាម​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​ ពុំ​នោះ​ទេ​​អតិថិជន​របស់​អ្នក​នឹង​បោះបង់​ចោល​អ្នក​ទៅ​ជ្រើស​យក​ផលិតផល​ផ្សេង​ដែល​ល្អ​ជាង​ទាំង​គុណភាព​ និង​តម្លៃ។ ដើម្បី​ឲ្យ​ផលិតផល​មួយ​មាន​គុណភាព ​និង​ប្រសើរ​ជាង​មុន ​ជា​ដំបូង​អ្នក​ត្រូវ​សិក្សា​ស្វែង​យល់​ពី​ចំណុច​ខ្វះខាត​នៅ​លើ​ផលិតផល​ផ្ទាល់ ​ដោយ​ទទួល​យក​មតិ​ យោបល់​​ ការ​រិះគន់​ ពី​អតិថិជន​ប្រើប្រាស់។ ​បន្ទាប់​ពី​ទទួល​បាន​​គំនិត​ច្រើន​ពី​អតិថិជន​ហើយ ​អ្នក​អាច​ធ្វើ​ការ​វិភាគ​ និង​ជ្រើសរើស​យក​ចំណុច​ល្អ​មក​ផ្លាស់​ប្ដូរ​ទៅ​លើ​ផលិតផល​ដែល​មាន​ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​ដែល​មាន​ស្រាប់ ​និង​បង្កើត​ចំណុច​ពិសេស​ណាមួយ​ទាក់ទាញ​​អតិថិជន​ថ្មីៗ​ផ្សេងទៀត។ ​ ចំពោះ​ខ្លួន​អ្នក ​អតិថិជន​ដែល​អាច​ផ្ដល់​ជា​មតិ​ យោបល់ ​និង​ការ​រិះគន់​គឺ ​មនុស្ស​ជុំវិញ​ដែល​កំពុង​រស់នៅ​​ ធ្វើការ​ និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក។ ​ដូច្នេះ​ សាកល្បង​បើក​ចិត្ត​ឲ្យ​ទូលាយ​ និង​​ឲ្យ​ពួកគេ​និយាយ​ពី​ចំណុច​វិជ្ជមាន​ និង​អវិជ្ជមាន​របស់​អ្នក។ ​​ការ​ផ្លាស់ប្ដូរ​ខ្លួន​ឯង​នេះ​ទៀត​សោត​​មិន​ចាំបាច់​​ថា ​ត្រូវ​ចំណាយ​ច្រើន​នោះ​ទេ។ ​សាក​គិត​ថា​ ​អ្នក​ចង់​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ពាក់ព័ន្ធ​នឹង​ចំណេះដឹង​លើ​​ពី​ប្រធានបទ​មួយ​ឧទាហរណ៍​ សេដ្ឋកិច្ច​ក្នុង​រយៈពេល​មួយ​ឆ្នាំ។​​ ​​ដូច្នេះ​ ក្នុង​មួយ​ខែ​អ្នក​អាច​ចំណាយ​ពេល​ទៅ​បណ្ណាល័យ​ បី​ ឬ​បួន​ដង​​អាន​សៀវភៅ​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច ​ឬ​អាច​ទិញ​សៀវភៅ​បី​បួន​ក្បាល​សម្រាប់​អាន​​រយៈពេល​មួយ​ឆ្នាំ​តែ​ម្ដង។ ផុត​ពី​មួយ​ឆ្នាំ​ទៅ ​​ប្រៀបធៀប​ខ្លួន​ឯង​បន្តិច​មើល៍​ថា ​កាល​ពី​មួយ​ឆ្នាំ​មុន ​និង​បច្ចុប្បន្ន​អ្នក​មាន​ការ​យល់ដឹង​យ៉ាង​ណា​ ពាក់ព័ន្ធ​នឹង​ប្រធានបទ​សេដ្ឋកិច្ច។ មួយ​ឆ្នាំ​ក្រោយ​មក​ទៀត អ្នក​អាច​ផ្ដោត​ទៅ​លើ​ប្រធានបទ​ថ្មី​មួយ​ទៀត។ ​​ស្រមៃ​មើល​ថា ​១០ ​ឆ្នាំ​បន្ទាប់​​ចំណេះដឹង​របស់​អ្នក​ផ្លាស់ប្ដូរ​ប៉ុណ្ណា? ​ពេល​ខ្លះ​អ្នក​មិន​បាន​គិត​ចង់​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ទេ ​ព្រោះ​យល់​ថា​ នោះ​គ្រាន់​ជា​ការ​ផ្លាស់ប្ដូរ​តិចតួច​ប៉ុណ្ណោះ​ ប៉ុន្តែ​​កុំ​ភ្លេច​ថា ​រយៈពេល​ ១០ ​ឆ្នាំ​ក្រោយ​អ្នក​នឹង​មើល​ឃើញ​ច្បាស់​ថា ​ការ​ផ្លាស់​ប្ដូរ​តិចតួច​ប្រចាំ​ថ្ងៃ​នោះ​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក​ធំធេង​ប៉ុណ្ណា។ ចូរ​គិត​ពី​ទីផ្សារ​រយៈពេល ៥ ឬ​ ១០ ​ឆ្នាំក្រោយ ​ហើយ​សាកល្បង​សម្រួច​ខ្លួន​អ្នក​ ពី​ពេល​ឥលូវ​។ប្រភពមកពី៖សប្បាយ

Friday, June 21, 2013

Facebook ធ្វើឲ្យប៉ះពាល់ការសិក្សា?


 បណ្ដាញទំនាក់ទំនងសង្គម Facebook បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ ក្នុង នោះរួមមានការចែកចាយនូវចំណាប់អារម្មណ៍ សកម្មភាព និងព័ត៌មាននានាជាច្រើន។ទន្ទឹមនឹងគុណប្រយោជន៍ដ៏ច្រើននេះមាន យុវជនខ្លះបាននិយាយថាបណ្ដាញសង្គម Facebook ក៏អាចធ្វើឲ្យប៉ះពាល់ដល់ការសិក្សាផងដែរ? កក្កដា និស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត ដែលកាន់ smart phone នៅក្នុងដៃបាននិយាយថា ការប្រើប្រាស់បណ្តាញសង្គម Facebook គឺមានភាព ងាយស្រួលច្រើន ព្រោះធ្វើឲ្យយើងងាយទាក់ទង និងទទួលបានព័ត៌មានពីគ្នាទៅវិញទៅមកបានឆាប់រហ័ស។មិនត្រឹម ប៉ុណ្ណឹងក៏អាចទទួលបានព័ត៌មានទាន់ហេតុការណ៍ពីបណ្ដាញផ្សព្វផ្សាយ នានាជាច្រើនទៀត ដែលមានចែកចាយនៅលើ បណ្តាញសង្គម Facebook ផងដែរ។ ទន្ទឹម គ្នាដែរ កញ្ញា ចាន់ ធី និសិ្សត សកលវិទ្យាល័យបញ្ញាសាស្រ្តផងដែរយល់ស្របទៅនឹងការលើកឡើងរបស់ កក្កដា ។ប៉ុន្តែ កញ្ញា យល់ថាមានសិស្ស ឬនិសិ្សតខ្លះ បានប្រើពេលវេលាច្រើន ក្នុងការបើក បណ្តាញសង្គម Facebook ច្រើនជាងការស្រាវជ្រាវមេរៀន លើប្រព័ន្ធអ៊ីនធ័រណេត ដែលជារូបភាពមិនល្អ។ កញ្ញានិយាយថា “មានមិត្តភ័ក្ដិខ្ញុំខ្លះ សូម្បីម៉ោងរៀនក៏បើក Facebook នៅលើទូរសព្ទរបស់ខ្លួនដែរ ខណៈពេលគ្រូកំពុងពន្យល់មេរៀន ដូចនេះខ្ញុំយល់ថាតិចឬច្រើនវាអាចធ្វើឲ្យប៉ះពាល់ដល់ការ សិក្សារបស់គេ”។ ណារ៉េន និស្សិតសកលវិទ្យាល័យបៀលប្រាយនិយាយថាក្រៅពីធ្វើឲ្យប៉ះ ពាល់ដល់ការសិក្សា យុវតីវ័យក្មេងពេកប្រើប្រាស់បណ្ដាញសង្គម អាចងាយប្រឈមការចាញ់បោកបញ្ឆោតពីជនខិលខួច ដែលឆ្លៀត ប្រើប្រាស់បណ្ដាញសង្គមមួយនេះ ក្នុងគោលបំណងមិនល្អ ។កញ្ញាបន្ថែមថា “ខ្ញុំធ្លាប់លឺព័ត៌មានចុះរួចហើយទាក់ទងនិងបោកប្រាស់តាមបណ្ដាញ សង្គម Facebook រហូតមានអ្នកខ្លះត្រូវលះបង់ខ្លួនប្រាណ ដោយសារស្គាល់គ្នាតាមFacebook ”។ វុទ្ធី បុគ្គលិកបម្រើការងារនៅក្រុមហ៊ុនឯកជនមួយ ក្នុងរាជធានីភ្នំពេញនិយា យថា ការប្រើប្រាស់បណ្ដាញសង្គមច្រើនពេកមិនត្រឹមតែធ្វើឲ្យប៉ះពាល់ ដល់ការសិក្សាទេ តែក្រុមហ៊ុនឯកជនខ្លះក៏បានមើលពីផលប៉ះពាល់ ក្នុងសកម្មភាពការងារផងដែរ។លោកបានបន្ថែមថា “ពីមុនក្រុមហ៊ុនរបស់ខ្ញុំ ក៏បើកបណ្ដាញសង្គម Facebook ឲ្យបុគ្គលិកប្រើប្រាស់ដែរ ។ប៉ុន្តែបន្ទាប់មកក៏បានបិទទៅវិញ ដោយសារធ្វើឲ្យប៉ះពាល់ ម៉ោងធ្វើការងារនៅក្រុមហ៊ុន។ លោក ឆាយ រ័ត្នមុន្នី នាយកប្រតិបត្តិសកលវិទ្យាល័យវេស្ទឺន សាខាទួលស្វាយព្រៃបានមានប្រសាសន៍ថា ការប្រើប្រាស់បណ្ដាញសង្គម Facebook មានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន ព្រោះបណ្ដាញសង្គមមានភាពធំទូលាយ និងភ្ជាប់ទំនាក់ទំនងមនុស្សរាប់លាននាក់នៅទូទាំងសកលលោក។ លោក បានបន្ថែមថាសិស្ស និស្សិតគួរយល់ពីតម្លៃរបស់បណ្ដាញសង្គម ដោយធ្វើការចែករំលែកនូវព័ត៌មានមានប្រយោជន៍ ទាក់ទងចំណេះដឹងឬការអប់រំ ជាជាងប្រើប្រាស់បណ្ដាញសង្គម ដើម្បីតែការកម្សាន្ត ហើយឃ្លាតឆ្ងាយពីការសិក្សានោះ។ដូច្នេះជាបណ្តាំផ្ញើរសិស្ស និស្សិតគួរប្រើប្រាស់ពេលវេលា ក្នុងការសិក្សាស្រាវឲ្យបានច្រើន កុំចំណាយពេលច្រើនឥតប្រយោជន៍ កម្សាន្តក្នុងបណ្ដាញសង្គម Facebook នោះ៕ប្រភពមកពី៖សប្បាយ


រឿង “សន្យាស្នេហ៍” ទទួលការចាប់អារម្មណ៍

ភាពយន្តភាគរបស់ខ្មែររឿង “សន្យាស្នេហ៍” ដែលត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN កំពុងទទួលបានការគាំទ្រពីទស្សនិកជនស្ទើរគ្រប់មជ្ឈដ្ឋាន។ ប្រជាពលរដ្ឋ ខ្មែរភាគច្រើនកំពុងផ្ដោតការចាប់អារម្មណ៍ និងតាមដានភាពយន្តខ្មែរបែបមនោសញ្ចេតនា ខាងលើនេះ មិនចាញ់ភាពយន្តបរទេសឡើយក្នុងរយៈចុងក្រោយនេះ។ នៅតាមគេហដ្ឋាននីមួយៗហាក់មិនសូវរំលងនោះទេ ដែលនេះបញ្ជាក់ពីសន្ទុះ នៃការគាំទ្រភាពយន្តស្នាដៃរបស់ខ្មែរនៅឆ្នាំ២០១៣នេះ។ អ្នកស្រី នី ជាមេផ្ទះមួយរូប បាននិយាយថា គ្រួសាររបស់អ្នកស្រីតាមដានរឿងនេះរហូតមិនដែលរំលងឡើយ ស្របពេលនេះ ជាពេលទទួលទានអាហារជួបជុំជាមួយប្ដី និងកូនៗផង។ “ត្រូវជាពេលប្ដីខ្ញុំសម្រាកការងារផង។ ម្យ៉ាងទៀត ជាពេលកូនចៅមកពីធ្វើការ និងរៀនសូត្រយើងញាំបាយបណ្ដើរ មើលបណ្ដើរចឹងទៅ”។ ស្រដៀងគ្នានេះដែរកញ្ញា ម៉ាឡៃ កម្មការិនីរោងចក្រ នៅម្ដុំចាក់អង្រែលើបានឲ្យដឹងដែរថា កញ្ញា និងអ្នករួមបន្ទប់ទាំងអស់មិនដែលរំលងឡើយ តាំងពីរឿងនេះចាប់ផ្ដើមចាក់បញ្ចាំង។ “អ្នកធ្វើការរោងចក្រក្បែរគ្នាហ្នឹង តែងនាំគ្នានិយាយពីរឿងនេះ អ្នកខ្លះខឹងនឹងពាណិជ្ជកម្មញឹកពេក”។ នេះជាការបញ្ជាក់របស់កម្មការិនីរោងចក្រខាងលើ។ ដោយឡែកលោក សុខ សម្បត្តិ ជាបុគ្គលិកក្រុមហ៊ុនមួយនៅភ្នំពេញបានឲ្យដឹងដែរថា លោកទស្សនារឿងនេះតាមភរិយាប៉ុណ្ណោះ។ លោកថា ” មកពីធ្វើការវិញឃើញប្រពន្ធខ្ញុំមើល ក៏មើលតាមគាត់ដែរទៅ ដំបូងមិនចាប់អារម្មណ៍ទេ តែឥឡូវដូចជក់”។ កញ្ញា ធីតា និស្សិតសាកលវិទ្យាល័យមួយ បាននិយាយថា ទោះបីជាកញ្ញាមមាញឹកសិក្សាក៏ពិតមែនក៏ឆ្លៀតពេលខ្លះដើម្បីទស្សនា ដែរ។ កញ្ញានិយាយថា ” ពីមុនខ្ញុំមើលតែរឿងថៃទេ តែពេលនេះចាប់អារម្មណ៍លើរឿងភាគនេះដែរ”។ កញ្ញាបន្តថា ភាពយន្តខ្មែរបច្ចុប្បន្ននេះកាន់តែល្អ និងរីកចំរើនហើយ។ “សន្យា ស្នេហ៍” ឆ្លុះបញ្ចាំងពីគ្រួសារមួយ ដែលមានវិបត្តិមិនចេះចប់មិនចេះហើយ ភាពច្រណែននិន្ទាទៅវិញទៅមកនាំឲ្យគ្រួសារបែកខ្ញែកចេញពីគ្នា រកសុភមង្គលមិនឃើញ។ ក្រៅនេះ ក៏បានបង្ហាញពីចំណងស្នេហ៍ ដែលពោរពេញទៅដោយការកុហកបោកបញ្ឆោត។ រឿងនេះមានចាក់បញ្ចាំងរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃពុធ លើកញ្ចក់ទូរទស្សន៍CTN ពីម៉ោង៧: ០០ ដល់ម៉ោង៨:០០ យប់៕ប្រភពមកពី៖សប្បាយ


Thursday, June 20, 2013

សិស្ស វិទ្យាស្ថាន អន្តរជាតិឌែលី ៤រូប បានទស្សនកិច្ចសិក្សា នៅប្រទេសសិង្ហបុរី

ភ្នំពេញៈ បន្ទាប់ពីបាន ឆ្លងកាត់ ការប្រឡងចម្រាញ់ ជាមួយសិស្ស ៥០០នាក់ វិទ្យាស្ថាន អន្តរជាតិឌែលី បានសម្រេចបញ្ជូន និស្សិតឆ្នើម ៤រូប ទាំងផ្នែកភាសាខ្មែរ និងភាសា អង់គ្លេស ទៅទស្សនកិច្ចសិក្សា នៅប្រទេសសិង្ហបុរី ដើម្បីជាការលើកទឹកចិត្ត ដល់ពួកគេ។ មុនពេលចេញដំណើរ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ លោក ព្រីង តារា ប្រធានការិយាល័យសិក្សា ផ្នែកភាសាអង់គ្លេស បានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះ ដឹងនាំដោយលោក វិទ្យាស្ថានផ្ទាល់ ក្នុងគោលបំណង់ជំរុញឱ្យ សិស្សានុសិស្ស បានសិក្សាស្វែងយល់ ពីការអប់រំ ក្នុងប្រទេសសិង្ហបុរី ក្នុងនោះផងដែរ ក៍មានជា ការចែករំលែក បទពិសោធន៍ ការបង្រៀន និងវប្បធម៌ របស់ប្រទេសសិង្ហបុរីមកកាន់កម្ពុជា តាមរយៈប្អូនសិស្សានុសិស្ស។ លោកបានបន្តថា ប្អូនៗ ទាំង៤នាក់មុននឹងទទួល បានឱកាសទៅទស្សនកិច្ចសិក្សា នៅប្រទេស សិង្ហបុរីនេះ គឺឆ្លងកាត់ការប្រឡង យ៉ាងស្វិតស្វាញ ជាបីតំណាក់កាល គឺ ជំនាញស្តាប់ និយាយ និងវេយ្យាករណ៍ ដើម្បីធ្វើតេស្ត សមត្តភាពមុនពេលទៅប្រទេស សិង្ហបុរី។ តំណាង ប្អូនៗជាសិស្សពូកែ ដែលទទួលបានជ័យលាភីទាំង ៤រូប បានបញ្ជក់ពីអារម្មណ៍ សប្បាយរីករាយ និង ការតាំងចិត្ត ដើម្បីនាំនូវវប្បធម៌ អរិយធម៌ របស់កម្ពុជា ទៅចែករំលែក ដល់សិស្សានុសិស្ស និងប្រជាជនសិង្ហបុរី ក៍ដូចជាសិក្សារៀនសូត្រពី ការរីកចំរើនរបស់សិង្ហបុរី ពិសេស ផ្តោតសំខាន់ លើការរីកចម្រើន នៃវិស័យអប់រំ ដើម្បីចែករំលែកបទពិសោធន៍ និង ចំណេះដឹងថ្មីៗទាំងអស់នេះ ដល់មិត្តរួមថ្នាក់ និងសិស្ស ក៍ដូចជាប្រជាជនកម្ពុជាទាំងមូល៕ប្រភពមកពី៖ដើមអំពិល

Panasonic ចូលរួមចំណែក ការពារបេតិកភណ្ឌ និងបរិស្ថានពិភពលោក ជាមួយអង្គការ UNESCO


សៀមរាប៖ តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោក នៃអង្គការ UNESCO និងក្រុមហ៊ុន Panasonic បានអនុវត្តន៍កម្មវិធី រួមគ្នាមួយក្នុងវិស័យអប់រំ ទំនាក់ទំនង និងការគាំទ្របច្ចេកវិទ្យា សម្រាប់អ្នកជំនាន់ក្រោយ។ នៅមជ្ឈមណ្ឌលព័ត៌មានបាយ័ន ទីក្រុងសៀមរាប កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣នេះ អង្គការ UNESCO ដោយមានការឧបត្ថមគាំទ្រ ពីក្រុមហ៊ុន Panasonic បានរៀបចំកម្មវិធីអប់រំ ដល់សិស្សានុសិស្សកម្ពុជា ឲ្យយល់ដឹងពីការរក្សាបរិស្ថាន និងសម្បត្តិបេតិកភណ្ឌពិភពលោក។ លោក Philippe Delanghe ប្រធានផ្នែកវប្បធម៌ និងអ្នកឯកទេសកម្មវិធីវប្បធម៌ នៃការិយាល័យអង្កការ UNESCO កម្ពុជា បានមានប្រសាសន៍ថា ភាពជាដៃគូយុទ្ធសាស្រ្ត ជាក់លាក់រវាងក្រុមហ៊ុន Panasonic និងអង្កការ UNESCO នៅឆ្នាំ ២០១១ គឺការអប់រំ និងបង្កើនការយល់ដឹង លើសារៈសំខាន់ និងតម្លៃនៃតំបន់បេតិកភណ្ឌពិភពលោក តាមរយៈការលើកកម្ពស់នៃការងារ និងសកម្មភាពអប់រំ ដល់មនុស្សជំនាន់ក្រោយ។ លោក Philippe Delanghe បានបន្តថា បច្ចុប្បន្ននេះក្រុមហ៊ុន Panasonic បានអនុវត្តកម្មវិធីសិក្សា អេកូបេតិកភណ្ឌ ពិភពលោក របស់ខ្លួនជាង ១០តំបន់ នៃបេតិកភណ្ឌពិភពលោក និងមានកម្មវិធីប្រលង លើរូបភាពអេកូ កាលពីឆ្នាំមុន ដោយភ្ជាប់ជាមួយកុមារ UNESCO មកពីជុំវិញពិភពលោក ដើម្បីបង្ហាញពីគំនិត រក្សាបរិស្ថាន និងបេតិកភណ្ឌពិភពលោក ។ លោកស្រី Fumiko Takahashi ប្រធានការិយាល័យផ្សាយពាណិជ្ជកម្ម ម៉ាកសញ្ញារបស់ក្រុមហ៊ុន Panasonic បានមានប្រសាសន៍ថា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ទៅលើការរក្សាបរិស្ថាន និងបេតិកភណ្ឌពិភពលោក ក្រុមហ៊ុន Panasonic បានធ្វើសកម្មភាពរៀបចំ ការអប់រំដល់កុមារកម្ពុជា ឲ្យយល់ដឹងពីសារៈសំខាន់ នៃការរក្សារបរិស្ថាន និងសម្បត្តិបេតិកភណ្ឌពិភពលោក។ លោកស្រីបន្ថែមថា កុមារកម្ពុជានឹងត្រូវបានអញ្ជើញ ឲ្យចូលរួមក្នុងយុទ្ធនាការ ប្រលងលើរូបភាពថ្មីៗ ដែលការប្រលងនេះ តម្រូវឲ្យកុមាររក្សា កំណត់ត្រាជាង ៥ថ្ងៃ អំពីសកម្មភាពរបស់ខ្លួន ដែលទាក់ទងនឹងកំណត់ហេតុ ប្រចាំថ្ងៃជារូបភាពបរិស្ថាន។ លោកស្រីបានបន្ថែមទៀតថា គោលបំណងរបស់ ក្រុមហ៊ុន Panasonic ធ្វើឡើងក្នុងគោលបំណង អប់រំ មនុស្ស ទូទៅ ជាពិសេសកុមារ ឲ្យបានយល់ដឹងពីបញ្ហា បរិស្ថាន និងបេតិកភណ្ឌពិភពលោក។ សូមបញ្ជាក់ថា ក្រុមហ៊ុន Panasonic កំពុងធ្វើយុទ្ធនាការនៅទូទាំងពិភពលោក ជាមួយនឹងការលើកកម្ពស់ សម្បត្តិបេតិកភណ្ឌពិភពលោក តាមរយៈការរួមបញ្ជូលគ្នា នៃការផ្សព្វផ្សាយ ស្តីពីការព្រួយបារម្មណ៍ របស់ខ្លួនទៅនឹងការប្រែប្រួល ប្រភពថាមមពល ការកែច្នៃ ការប្រើប្រាស់ទឹកឡើងវិញ ការដំាដើមឈើ និងការអប់រំទៅអនាគត ៕ប្រភពមកពី៖ដើមអំពិល

Wednesday, June 19, 2013

កីឡា​ហោះហើរ​ កីឡា​ដ៏​ទំនើប​ទើប​មក​ដល់​កម្ពុជា




ម៉ាស៊ីនខ្យល់មួយគ្រឿងភ្ជាប់ជាមួយ ឆត្រយោងប្រកបដោយសុវត្ថិភាពគួរជាទីទុកចិត្តមួយ ដើម្បីឲ្យមនុស្សហោះហើរលើលំហបាននោះ បានញាំងឲ្យកីឡាហោះហើរដ៏ថ្មីសន្លាងក្លាយជាកីឡាដ៏រំភើបរីករាយ ដែលទើបលេខមុខនៅកម្ពុជានារយៈពេលដ៏ខ្លីចុងក្រោយនេះ។ នៅពេលដែលគេទាញឲ្យឆត្រយោងហោះឡើងទៅលើចូលខ្យល់ពេញ រួចរោទ៍ម៉ាស៊ីនបំពាក់ជាប់ខ្នងកាន់តែខ្លាំងបូក ផ្សំនិងល្បឿនរត់ទៀតនោះ នឹងធ្វើឲ្យអ្នកជិះហោះឡើងផុតពីដី ដើម្បីអាចបញ្ញាម៉ាស៊ីនហោះហើរទៅឆ្វេងស្ដាំ ទាបខ្ពស់ តាមចិត្តចង់ យ៉ាងសប្បាយ ប្លែកអារម្មណ៍បានអស់ភាពតប់ប្រមល់តឹងចិត្ត។ លោក គី ពិសិដ្ឋ អ្នកជំនាញកីឡាដ៏ទំនើបនិងជាអគ្គលេខាធិការសហព័ន្ធកីឡាហោះហើរ កម្ពុជា ឲ្យដឹងថា កីឡាប្រភេទនេះកំពុងពេញនិយមខ្លាំងនៅប្រទេសអភិវឌ្ឍន៍។ លោក ពិសិដ្ឋ ពិពណ៌នាពីសុវត្ថិភាពថា កីឡាហោះហើរមើលទៅហាក់ដូចជាគ្រោះថ្នាក់ តែធាតុពិតមានសុវត្ថិភាពពេញលេញស្ទើរមួយរយភាគរយ និងមិនដែលមានបញ្ហាដល់អ្នកលេងឡើយ។ លោកពន្យល់បន្តថាពេលកំពុងហោះហើរលើអាកាស បើទោះជាម៉ាស៊ីនរលត់ក៏មិនមានបញ្ហាដែរ ព្រោះមានឆត្រយោងដ៏ធំសំកាំងអាចឲ្យអ្នកជិះបញ្ជាចង្កូតចុះចត បានយ៉ាងរៀបរយ។ បន្ថែមលើនេះ នៅមានឆត្រយោងដ៏មានប្រសិទ្ធភាពផ្សេងមួយទៀតជាប់ខ្លួនអ្នកជិះ និងអាចរលស់ប្រើបានគ្រប់ពេល ប្រសិនអាសន្ន។ ការ ហ្វឹកហាត់ដំបូងលំបាកបន្តិច ព្រោះត្រូវរៀនទាញឆត្រយោងឲ្យមានលំនឹងល្អ និងរៀនបញ្ជាចង្កូតជាដើម មុននឹងហ្វឹកហ្វឺនបំពាក់ម៉ាស៊ីនទម្ងន់ប្រមាណ ៣០គីឡូក្រាមជាប់ខ្លួនដើម្បីហោះហើរឡើងតែម្ដង។ កន្លែងហ្វឹកហាត់ទាមទារជាដីទំនេរធំទូលាយល្មម គ្មានសំណង់អគារឬដើមឈឺ។ ដោយឡែកចំពោះឧបករណ៍សម្រាប់ពាក់ហោះហើរមួយកំប្លេដែលមាន ឆត្រយោងធំមួយ ម៉ាស៊ីនខ្យល់ស្ដង់ដាមួយគ្រឿង រួមនឹងឆត្រយោងសុវត្ថិភាពដាក់ជាប់ខ្លួនផ្សេងមួយទៀតនោះ មានតម្លៃសរុបក្បែរៗមួយម៉ឺនដុល្លារអាមេរិក។ ប៉ុន្តែក៏មានម៉ាស៊ីនមួយទឹកធូរៗថ្លៃប្រមាណពី៣ពាន់ទៅ ៥ពាន់ដុល្លារអាមេរិកអាចហោះហើរកម្សាន្តបានដែរ គ្រាន់តែមិនមែនជាម៉ាស៊ីនប្រើប្រាស់សម្រាប់ការប្រកួតប្រជែង។ កីឡាហោះកម្ពុជាបានបង្កើតជាសហព័ន្ធនិងទទួលស្គាល់ ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីប្រមាណ៣ខែកន្លងទៅ។ ប្រិយមិត្តចាប់អារម្មណ៍និងចង់ហ្វឹកហាត់កីឡាហោះហើរលើវេហាដ៏ ទាន់សម័យ អាចទាក់ទងសាកសួរព័ត៌មានតាមទូរស័ព្ទលេខ ០៩២ ២០០ ៧៨៤៕ប្រភពមកពី៖សប្បាយ

និស្សិត​កម្ពុជា​រៀបចំ​ការ​ប្រជុំ​ Model United Nations

នៅថ្ងៃសៅរ៍ទី 22 ខែមិថុនាឆ្នាំ 2013 ដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ (Department of International Studies) នៃវិទ្យាស្ថានភាសាបរទេស (IFL)នឹងរៀបចំការប្រជុំជាគំរូនៃអង្គការសហប្រជាជាតិលើកទី 3 (The Third Model United Nations) នៅម៉ោង 8:00 ព្រឹកនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (Cambodia-Korea Cooperation Center) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នេះគឺជាលើកដំបូងហើយដែលកម្មវិធីនេះត្រូវបានបើកសម្រាប់សាធារណជន ចូលរួមដោយមិនគិតថ្លៃ។ ការ សម្ដែងជាគំរូនៃអង្គការសហប្រជាជាតិ (The Model United Nations)មានគោលបំណងបង្ហាញទស្សនិកជនអំពីបែបបទប្រជុំការតស៊ូមតិ ការសម្រេចចិត្ត ការបោះឆ្នោត និងអំណាចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (The United Nations Security Council)។និស្សិតឆ្នើម15 នាក់នឹងធ្វើជាតំណាងឱ្យគណៈប្រតិភូរបស់រដ្ឋជាសមាជិកនៃក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីពិភាក្សាអំពី”បញ្ហា នុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង” ដែលជាបញ្ហាក្ដៅគគុកក្នុងឆាកអន្តរជាតិនាពេលបច្ចុប្បន្ន។ និស្សិត សាកលវិទ្យាល័យ និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលដែលមានចំណាប់អារម្មណ៍ចំពោះ កិច្ចការរបស់អង្គការសហប្រជាជាតិបញ្ហាអន្តរជាតិ និងអាចប្រើប្រាស់ភាសាអង់គ្លេសអាចចុះឈ្មោះOnline និងបំពេញព័ត៌មានផ្ទាល់ខ្លួនតាមរយៈ linkខាងក្រោមអោយបានមុនថ្ងៃទី 20ខែមិថុនាឆ្នាំ 2013។ប្រភពមកពី៖សប្បាយ

Thursday, June 13, 2013

ស្ថានីយ​ទូរទស្សន៍​ជាតិ​ផលិត​កម្ម​វិធី​សិល្បៈ​អប​អរ​សាទរ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​សម្តេច​ម៉ែ​

រាជធានីភ្នំពេញ ៖ តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១២ មិថុនា ២០១៣ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា បានរៀបចំកម្មវិធីសិល្បៈក្រោមការ ចូលរួម ពីសិល្បករល្បីឈ្មោះ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាច្រើនដួង ដើម្បីអបអរសាទរ ពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ៧៧ព្រះវស្សា យាងចូល៧៨ព្រះវស្សា នាថ្ងៃទី១៨ មិថុនា ២០១៣ ។ ក្នុងពិធីដ៏ពិសេសនេះ អ្នករៀបចំកម្មវិធីសិល្បៈបានប្រមូលផ្តុំដោយសិល្បៈច្រើនទម្រង់ ដើម្បីសម្តែង មានដូចជា យីកេ មហោរី ល្ខោនបាសាក់ និងចម្រៀងសម័យជាដើម ។ ក្នុងកម្មវិធីរយៈពេល៣ថ្ងៃពេញដែលធ្វើឡើងនៅ បរិវេណស្ថានីយទូរទស្សន៍ជាតិ ក្រៅពីមានការសម្តែងសិល្បៈបុរាណ ក៏មានការចូលរួមពីតារាល្បីៗ ដូចជាលោក ព្រាប សុវត្ថិ, កញ្ញា ឱក សុគន្ធកញ្ញា, អ្នកស្រី ហ៊ឹម ស៊ីវន, លោក រិន សាវេត, កញ្ញា សុន ស្រីពេជ្រ, អ្នកនាង ប៊ុត កន្យា អ្នកចម្រៀងប្រចាំព្រះបរមរាជវាំង អ្នកនាង កែវ ចន្ទសម្ផស្ស, អ្នកនាង ឈិន សុរាវី, អ្នកនាង ខាត់ សុឃីម, អ្នកនាង ហ៊ឹម សុភី, លោក សួស សងវាចា, លោក សុខ សាខន, លោក ជិន វឌ្ឍនា, កញ្ញា ឈិត សុវណ្ណបញ្ញា, លោក ឆន សុវណ្ណរាជ និងលោក ឯក ស៊ីដេ ជាដើម ។ តាមអ្នកបម្រើការងារប្រចាំស្ថានីយទូរទស្សន៍ ជាតិកម្ពុជាឱ្យដឹងថា ជារៀងរាល់ឆ្នាំ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា តែងតែរៀបចំកម្មវិធីសិល្បៈអបអរសាទរពិធីបុណ្យចម្រើនព្រះជន្ម សម្តេចម៉ែជាប្រចាំ មិនដែលអាក់ខានឡើយ ដោយសម្រិតសម្រាំងផ្ទាំងសិល្បៈទស្សនីយភាពល្អៗ ។ ដោយសារតែជាកម្មវិធីសិល្បៈពិសេស ដូច្នេះប្រមូលផ្តុំដោយសិល្បៈជាច្រើនទម្រង់សម្រាប់សម្តែង ។ មានការគិតគូរពិភាក្សាល្អិតល្អន់ មុននឹងរួមគ្នាលើកយកប្រធានបទណាមួយមករៀបចំ ខ្លាចធ្វើទៅមិនល្អ សូម្បីតែតារាចម្រៀងដែលមានវត្តមានក្នុងពិធីថតទុករយៈពេល៣ថ្ងៃ នេះ ក៏ជូនដំណឹងឱ្យពួកគេជ្រើសរើសសម្លៀកបំពាក់ណា ដែលឆ្លុះបញ្ចាំងពីលក្ខណៈជាតិសក្តិសមទៅនឹងថ្ងៃបុណ្យចម្រើន ព្រះជន្មរបស់សម្តេចម៉ែ ដែលជាទីគោរពរបស់ប្រជាពលរដ្ឋ ហើយថែមទាំងចាក់ផ្សាយអាចទស្សនារហូតដល់ក្រៅប្រទេសទៀតផង ។ នៅក្នុងកម្មវិធីពិសេសរយៈពេល៣ថ្ងៃនោះ ប្រិយមិត្តទស្សនិកជន នឹងបានឃើញសិល្បៈជាច្រើនទម្រង់ មានទាំងល្ខោនបាសាក់ មហោរី យីកេ របាំជូនពរ ព្រមទាំងចម្រៀងសម័យជាស្នាព្រះហស្តរបស់អង្គសម្តេចតា ក៏ដូចជាបទចម្រៀងជំនាន់លោក ស៊ីន ស៊ីសាមុត ដែលបង្ហាញជូនដោយតារាល្បីឈ្មោះនាពេលបច្ចុប្បន្ននេះ រួមទាំងរំលេចម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរដែលសិល្បករ-សិល្ប ការិនីបង្ហាញ ។ ការចាក់ផ្សាយកម្មវិធីសិល្បៈនេះ នាថ្ងៃទី១៨ មិថុនា ២០១៣ ជាថ្ងៃបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ ៕ប្រភពមកពី៖កោះសន្តិភាព

កម្ពុជាត្រៀមបញ្ជូនអត្តពលិកហែលទឹក3រូបទៅប្រកួតនៅប្រទេសអេស្ប៉ាញ

រាជធានីភ្នំពេញ ៖ កម្ពុជាត្រៀមបញ្ជូនអត្តពលិកហែលទឹក៣រូបទៅកាន់ប្រទេសអេស្ប៉ាញ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Fina World Swimming Championship នាចុងខែក្រោយនេះ ។ អត្តពលិកហែលទឹកទាំង៣រូបដែលមានឱកាសបានចេញទៅប្រកួតក្នុងព្រឹត្តិ ការណ៍ខាងលើរួមមាន កីឡាករ ហែម ថុនពន្លឺ, កីឡាការិនី ហែម ថុនវិទីនី និងកីឡាករ ទូ សុវិជ្ជា ដែលជាកូនខ្មែរកំពុងរស់នៅ និងហ្វឹតហាត់នៅសហរដ្ឋអាមេរិក។ កីឡាករ ហែម ថុនពន្លឺ និងកីឡាការិនី ហែម ថុនវិទីនី តែងទទួលបានឱកាសទៅប្រកួតនៅក្រៅស្រុកជានិច្ច ដោយសារមិនទាន់មានកីឡាករក្នុងស្រុកណាម្នាក់មានសមត្ថភាពលើសពួក គេនៅឡើយ ។ ពេលនេះពួកគេទាំង៣នាក់កំពុងប្រឹងប្រែងហ្វឹក ហាត់ទាំងព្រឹកទាំងល្ងាច ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ខណៈកីឡាករវ័យក្មេង ទូ សុវិជ្ជា កំពុងហ្វឹកហាត់នៅអាមេរិក ។ លោក ហែម ថុន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្តមានប្រសាសន៍ថា ទូ សុវិជ្ជា ជាកីឡាករហែលទឹកដ៏មានទេពកោសល្យរបស់កម្ពុជានាពេលអនាគត ។ សហព័ន្ធទាក់ទងគេឱ្យមកចូលរួមជាមួយឆ្ពោះទៅកាន់ការប្រកួតអន្តរ ជាតិនានា ដោយសារកូនខ្មែរនៅបរទេសរូបនេះកំពុងហ្វឹកហាត់យ៉ាងល្អនៅអាមេរិក និងមានសមត្ថភាពហែលលើសកីឡាករផ្សេងៗនៅភ្នំពេញ ។ លោកអគ្គលេខាធិការរូបនេះបានពន្យល់ថា ការចូលរួមប្រកួតនៅអេស្ប៉ាញចុងខែក្រោយនេះចាំបាច់ណាស់ ព្រោះបើយើងមិនបានចូលរួមប្រកួតទេ ក៏មិនអាចទទួលបានការអនុគ្រោះទៅប្រកួតអូឡាំពិកដែរ ។ ម្យ៉ាងវាជាឱកាសសម្រាប់ពួកយើងពិនិត្យមើលសមត្ថភាពពិតរបស់យើងថានៅ ត្រឹមណា? និងជាឱកាសមួយបង្ហាញថា កម្ពុជាក៏មានកីឡាករ-កីឡាការិនីឆ្នើមមានសមត្ថភាពចេញទៅប្រកួតនៅ ក្រៅប្រទេសញឹកញាប់ផងដែរ ៕ប្រភពមកពី៖កោះសន្តិភាព

Wednesday, June 12, 2013

អង្គរជាប់ជាបេតិកភណ្ឌពិភពលោកស្អាតបំផុតការពារដោយ UNESCO



ប្រាសាទអង្គរវត្ត​ត្រូវ​បាន​ចាត់​ទុក​ថា ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ទី​១​ ​ស្អាត​បំផុត​​ដែល​​​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ការពារ​​ក្នុង​ចំណោម​ សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ល្បីល្បាញ​សំខាន់ៗផ្សេងទៀត ​របស់​អង្គការ​UNESCO។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​គេហទំព័រ Therichest.org កាល​ពី​ថ្ងៃ​ទី១១​ខែ ​ឧសភា​កន្លងទៅ​នេះ។​​​​​គេហទំព័រ​ដ៏​ល្បី​មួយ​នេះ បាន​រាយ​បញ្ជី​ឈ្មោះ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ល្បីៗ​ចំនួន​២០ ដែល​ស្ថិត​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ដែល​អង្គការ​ UNESCO បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ការពារ​យ៉ាង​យកចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត ​របស់​ខ្លួន ហើយ​ក្នុង​ចំណោម​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ ប្រាសាទអង្គរវត្ត​គឺជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទី១​​ ដែល​ត្រូវ​បាន​ការពារ​ជា​ពិសេស​។



គេហទំព័រ​នេះ​ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ដែរ​ថា ប្រាសាទអង្គរវត្ត​គឺ ​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ​ដ៏​​អស្ចារ្យ​ និង​ជា​ទីកន្លែង​ដែល​ពេញ​និយម​បំផុត​​សម្រាប់​អ្នក​ទេសចរណ៍​នៅ​ជុំវិញ​ ពិភពលោក​​មក​ទស្សនា​ បើ​ប្រៀបធៀប​នៅ​នឹង​កេរដំណែល​និង​កន្លែង​ប្រវត្តិសាស្ត្រ​ល្បីៗ​ផ្សេងៗ​ទៀត​ នៅ​ជុំវិញ​ពិភព​លោក។
ក្រៅ​ពី​ប្រាសាទ​អង្គរវត្ត កេរដំណែល​ប្រវត្តិសាស្ត្រ​ ដែល​ត្រូវ​បាន​ការពារ​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំផុត​​ទី​២ ​បាន​ធ្លាក់​ទៅ​ប្រាសាទ Acropolis ប្រទេស​ក្រិក ខណៈ​ពេល​ដែល​ ប្រាសាទ Bagan របស់​ភូមា​ស្ថិត​នៅ​លំដាប់​លេខរៀង​ទី៣។  ដោយ​ឡែក​ប្រាសាទ ​Pyramids ​ដ៏​ល្បីល្បាញ​បំផុត​របស់​អេហ្ស៊ីប​វិញ​បាន​ស្ថិត​នៅ​ក្នុង​លេខរៀង​ទី​១៣ ស្រប​ពេល​ដែល​ឧទ្យាន​ជាតិ Yellowstone របស់​អាមេរិក​ស្ថិត​នៅ​លេខរៀង​ចុងក្រោយ​ ដែល​មាន​ចំណាត់​ថ្នាក់​លេខរៀង​ទី​២០។
នេះ​អាច​ចាត់​ទុក​ថា​ ជា​មោទនភាព​ថ្មី​មួយ​ទៀត​របស់​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​ទី​ក្រុង​ភ្នំពេញ​ នឹង​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​និង​ប្រធាន​រៀបចំ​សម័យ​ប្រជុំ​ពេញ​ អង្គ​លើក​ទី ៣៧ នៃ​គណៈ​ធម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៦​ ដល់​ថ្ងៃ​ទី​២៧​ខែ​មិថុនា​ខាង​មុខ​នេះ។
គណៈប្រតិភូ​ប្រមាណ ១៣០០ នាក់ ​មក​ពី​ប្រទេស​ចំនួន​ជាង ១២០ ប្រទេស ដែល​ជា​សមាជិក អនុសញ្ញា ឆ្នាំ១៩៧២ ស្ដីពី​ការ​ការពារ បេតិកភណ្ឌ​ពិភពលោក​វប្បធម៌ និង​ធម្មជាតិ នៃ​អង្គការ UNESCOនឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជា​សកល​នេះ។ ទីក្រុង​ភ្នំពេញ នឹង​ក្លាយ​ជា​ទីក្រុង​ប្រវត្តិសាស្ត្រ នៃ​ការ​ចុះបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​របស់​ប្រទេស​នានា​ក្នុង​បញ្ជី​ បេតិកភណ្ឌ​ពិភពលោក ដែល ​បច្ចុប្បន្ន នេះ​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​សរុប​ចំនួន ៩៦២ រួចជាស្រេច៕ប្រភពមកពី៖សប្បាយ
 


ពិព័រណ៍គ្រឿង អលង្ការមានតម្លៃ និងត្បូងពេជ្រ លើកទី៥ ចាប់ផ្តើម


ភ្នំពេញ៖ ពិព័រណ៍គ្រឿងអលង្ការមានតំលៃ និងត្បូងពេជ្រ លើកទី៥ បានចាប់ផ្តើមហើយ នៅថ្ងៃព្រហស្បតិ៍ទី១៣ ខែមិថុនា ឆ្នាំ២០១៣ ជាមួយនឹងការនាំមកនូវពាណិជ្ជករត្បូងពេជ្រ និងគ្រឿងអលង្ការនានា មករកស៊ី នៅក្នុងប្រទេសកម្ពុជា បន្ថែមទៀត។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងពិធី នាមជ្ឈមណ្ឌលកោះពេជ្រថា នេះជាលើកទី៥ ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំព្រឹត្តិការណ៍នេះ ឡើង ពោលគឺចាប់តាំងពីឆ្នាំ ២០០៩មកម្លេះ។
លោករដ្ឋមន្រ្តី បានព្រឹត្តិការណ៍នេះ ថា ជាឱកាសទាក់បន្ថែមសម្រាប់ពាណិជ្ជករ រកស៊ីខាងត្បូងនិងគ្រឿងអលង្ការមានតំលៃ មកប្រទេសកម្ពុជា គ្រាដែលកម្ពុជា មានមហិច្ឆតា និងផែនការចង់ធ្វើជាប្រទេសផ្គត់ផ្គង់គ្រឿងអលង្ការ និងត្បូងមានតំលៃ នៅតំបន់អាស៊ីអាគ្នេយ៍ ប៉ែកអាគ្នេយ៍។ប្រភពមកពី៖ដើមអំពិល





ភ្នំពេញ៖ The Big Academy សម្ព័នបណ្តុះ បណ្តាលអន្តរជាតិ ផ្តល់ការបណ្តុះបណ្តាល ដ៏ពិសេសដល់ពលរដ្ឋ កម្ពុជា នូវគន្លឺះយុទ្ធសាស្រ្តនៅក្នុងវិស័យពាណិជ្ជកម្ម វិធីសាស្រ្តទំនាក់ទំនងការគ្រប់គ្រង និងវិធីសាស្រ្តបង្កើនប្រាក់ ចំណូលក្នុងវិស័យពត័មានវិទ្យាពីជនជាតិ Singapore & Malaysia។ ការបណ្តុះបណ្តាលដ៏ពិសេសនេះ នឹងធ្វើ ឡើងរៀងរាល់ចុងសប្តាហ៍នៅផ្សារទំនើបរតនាផ្លាហ្សា។
The BIG Academy គឺជាគ្រឹះស្ថានបណ្តុះបណ្តាលថ្នាក់អន្តរជាតិមួយ កំពុងដំណើរការនៅ ក្នុងតំបន់អាស៊ីប៉ាស៊ី ហ្វិក និងបណ្តាប្រទេសនានាក្នុងពិភពលោក ជាពិសេសជាស្ថាប័នមួយដែលស្ថិតនៅក្នុងការគ្រប់គ្រង របស់ក្រុម ហ៊ុនវិនយោគទុន «EBC» (Empire BIG Capital)ដែលមានទីតាំងនៅក្នុងទីក្រុង Hong Kong (Tai Sang Bank Building) ក្នុងនោះដែរThe BIG AcademyOffice ក៏មាននៅប្រទេសMalaysia, Singapore និងថ្មីៗនេះសាខា តំណាងThe BIG Academy ក៏បានមកដល់ប្រទេសកម្ពុជាយើងហើយ តាមរយៈកម្មវិធីនេះ ប្រជាជនខ្មែរយើង នឹងកាន់តែមានភាពជិតស្និទ្ធជាមួយប្រជាជាតិអាស៊ាន។
- See more at: http://www.dap-news.com/2011-06-14-02-39-55/65948-----the-big-academy-.html#sthash.KamPGAWG.dpuf