Wednesday, June 12, 2013

អាហារូបករណ៍​វគ្គ​ខ្លី​ទៅ​ប្រទេស​អូស្ត្រាលី​បាន​មក​ដល់​ទៀត​ហើយ​ !



អាហារូបករណ៍ ​Australia Awards របស់​រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ផ្ដល់​អាហារូបករណ៍​វគ្គ​ខ្លី​រយៈ​ពេល​៤-៦ខែ ​ដល់​និស្សិត​ក្នុង​តំបន់​អាស៊ី​ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ និង​អនុ​បណ្ឌិត។
​អាហារូបករណ៍​គឺ​សិក្សា​លើ​ជំនាញ​ស្រាវជ្រាវ​ និង​គ្រប់​គ្រង។ បន្ទាប់​ពី​ការ​សិក្សា​អ្នក​នឹង​ទទួល​បាន​បទ​ពិសោធន៍​ដែល​ទាក់​ទង​នឹង​ចំណេះ​ដឹង​សាកល​ ភាព​ជា​អ្នក​ដឹក​នាំ​ និង​ស្គាល់​ពី​ឯកទេស​គ្រប់គ្រង​បែប​អន្តរ​ជាតិ។
ដោយ​ឡែក​ថ្លៃ​ចំណាយ​លើ​ការ​សិក្សា​ សំបុត្រ​យន្ត​ហោះ​និង​ស្នាក់​នៅ​ ភាគី​អូស្ត្រាលី​ជា​អ្នក​ធានា​រាប់​រង​ទាំង​អស់។

លក្ខខណ្ឌ ​រួម​មាន​ បេក្ខជន​ត្រូវ​មាន​បទ​ពិសោធន៍​ការងារ​ពាក់​ព័ន្ធ​នឹង​ជំនាញ​យ៉ាង​តិច​ ២ឆ្នាំ។ ការ​សរសេរ​សំណើ​ដែល​ដាក់​មក​ត្រូវ​ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៍​រួម​របស់​ ប្រទេស​ទាំង​ពីរ​ និង​ត្រូវកាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី​​៣០ ​មិថុនា​ខាង​មុខ​នេះ។
​ឆ្លង​កាត់​ការ​ប្រឡង​តេស្ត TOEFL។​ប្រភពមកពី៖សប្បាយ


0 comments:

Post a Comment