Friday, June 21, 2013

Facebook ធ្វើឲ្យប៉ះពាល់ការសិក្សា?


 បណ្ដាញទំនាក់ទំនងសង្គម Facebook បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ ក្នុង នោះរួមមានការចែកចាយនូវចំណាប់អារម្មណ៍ សកម្មភាព និងព័ត៌មាននានាជាច្រើន។ទន្ទឹមនឹងគុណប្រយោជន៍ដ៏ច្រើននេះមាន យុវជនខ្លះបាននិយាយថាបណ្ដាញសង្គម Facebook ក៏អាចធ្វើឲ្យប៉ះពាល់ដល់ការសិក្សាផងដែរ? កក្កដា និស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត ដែលកាន់ smart phone នៅក្នុងដៃបាននិយាយថា ការប្រើប្រាស់បណ្តាញសង្គម Facebook គឺមានភាព ងាយស្រួលច្រើន ព្រោះធ្វើឲ្យយើងងាយទាក់ទង និងទទួលបានព័ត៌មានពីគ្នាទៅវិញទៅមកបានឆាប់រហ័ស។មិនត្រឹម ប៉ុណ្ណឹងក៏អាចទទួលបានព័ត៌មានទាន់ហេតុការណ៍ពីបណ្ដាញផ្សព្វផ្សាយ នានាជាច្រើនទៀត ដែលមានចែកចាយនៅលើ បណ្តាញសង្គម Facebook ផងដែរ។ ទន្ទឹម គ្នាដែរ កញ្ញា ចាន់ ធី និសិ្សត សកលវិទ្យាល័យបញ្ញាសាស្រ្តផងដែរយល់ស្របទៅនឹងការលើកឡើងរបស់ កក្កដា ។ប៉ុន្តែ កញ្ញា យល់ថាមានសិស្ស ឬនិសិ្សតខ្លះ បានប្រើពេលវេលាច្រើន ក្នុងការបើក បណ្តាញសង្គម Facebook ច្រើនជាងការស្រាវជ្រាវមេរៀន លើប្រព័ន្ធអ៊ីនធ័រណេត ដែលជារូបភាពមិនល្អ។ កញ្ញានិយាយថា “មានមិត្តភ័ក្ដិខ្ញុំខ្លះ សូម្បីម៉ោងរៀនក៏បើក Facebook នៅលើទូរសព្ទរបស់ខ្លួនដែរ ខណៈពេលគ្រូកំពុងពន្យល់មេរៀន ដូចនេះខ្ញុំយល់ថាតិចឬច្រើនវាអាចធ្វើឲ្យប៉ះពាល់ដល់ការ សិក្សារបស់គេ”។ ណារ៉េន និស្សិតសកលវិទ្យាល័យបៀលប្រាយនិយាយថាក្រៅពីធ្វើឲ្យប៉ះ ពាល់ដល់ការសិក្សា យុវតីវ័យក្មេងពេកប្រើប្រាស់បណ្ដាញសង្គម អាចងាយប្រឈមការចាញ់បោកបញ្ឆោតពីជនខិលខួច ដែលឆ្លៀត ប្រើប្រាស់បណ្ដាញសង្គមមួយនេះ ក្នុងគោលបំណងមិនល្អ ។កញ្ញាបន្ថែមថា “ខ្ញុំធ្លាប់លឺព័ត៌មានចុះរួចហើយទាក់ទងនិងបោកប្រាស់តាមបណ្ដាញ សង្គម Facebook រហូតមានអ្នកខ្លះត្រូវលះបង់ខ្លួនប្រាណ ដោយសារស្គាល់គ្នាតាមFacebook ”។ វុទ្ធី បុគ្គលិកបម្រើការងារនៅក្រុមហ៊ុនឯកជនមួយ ក្នុងរាជធានីភ្នំពេញនិយា យថា ការប្រើប្រាស់បណ្ដាញសង្គមច្រើនពេកមិនត្រឹមតែធ្វើឲ្យប៉ះពាល់ ដល់ការសិក្សាទេ តែក្រុមហ៊ុនឯកជនខ្លះក៏បានមើលពីផលប៉ះពាល់ ក្នុងសកម្មភាពការងារផងដែរ។លោកបានបន្ថែមថា “ពីមុនក្រុមហ៊ុនរបស់ខ្ញុំ ក៏បើកបណ្ដាញសង្គម Facebook ឲ្យបុគ្គលិកប្រើប្រាស់ដែរ ។ប៉ុន្តែបន្ទាប់មកក៏បានបិទទៅវិញ ដោយសារធ្វើឲ្យប៉ះពាល់ ម៉ោងធ្វើការងារនៅក្រុមហ៊ុន។ លោក ឆាយ រ័ត្នមុន្នី នាយកប្រតិបត្តិសកលវិទ្យាល័យវេស្ទឺន សាខាទួលស្វាយព្រៃបានមានប្រសាសន៍ថា ការប្រើប្រាស់បណ្ដាញសង្គម Facebook មានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន ព្រោះបណ្ដាញសង្គមមានភាពធំទូលាយ និងភ្ជាប់ទំនាក់ទំនងមនុស្សរាប់លាននាក់នៅទូទាំងសកលលោក។ លោក បានបន្ថែមថាសិស្ស និស្សិតគួរយល់ពីតម្លៃរបស់បណ្ដាញសង្គម ដោយធ្វើការចែករំលែកនូវព័ត៌មានមានប្រយោជន៍ ទាក់ទងចំណេះដឹងឬការអប់រំ ជាជាងប្រើប្រាស់បណ្ដាញសង្គម ដើម្បីតែការកម្សាន្ត ហើយឃ្លាតឆ្ងាយពីការសិក្សានោះ។ដូច្នេះជាបណ្តាំផ្ញើរសិស្ស និស្សិតគួរប្រើប្រាស់ពេលវេលា ក្នុងការសិក្សាស្រាវឲ្យបានច្រើន កុំចំណាយពេលច្រើនឥតប្រយោជន៍ កម្សាន្តក្នុងបណ្ដាញសង្គម Facebook នោះ៕ប្រភពមកពី៖សប្បាយ


0 comments:

Post a Comment