Tuesday, June 25, 2013

ហួសចិត្ត! ផ្ទះឆ្កែតម្លៃជាង ៣០ម៉ឺនដុល្លារ

បើនិយាយពីការរចនា និងសាងសង់ មិនជាប៉ុន្មានទេ ប៉ុន្តែបើនិយាយដល់តម្លៃកាលណា គ្រាន់តែឮក៏ឈឺចាប់ដែរព្រោះតម្លៃដល់ទៅ ៣២៥ ០០០ ដុល្លារឯណោះ។ គ្រាន់តែក្រឡេកឃើញតម្លៃភ្លាម អ្នកប្រាកដជាច្រណែន និងគិតថា វាមិនសមសោះដែលសុនខអាចទៅរស់នៅផ្ទះដ៏មានតម្លៃបែបនេះ។ វិមានឆ្កែនេះ គឺជាកម្មសិទ្ធិរបស់តារាចម្រៀង និងម៉ូដែលដ៏ល្បីល្បាញអាមេរិកនាង Paris Hilton។ ផ្ទះឆ្កែថ្លៃបំផុត ក្នុងលោកនេះមានពីរជាន់ ហ៊ុមព័ទ្ធដោយរបងដែកពីខាងក្រៅប្រៀបដូចវិមាន។ កាន់តែអស្ចារ្យទៀត ខាងក្នុងទទួលបានការរចនាដ៏ស្រស់ស្អាតពីអ្នកជំនាញ ដោយមានបំពាក់ម៉ាស៊ីនកម្ដៅ ម៉ាស៊ីនត្រជាក់ និងអំពូលភ្លើងធំនៅកណ្ដាលផ្ទះទៀតផង។ ក្រៅពីនេះ ក៏មានបន្ទប់ទទួលភ្ញៀវ បន្ទប់ដេក និងទូរខោអាវផងដែរ។ វិមាន ឆ្កែដ៏ស្កឹមស្កៃជាជម្រកសម្រាប់ឆ្កែទាំង ៦ របស់ Hilton ដែលមានឈ្មោះដូចជា Tinkerbell, Marilyn Monroe, Prince Baby Bear, Harajuku, Dolce និង Prada។ ផ្ទះនេះរចនាម៉ូដដោយអ្នករចនាម៉ូដផ្ទះដ៏ល្បីឈ្មោះគឺលោក Faye Resnick ដោយយកលំនាំតាមគេហដ្ឋានរបស់ Paris Hilton ផ្ទាល់។ ឃើញរូបភាព ដឹងពីតម្លៃ និងអានការរៀបរាប់ហើយ អ្នកគិតយ៉ាងណាដែរ? ប្រែសម្រួល៖ Zac ប្រភព៖ treehugger



0 comments:

Post a Comment