Thursday, June 20, 2013

សិស្ស វិទ្យាស្ថាន អន្តរជាតិឌែលី ៤រូប បានទស្សនកិច្ចសិក្សា នៅប្រទេសសិង្ហបុរី

ភ្នំពេញៈ បន្ទាប់ពីបាន ឆ្លងកាត់ ការប្រឡងចម្រាញ់ ជាមួយសិស្ស ៥០០នាក់ វិទ្យាស្ថាន អន្តរជាតិឌែលី បានសម្រេចបញ្ជូន និស្សិតឆ្នើម ៤រូប ទាំងផ្នែកភាសាខ្មែរ និងភាសា អង់គ្លេស ទៅទស្សនកិច្ចសិក្សា នៅប្រទេសសិង្ហបុរី ដើម្បីជាការលើកទឹកចិត្ត ដល់ពួកគេ។ មុនពេលចេញដំណើរ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ លោក ព្រីង តារា ប្រធានការិយាល័យសិក្សា ផ្នែកភាសាអង់គ្លេស បានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះ ដឹងនាំដោយលោក វិទ្យាស្ថានផ្ទាល់ ក្នុងគោលបំណង់ជំរុញឱ្យ សិស្សានុសិស្ស បានសិក្សាស្វែងយល់ ពីការអប់រំ ក្នុងប្រទេសសិង្ហបុរី ក្នុងនោះផងដែរ ក៍មានជា ការចែករំលែក បទពិសោធន៍ ការបង្រៀន និងវប្បធម៌ របស់ប្រទេសសិង្ហបុរីមកកាន់កម្ពុជា តាមរយៈប្អូនសិស្សានុសិស្ស។ លោកបានបន្តថា ប្អូនៗ ទាំង៤នាក់មុននឹងទទួល បានឱកាសទៅទស្សនកិច្ចសិក្សា នៅប្រទេស សិង្ហបុរីនេះ គឺឆ្លងកាត់ការប្រឡង យ៉ាងស្វិតស្វាញ ជាបីតំណាក់កាល គឺ ជំនាញស្តាប់ និយាយ និងវេយ្យាករណ៍ ដើម្បីធ្វើតេស្ត សមត្តភាពមុនពេលទៅប្រទេស សិង្ហបុរី។ តំណាង ប្អូនៗជាសិស្សពូកែ ដែលទទួលបានជ័យលាភីទាំង ៤រូប បានបញ្ជក់ពីអារម្មណ៍ សប្បាយរីករាយ និង ការតាំងចិត្ត ដើម្បីនាំនូវវប្បធម៌ អរិយធម៌ របស់កម្ពុជា ទៅចែករំលែក ដល់សិស្សានុសិស្ស និងប្រជាជនសិង្ហបុរី ក៍ដូចជាសិក្សារៀនសូត្រពី ការរីកចំរើនរបស់សិង្ហបុរី ពិសេស ផ្តោតសំខាន់ លើការរីកចម្រើន នៃវិស័យអប់រំ ដើម្បីចែករំលែកបទពិសោធន៍ និង ចំណេះដឹងថ្មីៗទាំងអស់នេះ ដល់មិត្តរួមថ្នាក់ និងសិស្ស ក៍ដូចជាប្រជាជនកម្ពុជាទាំងមូល៕ប្រភពមកពី៖ដើមអំពិល

0 comments:

Post a Comment