Wednesday, June 19, 2013

និស្សិត​កម្ពុជា​រៀបចំ​ការ​ប្រជុំ​ Model United Nations

នៅថ្ងៃសៅរ៍ទី 22 ខែមិថុនាឆ្នាំ 2013 ដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ (Department of International Studies) នៃវិទ្យាស្ថានភាសាបរទេស (IFL)នឹងរៀបចំការប្រជុំជាគំរូនៃអង្គការសហប្រជាជាតិលើកទី 3 (The Third Model United Nations) នៅម៉ោង 8:00 ព្រឹកនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (Cambodia-Korea Cooperation Center) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នេះគឺជាលើកដំបូងហើយដែលកម្មវិធីនេះត្រូវបានបើកសម្រាប់សាធារណជន ចូលរួមដោយមិនគិតថ្លៃ។ ការ សម្ដែងជាគំរូនៃអង្គការសហប្រជាជាតិ (The Model United Nations)មានគោលបំណងបង្ហាញទស្សនិកជនអំពីបែបបទប្រជុំការតស៊ូមតិ ការសម្រេចចិត្ត ការបោះឆ្នោត និងអំណាចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (The United Nations Security Council)។និស្សិតឆ្នើម15 នាក់នឹងធ្វើជាតំណាងឱ្យគណៈប្រតិភូរបស់រដ្ឋជាសមាជិកនៃក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីពិភាក្សាអំពី”បញ្ហា នុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង” ដែលជាបញ្ហាក្ដៅគគុកក្នុងឆាកអន្តរជាតិនាពេលបច្ចុប្បន្ន។ និស្សិត សាកលវិទ្យាល័យ និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលដែលមានចំណាប់អារម្មណ៍ចំពោះ កិច្ចការរបស់អង្គការសហប្រជាជាតិបញ្ហាអន្តរជាតិ និងអាចប្រើប្រាស់ភាសាអង់គ្លេសអាចចុះឈ្មោះOnline និងបំពេញព័ត៌មានផ្ទាល់ខ្លួនតាមរយៈ linkខាងក្រោមអោយបានមុនថ្ងៃទី 20ខែមិថុនាឆ្នាំ 2013។ប្រភពមកពី៖សប្បាយ

0 comments:

Post a Comment