Monday, June 10, 2013

មាស សុខសោភា គាំទ្រ​ការ​បង្កើត​ប្រកួត​បាល់​ទាត់​ស្ត្រី​

តារា​ចម្រៀង​​ប្រចាំ​​ផលិត​កម្ម​ថោន ដែល​ទទួល​​​ការគាំទ្រ​​ច្រើន​ពី​សំណាក់​យុវវ័យ​​នាង មាស សុខ​សោភា បាន​សម្តែង​​ការ​សប្បាយ​រីក​​រាយ និង​គាំទ្រ​ចំពោះ​​​ការ​​រៀបចំ​​ឱ្យ​មាន​ការ​ប្រកួត​បាល់​ទាត់​​ស្ត្រី​​ដែល ​កំពុង​​តែធ្វើឡើង​ក្នុង​ប្រទេស​​កម្ពុជា ។ តារាចម្រៀង​រូប​នេះបាន​លើក​ឡើង​ដូច្នេះ​​​ក្នុងពេល​ដែល​នាង​បាន​ចូលរួម​​ សម្តែង និងច្រៀងក្នុងកម្មវិធី​បាល់ទាត់​ស្ត្រី​​ថ្នាក់​ជាតិ​លើក​ទី​២ នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ល្ងាចថ្ងៃទី​១៥ ឧសភា ២០១៣ ដែល​បាន​រៀបចំឡើងក្នុងកីឡ​ដ្ឋាន​​ស្តាត​ចាស់។
ឮនៅចំពោះ​មុខគណៈ​កម្មាធិការ និង​​ក្រុម​​កីឡា​ករ​មកពី​បណ្តា​ខេត្ត-ក្រុង​​ចំនួន​៩​នៃ​ប្រទេស​កម្ពុជា  ដើម្បី​ចូលរួម​ប្រកួត​ដណ្តើម​​ពាន​រង្វាន់​នៃ​ទិវា​បាល់​ទាត់​ស្ត្រី​ ថ្នាក់ជាតិ​លើក​ទី​២ តារា​ចម្រៀង​កំពុង​​តែ​​​​មានប្រជាប្រិយ​ភាព​នៅ​ក្នុង​​ស្រទាប់​យុវ​វ័យ​ ខាងលើ​នេះ បានអះ​អាងថា ការ​ដែល​បង្កើត​ឱ្យ​មាន​​ទិវា​បាល់​ទាត់​ស្ត្រី​បែប​នេះ  គឺ​ពិត​ជាល្អ​ខ្លាំង​ណាស់​ ព្រោះ​វា​អាច​ផ្តល់​ឱកាស​ឱ្យនារីៗ​បាន​បញ្ចេញ​សមត្ថភាព​​ពិតៗ​ ចំពោះសេចក្តីស្រឡាញ់​​លើ​​វិស័យ​កីឡា ជាពិសេស​បាល់​ទាត់​​ដែលជា​ហេតុ​ធ្វើឱ្យ​ស្ត្រី​អាច​ចូល​រួម​យ៉ាង​សកម្ម​នៅ​ លើ​ឆាក​ជាតិ-អន្តរ​ជាតិ មិនតែប៉ុណ្ណោះ​​វា​នឹង​ជួយ​បង្កើន​ថាម​ពល​សុខភាព​របស់នារី​ទៀត​ផង ។
មាស សុខសោភា ​ក៏បាន​ជូន​ពរ និងជំរុញ​​ឱ្យ​កុមារី​ទាំង​អស់​ព្យា​​យាម​ខិត​ខំ​ហ្វឹក​ហាត់​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​ជោគជ័យ​​នៅថ្ងៃក្រោយ​  និង​មាន​លទ្ធ​​ភាពខ្ពស់​​​សម្រាប់​ដណ្តើម​​​យក​កិត្តិ​យស​ឱ្យ​ខ្លួន​ឯង និង​ប្រទេស​ជាតិយើង ៕ប្រភពមកពី៖កោះសន្តិភាព

0 comments:

Post a Comment