Tuesday, June 25, 2013

ថ្ងៃនេះ U15 ភ្នំពេញក្រោនទៅសួរសុខទុក្ខទីម័រខាងកើត


ក្រុមបាល់ទាត់យុវជនថ្នាល ក្រោមអាយុ ១៥ ឆ្នាំ (U-15) របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតជាមួយឈុតជម្រើសជាតិ U15 របស់ប្រទេសទីម័រខាងកើតក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ FAM-Frenz U-15 Asean Champions Trophy នៅរសៀលនេះនៅឯទីក្រុង Dili។ យោង Page Facebook ផ្លូវការរបស់ក្លិបជើងឯកលីកកំពូល៤សម័យ ភ្នំពេញក្រោន បានបញ្ជាក់ថាការប្រកួតនឹងចាប់ ផ្ដើមនៅវេលាម៉ោង ៣ : ៤៥ នាទី (ម៉ោងនៅទីម័រខាងកើត) ដែលត្រូវប្រហែលជាម៉ោង ១ : ៤៥ នាទីរសៀលនៅកម្ពុជា។ ការប្រកួតក៏មានផ្សាយផ្ទាល់តាមទូរទស្សន៍របស់ប្រទេសទីម័រខាងកើតផង ដែរ។ ក្រុមភ្ញៀវកម្ពុជានឹងពាក់ឯកសណ្ឋានពណ៌ខៀវ ចំណែកឯម្ចាស់ផ្ទះទីម័រខាងកើតនឹងប្រើឯកសណ្ឋានពណ៌ស។ ក្រុម ទាំង២ នេះត្រូវប៉ះគ្នាដើម្បីសងជើងបន្ទាប់ពីខកខានការប្រកួតកាលពីថ្ងៃ ទី ១៥ មិថុនាកន្លងទៅ ដោយសារកាលនោះ កម្ពុជា ជាប់រវល់ក្នុងពិធីសម្ពោធមជ្ឈមណ្ឌល កីឡាបាល់ទាត់ជាតិទន្លេបាទី។ ចំពោះភ្នំពេញក្រោន ៣ ប្រកួត ស្មើ ១ ចាញ់ ២ ចំណែកឯក្រុមទីម័រខាងកើត ក៏ប្រកួតស្មើ ១ និង ចាញ់ ២ មាន ១ ពិន្ទុដូចគ្នា។ប្រភពមកពី៖សប្បាយ

0 comments:

Post a Comment