Wednesday, June 12, 2013

យូរី និង អាន គុណកូឡា ផ្អែមល្ហែមជាមួយគ្នា ខណៈផ្ទុះរឿងស្នេហ៍ឡើង






ភ្នំពេញ៖   កន្លងមកតារាចម្រៀង ប្រុសស្រីវ័យក្មេងពីរដួង នៅក្នុងទ្រនំផលិតកម្ម សាន់ដេ
កញ្ញា យូរី និង អាន គុណកូឡា ត្រូវបានបណ្តាញ សារព័ត៌មាន ក្នុងស្រុកមួយចំនួន ចុះផ្សាយ
ព្រោងព្រាតថា តារាចម្រៀងទាំងពីរដួង នេះបានលួចបង្កាត់ភ្លើង ស្នេហ៍ជាមួយគ្នា ខណៈពួក
គេបានជួបគ្នា នៅក្នុងទ្រនំតែមួយ គឺផលិតកម្ម សាន់ដេ។
តែទោះជាយ៉ាងណា ជុំវិញការលេចឮ ព័ត៌មានទាំងនេះ ហាក់ដូចជាមិនធ្វើឲ្យស្រីស្រស់ យូរី
និង អាន គុណកូឡា ឈឺក្បាលវិលមុខ ដេកមិនលក់ បក់មិនល្ហើយនោះទេ ព្រោះការលេចឮ
បែបនេះ វាមិនមែនទើបតែជាលើកទី១ នោះទេសម្រាប់អ្នកទាំងពីរ ។ មិនតែប៉ុណ្ណោះចំពោះ
ព័ត៌មានដែលលេចឮថា តារាចម្រៀងរួម ទ្រនំទាំងពីរដួងនេះ មានទំនាក់ទំនង ស្នេហាជាមួយ
គ្នា កាលពីកន្លងទៅ ពួកគេធ្លាប់បានអះអាង ប្រាប់ថាគ្មានទំនាក់ទំនង ស្នេហាជាមួយគ្នា នោះ
ទេ ពោលគឺពួកគេគ្រាន់តែ ស្និទ្ធស្នាលនៅក្នុងបទ ចម្រៀងតែប៉ុណ្ណោះ ។
ដោយឡែក បើទោះបីជា យូរី និង អាន គុណកូឡា ធ្លាប់បានអះអាងយ៉ាងនេះក៏ដោយ ក៏មហា
ជន និងស្រទាប់យុវវ័យ មួយចំនួន នៅតែគិត និងសង្ស័យដដែលថា អ្នកទាំងពីរមានទំនាក់ទំ
នងស្នេហាជាមួយគ្នា ។ មូលហេតុដែលនាំឲ្យ មហាជន និងស្រទាប់យុវវ័យ ក៏ដូចជាអ្នកតាម
ដានសង្គមសិល្បៈខ្មែរ នៅតែគិតបែបនេះបន្ទាប់ពីពួកគេ បានឃើញរូបភាពជាច្រើនរវាងលោក
អាន គុណកូឡា និង យូរី បង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នា ហើយរូបទាំងនេះ ត្រូវ
បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ។
នៅព្រឹកថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៣នេះ LookingTODAY មិនអាចសុំការបកស្រាយបំភ្លឺពី
កញ្ញា យូរី បានទេ ដោយសារទូរស័ព្ទរបស់នាង ពេលខលចូល គ្មានអ្នកទទួល ។ ប៉ុន្តែតារា
ចម្រៀងរាងតូចច្រឡឹង ចង្កេះអង្ក្រង យូរី ធ្លាប់បានបង្ហើបប្រាប់ LookingTODAY កាលពីជំនួប
លើកមុនថា រវាងនាង និងលោក អាន គុណកូឡា គឺគ្រាន់តែស្រឡាញ់គ្នាក្នុងនាមជាអ្នកសិល្បៈ
រួមដំបូលជាមួយគ្នាតែប៉ុណ្ណោះ គ្មានចំណងស្នេហាក្រៅឆាកកើតឡើងឡើយ។ រីឯលោក អាន
គុណកូឡា មិនអាចទាក់ទងសុំការបកស្រាយបានទេ នៅថ្ងៃនេះ ។
ទោះជាយ៉ាងណាគេហទំព័រ LookingTODAY នៅតែបន្តរងចាំ ស្វាគមន៍ជានិច្ច រវាងតារាចម្រៀង
វ័យក្មេងសាច់សខ្ចី យូរី និងអាន គុណកូឡា ចំពោះការចេញមុខ បកស្រាយជុំវិញ ការលេចឮ
ខាងលើ ដើម្បីឲ្យមហាជនអស់ មន្ទិលសង្ស័យ ៕ ប្រភពពី  camnews.com.kh

0 comments:

Post a Comment