Wednesday, June 19, 2013

កីឡា​ហោះហើរ​ កីឡា​ដ៏​ទំនើប​ទើប​មក​ដល់​កម្ពុជា




ម៉ាស៊ីនខ្យល់មួយគ្រឿងភ្ជាប់ជាមួយ ឆត្រយោងប្រកបដោយសុវត្ថិភាពគួរជាទីទុកចិត្តមួយ ដើម្បីឲ្យមនុស្សហោះហើរលើលំហបាននោះ បានញាំងឲ្យកីឡាហោះហើរដ៏ថ្មីសន្លាងក្លាយជាកីឡាដ៏រំភើបរីករាយ ដែលទើបលេខមុខនៅកម្ពុជានារយៈពេលដ៏ខ្លីចុងក្រោយនេះ។ នៅពេលដែលគេទាញឲ្យឆត្រយោងហោះឡើងទៅលើចូលខ្យល់ពេញ រួចរោទ៍ម៉ាស៊ីនបំពាក់ជាប់ខ្នងកាន់តែខ្លាំងបូក ផ្សំនិងល្បឿនរត់ទៀតនោះ នឹងធ្វើឲ្យអ្នកជិះហោះឡើងផុតពីដី ដើម្បីអាចបញ្ញាម៉ាស៊ីនហោះហើរទៅឆ្វេងស្ដាំ ទាបខ្ពស់ តាមចិត្តចង់ យ៉ាងសប្បាយ ប្លែកអារម្មណ៍បានអស់ភាពតប់ប្រមល់តឹងចិត្ត។ លោក គី ពិសិដ្ឋ អ្នកជំនាញកីឡាដ៏ទំនើបនិងជាអគ្គលេខាធិការសហព័ន្ធកីឡាហោះហើរ កម្ពុជា ឲ្យដឹងថា កីឡាប្រភេទនេះកំពុងពេញនិយមខ្លាំងនៅប្រទេសអភិវឌ្ឍន៍។ លោក ពិសិដ្ឋ ពិពណ៌នាពីសុវត្ថិភាពថា កីឡាហោះហើរមើលទៅហាក់ដូចជាគ្រោះថ្នាក់ តែធាតុពិតមានសុវត្ថិភាពពេញលេញស្ទើរមួយរយភាគរយ និងមិនដែលមានបញ្ហាដល់អ្នកលេងឡើយ។ លោកពន្យល់បន្តថាពេលកំពុងហោះហើរលើអាកាស បើទោះជាម៉ាស៊ីនរលត់ក៏មិនមានបញ្ហាដែរ ព្រោះមានឆត្រយោងដ៏ធំសំកាំងអាចឲ្យអ្នកជិះបញ្ជាចង្កូតចុះចត បានយ៉ាងរៀបរយ។ បន្ថែមលើនេះ នៅមានឆត្រយោងដ៏មានប្រសិទ្ធភាពផ្សេងមួយទៀតជាប់ខ្លួនអ្នកជិះ និងអាចរលស់ប្រើបានគ្រប់ពេល ប្រសិនអាសន្ន។ ការ ហ្វឹកហាត់ដំបូងលំបាកបន្តិច ព្រោះត្រូវរៀនទាញឆត្រយោងឲ្យមានលំនឹងល្អ និងរៀនបញ្ជាចង្កូតជាដើម មុននឹងហ្វឹកហ្វឺនបំពាក់ម៉ាស៊ីនទម្ងន់ប្រមាណ ៣០គីឡូក្រាមជាប់ខ្លួនដើម្បីហោះហើរឡើងតែម្ដង។ កន្លែងហ្វឹកហាត់ទាមទារជាដីទំនេរធំទូលាយល្មម គ្មានសំណង់អគារឬដើមឈឺ។ ដោយឡែកចំពោះឧបករណ៍សម្រាប់ពាក់ហោះហើរមួយកំប្លេដែលមាន ឆត្រយោងធំមួយ ម៉ាស៊ីនខ្យល់ស្ដង់ដាមួយគ្រឿង រួមនឹងឆត្រយោងសុវត្ថិភាពដាក់ជាប់ខ្លួនផ្សេងមួយទៀតនោះ មានតម្លៃសរុបក្បែរៗមួយម៉ឺនដុល្លារអាមេរិក។ ប៉ុន្តែក៏មានម៉ាស៊ីនមួយទឹកធូរៗថ្លៃប្រមាណពី៣ពាន់ទៅ ៥ពាន់ដុល្លារអាមេរិកអាចហោះហើរកម្សាន្តបានដែរ គ្រាន់តែមិនមែនជាម៉ាស៊ីនប្រើប្រាស់សម្រាប់ការប្រកួតប្រជែង។ កីឡាហោះកម្ពុជាបានបង្កើតជាសហព័ន្ធនិងទទួលស្គាល់ ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីប្រមាណ៣ខែកន្លងទៅ។ ប្រិយមិត្តចាប់អារម្មណ៍និងចង់ហ្វឹកហាត់កីឡាហោះហើរលើវេហាដ៏ ទាន់សម័យ អាចទាក់ទងសាកសួរព័ត៌មានតាមទូរស័ព្ទលេខ ០៩២ ២០០ ៧៨៤៕ប្រភពមកពី៖សប្បាយ


0 comments:

Post a Comment