កូនប្រុសរបស់តារាកំប្លែងល្បីឈ្មោះជួង ជី ហៅនាយកុយ
គឺយុវជនជី វីរៈ អាយុ១៩ឆ្នាំ
បានស្លាប់នៅក្នុងរថយន្តថុនត្រាជាមួយក្រុមអ្នកចម្រៀងនិងអ្នករាំ៣នាក់
ខណៈបើកបុកគ្នាជាមួយរថយន្តកុងតឺន័រដែលក្នុងនោះមានលោកខេមរ សិរីមន្ត
ផងដែររងរបួសស្រាលនិងនារីវ័យក្មេង២នាក់ទៀតរងរបួសគ្រាន់បើ
ចំណែកបុរសម្នាក់ទៀតមិនទាន់ ស្គាល់ឈ្មោះក៏រងងបួសគ្រាន់បើដែរ។
ប៉ូសិសចរាចរណ៍បានប្រាប់ថា យុវជន ជី វីរៈ
ដែលស្លាប់ជាមួយក្រុមអ្នកចម្រៀងក្នុងគ្រោះថ្នាក់ចរាចរណ៍រួមដំណើរជាមួយ
លោកខេមរ សិរីមន្ត នេះ ពិតជាកូនប្រុសរបស់នាយកុយមែន
ហើយប៉ូលិសបានទូរស័ព្ទទៅប្រាប់ក្រុមគ្រួសារនាយកុយរួចហើយ
ហេតុការណ៏អកុសលនេះ។ ក្រុមគ្រួសារនាយកុយបានពឹងពាក់ប៉ូលិសថា
សូមជួយរៀបចំចាត់ចែងសពកូនប្រុសនេះបញ្ជូនមកកាន់ភ្នំពេញវិញផង។
សូមបញ្ជាក់ថា អ្នកចម្រៀងមួយក្រុមមានលោកខេមរ
សិរីមន្ត តារាចម្រៀងល្បីឈ្មោះបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរ
គឺរថយន្តម៉ាកថុនត្រារបស់ក្រុមអ្នកចម្រៀងបើកបុកគ្នា
ជាមួយរថយន្តកុងតឺន័របណ្ដាលឱ្យស្លាប់៤នាក់ រីឯលោកខេមរ សិរីមន្ត
រងរបួសស្រាល
និងនារីវ័យក្មេង២នាក់ទៀតរងរបួសគ្រាន់បើត្រូវបាននាំយកទៅសង្រ្គោះ
ដែលហេតុការណ៍អាក្រក់នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់
ថ្ងៃទី៧មីនា២០១៣ លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិភូធឿង
ឃុំបិតត្រាំង ស្រុកព្រៃនប់។
តាមប្រភពព័ត៌មានបានឱ្យដឹងថា
រថយន្ដថុនត្រាជិះគ្នា៨នាក់ គឺប្រុស៦ ស្រី២ ជាក្រុមវ័យក្មេង
ក្នុងនោះមានលោកខេមរ សិរីមន្ត ប៉ុន្តែគ្មានលោកហេង ពិទូ ទេ
ព្រោះភ្នាក់ងារកោះសន្តិភាពបានទូរស័ព្ទ ទៅកាន់គ្រួសារ លោកហេង ពិទូ
ដើម្បីបញ្ជាក់ ចម្លើយឆ្លើយថា គឺ លោកហេង ពិទូ
នៅផ្ទះកំពុងតែមានសេចក្ដីសុខ។ ក្រុមលោកខេមរ សិរីមន្ត
ធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ លុះដល់កន្លែងកើតហេតុ ស្រាប់តែវាកនឹង
រថយន្តកុងតឺន័រធ្វើដំណើរបញ្ច្រាសទិសគ្នា បុកគ្នាលាន់ដូចរន្ទះ
បណ្ដាលឱ្យអ្នកនៅក្នុងរថយន្ដស្លាប់៤នាក់ភ្លាមមួយរំពេច
ព្រោះក្រពឹតរួញខ្ទេចខាងមុខផ្នែកអ្នកបើកបរ ឯ៤នាក់ទៀតមានលោកខេមរ
សិរីមន្ត និងនារីវ័យក្មេង២នាក់ផង បានរងរបួស ប៉ុន្តែមិនសូវធ្ងន់ទេ
ដោយសារតែពួកគេអង្គុយនៅកៅអីខាងស្ដាំ
ហើយតួរថយន្តខាងស្ដាំមិនមានក្រពឹតទេ។
តាមអ្នកនៅកន្លែងកើតហេតុបាននិយាយថា គេឃើញលោកខេមរ
សិរីមន្ត និងនារីវ័យ២នាក់ ដើរចេញពីរថយន្តរងគ្រោះ សំដៅរករថយន្តសង្រ្គោះ
ចំណែកបុរសម្នាក់ទៀត មិនទាន់ស្គាល់ថាជានរណាទេ?
សមត្ថកិច្ចកំពុងគាស់យកសពចេញពីក្នុងរថយន្តថុនត្រា ហើយអ្នកស្លាប់នេះទៀតសោត
ក៏មិនទាន់ស្គាល់ឈ្មោះថាជានរណាខ្លះដែរ៕
0 comments:
Post a Comment