Sunday, May 25, 2014

ក្រុមអ្នកជិះកង់អំពាវឲ្យសប្បុរសជនបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា

ក្រុមអ្នកជិះកង់ ដើម្បីសុខភាពនៅខេត្ដសៀមរាបចំនួន២០២នាក់ នៅព្រឹកថ្ងៃអាទិត្យនេះ អំពាវដល់សប្បុរសធម៌ មន្ដ្រីស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជននានា ជួយបរិច្ចាគថវិកា ដើម្បីឧត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ឬជ័យវរ្ម័នទី៧ដែលកំពុងខ្វះខាត។ កញ្ញា អ៊ុក ច័ន្ធចរិយា ជាបុក្គលិកធនាគារមួយ ក្នុងខេត្ដសៀមរាប ដែលចូលរួមជិះកង់រៃអង្គាសប្រាក់ដែរនោះថ្លែងប្រាប់VODថា មន្ទីរពេទ្យកុមារគន្ធបុប្ផា បានសង្គ្រោះនិងព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ ខណៈដែលមន្ទីរពេទ្យទេវតាមួយនេះ កំពុងរងការខ្វះខាតថវិកា។ កញ្ញាបន្ដថា ក្នុងនាមខ្លួនជាកូនខ្មែរ គួរលះបង់នៅអ្វីមានខ្លះដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកដល់សង្គម។ កញ្ញាបញ្ជាក់ថា អ្នកគ្រប់គ្រងមន្ទីរពេទ្យជាជនបរទេស ប៉ុន្ដែរូបគាត់បានលះបង់ថវិកានិងកម្លាំងកាយចិត្ដ ដើម្បីជួយដល់កុមារកម្ពុជា។ ក្រុមអ្នកជិះកង់ឲ្យដឹងថា ជារៀងរាល់ថ្ងៃ កុមារក្រីក្រកម្ពុជារាប់ពាន់នាក់ បានត្រូវសង្គ្រោះនិងព្យាបាលជម្ងឺនៅមន្ទីរពេទ្យគន្ធបុប្ផានេះ។ ពួកគាត់បន្ដថា ដោយមើលឃើញពីភាពខ្វះខាត និងប្រឈមនឹងការបិទទ្វាមន្ទីរពេទ្យនេះ ពួកគេឆ្លៀតពេលដ៍មមាញឹក ជិះកង់រៃអង្គាសប្រាក់ និងចំណាយប្រាក់ខ្លួនឯង ដើម្បីជួយឧបត្ថម្ភដល់មន្ទីរកុមារគន្ធបុប្ផានេះដែរ ពួកគេអំពាវនាវដល់ មន្ដ្រីរាជការ ក្រុមហ៊ុនឯកជន និងយុវវ័យ ជួយបរិច្ចាកថរិកាបើទោះបីតិចច្រើនក្ដី។ ទន្ទឹមគ្នានោះដែរ ក៏មានមូលនិធិតាមបណ្ដាទូរទស្សមួយចំនួន ដូចជា ស៊ី ធី អ៊ិន ទូរទស្សម៉ាយ ធី វី ទូរទស្សខ្សែកាប នៅសៀមរាបជាដើម និងមានក្រុមយុវជនជាច្រើនក្រុមទៀត បានធ្វើយុទ្ធនាការស្វែងរកប្រាក់ជំនួយ ពីសប្បុរសជន ដើម្បីជួយឧត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផានេះដែរ។ អ្នករៀបចំយុទ្ធនាការជិះកង់ស្វែងរកជំនួយ និងជាប្រធានក្រុម ក្លឹបជិះកង់ដើម្បីសហគមន៍ លោក គឹម ប៊ុនថាន អំពាវនាវដល់រដ្ឋាភិបាល ជួយផ្សព្វការរកមូលនិធិ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផាឲ្យបានទាន់ពេល។ លោកមានប្រសាសន៍បន្ដថា ថវិកាសប្បុរធម៌ឧបត្ថម្ភនៅក្នុងព្រឹត្ដិការជិះកង់ បានជាង២ពាន់ដុល្លារនោះ លោកនឹងយកប្រគល់ជូនដល់មន្ទីរដោយផ្ទាល់។ ប្រភពពី៖http://vodhotnews.com

0 comments:

Post a Comment