Sunday, May 25, 2014

កម្មករបង្ហាញម៉ូតសម្លៀកបំពាក់ប្រឆាំងការជាប់គាំងការទាមទារដំឡើងប្រាក់ខែ

កម្មករកម្មការិនីកាត់ដេរសម្លៀកបំពាក់ រៀបចំកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់នៅរសៀលថ្ងៃអាទិត្យនេះ ក្រោមពាក្យស្លោក «ធាតុពិតនៃសម្លៀកបំពាក់ដ៏ស្រស់ស្អាត» ដើម្បីប្រឆាំងនឹងការជាប់គាំងយុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួល អប្បបរមា និងការបន្តគាបសង្កត់ពីរដ្ឋាភិបាល។ អ្នកសម្របសម្រួលស្ដីទីនៃមណ្ឌលព័ត៌មានកម្មករកញ្ញា ចាន់ រស្មី បានឲ្យដឹងថា កម្មវិធីនេះគឺចង់បង្ហាញអំពីគម្លាតប្រាក់ចំណូលរបស់កម្មករ និង នាយកប្រតិបត្តិក្រុមហ៊ុនផលិតសម្លៀកបំពាក់មួយចំនួននៅកម្ពុជា ហើយជំរុញឲ្យមានការទទួលខុសត្រូវលើការជាប់គាំងនៃយុទ្ធនាការទាមទារ ដំឡើងប្រាខែគោលនេះ។ កញ្ញាបន្តថា កម្មវិធីនេះក៏នឹងទាមទារឲ្យ រដ្ឋាភិបាលបញ្ឈប់រាល់ការប្រើអំពើហិង្សាគ្រប់ទម្រង់ និងដកបំរាមការជួបជុំគ្នាជាសាធារណៈជាបន្ទាន់។ កញ្ញា ចាន់ រស្មី បន្ថែមទៀតថា កម្មវិធីនេះ ក៏ទាមទារឲ្យមានការទទួលខុសត្រូវលើការប្រើហិង្សាលើកម្មករកន្លងមក។ កម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់នេះ គេគ្រោងធ្វើនៅម៉ោង ៣រសៀល ដល់ម៉ោង ៧យប់ ថ្ងៃអាទិត្យ ទី២៥ ខែឧសភានេះ នៅការិយាល័យមណ្ឌលព័ត៌មានកម្មករ ក្នុងខណ្ឌទួលគក រាជធានីភ្នំពេញ៕ប្រភពពី៖ http://vodhotnews.com

0 comments:

Post a Comment