
ក្រុមប្រតិភូបានឱ្យដឹងថា
ការមកសិក្សាតំបន់បុរាណដ្ឋានរបស់ខ្មែរនៅលើកំពូលភ្នំដងរែកនា
ពេលនេះមានរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី២៨ មេសា ដល់ថ្ងៃទី១ ឧសភា ។
តាមមន្ត្រីជំនាញនៃអង្គការយូណេស្កូបានឱ្យដឹងទៀតថា
ដំណើរការជួសជុលតំបន់បុរាណដ្ឋានមួយនេះនឹងចាប់ផ្តើមនៅចុងឆ្នាំ
២០១៣ នេះដោយមាន៣ប្រទេសជាអ្នកដំណើរការជួសជុល
និងស្តារប្រព័ន្ធបារាយណ៍មួយចំនួនជាបរិវារប្រាសាទនេះផង ។
ជុំវិញការអភិរក្ស
និងអភិវឌ្ឍប្រាសាទព្រះវិហារនេះ លោកឡុង កុសល
អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា
គម្រោងសិក្សាក្នុងការជួសជុលប្រាសាទបុរាណខ្មែរដែលមានវ័យចំណាស់
ស្ថិតនៅលើកំពូលភ្នំដងរែក គឺប្រាសាទព្រះវិហារនាពេលនេះ
ធ្វើឡើងក្រោមកិច្ចសម្របសម្រួលរវាងរាជរដ្ឋាភិបាលកម្ពុជា
ដែលមានអាជ្ញាធរជាតិព្រះវិហារជាតំណាង និងអង្គការយូណេស្កូ
ដោយបានអញ្ជើញអ្នកជំនាញការអន្តរជាតិដើម្បីធ្វើការសិក្សាពីលទ្ធ
ភាពជួសជុល ៕ប្រភពពី៖កោះសន្តិភាព
0 comments:
Post a Comment