Friday, May 17, 2013

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សហការជា មួយវិទ្យាស្ថាន ខុងជឺ បានរៀបចំការ តាំងពិព័រណ៍អប់រំឧត្ដមសិក្សា របស់ប្រទេសចិន

ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ នៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប សហការជាមួយវិទ្យាស្ថានខុងជឺ នៃ រាជបណ្ឌិត្យ សភាកម្ពុជា បានរៀបចំការ តាំងពិព័រណ៍អប់រំឧត្ដមសិក្សារបស់ ប្រទេស ចិន ប្រចាំឆ្នាំ២០១៣ ដោយមានការអញ្ជើញ ចូលរួមជាអធិបតី ពីសំណាក់លោក ស៊ាន បូរ៉ាត ទីប្រឹក្សាផ្ទាល់ អគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យា ល័យ អាស៊ី អឺរ៉ុប និង លោក ផាន គ័ងសៀ ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោក ឌួង លាង សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានថ្លែងថា ការតាំងពិព័រណ៍ អប់រំ នេះ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យសិស្ស និស្សិត កម្ពុជា យល់ដឹងពីស្ថានភាព សេដ្ឋកិច្ចនិង សក្ដា នុពល ផ្នែកឧត្ដម សិក្សារបស់ចិន, បង្កើនកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាមួយបណ្ដាលសាកល វិទ្យាល័យល្បីៗចំនួន ១៤ នៅក្នុងប្រទេសចិន និង ដើម្បីផ្សព្វផ្សាយ ពីការ ផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា ជាពិសេសនិស្សិត ដែលកំពុងសិក្សានៅ សាកល វិទ្យា ល័យ អាស៊ី អឺរ៉ុប ឱ្យទៅសិក្សានៅប្រទេស ចិន តាមរយៈសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបាន សហការជាមួយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យ សភាកម្ពុជា ។
ចំណែកឯ លោក ផាន គ័ងសៀ បានថ្លែងនូវការកោត សរសើរនូវការយក ចិត្តទុកដាក់ និងការគាំទ្រពី សំណាក់ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណា ចក្រកម្ពុជា លើទំនាក់ទំនង រវាងសាកល វិទ្យា ល័យ អាស៊ី អឺរ៉ុប និងសាកលវិទ្យាល័យនានា នៅប្រទេសចិន និងជាពិសេស ជំរុញឱ្យនិស្សិតកម្ពុជា ទៅសិក្សានៅ ប្រទេសចិនឱ្យបានកាន់តែច្រើន។
ក្នុងឱកាសនោះដែរ លោក ស៊ាន បូរ៉ាត បានមានប្រសាសន៍ថា ជាសច្ចភាពប្រវត្តិសាស្រ្ត បានឆ្លុះបញ្ចាំង ឱ្យ ប្រជាជនកម្ពុជា និងពិភពលោក មើលឃើញយ៉ាងច្បាស់ ពីសោកនាដកម្ម និងវិនាសកម្ម យ៉ាងធ្ងន់ធ្ងរ ក្នុងរបប ប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ កម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានកសាងប្រទេសចិន ឡើងវិញចាប់ពីបាទដៃទទេ រហូតដល់មានការ អភិវឌ្ឍលើគ្រប់វិស័យ។ លើមូលដ្ឋាននេះ កម្ពុជា មាន ការ ឯកភាពជាតិ ឯកភាពទឹកដី សុខសន្ដិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលផ្ដល់ ឱកាស ឱ្យប្រជាជនកម្ពុជា ទាំងអស់រស់នៅប្រកប សេចក្ដីសុខសាន្ត មានសុភមង្គល ក្រោមដំបូលរដ្ឋ ធម្មនុញ្ញតែមួយ និងរាជរដ្ឋាភិបាលតែមួយ។
លោក បានមានប្រសាសន៍សង្កត់ធ្ងន់ថា តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហា សេនាបតីតេជោ ក៏ដូចជាគណបក្សប្រជាជនកម្ពុជា សន្ដិភាព ពេញលេញ ដែលសម្រេចបានក្នុងរយៈពេល ១៥ឆ្នាំចុង ក្រោយនេះ គឺជាសមិទ្ធផលដ៏ធំធេងបំផុត ដែល ធ្វើឱ្យ ប្រជាជនកម្ពុជា ចងចាំជានិច្ច មិនអាចបំភ្លេចបាន ចំពោះគុណូបការៈ ដ៏ថ្លៃថ្លារបស់ គណ បក្ស ប្រជាជនកម្ពុជា ។ សន្ដិភាពនេះ បាននាំមកនូវជីវភាពធូរធារ ភាព សម្បូរសប្បាយ ជូនប្រជាជន កម្ពុជាទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ ទាក់ទងទៅនឹង វិស័យអប់រំ លោក បាន លើកឡើងថា រាជរដ្ឋាភិបាល កម្ពុជា បានខិតខំយ៉ាងយក ចិត្តទុកដាក់ក្នុង ការលើក កម្ពស់ប្រសិទ្ធ ភាព បង្កើនថវិកា និងគៀរគរហិរញ្ញប្បទានពីដៃគូអភិវឌ្ឍលើគោលដៅអនុវត្តនូវកំណែទម្រង់ យ៉ាងស៊ីជម្រៅ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពផ្នែកអប់រំ នៅគ្រប់ភូមិសិក្សា។ ដោយឡែក សាកលវិទ្យា ល័យ អាស៊ី អឺរ៉ុប គឺជាគ្រឹះស្ថានឧត្ដម សិក្សាឯក ជនមួយ ដែលបានចូលរួម ចំណែកយ៉ាង សកម្ម ជាមួយ រាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្ស ។
ជាក់ស្ដែងការតាំងពិព័រណ៍អប់រំ របស់ប្រទេស ចិនប្រចាំឆ្នាំ២០១៣ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នេះ គឺជាសមិទ្ធផលមួយថ្មីថែមទៀត ដែល សាកល វិទ្យាល័យ បានខិតខំប្រឹងប្រែងក្នុងការទំនាក់ទំនង ដើម្បីផ្ដល់ឱកាសឱ្យនិស្សិត កម្ពុជា បាន ផ្លាស់ ប្ដូរបទពិសោធន៍ ក៏ដូចជាសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តចិន នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាកល វិទ្យាល័យនានានៅប្រទេសចិន តាមរយៈការផ្ដល់អាហារូប ករណ៍របស់ក្រុមប្រឹក្សា អាហារូបករណ៍ប្រទេសចិន។
បន្ទាប់មក លោក ស៊ាន បូរ៉ាត បានជួបសវនាការ ជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអាហារូបករណ៍ ប្រទេស ចិន និង គណៈគ្រប់គ្រងសាកលវិទ្យាល័យទាំង ១៤ របស់ប្រទេសចិន ដើម្បីបង្ហាញពីភាពជិតស្និតគ្នា រវាងប្រជាជនប្រទេសទាំងពីរចិន-កម្ពុជា ផងដែរ ៕ប្រពភមកពី៖ដើមអំពិល

0 comments:

Post a Comment