Tuesday, May 21, 2013

កម្ពុជា​​ធ្វើ​ជា​​ម្ចាស់​​ផ្ទះ​​​ព្រឹត្តិ​ការណ៍​​ប្រកួត​​កីឡា​​វ៉ូ​វី​ណា​ម​​​ជ្រើស​​រើស​​ជើង​​ឯក​​អាស៊ី​​អាគ្នេយ៍​​លើក​​ទី២

រាជ​ធានីភ្នំពេញ ​៖ ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វ៉ូ​វីណាម ​ជ្រើស​រើស​​​ជើង​ឯក​អាស៊ី​អាគ្នេយ៍ ​លើក​ទី​២​​នៅខេត្ត​សៀម​រាប​ដែល​ចាប់​ផ្តើមធ្វើ​នៅ​ថ្ងៃទី​២៨ ឧសភា ​និង​ គ្រោង​​បញ្ចប់​នៅថ្ងៃ​ទី​៣០ ឧសភា ​ឆ្នាំ​២០១៣ ដោយ​មាន​ប្រទេស​នៅ​ក្នុងតំបន់ ​អាស៊ាន​ចំនួន​៥​សន្យា​​ថា ​នឹងមក​ចូល​រួម​ប្រកួត​​តែ​សម្រាប់​ពេល​នេះ​ទើប​ តែ​​មានប្រទេស​ចំនួន​៣​ប៉ុណ្ណោះ​ដែល​បាន​ចុះ​ឈ្មោះ​​ចូលរួម​ជា​ផ្លូវការ​ ឯ​ ពីរ​ទៀត​មិន​ទាន់​ចុះ​ឈ្មោះ​ទេ ។
​លោក​ទេព ​ជីវ​សុខុម ​អគ្គ​លេខាធិការ​សហ​ព័ន្ធ​កីឡា​ វ៉ូវីណាម​កម្ពុជា ​និងជា​គ្រូ​ជម្រើស​ជាតិ​ផង​នោះ ​បាន​មាន​ប្រសាសន៍​ ឱ្យដឹងថា ​មក​ដល់​ពេល​នេះ​មាន​ប្រទេស​ចំនួន​៣​ហើយ​ដែល​បាន​ចុះ​ឈ្មោះ​ចូល​ រួម​ប្រកួត​ជា​​ផ្លូវការ​ក្នុងនោះ​មាន​កម្ពុជា​ជាម្ចាស់​ផ្ទះ​ វៀត​ណាម ​ និងឡាវ ​ខណៈ​ប្រទេស​២​ផ្សេង​ទៀត​គឺមីយ៉ាន់​ម៉ា​ និង​ឥណ្ឌូ​ណេស៊ី​​មិន​ ទាន់ចុះ​ឈ្មោះ​នៅ​ឡើយ​ទេ ។ លោក​បន្តថា ​ពួកគេ​នឹង​រូតរះ​​ចុះ​ឈ្មោះ​នា​ សប្តាហ៍​​ក្រោយ​ពោល​គឺ​ពេល​នេះ​ទៅ​ដល់​ថ្ងៃ​ប្រកួត​មាន​រយៈ​ពេល​មិន​យូរ​​ ប៉ុន្មាន​ទេ មានន័យ​ថា គណៈ​កម្ម​កា​រ​រៀបចំ​ការ​ប្រកួត​បាន​ទុក​ពេ​ល​រហូត​ ដល់​ថ្ងៃទី​២៥ ឧសភា ​​ដោយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ​ជាអ្នក​ រៀប​ចំ​ការ​ប្រកួត​នោះ​​ឯសហ​ព័ន្ធ​ជា​អ្នក​សហការ​លើ​ការងារ​បច្ចេក​ទេស​ ប៉ុណ្ណោះ ​​។ ព្រឹត្តិការណ៍​នេះ​ ​គ្រោង​ចំណាយ​ប្រាក់​​​​៧​ម៉ឺន​ដុល្លារ ​ ព្រម​ទាំង​មានកីឡា​ករ​ កីឡា​ការិនី​ចូល​រួម​ចំនួន​​ជាង​២០០​នាក់ ។
សូម​រំលឹក​ថា ការ​ប្រកួត​វីឡា​វ៉ូ​វីណាម​ជ្រើស​រើស​ ជើង​ឯក​អាស៊ី​អាគ្នេយ៍​កាលពី​លើក​ទី​១​កម្ពុជា​ធ្លាប់​ធ្វើ​ជាម្ចាស់​ ផ្ទះរួចម​្តង​មក​ហើយ​​ដោយ​មាន​ប្រទេស​៤ចូលរួម​​ប្រកួត​គឺកម្ពុជា វៀត​ណាម ​ ឡាវ ​និង​ឥណ្ឌូណេស៊ី​ ដោយ​ពេល​នោះ​ប្រទេស​វៀត​ណាម​ទទួល​បាន​មេដាយ​ច្រើន​ ជាងគេ​ គឺ​មាស​៩​ និង​ប្រាក់​១០​ បន្ទាប់​មក​ប្រទេស​ឥណ្ឌូ​ណេស៊ី​ទទួល​បាន​ មេដាយ​មាស​ ៥​ប្រាក់​៥ និង​​សំរឹទ្ធ​៧ ។ ​​ចំណែក​ប្រទេស​កម្ពុជា​​ទទួល​បាន​ មេដាយ​មាស​៣ ប្រាក់​៥ និងសំរឹទ្ធ​១០ និង​​ប្រទេស​​ឡាវ ​ទទួល​បាន​មេដាយ​មាស​ ៣ ប្រាក់​១ និងសំរឹទ្ធ​៨ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា ​ប្រភេទ​កីឡា​វ៉ូ​វីណាម​ ក៏​ នឹងមាន​វត្តមាន​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៧ នៅ​ប្រទេស ​មីយ៉ាន់​ម៉ា​នា​ចុង​ឆ្នាំ​នេះ​ដែរ ​ដោយ​មាន​មេដាយ​​សរុប​ចំនួន​៧២​ ក្នុង​​ នោះ​មាស​១៨​ ប្រាក់​១៨​ និងសំរឹទ្ធ​៣៦ ​​ទុក​ឱ្យ​កីឡា​ករ​-កីឡាការិនី​ ទាំងអស់​ដណ្តើម​គ្នា ​​លើ​វិញ្ញាសា​សរុប​១៨​ (បុរស​៨ ស្ត្រី​៧ និង​ចម្រុះ​ ៣) ​៕ប្រភពមកពី៖កោះសន្តិភាព

0 comments:

Post a Comment