Thursday, May 23, 2013

យុវជនភ្នំពេញក្រោនទៅ​ប្រកួត​ពាន​ធំដំបូង​ក្នុង​តំបន់អាស៊ាន

ក្រុម​បាល់ទាត់​យុវជន​របស់​ភ្នំពេញក្រោន (Phnom Penh Crown Academy) នឹង​ចូលរួម​ប្រកួត​ក្នុង​ពាន​រង្វាន់ FAM-Frenz U-15 Asean Champions Trophy 2013 ដែល​មាន​ ១២ ក្រុម​មក​ពី១១ ប្រទេស​ចូលរួម។
ពាន​រង្វាន់​ធំដំបូង​ប្រចាំ​តំបន់​សម្រាប់​យុវជននេះ​ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ម៉ាឡេស៊ី និង ក្រុម​យុវជន​ថ្នាល​របស់​ម៉ាឡេស៊ី ​Frenz United Football Academy of Pahang ​និង បាន​សហការ​ជាមួយ​សហព័ន្ធ​​កីឡា​បាល់ទាត់​​គ្រប់​ប្រទេស​ទាំង​អស់​ក្នុង​តំបន់​អាស៊ាន ​សម្រាប់​យុវជន​ថ្នាល​ក្រោម​អាយុ ១៥ ​ដើម្បី​​​​ប្រកួត​ប្រជែង ក្រោម​ការ​ឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia។
ចំពោះ ​ការ​ប្រកួត​វិញ​​នឹង​ធ្វើ​ឡើង​តាម​រូបមន្ត​ស្រដៀង​នឹង Champions League ដែរ។ ដោយ​មាន​ការ​ប្រកួត​ក្នុង​ផ្ទះ​និង​ក្រៅ​ផ្ទះ ( Home/Away)។ ២ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្នុង​​ពូល​នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ តាម​ការ​គ្រោង​ទុក​ក្រុម​ជើង​ឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ៥ ម៉ឺន​ដុល្លារអា​មេរិក​ ចំណែក​ក្រុម​ជើង​ឯក​រង​ទទួល​បាន​ត្រឹម ២ ម៉ឺន ៥ ពាន់​ដុល្លារ​អាមេរិក​​​តែ​ប៉ុណ្ណោះ។
ក្រុមយុវជនរបស់​ភ្នំពេញក្រោន
ពូល Aពូល B
Frenz Malaysia A (ម៉ាឡេស៊ី)Frenz Indonesia (ឥណ្ឌូណេស៊ី)
Singapore NFA (សិង្ហបុរី)​Myanmar Mandalay Academy (មីយ៉ាន់ម៉ា)
Vietnam PVF Academy (វៀតណាម)Lao Toyota Academy (ឡាវ)
Phnom Penh Crown Academy (កម្ពុជា)Brunei U-15 (ប្រ៊ុយណេ)
Thailand Chonburi Academy (ថៃ)Philippines U-15 (ហ្វីលីពីន)
Timor Leste U-15s (ទីម័រខាងកើត)​Frenz Malaysia B (ម៉ាឡេស៊ី)
កម្មវិធី​ប្រកួត​របស់​យុវជន​ភ្នំពេញក្រោន៖
- នៅ​ថ្ងៃ​ទី ២៥ ឧសភា ២០១៣ ត្រូវ​ប៉ះ Vietnam PVF FA របស់​វៀតណាម​នៅ​កីឡដ្ឋាន Thanh Long Sports Center ក្នុង​ក្រុង Ho Chi Minh វេលា​ម៉ោង ៧ : ៣០ នាទី​យប់។
- នៅ​ថ្ងៃ​ទី ១ មិថុនា ទទួល​ភ្ញៀវ  Frenz Malaysia A របស់​ម៉ាឡេស៊ី​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ។ ចំណែក​ពេល​វេលា​នៅ​មិន​បាន​កំណត់។
- នៅ​ថ្ងៃទី៦ ខែ មិថុនា២០១៣ ត្រូវ​ប៉ះ​ Singapore NFA របស់​សិង្ហបុរី​នៅ​កីឡដ្ឋាន​ JalanBesar ប្រទេស​សិង្ហបុរី​នៅ​វេលា​ម៉ោង ៧ : ៤៥ នាទី​យប់។
- នៅ​ថ្ងៃ​ទី ១៥ មិថុនា ២០១៣ ប៉ះ​ក្រុម Timor Leste U-15 របស់​ទីម័រខាងកើត​នៅ​កីឡដ្ឋាន​ Municipal Stadium ក្នុង​ក្រុងDili វេលា​ម៉ោង ៣ : ៤៥ នាទី​រសៀល។
- នៅ​​ថ្ងៃ​ទី ២២ មិថុនា ២០១៣ ប៉ះ​យុវជន​ថ្នាល Chonburi FC របស់​ថៃ​ នៅ​ពហុកីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ចំណែក​ឯ​ពេល​វេលា​មិន​ទាន់​បាន​កំណត់។
- នៅ​ថ្ងៃ​ទី ២៩ មិថុនា ២០១៣ ត្រូវ​ប៉ះ​ក្រុម​យុវជន Chonburi FC របស់​ថៃ​នៅ​កីឡដ្ឋាន Chonburi Stadium វេលា​ម៉ោង ៦ ល្ងាច។
- នៅ​ថ្ងៃ​ទី ៦ កក្កដា​ ២០១៣ ទទួល​ភ្ញៀវ Timor Leste U-15 របស់​ទីម័រខាងកើត នៅ​​​ពហុ​កីឡដ្ឋាន​ជាតិ ​ ក្នុង​រាជធានី​ភ្នំពេញ​ ចំណែក​ម៉ោង​ប្រកួត​នៅ​មិន​ទាន់​បាន​កំណត់។
- នៅ​ថ្ងៃ​ទី ១៣ កក្កដា ២០១៣ ទទួល​ភ្ញៀវ Singapore NFA របស់​សិង្ហបុរី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ចំណែក​ឯ​ម៉ោង​ប្រកួត​នៅ​មិន​កំណត់។
- នៅ​ថ្ងៃ​ទី ២០ កក្កដា​ប៉ះ​ក្រុម Frenz Malaysia A របស់​ ម៉ាឡេស៊ី​នៅ​ Frenz Stadium ក្នុង​ក្រុង Pahang វេលា​ម៉ោង ៨ : ៣០ នាទី​យប់។
- នៅ​ថ្ងៃ​ទី ២៧ កក្កដា ២០១៣ ទទួល​ភ្ញៀវ Vietnam PVF FA របស់​វៀតណាម​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​ក្រុង​ភ្នំពេញ ចំណែក​ឯ​ម៉ោង​ប្រកួត​មិន​ទាន់​កំណត់។ប្រភពមកពី៖សប្បាយ

0 comments:

Post a Comment