Thursday, May 2, 2013

ទេសចរណ៍ខេត្តកោះកុង

ដោយសារ​សក្ដានុពល​វិស័យ​ទេសចរណ៍​របស់​ខេត្ត​នេះ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​កម្សាន្ត​ច្រើន​ឥត​ដាច់។
ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង លោក ប៊ុន បៀវ បាន​ឲ្យ​ដឹង​ថា មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ខេត្ត​នេះ​ក្នុង​មួយ​ឆ្នាំៗ​ជាង ៦​ម៉ឺន​នាក់ ហើយ​តំបន់​រមណីយដ្ឋាន​ទឹកជ្រោះ​តាតៃ គឺ​មាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​ប្រមាណ​ជាង ៣​ពាន់ ទៅ ៤​ពាន់​នាក់​ប៉ុណ្ណោះ ដោយសារ​រមណីយដ្ឋាន​នេះ​ទើប​តែ​អភិវឌ្ឍន៍​ឡើង​នៅ​ឆ្នាំ​២០០៩។ រីឯ​រមណីយដ្ឋាន​ព្រៃ​កោងកាង​ពាម​ក្រសោប ក្នុង​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង គឺ​បាន​អភិវឌ្ឍន៍​ឡើង​តាំង​ពី​ឆ្នាំ​២០០៥ មក មាន​ភ្ញៀវ​ទៅ​ទស្សនា​ជាង ៣​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ។
រូបថត​ដោយ ខែ សុណង
1
១៦-មករា-២០១២៖ ផ្លូវ​ចូល​ទៅ​កាន់​តំបន់​ទេសចរណ៍​ធម្មជាតិ​តាតៃ ស្ថិត​នៅ​ឃុំ​តាតៃ ស្រុក​កោះកុង ខេត្ត​កោះកុង។
2
១៦-មករា-២០១២៖ ទិដ្ឋភាព​ទឹក​ជ្រោះ​តាតៃ​ក្រោម មើល​ទៅ​ពី​ខាង​លើ។
3
១៦-មករា-២០១២៖ អ្នក​ទេសចរ​មក​កម្សាន្ត​តំបន់​ទេសចរណ៍​ធម្មជាតិ​តាតៃ​ក្រោម តាម​ទូក​សហគមន៍​ទេសចរណ៍។
4
១៦-មករា-២០១២៖ ទេសចរណ៍​ជាតិ និង​អន្តរជាតិ ហែល​ទឹក​លេង​នៅ​តំបន់​ទឹក​ជ្រោះ​តាតៃ។
5
១៦-មករា-២០១២៖ ភ្ញៀវ​ទេសចរណ៍​ជិះ​ខ្សែ​រ៉ត កម្សាន្ត​ឆ្លង​កាត់​ស្ទឹង​តាតៃ។
6
១៧-មករា-២០១២៖ រមណីយដ្ឋាន​ព្រៃ​កោងកាង​ពាម​ក្រសោប ស្ថិត​នៅ​ឃុំ​ពាមក្រសោប ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។
7
១៧-មករា-២០១២៖ ស្ពាន​ធ្វើ​ពី​ថ្ម​ប៉េតុង​ចម្ងាយ ៦៦៦​ម៉ែត្រ ដើរ​ឆ្លង​កាត់​តំបន់​អភិរក្ស​ដើម​កោង​កាង ក្នុង​រមណីយដ្ឋាន​ព្រៃ​កោងកាង​ពាម​ក្រសោប។
8
១៧-មករា-២០១២៖ ស្ពាន​យោល​បន្ត​ពី​ស្ពាន​ប៉េតុង សម្រាប់​ដើរ​ឆ្លង​កាត់​ព្រែក​ពាមក្រសោប ដើម្បី​មើល​ទិដ្ឋភាព​តំបន់​អភិរក្ស​ដើម​កោងកាង ក្នុង​រមណីយដ្ឋាន​ព្រៃ​កោងកាង​ពាម​ក្រសោប។
9
១៧-មករា-២០១២៖ ទូក​សម្រាប់​ដឹក​អ្នក​ទេសចរ​មើល​ព្រៃ​កោងកាង​តាម​ទឹក។
10a
១៧-មករា-២០១២៖ ប៉ម​សម្រាប់​ភ្ញៀវ​ទេសចរ​ឈរ​មើល​ទេសភាព​ព្រៃ​កោងកាង ​ក្នុង​រមណីយដ្ឋាន​ព្រៃ​កោងកាង​ពាម​ក្រសោប។http://www.blogger.com/blogger.g?blogID=8083661629069311527#editor/target=post;postID=969758628778923393
10
១៧-មករា-២០១២៖ ទិដ្ឋភាព​មើល​ព្រៃ​កោងកាង​ពី​លើ​ប៉ម​ក្នុង​រមណីយដ្ឋាន​ព្រៃ​កោងកាង​ពាម​ក្រសោប។ប្រភពមកពី៖RFA

0 comments:

Post a Comment