Friday, May 17, 2013

កម្ពុជា​ក្លាយ​ជា​​ប្រទេស​គំរូ ក្នុង​ការ​ទប់​ស្កាត់ ប្រយុទ្ធ​ប្រឆាំង ការ​រីក​រាល​ដាល​នៃ​​ជំងឺ​អេដស៍

ភ្នំពេញ៖ ផ្អែកតាមប្រភពព័ត៌មាន ពីមន្រ្តីប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃ ជំងឺអេដស៍នៅកម្ពុជា បានបង្ហើបថា ប្រទេសកម្ពុជា បានក្លាយជាប្រទេស គំរូមួយក្នុងតំបន់អាស៊ី ក្នុងការទប់ស្កាត់ និងការបង្កាភាព រីករាលដាល នៃការឆ្លងជំងឺអេដស៍ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានសហការ ជាមួយអង្គការជាតិ និងអន្តរជាតិមួយចំនួន ដើម្បីរៀបចំយុទ្ធសាស្រ្ត ផ្សព្វផ្សាយអប់រំ ស្តីអំពីកាទប់ស្កាត់ ការបង្ការ និងវិធីការពារខ្លួន កុំឲ្យឆ្លងមេរោគអេដស៍ ដោយការប្រើប្រាស់ ស្រោមអនាម័យ និងវិធីការពារផ្សេងៗ ជាច្រើនទៀត ។
ដើម្បីឲ្យមានភាពទូលំទូលាយ ក្នុងការទប់ស្កាត់នៃ ការឆ្លងមេរោគអេដស៍ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ សមាគមន៍អភិវឌ្ឍន៍ សុខភាពប្រជាជន "PHD" បានសហការជាមួយ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ "PPIU" និងអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងនិងជំងឺអេដស៍ "NAA" រៀបចំសិក្ខាសាលា ស្តីពីការទប់ស្កាត់ មេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីផ្សព្វផ្សាយជួន ដល់និស្សិតដែលចូលរួម ប្រមាណជាង៣០០នាក់ ឲ្យយល់ដឹងកាន់តែច្បាស់ ពីវិធីការពារខ្លួន កុំឲ្យឆ្លងមេរោគអេដស៍ និងរបៀបប្រើប្រាស់ ស្រោមអនាម័យជាដើម។
សិក្ខាសាលាដែលធ្វើ ឡើងកាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ នៅ ឯសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ "PPIU" មានការអញ្ជើញ ចូលរួមធ្វើបទបង្ហាញ ពីលោកវេជ្ជបណ្ឌិត ទៀ ផល្លា អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងជំងឺអេដស៍ លោក ហ៊ិន សំអាត សាកលវិទ្យាធិការង នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ លោក អ៊ូ រតនៈ នាយកប្រតិបត្តិនៃ សមាគមន៍អភិវឌ្ឍន៍ ប្រជាជន និងសាស្រ្តាចារ្យ ព្រមទាំងសិស្ស និស្សិត ជាច្រើននាក់ទៀត ។
ក្នុងសិក្ខាសាលានេះ លោកវេជ្ជបណ្ឌិត ទៀ ផល្លា បានឡើងធ្វើបទបង្ហាញ ស្តីពីបញ្ហាប្រឈមខ្ពស់ ចំពោះយុវវ័យ ដែលកំពុងតែភ្លើតភ្លើន ត្រេចត្រអាល ឆាប់មានដៃគូរួមភេទ ទាំងវ័យក្មេង ហើយមិនបានយល់ ដឹងអំពីវិធីការពារ កុំឲ្យឆ្លងមេរោគ អេដស៍ដល់ខ្លួន ។ លោកវេជ្ជបណ្ឌិត បានពន្យល់ដល់សិក្ខាកាម ដែលចូលរួម អំពីវិធីការបង្ការខ្លួន ដោយរបៀបណា ដើម្បីកុំឲ្យឆ្លងមេរោគអេដស៍ ការធ្វើតេស្តឈាម និងការប្រើប្រាស់ ស្រោមអនាម័យឲ្យ បានត្រឹមត្រូវ នៅពេលអ្នកមាន ដៃគូរូមភេទច្រើន ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា ដើម្បីបង្កាកុំឲ្យ ឆ្លងមេរោគអេដស៍ មនុស្សគ្រប់រូប ដែលឈាន ដល់ពេញវ័យ ត្រូវតែមានទំនួលខុសត្រូវ ចំពោះខ្លួនឯង និងដៃគូ ក្នុងការបង្កាការចម្លង ជំងឺតាមរយៈផ្លូវភេទ និយាយដោយចំហរអំពី ការបង្ការការចម្លង មេរោគអេដស៍ និងការប្រើប្រាស់ស្រោម អនាម័យជាមួយ ដៃគូឲ្យបានត្រឹមត្រូវ ។ ពង្រឹងភាពអង់អាចដល់ស្ត្រីឲ្យហ៊ានបដិសេធ ចំពោះសកម្មភាពរួមភេទ ដោយមិនពេញចិត្ត និងមានការបង្ខិតបង្ខំពីដៃគូ ជាដើម។
ជាការពិត នៅពេលមនុស្សម្នាក់ មានផ្ទុកមេរោគអេដស៍ គឺបានធ្វើឲ្យរូបគេ បាត់បង់អនាគត បាត់ការសិក្សា ខាតបង់ពេលវេលា ខាតបង់ប្រាក់ចំណូល បាត់បង់មនុស្ស ជាទីស្រឡាញ់ ជាពិសេសបាត់បង់ធនធាន មនុស្សសម្រាប់ជួយ អភិវឌ្ឍន៍សង្គម និងឈានទៅដល់មានការ បន្សល់ទុកក្មេងកំព្រា ស្រ្តីមេម៉ាយ បុរសពោះម៉ាយ និងបង្កឲ្យមានភាពក្រីក្រ នៅក្នុងសង្គម ដូច្នេះដើម្បីខ្លួន និងគ្រួសារ មនុស្សគ្រប់រូប ត្រូវតែផ្លាស់ប្តូរការប្រព្រឹត្តិ និងយល់ដឹងឲ្យ ច្បាស់លាស់ពីវិធីសាស្រ្ត ការពារខ្លួនកុំឲ្យ ឆ្លងមេរោគអេដស៍៕ប្រពភមកពី៖ដើមអំពិល

0 comments:

Post a Comment