Sunday, February 10, 2013

ការដង្ហែរព្រះបរមរតនកោដ្ឋ

កាលពីថ្ងៃទី ០១ កុម្ភះ ឆ្នាំ ២០១៣ នៅប្រទេសកម្ពុជា បានប្រារព្ធពិធីថា្វយព្រះភ្លើង នៅរាជធានីភ្នំពេញ ដែលមានរយះពេល ០៧ ថ្ងៃ ចាប់ពីថ្ងៃទី០១ កុម្ភះ ដល់ថ្ងៃទី ០៧ កុម្ភះ ឆ្នាំ ២០១៣ ។ ដែលមានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គឺព្រះបាទនរោត្តម សីហមុនី និងព្រះមហាក្សត្រី នាយករដ្ឋមន្រ្តី ព្រមទាំងប្រជារាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលមានអារម្មណ៍ក្ដុក្ដួល តក់ស្លុត និង សោកស្ដាយយ៉ាងខ្លាំងព្រោះបាត់បង់ព្រះមហាក្សត្រដ៏ជាទីស្រឡាញ់ គឺ ព្រះបាទ នរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ។ ថ្ងៃទី ០១ កុម្ភះ ឆ្នាំ ២០១៣ ដង្ហែរព្រះបរមរតនកោដ្ឋ ចេញពីព្រះបរមរាជវាំង ទៅតំកល់ នៅព្រះបរមមេន ដែលនៅឯ វាលព្រះសុមេរុ ។ ថ្ងៃទី ០៤ កុម្ភះ ឆ្នាំ ២០១៣ វេលាម៉ោង ១៨.០០ នាទី ពីធីថ្វាយព្រះភ្លើង ដោយព្រះបាទ នរោត្តមសីហមុនី ព្រះមហាក្សត្រ និង ព្រះមហាក្សត្រី និងមានការចូលរួមពីមេដឹកនាំនៃប្រទេសជាមិត្ត នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រធានរដ្ឋសភា ព្រឹទ្ធសភា រាជវង្សានុវង្ស និងប្រជាជនកម្ពុជា។ ក្នុងនោះគ្រប់វត្តអារាមទាំងអស់ទូទាំងប្រទេសកម្ពុជាបានប្រារព្ធពិធីថា្វយព្រះភ្លើង ក្លឹបកំសាន្ត រមណីដ្ឋាននានាត្រូវបានឈប់សំរាកដើម្បីកាន់ទុក្ខ ប្រជារាស្រ្តទាំងអស់មានការសោកសៅជាខ្លាំងដោយបាត់ព្រះមហាក្សត្រ ដ៏ជាទីស្រឡាញ់។

0 comments:

Post a Comment