Friday, August 2, 2013

១០ចំណុចបេក្ខជនបាក់ឌុបត្រូវដឹង

ថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ ជាថ្ងៃបើកឆាកនៃសម័យប្រឡងបាក់ឌុប ឆ្នាំ២០១៣ ។ បេក្ខជនប្រហែលជាត្រៀមខ្លួនរួចជាស្រេចហើយមើលទៅដើម្បីចូល រួមការប្រឡងនេះ។ តែទោះបីយ៉ាងណា Sabay ក៏សូមរំឭកពីគោលការណ៍១០ចំណុចដែលបេក្ខជនត្រូវអនុវត្តនាថ្ងៃ ប្រឡងនោះ៖ ទី១ ត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស។ ទី២ ត្រូវពាក់ស្លាកឈ្មោះ ឬកាតប្រឡង។ ទី៣ គួរទៅដល់ក្នុងបន្ទប់ប្រឡង១៥នាទីមុនការប្រឡងចាប់ផ្ដើម។ ទី៤ ហាមលាក់ប្រ៊ុយយ៉ុងជាប់ខ្លួន។ ទី៥ ហាមប្រើម៉ាស៊ីនគិតលេខ។ ទី៦ ហាមប្រើទូរសព្ទដៃ។ ទី៧ ហាមលួចចម្លងគ្នា។ ទី៨ កុំភ្លេចសរសេរឈ្មោះលើវិញ្ញាសា។ ទី៩ ហាមរៃលុយសូកអនុរក្ស។ និងទី១០ ហាមប្រើទឹកលុប។ នេះបើតាមការឲ្យដឹងរបស់លោក ម៉ាក ឆរស្មី នាយកវិទ្យាល័យសន្ធរម៉ុក។ នាយកវិទ្យាល័យរូបនេះបានឲ្យដឹងបន្ថែមថា ដើម្បីឲ្យបម្រាមនេះមានប្រសិទ្ធភាពរៀងរាល់ការប្រឡងម្ដងៗ មុនចូលមណ្ឌល សិស្សទាំងអស់ត្រូវបានត្រួតពិនិត្យ ឲ្យគោរពតាមគោលការណ៍ណែនាំរបស់ក្រសួង។ លើសពីនេះទៅទៀត មុនចូលបន្ទប់ប្រឡងត្រូវត្រួតពិនិត្យម្ដងទៀត។ ចំណែកឯក្នុងបន្ទប់ប្រឡងមួយមានបេក្ខជន២៥នាក់ និងអនុរក្ស២នាក់ ជាអ្នកត្រួតពិនិត្យចាប់យកប្រ៊ុយយ៉ុង និងហាមមិនឲ្យមានការចម្លងគ្នា។ ហើយក្នុងលក្ខខណ្ឌអនុរក្សទទួលសំណូកពីបេក្ខជនប្រឡង ត្រូវទទួលពិន័យពីក្រសួង ដូចជាការដកបញ្ឈរជើងជាដើម។ ការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនចំនួន ១០៧ ៨៣៥ នាក់ បែងចែកជាមណ្ឌលប្រឡងចំនួន២៣៤មណ្ឌល ក្នុងនោះមានបន្ទប់ប្រឡងចំនួន៤៣៩០បន្ទប់ នៅទូទាំងប្រទេស។ប្រភពមកពី៖សប្បាយ

0 comments:

Post a Comment