ពីធីសម្ភោធ អាគាស្នាក់យុវជនលោកឪពុករួរ និង អាងទឹកនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប

កាលពីរសៀលម៉ោង ២:០០ នាថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៣ នៅក្នុងសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានបើកសម្ភោធ អាគារស្នាក់យុវជនលោកឪពុករួរ និងអាងទឹក​ ។ ដោយក្រោមអធិបតេយ្យភាព លោកអភិបាល អូលីវីយេ ជាអភិបាលព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ និងលោកឪពុក ចនវីស័រ អធិការសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ និងជាអ្នកគ្រប់គ្រងដុនបូស្កូ កម្ពុជា ម្ចាស់ជំនួយ លោកគ្រូ អ្នកគ្រូស្មោះចិត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប។

Thursday, January 31, 2013

កីឡាពណ៌

ជារៀងរាល់ឆ្នាំនៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុតែងតែប្រារព្ធពិធីបុណ្យកីឡាពណ៌ ដើម្បីរំលឹកខួបលោកឪពុកបូស្កូដែលធ្វើនៅថ្ងៃទី ៣១ ខែ មករា ។ដោយចូលរួមដោយយុវសិស្សដែលសិក្សានៅសាលាបច្ចេកទេស ដុនបូស្កូ​ ។ ដែលមានការប្រកួតកីឡាជាច្រើន​ ដូចជា អត្តពលកម្ម មានដូចជា រត់ប្រណាំង ទាញព័ត្រ លោតកំពស់ លោតចំងាយ ចោលដុំដែក ដើរខ្សែពួរ និង មានការរាំកំសាន្ត យ៉ាងសប្បាយ ដែលធ្វើអោយកម្មវិធីនោះមានភាពអធិអធម ។​ នៅពេលបញ្ចាច់ការប្រកួតក៏មានការចែកប័ណ្ឌសសើរដល់កីឡាករ កីឡាការនី ដែលបានប្រកួតឈ្នះ ។

Friday, January 25, 2013

ដូចជាវាចា

ចន្លោះគិរី

Saturday, January 12, 2013

អង្គសិក្ខាសាលាស្ដីពីវិជាជីវះអ្នកសារព័ត៌មាន

កាលពីថ្ងៃទី ១០​ ដល់​ ១១ ខែ មករា​ ២០១៣ នៅសាលាបច្ចេកទេសដុនបូស្កូ​ ខេត្តកែប​ បានបើកអង្គសិក្ខាសាលាស្ដីពីវិជាជីវះអ្នកសារព័ត៌មាន ។ដែលចូលរួមពីសំណាក់សិស្សផែ្នកទំនាក់ទំនងសង្គម ខេត្តព្រះសីហនុ និង កែប ដែលមានលោកលី សំណាង ជានាយកសាលាបច្ចេកទេសដុនបូស្កូខេត្តកែប លោក ឃួន ណារិន ជាអ្នកកាសែត ខេមបូឌែរដាលិស លោកឆាលែស អ្នកកាសែតមកពីប្រទេសហូឡង់ និង អ្នកស្រីម៉ារៀ មកពីប្រទេសអ៊ីតាលី ជាវៀគ្មិន។​ វៀគ្មិនបានបកស្រាយ និង ពន្យល់អំពីការងារជាអ្នកកាសែត និង បានឆ្លើយនួវសំនួរដែលសិស្សបានសួរមក និង​ អ្នកស្រីម៉ារៀ បានបង្រៀនពីវីធីបង្កើតវិទ្យុអនឡាញ លើប្រព័ន្ធអ៊ិនធើណេត ។ នៅពេលបញ្ចប់អង្គសិក្ខាសាលាក៏មានកាចែកវិញ្ញាប័នប័ត្រ ដល់សិក្ខាកាមទាំងអា់ដែលបានចូលរួមសិក្ខាសាកា។

Monday, January 7, 2013

សិក្ខាសិលាក្រុមគ្រិះបរិស័ទកាតូលិក

នៅថ្ងៃទី ០៥ ដល់ ០៧ មករា ឆ្នាំ ២០១៣ នៅព្រះសហគម៏កាតូលិកភូមិ​ភាគភំ្នពេញ បានរៀនចំអង្គសិក្ខាសិលាមួយ ស្ដីអំពី មហាសន្និបាតវ៉ាទីកង់ទី២ ។​ ដែលមានការចូលរួមពីសំណាក់លោកអិបាលទាំង៣ ភូមិភាគ គឺភូមិភាគភ្នំពេញ ភូមិភាគបាត់ដំបង​ និងភូមិភាគកំពង់ចាម លោកបូជាចារ្យ បងប្រុស​ បងស្រី យុវជន យុវនារី និង​គ្រឹបរិស័ទ ទាំងបីភូមិភាគ ។ សិក្ខាកាមបានរិះគិត ពិភាក្សា អំពីប្រធាបទរយះពេល២ថ្ងៃ ហើយនៅពេលយប់ក៏មានកាប្រគុំសិល្បះ មួយចំនួនដូចជា៖ ការាំ កាច្រៀង ការសម្ដែងរឿង និងមានការចាប់ឆ្នោត ដែធ្វើអោយបរិយាកាសសប្បាយរីករាយ ។ លុះថ្ងៃទី ០៧ ពេលព្រឹកមានអភិបូជា រហូត ដល់ម៉ោង ១១.៣០ ទើបបញ្ចប់ ហើយអង់សិក្ខាសិលាក៏បានបញ្ចប់ដែរ ៕

ក្រុមបងប្រុសសូរិយាគឺជាក្រុមយុវជនមួយក្រុមដែលសិក្សានៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ដែលបានស្ម័គ្រចិត្ត លះបង់ពេលវេលា កំលាំកាយកំលាំចិត្ត ដើម្បីជួយបង្រៀនដល់កូនក្មេង ក្រីក្រ ជនបទ និង តំបន់ដាច់ស្រយាល ។ ហើយក្រុមនេះតែងតែប្រតិបត្តិភារកិច្ចរបស់ខ្លូនជារៀងរាល់ថ្ងៃអាទិត្យហើយទីកន្លែងដែលពួកគេចុះទៅបង្រៀន នោះគឺ មានភូមិ អូរ១ ភូមិ អូរ៥ ភូមិ ស្ពានឆេះ ភូមិ អូត្រេះ និង ភូមិ អូត្រាវ​ ដែលជាភូមិ ស្ថិតនៅក្នុង ខ័ណ្ឌមិត្តភាព ខេត្តព្រះសីហនុ ៕